Connect with us

KPT+

ជាឪពុកម្ដាយ គួរចែកឲ្យដាច់ភាពខុសគ្នា រវាងក្មេងជំទង់ និង ជិតជំទង់

បានផុស

នៅ

បើ​ទោះ​បី​ជា​ចរិត​លក្ខណៈ​របស់​ក្មេង​ជំទង់ (ចាប់​ពី​អាយុ​១២​ឆ្នាំ​ឡើង)​ និង​ក្មេង​អាយុ​ក្បែរជំទង់ (អាយុ​ក្រោម ឬ​ក្បែរ ១២ ឆ្នាំ) មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ក៏​ដោយ។ តាម​ពិត​ទៅ​ ​បើសង្កេត​ឲ្យ​ច្បាស់ នឹង​ឃើញ​ភាព​ខុស​គ្នា​របស់​ពួក​គេ​ទាំង​ការ​គិត អារម្មណ៍ រូបរាង​ ឬ​អត្តចរិត​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ភាពខុសគ្នាផ្នែករាងកាយ

អាយុ​ពេញ​វ័យ​ឬ “គ្រប់ការ” របស់​ក្មេង​ៗ​សុទ្ធ​តែ​ខុសៗ​គ្នា ក្មេង​ខ្លះ​គ្រប់​ការ​តាំង​ពី​អាយុ​១០​ឆ្នាំ​ម្ល៉េះ។ ក្មេង​ដែល​មាន​អាយុ​ក្បែរ​ជំទង់ ​ហើយ​នោះ​តែង​មាន​ការផ្លាស់ប្ដូរ​ផ្នែក​រាង​កាយ និង​អារម្មណ៍​លឿន​គួរ​ឲ្យ​កត់​សម្គាល់ បើ​ធៀប​ជាមួយ​ការ​វិវត្តរបស់​ក្មេង​ជំទង់​ឈាន​ទៅ​រក​អាយុ​២០​ឆ្នាំ។

២- ភាពខុសគ្នាផ្នែកអារម្មណ៍

ការ​ផ្លាស់​ប្តូរ​ផ្នែក​អារម្មណ៍​នេះ​ពិត​ជា​ពិបាក​ណាស់ ចំពោះ​ក្មេង​អាយុ​ក្បែរ​ជំទង់។ ពួក​គេ​អាច​មើល​ទៅ​ស្ងប់​ស្ងាត់ និង​ចាស់​ទុំ តែ​ពេល​ខ្លះ​ក៏​ចេញ​ចរិត​ដូច​កូន​ក្មេង​ភ្លាម​ៗ​ទៅ​វិញ។ មិនតែ​ប៉ុណ្ណោះ​ពួក​គេ​ចាប់​ផ្ដើម​មើល​ឃើញ​ចំណុច​ខ្សោយ និង​កំហុស​របស់​ឪពុក​ម្ដាយ។ ការ​ដឹង​ថា​ឪពុក​ម្ដាយ​គេ​មិន​ល្អ​ឥត​ខ្ចោះ​ដូច​អ្វី​ដែល​គេ​តែង​គិត​នោះ អាច​នឹង​ធ្វើ​ឲ្យ​គេ​តក់ស្លុត ឬមាន​អារម្មណ៍​ផ្សេង។ តែ​បញ្ហា​ទាំង​នេះ​កើត​ឡើង​តែ​២​ឬ៣​ឆ្នាំ​ប៉ុណ្ណោះ រហូត​ដល់​ពួក​គេ​ឈាន​ដល់​វ័យ​ជំទង់។ ពេល​នោះ​គេ​អាច​ទន្លាប់​ខ្លួន​និង​ទទួល​ស្គាល់​រឿង​បាន​ច្រើន ហើយ​បញ្ហា​ផ្លូវ​ចិត្ត​ក៏​រឹង​មាំ​ជាង​មុន​ដែរ។

៣- ការ​តវ៉ា​ចង់​បាន​ឯករាជ្យ​ភាព

ទាំង​ក្មេង​ជំទង់ និងក្បែរ​ជំទង់​ចង់​បាន​ណាស់​ការ​ឯករាជ្យ​លើ​ខ្លួន​ឯង។ ក្មេង​ក្បែរ​ជំទង់​មួយ​ចំនួន​ធំ​ចង់​បាន​ទាំង​២​គឺ ឯករាជ្យ​ និង​ការ​នាំ​ផ្លូវ​ពី​ឪពុក​ម្ដាយ​ក្នុង​ពេល​តែ​មួយ។ តែ​គេ​កាន់​តែ​មិន​ចង់​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​ឪពុក​ម្ដាយ​ជាពិសេស​ក្នុង​ទី​សាធារណៈ​ឬ​នៅ​មុខ មិត្តភ័ក្ដិ​គេ។ ឯ​ក្មេង​ជំទង់​វិញ​មាន​ទំនោរ​ទៅ​រក​ការ​ប្រឆាំង​នឹង​អំណាច​ទៅ​វិញ យ៉ាង​ណា​មិញ​ពួក​គេ​មាន​ទំនុក​ចិត្ត​ក្នុង​ខ្លួន​និង​មិន​ងាយ​ធ្លាក់​ក្នុង​សម្ពាធ​មិត្ត​ភក្ត្រ​ដូច​ក្មេង​មិនទាន់​ជំទង់​ឡើយ។

៤- ភាព​ខុស​គ្នា​នៃ​អត្តចរិត

ការ​សិក្សា​ផ្នែក​ទី​ផ្សារ​ទូទៅ​ចំពោះ​ក្មេង​ទាំង​២​វ័យ​នេះ​បាន​បង្ហាញ​នូវ​ភាព​ដូច​គ្នា ផ្ទុយ​ទៅ​វិញ​ការ​សិក្សា​ផ្នែក​ទី​ផ្សារ​អេឡិចត្រូនិក​បាន​បង្ហាញ​ថា ក្មេង​ក្បែរ​ជំទង់​មាន​ទំនោរ​ទៅ​រក​ការ​លេង​ហ្គេម ពេល​ដែល​ក្មេង​ជំទង់​ចាប់​អារម្មណ៍​លើ​ប្រព័ន្ធ​សង្គម​ច្រើន​ជាង។ ខណៈ​ដែល​ពួក​គេ​ឈាន​ដល់​វ័យ​ជំទង់​ហើយ​នោះ គេ​តែង​ចាប់​អារម្មណ៍​លើ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ដទៃ។

៥- ភាព​ខុស​គ្នា​នៃ​ការ​អភិវឌ្ឍ​ផ្នែក​ខួរ​ក្បាល

អ្នក​ជំនាញ​ជឿ​ថា​មុន​អាយុ​គ្រប់​ការ ខួរ​ក្បាល​មាន​ការ​លូតលាស់​យ៉ាង​រហ័ស​គួរ​ឲ្យ​កត់​សំគាល់។ ខួរ​ក្បាល​របស់​ក្មេង​ធ្វើ​ការ​​ពេញ​ទំហឹង​ក្នុង​ការ​ផលិត​កោសិកា​ខួរ​ក្បាល និង​ផ្លូវ​បញ្ញា​ថ្មីៗ។ បន្ទាប់​ពី​ឈាន​ដល់​វ័យ​ជំទង់​ហើយ ការ​ផលិត​ខ្លះ​ក៏​ត្រូវ​បាន​បញ្ឈប់។ នៅ​វ័យ​ជំទង់​ខួរ​ក្បាល​ក្មេង​នឹង​ចាប់​ផ្ដើម​រឹង​មាំ​ហើយ​ធ្វើ​ការ​កាន់​តែ​ល្អ​ដោយ​ខ្លួន​ឯង។

ដូច​នេះបើចង់​ឲ្យ​កូន​មាន​ខួរ​ក្បាល​ល្អ​ទៅ​ថ្ងៃ​មុខ ​គួរ​ណែនាំ​ឲ្យ​កូន​អំពី​អាកប្បកិរិយា​បែប​វិជ្ជមាន​នៅ​អាយុ​មុន​ជំទង់​គឺ​ជា​រឿង​ល្អ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖៥ តិចនិក ឪពុកម្ដាយលែងល្វីងមុខ ពេលកូនចាប់ផ្ដើមក្បាលខូច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ២៣ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៤៨ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៥៦ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម