KPT+
Laughing gas ក្មេងជំទង់ខ្លះ និយមប្រើដើម្បី សប្បាយ តើជាអ្វីឲ្យពិតប្រាកដ?
សម័យនេះ ក្មេងៗវ័យជំទង់មួយចំនួនអាចទទួលរងសម្ពាធច្រើនទៅលើផ្លូវអារម្មណ៍ ដែលអាចបណ្ដាលមកពីការងារ កិច្ចការសាលា គ្រួសារ ឬសូម្បីតែបណ្ដាញសង្គម។ ដូចគ្នាដែរ ក្មេងៗសម័យនេះមួយចំនួនក៏ចូលចិត្តសប្បាយជាមួយគ្រឿងស្រវឹង ឬប្រើប្រាស់សារធាតុជួយបន្ធូរអារម្មណ៍ ដែលអាចប៉ះពាល់ដល់សុខភាពខ្លាំងដូច Laughing Gas ជាដើម។

អ្វីទៅជា Laughing Gas?
Laughing Gas ឬ Hippy Crack ឬ Nitro Oxide ជាឧស្ម័នគ្មានពណ៌ ដែលជាទូទៅត្រូវបានប្រើប្រាស់សម្រាប់ការរំងាប់អារម្មណ៍ និងបំបាត់ការឈឺចាប់ទៅលើអ្នកជំងឺ ពិសេសប្រើប្រាស់នៅក្នុងទន្តពេទ្យ ឬស្ត្រីជិតសម្រាលកូន ប៉ុន្តែឧស្ម័ននេះក៏ត្រូវបានប្រើប្រាស់ដើម្បីឲ្យមានអារម្មណ៍សឺៗ ដូចស្រវឹង ឬធ្វើឲ្យអារម្មណ៍សប្បាយមួយរយៈពេលខ្លី។ បើនិយាយទៅ Laughing Gas ប្រៀបបានទៅនឹងថ្នាំសណ្ដំមួយ ហើយវាក៏កំពុងតែពេញនិយមនៅក្នុងចំណោមក្មេងៗវ័យជំទង់ផងដែរ ពិសេសក្មេងៗនិយមចូលក្លឹបកម្សាន្ត ឬបារ។
Laughing Gas ដែលប្រើដើម្បីសប្បាយខុសវេជ្ជបញ្ជាពេទ្យ ភាគច្រើនគឺដាក់នៅក្នុងប៉ោងៗ រួចយើងបឺតឧស្ម័ននេះចេញពីប៉ោងៗចូលទៅក្នុងខ្លួន។ ដោយសារតែវាដូចនឹងថ្នាំសណ្ដំ ក្រោយប្រើក្មេងៗអាចមានអារម្មណ៍ដូចជា៖
- សប្បាយរីករាយ
- សើចកក្អឹក
- ស្រាលក្បាល
- អារម្មណ៍ធូរស្រាល
បើនិយាយកាន់តែស្រួលស្ដាប់ គឺធ្វើឲ្យអ្នកប្រើមានអារម្មណ៍រីករាយខ្លាំង ហើយដោយសារតែអាការៈទាំងនេះហើយ ទើបវាបានឈ្មោះថា Laughing Gas ។ ត្បិតតែវាជាថ្នាំសណ្ដំ ជួយបន្ធូរអារម្មណ៍ឲ្យបានធូរស្រាលមួយរយៈពេលខ្លីមែន ប៉ុន្តែក៏ផ្ដល់គ្រោះថ្នាក់ដល់សុខភាពដែរបើប្រើដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ ផលប៉ះពាល់ដែលមិនគួរមើលរំលងរួមមាន៖
- ឈឺក្បាល ចង្អោរ
- សម្ពាធឈាមធ្លាក់ចុះ
- សន្លប់
- គាំងបេះដូង
- បាត់បង់អុកស៊ីសែនធ្ងន់ធ្ងរ
- ខ្វះវីតាមីន B12 ឬស្លេកស្លាំង
- ខូចខាតដល់សរសៃប្រសាទ។

ចំណាំ៖ ក្នុងករណីដែលអ្នកប្រើប្រាស់បឺត ឬប្រើប្រាស់ Laughing Gas ញឹកញាប់ ឬក្នុងរយៈពេលយូរនោះអាចបណ្ដាលឲ្យកើតជំងឺបាក់ទឹកចិត្ត សមត្ថភាពចងចាំចុះខ្សោយ និងប្រព័ន្ធភាពស៊ាំមិនរឹងមាំជាដើម៕
ចុចអាន៖ទើបគ្រប់ការ ត្រូវញ៉ាំអាហារពិសេសៗទាំងនេះ
ចុចអាន៖ជាឪពុកម្ដាយ គួរចែកឲ្យដាច់ភាពខុសគ្នា រវាងក្មេងជំទង់ និង ជិតជំទង់
-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


