ក្មេងជំទង់ Archives - Kampuchea Thmey Daily

ការស្រាវជ្រាវ ៖ ក្មេងជំទង់ភាគច្រើនចង់ធ្វើអត្តឃាត ដោយសារការសិក្សា
ចាប់តាំងពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ មក អត្រាកុមារ និងក្មេងជំទង់ចូលមន្ទីរពេទ្យ ដោយសារការប៉ុនប៉ងធ្វើអត្តឃាតកំពុងកើនឡើងទូទាំងពិភពលោក ។

យោងតាមការស្រាវជ្រាវដែលចេញផ្សាយនៅក្នុងទស្សនាវដ្ដី JAMA Network Open កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ករណីក្មេងស្រីចង់ធ្វើអត្តឃាតមានជិត ៦៦ ភាគរយ ហើយអាយុជាមធ្យមគឺ ១៥ ឆ្នាំ ។ ទន្ទឹមនេះអ្នកសិក្សាបានបង្ហាញទៀតថា អ្នកចូលសង្គ្រោះបន្ទាន់ និងសម្រាកនៅមន្ទីរពេទ្យមានអត្រា ១៥ ភាគរយក្នុងខែមេសា និង ២៤ ភាគរយ ក្នុងខែតុលា ពោលខ្ពស់ជាងខែមករា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកស្រាវជ្រាវបានដាក់ការសង្ស័យថា មូលហេតុចម្បងដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យុវជននោះ គឺដោយសារតែការសិក្សា ។

ទន្ទឹមនោះ យោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានរកឃើញកាលពីឆ្នាំ ២០២១ ថា ក្មេងស្រីជំទង់ជិត ៥៧ ភាគរយ មានអារម្មណ៍ “សោកសៅ ឬអស់សង្ឃឹម” ហើយ ២២ ភាគរយនៃពួកគេធ្លាប់គិតចង់ធ្វើអត្តឃាតពិតប្រាកដ ។ សូម្បីតែមុនពេលជំងឺរាតត្បាតក៏ដោយ ក៏ CDC បានរាយការណ៍ដែរថា ក្មេងជំទង់ម្នាក់ក្នុងចំណោម ៥ នាក់បានជួបប្រទះនឹងជំងឺធ្លាក់ទឹកចិត្ត ។

ស្របពេលជាមួយគ្នានេះ ការស្រាវជ្រាវថ្មីក៏សម្គាល់ឃើញដែរថា ប៉ុន្តែសម្រាប់ក្នុងឆ្នាំ ២០២០ តួលេខនេះបានធ្លាក់ចុះទៅវិញ ដោយសារក្មេងៗបានសម្រាកពីការសិក្សា និងមានពេលគេងច្រើន ទើបពួកគេមិនសូវប្រឈមមុខនឹងជំងឺផ្លូវចិត្ត ។

ជាចុងក្រោយអ្នកជំនាញបានពន្យល់ថា ជាការពិតណាស់ ក្មេងៗមានសំពាធផ្លូវចិត្តនៅសាលា ដោយសារកាលវិភាគដ៏មមាញឹករបស់ពួកគេ ជាពិសេសការហ៊ុមព័ទ្ធដោយមនុស្សដែលពួកគេមិនចង់នៅក្បែរ និងបង្ខំឲ្យពួកគេធ្វើអ្វីដែលមិនចង់ធ្វើ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ NBC

ចុចអាន៖ បណ្ដាញសង្គម បង្កផលប៉ះពាល់ផ្លូវចិត្តក្មេងស្រីជំទង់ធ្ងន់ធ្ងរ

The post ការស្រាវជ្រាវ ៖ ក្មេងជំទង់ភាគច្រើនចង់ធ្វើអត្តឃាត ដោយសារការសិក្សា appeared first on Kampuchea Thmey Daily.

ក្មេងជំទង់ចាប់ផ្ដើមខ្វល់ពីមតិអ្នកដទៃ ដោយសារបណ្ដាញសង្គមអនឡាញ
ការសិក្សានេះគេសង្កេតទៅលើក្រុមក្មេងជំទង់ចំនួន ១៦៩នាក់ មានអាយុពី ១២ ទៅ ១៥ ឆ្នាំ ចំពោះការប្រើប្រាស់ Facebook, Instagram និង Snapchat ជាដើម ។

យោងតាមមតិអ្នកវិទ្យាសាស្ត្រសរសៃប្រសាទនៅសាកលវិទ្យាល័យ North Carolina នៅក្នុងការសិក្សាដែលចេញផ្សាយកាលពីថ្ងៃអង្គារនៅក្នុង JAMA Pediatrics បានឲ្យដឹងថា “ទម្លាប់តាមដានបណ្ដាញសង្គមពីក្មេងទៅតែងទទួលទំនាក់ទំនងពីការប្រតិកម្ម និងមតិរបស់មិត្តក្នុងអនឡាញ ហើយនាំឲ្យផ្លាស់ប្ដូរខួរក្បាលជាអចិន្ត្រៃយ៍ពីគំនិត ផ្លូវចិត្ត និងអាកប្បកិរិយា” ។

ពាក្យថា “ទម្លាប់” ខាងលើគេសម្ដៅទៅលើការឆែកបណ្ដាញសង្គមខ្លួនឯងច្រើនជាង ១៥ដង ក្នុងមួយថ្ងៃ ជាពិសេសងាយប្រតិកម្មទៅនឹងមតិមិត្តភក្ដិនៅក្នុងអនឡាញជាងខាងក្រៅ ។ ការស្កេនខួរក្បាលបង្ហាញឲ្យឃើញអំពី ការកើនឡើងនៃសកម្មភាពនៃការទាក់ទងនឹងដំណើរការឆ្លើយតប, ការផ្ដោតអារម្មណ៍, និងការត្រួតពិនិត្យ ហើយអ្នកស្រាវជ្រាវសង្កេតឃើញថា ក្មេងៗឆាប់ប្រតិកម្ម និងរស់នៅខ្វល់ខ្វាយពីការយល់ឃើញរបស់អ្នកដទៃគួរឲ្យព្រួយបារម្ភ ។ ដុកទ័រ Eva Telzer មានប្រសាសន៍ថា “ក្មេងជំទង់ណាដែលមានទម្លាប់ប្រើប្រាស់បណ្ដាញសង្គមជាប្រចាំកំពុងតែបង្ហាញពីការផ្លាស់ប្ដូរការឆ្លើយតបក្នុងខួរក្បាលគួរឲ្យកត់សម្គាល់ លើសពីនេះវាអាចមានផលវិបាករយៈពេលវែងរហូតដល់ធំពេញវ័យទៀតផង” ។

ចុងក្រោយ ដុកទ័រ Eva បាន​លើក​ឡើង​ថា “ប្រតិកម្ម​របស់​អ្នក​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយបណ្ដាញ​សង្គម​ជា​ទម្លាប់​​មិន​ល្អ ក៏​មិនអាក្រក់ដែរ គ្រាន់តែជាការសម្របខ្លួនទៅនឹងការរស់នៅអាស្រ័យទំនាក់ទំនងខ្លាំងប៉ុណ្ណោះ” ។ យ៉ាងណាក្ដី ការរស់នៅរបស់យើងគ្រប់គ្នាមិនគួរពឹងផ្អែកលើគំនិតអ្នកដទៃនោះទេ យើងគួររស់នៅជាខ្លួនឯងដោយសប្បាយចិត្តទើបជីវិតមានន័យ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ បណ្ដាញសង្គម អាចឲ្យក្មេងជំទង់ខ្លះ មិនពេញចិត្តជីវិតខ្លួនឯង​​

ចុចអាន ៖ ព័ត៌មានផ្ទាល់ខ្លួនទាំង ៥ មិនគួរបង្ហាញតាមបណ្ដាញសង្គមទាល់តែសោះ

The post ក្មេងជំទង់ចាប់ផ្ដើមខ្វល់ពីមតិអ្នកដទៃ ដោយសារបណ្ដាញសង្គមអនឡាញ appeared first on Kampuchea Thmey Daily.

៥ វិធី លុបបំបាត់ភាពខ្ជិល​ របស់ក្មេងជំទង់សម័យនេះ
ទម្លាប់ក្មេងជាច្រើននៅកម្ពុជា​​ ​មានកាលវិភាគមមាញឹកណាស់ ​ពួកគេស្ទើតែគ្មានពេលសម្រាកថ្ងៃសោះ។ ដូច្នេះ ថ្ងៃសម្រាក និងពេលមកដល់ផ្ទះ ធ្វើឲ្យ​ពួកគេ​មិន​ចង់​ធ្វើអ្វី​សោះ​សូម្បី តែ​ដើរ​លេង​នៅ​ខាងក្រៅ។

ថ្ងៃនេះ កម្ពុជាថ្មី នឹង​ណែនាំ​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​ជួយ​ដល់​កូន​របស់​អ្នក ហើយ​មាន​ប្រសិទ្ធភាព​ជាង​ការ​ស្ដីបន្ទោស ​ឬរអ៊ូ៖

១.ផ្ដល់​ការ​លើកទឹកចិត្ត​ឲ្យ​បាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ

អ្នក​គប្បី​ក្រឡេក​មើលពី​ទង្វើ​របស់​ខ្លួន​​ ចំពោះ​កូន​ជា​មុនសិនថា តើអ្នករាល់គ្នាចូលចិត្តជេរ​ប្រទេច​ពួកគេ រួច​ធ្វើ​ការងារ​នោះ​ដោយខ្លួនឯងមែនអត់? អ្នកកំពុងធ្វើឲ្យកូនអ្នកខ្ជិលហើយ។ អញ្ជឹង​អ្នកគួរតែ បញ្ឈប់ការធ្វើបែបនេះ ងាកមកនិយាយ​លក្ខខណ្ឌ​ជាមួយគាត់វិញ កុំភ្លេច​ការ​សរសើរ​កូន​ដោយ​ពាក្យ​ល្អៗ​ផង។

២.កុំ​រអ៊ូ

ការស្រាវជ្រាវបានរកឃើញថា ការរអ៊ូរទាំធ្វើឲ្យ​មនុស្ស​មិនថាចាស់ ឬក្មេងលែង​ស្ដាប់ លែង​ផ្ចង់​អារម្មណ៍​ជាមួយអ្នករអ៊ូ។ មាន​វិធីសាស្ត្រ​មួយ​គឺ អ្នកគួររកពេលសម្រាក​ ហើយ​ប្រាប់ពួកគេឲ្យ​ធ្វើអ្វីមួយធម្មតា​ ដូចពេល​ដែលអ្នកប្រើអ្នកដទៃទើបមានប្រសិទ្ធិភាពដូចជា ពេលអ្នកអង្គុយ​លេង​ហើយ​សុំ​ឲ្យ​កូនយកទឹកឲ្យ​មួយកែវ នេះជាការចាប់ផ្ដើមឲ្យពួកគាត់ចង់ធ្វើការជួយអ្នកខ្លះ។

៣.ដាក់ទណ្ឌកម្មជាលក្ខណៈលក្ខខណ្ឌ

ការធ្វើបែបនេះ ត្រូវប្រាកដថាមិនធ្ងន់ធ្ងរ ឬប៉ះពាល់ផ្លូវចិត្តកូនខ្លាំង។ អ្នកអាចបង្កើតជាលក្ខណ្ឌដូចជា៖ បើកូនមិនសម្អាតបន្ទប់ម៉ាក់មិនបោកខោអាវអោយកូនទេ។

៤.ការពន្យាពេលធ្វើការ

អ្នកប្រហែលមិនដឹងទេថាការងារសាលាបច្ចុប្បន្នមានច្រើន និងផ្ដល់សម្ពាធច្រើនប៉ុណ្ណា ជាពិសេសសាលាឯកជនតែម្ដង។ អ្នកគួរទុកពេលឲ្យពួកគេរៀបចំការងារដែលត្រូវធ្វើនោះឲ្យមានរបៀបសិន ចាំអ្នកដាក់ការងារផ្ទះបញ្ចប់។ ទោះយ៉ាងណា អ្នកត្រូវតែសួរអំពីការងារពួកគេផង តើអ្នកអាចជួយអ្វីគាត់បានខ្លះ?

៥.ដាក់កាលវិភាព ឬរៀបចំផែនការឲ្យកូន

ក្មេងជំទង់ត្រូវការសម្រាក និងគេងច្រើនររហូតដល់ ១០ម៉ោង។ ដូចេ្នះបើកូនលោកអ្នកគេងមិនបានគ្រប់គ្រាន់ទេ ពួកគាត់គ្មានអារម្មណ៍ផ្ចង់ធ្វើអ្វីទេ។ អ្វីដែលអ្នកអាចជួយបានគឺរៀបចំកាលវិភាគគេងឲ្យពួកគាត់ ដោយការផ្ដាច់អ៊ីនធឺណែត ឬទឹកដោះគោក្ដៅមួយកែវ។

ជាចុងក្រោយ អ្នក​ត្រូវមើល​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​របស់​កូនៗផង ជាពិសេស​ការពារ​ពី​ជំងឺ​បាក់​ទឹកចិត្ត​ដោយ​ការនាំគាត់ឲ្យ​ដើរលេង ផ្ដល់​ឱកាស​ក្នុងការ​រាប់អាន​មិត្តភ័ក្ដិ និង​ជូន​គាត់​ទៅ​ដើរ​លេង​បន្ធូរ​អារម្មណ៍​កន្លែង​មាន​ទេសភាព​ធម្មជាតិ​ជាដើម៕

ប្រែសម្រួល៖ វារី

ចុចអាន៖ម៉ាក់ប៉ាគួរដឹង! កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើ កត្តាទាំងនេះ

ចុចអាន៖មកដឹងម៉ោងចូលគេងយូរបំផុត របស់យុវសិស្សប្រើប្រាស់ទូរសព្ទបច្ចុប្បន្ន

The post ៥ វិធី លុបបំបាត់ភាពខ្ជិល​ របស់ក្មេងជំទង់សម័យនេះ appeared first on Kampuchea Thmey Daily.

Laughing gas ក្មេងជំទង់ខ្លះ និយមប្រើដើម្បី សប្បាយ តើជាអ្វីឲ្យពិតប្រាកដ?
សម័យ​នេះ ក្មេងៗ​វ័យ​ជំទង់​មួយ​ចំនួន​អាច​ទទួល​រង​សម្ពាធ​ច្រើន​ទៅ​លើ​ផ្លូវ​អារម្មណ៍ ដែល​អាច​បណ្ដាល​មក​ពី​ការងារ កិច្ចការ​សាលា គ្រួសារ ឬ​សូម្បី​តែ​បណ្ដាញ​សង្គម។ ដូច​គ្នា​ដែរ ក្មេង​ៗ​សម័យ​នេះមួយ​ចំនួន​ក៏​​ចូលចិត្ត​សប្បាយ​ជាមួយ​គ្រឿង​ស្រវឹង ឬ​ប្រើប្រាស់​សារធាតុ​ជួយ​បន្ធូរ​អារម្មណ៍​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ដូច Laughing Gas ជាដើម។

អ្វីទៅ​ជា Laughing Gas?

Laughing Gas ឬ Hippy Crack ឬ Nitro Oxide ជា​ឧស្ម័ន​គ្មាន​ពណ៌ ដែល​ជាទូទៅ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​រំងាប់​អារម្មណ៍ និង​បំបាត់​ការ​ឈឺចាប់​ទៅ​លើ​អ្នក​ជំងឺ ពិសេស​ប្រើ​ប្រាស់​នៅ​ក្នុង​ទន្តពេទ្យ ឬ​ស្ត្រី​ជិត​សម្រាល​កូន ប៉ុន្តែ​ឧស្ម័ន​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ឲ្យ​មាន​អារម្មណ៍​សឺៗ ដូច​ស្រវឹង ឬ​ធ្វើ​ឲ្យ​អារម្មណ៍​សប្បាយ​មួយ​រយៈ​ពេល​ខ្លី។ បើ​និយាយ​ទៅ Laughing Gas ប្រៀប​បាន​ទៅ​នឹង​ថ្នាំ​សណ្ដំ​មួយ ហើយ​វា​ក៏​កំពុង​តែ​ពេញ​និយម​នៅ​ក្នុង​ចំណោម​ក្មេងៗ​វ័យ​ជំទង់​ផង​ដែរ ពិសេស​ក្មេងៗ​និយម​ចូល​ក្លឹប​កម្សាន្ត ឬ​បារ។

Laughing Gas ដែល​ប្រើ​ដើម្បី​សប្បាយ​ខុស​វេជ្ជបញ្ជា​ពេទ្យ ភាគ​ច្រើន​គឺ​ដាក់​នៅ​ក្នុង​ប៉ោងៗ រួច​យើង​បឺត​ឧស្ម័ន​នេះ​ចេញ​ពី​ប៉ោងៗ​ចូល​ទៅ​ក្នុង​ខ្លួន។ ដោយ​សារ​តែ​វា​ដូច​នឹង​ថ្នាំ​សណ្ដំ ក្រោយ​ប្រើ​ក្មេងៗ​អាច​មាន​អារម្មណ៍​ដូច​ជា៖

សប្បាយ​រីករាយ

សើច​កក្អឹក

ស្រាល​ក្បាល

អារម្មណ៍​ធូរ​ស្រាល

បើ​និយាយ​កាន់​តែ​ស្រួល​ស្ដាប់ គឺ​ធ្វើ​ឲ្យ​អ្នកប្រើ​​មាន​អារម្មណ៍រីករាយ​ខ្លាំង ហើយ​ដោយ​សារ​តែ​អាការៈ​ទាំង​នេះ​ហើយ ទើប​វា​បាន​ឈ្មោះ​ថា Laughing Gas ។ ត្បិត​តែ​វា​ជា​ថ្នាំ​សណ្ដំ ជួយ​បន្ធូរ​អារម្មណ៍​​ឲ្យ​បាន​ធូរ​ស្រាល​មួយ​រយៈ​ពេល​ខ្លី​មែន ប៉ុន្តែ​ក៏​ផ្ដល់​គ្រោះ​ថ្នាក់​ដល់​សុខភាពដែរ​បើ​ប្រើ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។ ផល​ប៉ះពាល់​ដែល​មិន​​គួរ​មើល​រំលង​​រួម​មាន៖

ឈឺ​ក្បាល ចង្អោរ

សម្ពាធ​ឈាម​ធ្លាក់​ចុះ

សន្លប់

គាំង​បេះដូង

បាត់​បង់​អុកស៊ីសែន​​ធ្ងន់ធ្ងរ

ខ្វះ​វីតាមីន B12 ឬ​​ស្លេកស្លាំង

ខូច​ខាត​ដល់​សរសៃ​ប្រសាទ។

ចំណាំ៖ ក្នុង​ករណី​ដែល​អ្នកប្រើ​ប្រាស់​​បឺត ឬ​ប្រើ​ប្រាស់ Laughing Gas ញឹក​ញាប់ ឬ​ក្នុង​រយៈ​ពេល​យូរ​នោះ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​បាក់ទឹកចិត្ត សមត្ថភាព​ចងចាំ​ចុះ​ខ្សោយ និង​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​រឹងមាំ​ជាដើម៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ទើបគ្រប់ការ ត្រូវញ៉ាំអាហារពិសេសៗទាំងនេះ

ចុចអាន៖ជាឪពុកម្ដាយ គួរចែកឲ្យដាច់ភាពខុសគ្នា រវាងក្មេងជំទង់ និង ជិតជំទង់

The post Laughing gas ក្មេងជំទង់ខ្លះ និយមប្រើដើម្បី សប្បាយ តើជាអ្វីឲ្យពិតប្រាកដ? appeared first on Kampuchea Thmey Daily.

សារធាតុគីមីក្នុងគ្រឿងសម្អាង និងទឹកអប់ ជាមូលហេតុនាំឱ្យក្មេងស្រីឆាប់ពេញវ័យមុនអាយុ
ជាម៉ាក់ ជាប៉ាគេ អ្នក​ណា​មិន​ចង់​ឲ្យ​កូន​ឯង​ស្អាត ពិសេស​មាន​កូន​ស្រី ច្បាស់​ជា​ចង់​ឲ្យ​មើល​ទៅ​បើ​មិន​បាន​លើស​គេ ក៏​ចុះ​ចំណោម​គេ​ខ្លះ​ដែរ ប៉ុន្តែ​ចង់​ស្អាត ក៏ស្អាត​ចុះ កុំ​ទម្លាប់​កូន​ឲ្យប្រើ​គ្រឿង​សម្អាង​តាំង​វ័យ​ក្មេង​ឲ្យសោះ ព្រោះ​ការ​សិក្សា​ថ្មីរក​ឃើញ​ថា សារធាតុ​គីមី​ក្នុង​គ្រឿង​សម្អាង និងទឹក​អប់ ជា​មូលហេតុនាំ​ឲ្យ​ក្មេង​ស្រី ឆាប់​ពេញ​វ័យ​មុន​អាយុ នាំ​ឲ្យ​ក្មេង​រង​ផល​ប៉ពាល់​ពី​ជំងឺ​កាច​សាហាវ​ជាច្រើន​ទៅ​ថ្ងៃ​មុខ។

គ្រប់​ការ​ ឬពេញ​វ័យ​មុន​អាយុ ជា​មូលហេតុ​តូច​មួយ រួម​ចំណែក​ធ្វើ​ឲ្យ​អត្រា​ប្រឈម​ មហារីក និង​មហារីកក្រពេញ​អូវែ​ កើត​លើ​ក្មេង​ស្រី និង​មហារីក​ពង​ស្វាស ​កើត​លើ​ក្មេង​ប្រុស​កើន​ឡើងខ្លាំង។ ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​ផ្ដោត​អារម្មណ៍​លើ​កម្រិត​សារធាតុ​គីមី ​ភាគច្រើន​មាន​ក្នុង​ផលិតផល​ថែរក្សា​សម្រស់ និង​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ ដែល​ស្រីៗ​មាន​ផ្ទៃ​ពោះ និង​ក្មេង​ៗមាន​អាយុ ៩ឆ្នាំ និយម​ប្រើ​ប្រាស់។

ជា​ទូទៅ​ ក្មេង​ៗ​ចាប់​ផ្ដើម​មាន​ការ​លូតលាស់​លើ​សរីរាង្គ​ ដូច​ជា​ដើមទ្រូង ដុះ​រោម ពងស្វាស និង​មាន​វដ្ត​រដូវ ក្នុង​ចន្លោះ​ពី​អាយុ ៩-១៣ ឆ្នាំ ខណៈ​ការ​សិក្សា​រក​ឃើញ​ថា ក្មេង​ស្រី​មាន​ផ្ទុក​សារធាតុ​គីមី​ខ្ពស់​តាំង​ពី​ក្នុង​ផ្ទៃ ឬ​នៅវ័យ ៩ឆ្នាំ មាន​ការ​លូតលាស់​ពេញវ័យ​មុន​កាល​កំណត់ ២ ខែ។

ក្រុម​អ្នក​ស្រាវជ្រាវ ក៏​បាន​ជ្រើសរើស​ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្នុង​អំឡុង​ឆ្នាំ ១៩៩៩ ដល់ ២០០០ ពី​តំបន់​កសិកម្ម​មួយ​នៅ​រដ្ឋ California ដោយ​ប្រមូល​តេស្ត​ទឹក​នោមទៅ​ពិនិត្យ​រក​សារធាតុ​គីមី​ដែល​មាន​ជាប់ទាក់​ទង ដូចជាជាតិ Diethyl, Phthalate, Triclosan, Methyl, Paraben និង Propyl Paraben ហើយ​​ភាគច្រើន​សារធាតុ​គីមី​ទាំងនេះ រក​ឃើញ​មាន​ក្នុង​គ្រឿង​ក្រអូប​ ដូចជា ទឹក​អប់ សាប៊ូ​កក់​សក់ និង​ផលិតផល​បំបាត់​ក្លិន​ខ្លួន គ្រឿង​សម្អាង សាប៊ូ​ដុំ និង​ថ្នាំ​ដុស​ធ្មេញ​ផង​ដែរ។ ក្រៅ​ពី​នេះ​អ្នក​ស្រាវជ្រាវ ​បាន​ធ្វើ​ការ​សម្ភាសន៍​ពីកត្តា​អាយុ ចំណេះដឹង ប្រវត្តិ​គ្រួសារ ចំណូល​គ្រួសារ និង​ទម្ងន់​របស់មុន​មាន​ផ្ទៃ​ពោះ។

បន្ថែម​ពី​នេះ ពួកគេ​ចាប់​ផ្ដើម​សិក្សា​លើ​កូន​ៗស្រីៗ​ទាំង​នោះ មាន​អាយុ ៩ឆ្នាំ ដោយ​ធ្វើ​តេស្ត​ទឹកនោម វាស់​កម្ពស់ ថ្លឹង​ទម្ងន់ និង​ពិនិត្យ​មើល​អវយវៈ ដើម្បីរក​មើល មាន​សញ្ញា​លូតលាស់​ពេញ​វ័យ​ឬ​នៅ។ ការ​តាមដាន​ពិនិត្យ​នេះ​ធ្វើ​ឡើង​រៀង​រាល់ ១៨ ខែម្ដង​ រហូត​ដល់​ក្មេង​​មាន​អាយុ ១៣ឆ្នាំ ដោយ​ធ្វើ​លើ​ក្មេង​ចំនួន ៣៣៨នាក់ ក្នុងនោះ​ក្មេង​ស្រី ១៧៩នាក់ និង​ក្មេង​ប្រុស ១៥៩ នាក់។

លទ្ធផល​តេស្ត​ទឹកនោម ៩០% ​មាន​វត្តមាន​សារ​ធាតុ​គីមី​ទាំងអស់ លើក​លែង​តែជាតិ Triclosan ដែល​រក​ឃើញ​មាន​ត្រឹម​តែ ៧៣%​ នៃ​ស្ត្រី​ជា​ម្តាយ និង​ ៦៩% មាន​លើ​ក្មេង​ៗ​ទាំង​នោះ ខណៈក្មេង​ស្រី​​ចូលរួម​ក្នុង​ការ​ពិសោធន៍​នេះ ជា​មធ្យម​ចាប់​មាន​រដូវ​នៅជាង​អាយុ ១១ ឆ្នាំ។

តាមរយៈ​ការ​ស្រាវជ្រាវ​នេះ​ អាច​បង្ហាញ​ថា​ សារធាតុ​គីមី​មួយ​ចំនួន​ ​មាន​ក្នុង​ផលិតផល​នានា​ ​យើង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ មាន​ផល​ប៉ះពាល់​ដល់​អ័រម៉ូន​យើង ហើយ​ការ​សិក្សា​នេះ​ដូច​គ្នា ក៏​​អាច​ស្រាយ​ចម្ងល់​បាន ​ថា​តើ​ហេតុអ្វី​ក្មេង​ៗ​សម័យ​ឥឡូវ​ឆាប់​ពេញវ័យ​ម្ល៉េះ? តាម​ការ​សិក្សា មនុស្ស​ជាច្រើន​ បាន​ដឹងឮរឿង​សារធាតុ​គីមី​នេះ​ដែរ តែ​គេ​និយាយ​ថា ​វា​ពិបាក​នឹងចៀស​ផុត។ ​បើ​យើង​សង្កេត​ឃើញ​មាន​ សញ្ញា​ណា​បង្ហាញ​ពី​ការ​ចាប់​ផ្ដើម​លូតលាស់​មុន​កាល​កំណត់ យើង​ជាប៉ាម៉ាក់ ​គួរ​ព្យាយាម​ពន្យល់​កូន​ពី​ការ​ផ្លាស់​ប្ដូរ​អវយវៈ​ រាងកាយ និង​ផ្លូវ​ចិត្ត​ ដើម្បី​ឲ្យ​ពួកគេ​បាន​ត្រៀម​ខ្លួន​ទុក​មុន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បណ្ដាញសង្គម បង្កផលប៉ះពាល់ផ្លូវចិត្តក្មេងស្រីជំទង់ធ្ងន់ធ្ងរ

ចុចអាន៖ ខ្លាចកូនលង់ខ្លួនរត់ចេញពីផ្ទះ ឪពុកម្ដាយត្រូវដឹងតិចនិកដោះស្រាយទាំងនេះ

The post សារធាតុគីមីក្នុងគ្រឿងសម្អាង និងទឹកអប់ ជាមូលហេតុនាំឱ្យក្មេងស្រីឆាប់ពេញវ័យមុនអាយុ appeared first on Kampuchea Thmey Daily.

បណ្ដាញសង្គម បង្កផលប៉ះពាល់ផ្លូវចិត្តក្មេងស្រីជំទង់ធ្ងន់ធ្ងរ
ការប្រើបណ្ដាញ​សង្គម​ ត្រូវបាន​រកឃើញ​ថា ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ប៉ះពាល់​សុខភាព​ផ្លូវចិត្ត មិន​ថា ប្រុស ស្រី ក្មេង ឬចាស់​នោះទេ។ តែថ្មីៗ អ្នកស្រាវជ្រាវ រកឃើញ​ថា បណ្ដាញ​សង្គម បង្ក​ការប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ក្មេងស្រី​ជំទង់យ៉ាងខ្លាំង។

តាមរយៈ​ការសិក្សា​លើ​ក្មេងជំទង់​អង់គ្លេស អាយុ​ពី ១៣-១៦​ឆ្នាំ អ្នកស្រាវជ្រាវ បញ្ជាក់​ថា បណ្ដាញ​ទំនាក់ទំនង​សង្គម ដូចជា Facebook ឬ Instagram បង្កគ្រោះថ្នាក់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ក្មេង​ជំទង់ ដោយ​ការ​រំខាន និង​ការ​កាត់​បន្ថយ​ពេលគេង ការ​ហាត់​ប្រាណរបស់​ពួកគេ ក៏ដូចជា​ការ​កើនឡើង​ផលប៉ះពាល់ពី​មាតិកា​គ្រោះថ្នាក់ ជាពិសេស​ការ​គំរាមកំហែង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

បើប្រៀបធៀប​រវាង​ស្រី និង​ប្រុស​វិញ ក្មេងស្រី រង​ការ​ប៉ះពាល់​បញ្ហា​ផ្លូវ​ចិត្ត រហូត​ដល់ ៦០% សម្រាប់​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ញឹកញាប់ ខណៈ​ក្មេងប្រុស​វិញ រងការ​ប៉ះពាល់​ត្រឹម ១២% ប៉ុណ្ណោះ។

កាលពី​ខែកក្កដា អ្នកស្រាវជ្រាវ​កាណាដា ក៏រកឃើញ​ដែរ​ថា ការប្រើប្រាស់​បណ្ដាញ​សង្គម​ញឹកញាប់ ពាក់ព័ន្ធ​នឹង​រោគសញ្ញា​បាក់ទឹកចិត្ត​ក្នុង​ចំណោម​ក្មេង​ជំទង់។ ចំណែក​ការសិក្សា​ចុងក្រោយ​នេះ កាន់តែ​សំខាន់ ដោយ​រកឃើញ​ថា វាបណ្ដាល​មកពី​មាតិកា ​ការ​រារាំង​ការ​គេង និង​ការហាត់ប្រាណ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ប្រើប្រាស់សារលើទូរសព្ទ ជាមូលហេតុធ្វើឱ្យយើងស្ត្រេសកាន់តែខ្លាំង?

ចុចអាន៖ មើលរឿងបែបរំភើបឬរន្ធត់ច្រើន ឆាប់ចាស់មុនអាយុ ដោយសារបញ្ហានេះ

The post បណ្ដាញសង្គម បង្កផលប៉ះពាល់ផ្លូវចិត្តក្មេងស្រីជំទង់ធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

ទើបគ្រប់ការ ត្រូវញ៉ាំអាហារពិសេសៗទាំងនេះ
គ្នាយើង​ដឹង​ស្រាប់​ហើយ អាហារ​មិន​ចេះ​តែ​ញ៉ាំ​ទេ ត្រូវ​ដឹង​អាហារ​ខ្លះ​ញ៉ាំ​ទៅ​ល្អ ខ្លះ​ញ៉ាំ​ឆ្ងាញ់​មែន ​តែ​មិន​ល្អ​ចំពោះ​សុខ​ភាព​ទេ ពិសេស​ប្អូនៗ​ទើប​ពេញ​វ័យ ត្រូវ​ដឹង​ផង អាហារ​ណា​គួ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ ទើប​អាច​ទប់​ទល់​នឹង​បម្រែ​បម្រួល​រាង​កាយ​បាន​ល្អ។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​ពិសេស​មួយ​ចំនួន​ ល្អសម្រាប់​ប្អូនៗ​ទើប​ពេញ​វ័យ​។

១- របបអាហារសម្រាប់ប្អូនៗទើបគ្រប់ការ

ពេញវ័យ ជា​ដំណាក់​កាល​មួយ នៅ​ពេល​រាងកាយ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស ពី​ភាព​ជា​កុមារ ទៅ​ជា​មនុស្ស​ពេញ​វ័យ​ ចាប់​ផ្តើម​មានលទ្ធភាព​អាច​បន្ត​ពូជ​បាន។ ក្នុងវ័យ​នេះ ក្មេង​ប្រុស​ជំទង់​ត្រូវ​ការ កាឡូរី ខ្ពស់​ជាង​មុន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​រាង​កាយ​លូត​លាស់​បាន​ត្រឹម​ត្រូវ។

២- កាល់ស្យូម

គ្នាយើង​ដឹង​ស្រាប់​ហើយ កាន់​តែ​ចាស់ រាង​កាយ​កាន់​តែ​ធ្លាក់​ចុះ​ជាតិ​កាល់ស្យូម។ ហើយ​សម្រាប់​ក្មេងៗ​អំឡុង​ពេល​គ្រប់​ការ​ (ពេញ​វ័យ) កង្វះ​ជាតិ​កាល់ស្យូម ​នឹង​ជះ​ឥទ្ធិពល​ប៉ះពាល់ដល់​ឆ្អឹង និង​ការ់​លូត​លាស់​សាច់ដុំ ហើយ​ជា​ធម្មតា មនុស្ស​ពេញ​វ័យ​ត្រូវ​ការកាល់ស្យូម ប្រហែល ១២០០ មីលីក្រាម​/ថ្ងៃ។ សម្រាប់​អាហារ​មាន​ផ្ទុក​កាល់ស្យូម​ខ្ពស់ រួមមាន ទឹកដោះគោ ម្សៅទឹកដោះគោ យ៉ៅអួរ ឈីស និងអាហារ​មួយ​ចំនួន​ទៀត។ ប្អូនៗ​ទើប​គ្រប់​ការ ត្រូវ​ប្រាកដថា បាន​ទទួល​ជាតិ​កាល់ស្យូម យ៉ាង​ហោច​ណាស់ ៣- ៤ ដង/ថ្ងៃ។

៣- ប្រូតេអ៊ីន

ប្រូតេអ៊ីន គឺ​ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​សម្រាប់​ការ​រីក​លូតលាស់ ជាលិកា សាច់ដុំ និង​ឆ្អឹង ហើយ​ប្រូតេអ៊ីន​ អាច​រក​ឃើញ​នៅ​ក្នុង សាច់ សណ្តែក ឬអាហារ​សមុទ្រ។ ញ៉ាំ​ជាតិ​ប្រូតេអ៊ីន ល្អ​បំផុត​គួរ​តែ​មាន​ពី ២-៣ ដង/ថ្ងៃ។ យ៉ាងណា ប្អូនៗ​យើង​គួរ​តែ​ជ្រើសរើស​សាច់​គ្មាន​ខ្លាញ់ សាច់​សត្វ​ស្លាប (យក​ស្បែក​ចេញ) ឬ​អាហារ​បួស​សម្បូរ​ប្រូតេអ៊ីន ដូចជា សណ្តែក ឬតៅហ៊ូ ដើម្បី​ចៀស​វាង​ញ៉ាំ​ជាតិ​ខ្លាញ់​ច្រើន​លើស​កម្រិត។

៤- បាយ និងជម្រើសផ្សេងទៀត

បាយ មាន​បរិមាណ​កាឡូរី​ខ្ពស់ ដែល​រាងកាយ​ក្មេងៗ​វ័យ​ជំទង់ ជា​ធម្មតា​ត្រូវ​ការ​ខ្លាំង​បំផុត។ ប្អូនៗ​វ័យ​ជំទង់ គួរ​ញ៉ាំ​បាយ ៦-៧ ដង/ថ្ងៃ។ យ៉ាង​ណា នៅ​តែ​មាន​អាហារ​ជា​ច្រើន​អាច​ញ៉ាំ​ជំនួស​បាយ​បាន ដូចជា នំបុ័ង ប៉ាស្តា មី នុំប៊ីសស្គិត (Biscuits) ឬធញ្ញជាតិ ជាដើម។ លើស​ពី​នេះ ត្រូវ​ជ្រើសរើស​យក​ធញ្ញជាតិ​ទាំង​មូល ដើម្បី​ទទួល​បាន​ជាតិ​សរសៃ​ច្រើន អាច​ជួយ​បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ។

៥- បន្លែ និងផ្លែឈើ

បន្លែ ផ្លែឈើ ជា​ប្រភព​នៃ​សារធាតុ​រ៉ែ និង​សារធាតុ​ចិញ្ចឹម ល្អ​បំផុត​សម្រាប់​ទ្រទ្រង់​ និងការ​លូត​លាស់​របស់​រាងកាយ។ បន្លែ គឺ​មាន​ច្រើន​ប្រភេទ សុទ្ធ​សឹង​តែ​គួរ​ឲ្យ​ចង់​ញ៉ាំ ដូចជា បន្លែ​ស្លឹក​បៃតង (អាច​ផ្តល់​សារជាតិ ហ្វូលីក) និង​បន្លែ​ពណ៌​លឿង ពណ៌​ទឹកក្រូច (ផ្តល់​ជាតិ​បេតា Cototene) រីឯ​ផ្លែ​ឈើ​ មាន​ពពួក​ផ្លែ​ក្រូច ក៏​ជួយ​បង្កើន​វីតាមីន C និង​អាច​ការពារ​ជំងឺ​មហារីក​បាន​ទៀត​ផង។

៦- ទឹក

គ្នា​យើង​ភាគ​ច្រើន តែង​មើល​រំលង​សារៈ​សំខាន់​របស់​ទឹក។ ទឹក ដើរ​តួ​ជា​ឧបករណ៍​បន្សាប​ជាតិ​ពុល បន្ទាប់​ពី​ក្មេងៗ​បញ្ចេញ​សកម្មភាព​នៅសាលា​រួច។ ជាតិ​ហ្គាស​ក្នុង​ភេសជ្ជៈ ឬ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ប្រហែល​ជា​ផ្តល់​កាឡូរី និង​ជាតិ​ពុល​ច្រើន​ជាង​មុន ​ក្នុង​រាង​កាយ​យើង ហេតុនេះ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន អាច​កាត់​បន្ថយ​ជាតិ​ពុល​ទាំង​នោះ​ ចេញ​ពី​ក្នុង​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព។

៧- អាហារចិញ្ចឹមផ្សេងៗទៀត

– ជាតិ​ដែក (Iron)៖ ជាតិ​ដែក មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ក្មេង​ស្រី​អំឡុង​ពេល​គ្រប់​ការ ព្រោះ​ក្មេង​ស្រី​អាច​ទទួល​រង​ភាព​ស្លេក​ស្លាំង ដោយ​សារ​ដំណើរ​នៃ​ការ​មក​រដូវ។ សាច់​គ្មាន​ខ្លាញ់ ជា​ប្រភព​ជាតិ​ដែក ដ៏សម្បូរ​បែប ក៏​ជា​របប​អាហារ​សក្តិ​សម​សម្រាប់​ក្មេង​ស្រី​ជំទង់​ផងដែរ។ ថ្នាំ​គ្រាប់​ជាតិ​ដែក គួរ​តែ​លេប​បន្ថែម​អំឡុង​ពេល​ពេញវ័យ ដើម្បី​ផ្តល់​ជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់។

– ស័ង្កសី (Zinc)៖ សារជាតិ​ចិញ្ចឹម​ចាំ​បាច់​មួយ​នេះ មាន​ក្នុង​គ្រាប់​ធញ្ញជាតិ សាច់​គ្មាន​ខ្លាញ់ សាច់​សត្វ​ស្លាប (យក​ស្បែក​ចេញ) និង​អាហារ​ជា​ច្រើន​ទៀត។ ក្មេង​ប្រុស​ពេញ​វ័យ ត្រូវ​ការ​ស័ង្កសី​ប្រមាណ ១១ មិលី្លក្រាម/ថ្ងៃ ខណៈ​ក្មេង​ស្រី​ត្រូវ​ការ​ត្រឹម​ប្រមាណ ៩ មិលីក្រាមប៉ុណ្ណោះ។

– អាស៊ីដ​ហ្វូលីក (Folate)៖ អាស៊ីដហ្វូលីក (វិតាមីន B) ជួយ​ការពារ​ភាព​ស្លេក​ស្លាំង និង​ការ​លូត​លាស់​របស់​កោសិកា។ កង្វះ​វិតាមីន B អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត វិកល​ចរិក ខ្សោយ​មុខងារ​ចង់ចាំ និង​វង្វេង​វង្វាន់។ សារជាតិ​ចិញ្ចឹម​មួយ​នេះ មិន​អាច​ខ្វះ​បាន​ក្នុង​របប​អាហារ​របស់​ក្មេងៗ​ឡើយ។ អាស៊ីដ​ហ្វូលីក មាន​នៅ​ក្នុង​បន្លែ​ស្លឹក​បៃតង ផ្ទី ពពួក​ផ្លែ​ក្រូច សណ្តែក​លីង និងនំបុ័ង ក៏​ដូច​ជា​គ្រាប់​ស្រូវ​សាលី​ទាំង​មូល​ជាដើម៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ

ចុចអាន៖ជាឪពុកម្ដាយ គួរចែកឲ្យដាច់ភាពខុសគ្នា រវាងក្មេងជំទង់ និង ជិតជំទង់

The post ទើបគ្រប់ការ ត្រូវញ៉ាំអាហារពិសេសៗទាំងនេះ appeared first on Kampuchea Thmey Daily.

ជាឪពុកម្ដាយ គួរចែកឲ្យដាច់ភាពខុសគ្នា រវាងក្មេងជំទង់ និង ជិតជំទង់
បើ​ទោះ​បី​ជា​ចរិត​លក្ខណៈ​របស់​ក្មេង​ជំទង់ (ចាប់​ពី​អាយុ​១២​ឆ្នាំ​ឡើង)​ និង​ក្មេង​អាយុ​ក្បែរជំទង់ (អាយុ​ក្រោម ឬ​ក្បែរ ១២ ឆ្នាំ) មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ក៏​ដោយ។ តាម​ពិត​ទៅ​ ​បើសង្កេត​ឲ្យ​ច្បាស់ នឹង​ឃើញ​ភាព​ខុស​គ្នា​របស់​ពួក​គេ​ទាំង​ការ​គិត អារម្មណ៍ រូបរាង​ ឬ​អត្តចរិត​ជាដើម។

១- ភាពខុសគ្នាផ្នែករាងកាយ

អាយុ​ពេញ​វ័យ​ឬ “គ្រប់ការ” របស់​ក្មេង​ៗ​សុទ្ធ​តែ​ខុសៗ​គ្នា ក្មេង​ខ្លះ​គ្រប់​ការ​តាំង​ពី​អាយុ​១០​ឆ្នាំ​ម្ល៉េះ។ ក្មេង​ដែល​មាន​អាយុ​ក្បែរ​ជំទង់ ​ហើយ​នោះ​តែង​មាន​ការផ្លាស់ប្ដូរ​ផ្នែក​រាង​កាយ និង​អារម្មណ៍​លឿន​គួរ​ឲ្យ​កត់​សម្គាល់ បើ​ធៀប​ជាមួយ​ការ​វិវត្តរបស់​ក្មេង​ជំទង់​ឈាន​ទៅ​រក​អាយុ​២០​ឆ្នាំ។

២- ភាពខុសគ្នាផ្នែកអារម្មណ៍

ការ​ផ្លាស់​ប្តូរ​ផ្នែក​អារម្មណ៍​នេះ​ពិត​ជា​ពិបាក​ណាស់ ចំពោះ​ក្មេង​អាយុ​ក្បែរ​ជំទង់។ ពួក​គេ​អាច​មើល​ទៅ​ស្ងប់​ស្ងាត់ និង​ចាស់​ទុំ តែ​ពេល​ខ្លះ​ក៏​ចេញ​ចរិត​ដូច​កូន​ក្មេង​ភ្លាម​ៗ​ទៅ​វិញ។ មិនតែ​ប៉ុណ្ណោះ​ពួក​គេ​ចាប់​ផ្ដើម​មើល​ឃើញ​ចំណុច​ខ្សោយ និង​កំហុស​របស់​ឪពុក​ម្ដាយ។ ការ​ដឹង​ថា​ឪពុក​ម្ដាយ​គេ​មិន​ល្អ​ឥត​ខ្ចោះ​ដូច​អ្វី​ដែល​គេ​តែង​គិត​នោះ អាច​នឹង​ធ្វើ​ឲ្យ​គេ​តក់ស្លុត ឬមាន​អារម្មណ៍​ផ្សេង។ តែ​បញ្ហា​ទាំង​នេះ​កើត​ឡើង​តែ​២​ឬ៣​ឆ្នាំ​ប៉ុណ្ណោះ រហូត​ដល់​ពួក​គេ​ឈាន​ដល់​វ័យ​ជំទង់។ ពេល​នោះ​គេ​អាច​ទន្លាប់​ខ្លួន​និង​ទទួល​ស្គាល់​រឿង​បាន​ច្រើន ហើយ​បញ្ហា​ផ្លូវ​ចិត្ត​ក៏​រឹង​មាំ​ជាង​មុន​ដែរ។

៣- ការ​តវ៉ា​ចង់​បាន​ឯករាជ្យ​ភាព

ទាំង​ក្មេង​ជំទង់ និងក្បែរ​ជំទង់​ចង់​បាន​ណាស់​ការ​ឯករាជ្យ​លើ​ខ្លួន​ឯង។ ក្មេង​ក្បែរ​ជំទង់​មួយ​ចំនួន​ធំ​ចង់​បាន​ទាំង​២​គឺ ឯករាជ្យ​ និង​ការ​នាំ​ផ្លូវ​ពី​ឪពុក​ម្ដាយ​ក្នុង​ពេល​តែ​មួយ។ តែ​គេ​កាន់​តែ​មិន​ចង់​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​ឪពុក​ម្ដាយ​ជាពិសេស​ក្នុង​ទី​សាធារណៈ​ឬ​នៅ​មុខ មិត្តភ័ក្ដិ​គេ។ ឯ​ក្មេង​ជំទង់​វិញ​មាន​ទំនោរ​ទៅ​រក​ការ​ប្រឆាំង​នឹង​អំណាច​ទៅ​វិញ យ៉ាង​ណា​មិញ​ពួក​គេ​មាន​ទំនុក​ចិត្ត​ក្នុង​ខ្លួន​និង​មិន​ងាយ​ធ្លាក់​ក្នុង​សម្ពាធ​មិត្ត​ភក្ត្រ​ដូច​ក្មេង​មិនទាន់​ជំទង់​ឡើយ។

៤- ភាព​ខុស​គ្នា​នៃ​អត្តចរិត

ការ​សិក្សា​ផ្នែក​ទី​ផ្សារ​ទូទៅ​ចំពោះ​ក្មេង​ទាំង​២​វ័យ​នេះ​បាន​បង្ហាញ​នូវ​ភាព​ដូច​គ្នា ផ្ទុយ​ទៅ​វិញ​ការ​សិក្សា​ផ្នែក​ទី​ផ្សារ​អេឡិចត្រូនិក​បាន​បង្ហាញ​ថា ក្មេង​ក្បែរ​ជំទង់​មាន​ទំនោរ​ទៅ​រក​ការ​លេង​ហ្គេម ពេល​ដែល​ក្មេង​ជំទង់​ចាប់​អារម្មណ៍​លើ​ប្រព័ន្ធ​សង្គម​ច្រើន​ជាង។ ខណៈ​ដែល​ពួក​គេ​ឈាន​ដល់​វ័យ​ជំទង់​ហើយ​នោះ គេ​តែង​ចាប់​អារម្មណ៍​លើ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ដទៃ។

៥- ភាព​ខុស​គ្នា​នៃ​ការ​អភិវឌ្ឍ​ផ្នែក​ខួរ​ក្បាល

អ្នក​ជំនាញ​ជឿ​ថា​មុន​អាយុ​គ្រប់​ការ ខួរ​ក្បាល​មាន​ការ​លូតលាស់​យ៉ាង​រហ័ស​គួរ​ឲ្យ​កត់​សំគាល់។ ខួរ​ក្បាល​របស់​ក្មេង​ធ្វើ​ការ​​ពេញ​ទំហឹង​ក្នុង​ការ​ផលិត​កោសិកា​ខួរ​ក្បាល និង​ផ្លូវ​បញ្ញា​ថ្មីៗ។ បន្ទាប់​ពី​ឈាន​ដល់​វ័យ​ជំទង់​ហើយ ការ​ផលិត​ខ្លះ​ក៏​ត្រូវ​បាន​បញ្ឈប់។ នៅ​វ័យ​ជំទង់​ខួរ​ក្បាល​ក្មេង​នឹង​ចាប់​ផ្ដើម​រឹង​មាំ​ហើយ​ធ្វើ​ការ​កាន់​តែ​ល្អ​ដោយ​ខ្លួន​ឯង។

ដូច​នេះបើចង់​ឲ្យ​កូន​មាន​ខួរ​ក្បាល​ល្អ​ទៅ​ថ្ងៃ​មុខ ​គួរ​ណែនាំ​ឲ្យ​កូន​អំពី​អាកប្បកិរិយា​បែប​វិជ្ជមាន​នៅ​អាយុ​មុន​ជំទង់​គឺ​ជា​រឿង​ល្អ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖៥ តិចនិក ឪពុកម្ដាយលែងល្វីងមុខ ពេលកូនចាប់ផ្ដើមក្បាលខូច

The post ជាឪពុកម្ដាយ គួរចែកឲ្យដាច់ភាពខុសគ្នា រវាងក្មេងជំទង់ និង ជិតជំទង់ appeared first on Kampuchea Thmey Daily.