KPT+
៥ វិធី លុបបំបាត់ភាពខ្ជិល របស់ក្មេងជំទង់សម័យនេះ
ទម្លាប់ក្មេងជាច្រើននៅកម្ពុជា មានកាលវិភាគមមាញឹកណាស់ ពួកគេស្ទើតែគ្មានពេលសម្រាកថ្ងៃសោះ។ ដូច្នេះ ថ្ងៃសម្រាក និងពេលមកដល់ផ្ទះ ធ្វើឲ្យពួកគេមិនចង់ធ្វើអ្វីសោះសូម្បី តែដើរលេងនៅខាងក្រៅ។

ថ្ងៃនេះ កម្ពុជាថ្មី នឹងណែនាំវិធីសាស្ត្រមួយចំនួន ដើម្បីជួយដល់កូនរបស់អ្នក ហើយមានប្រសិទ្ធភាពជាងការស្ដីបន្ទោស ឬរអ៊ូ៖
១.ផ្ដល់ការលើកទឹកចិត្តឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ
អ្នកគប្បីក្រឡេកមើលពីទង្វើរបស់ខ្លួន ចំពោះកូនជាមុនសិនថា តើអ្នករាល់គ្នាចូលចិត្តជេរប្រទេចពួកគេ រួចធ្វើការងារនោះដោយខ្លួនឯងមែនអត់? អ្នកកំពុងធ្វើឲ្យកូនអ្នកខ្ជិលហើយ។ អញ្ជឹងអ្នកគួរតែ បញ្ឈប់ការធ្វើបែបនេះ ងាកមកនិយាយលក្ខខណ្ឌជាមួយគាត់វិញ កុំភ្លេចការសរសើរកូនដោយពាក្យល្អៗផង។
២.កុំរអ៊ូ
ការស្រាវជ្រាវបានរកឃើញថា ការរអ៊ូរទាំធ្វើឲ្យមនុស្សមិនថាចាស់ ឬក្មេងលែងស្ដាប់ លែងផ្ចង់អារម្មណ៍ជាមួយអ្នករអ៊ូ។ មានវិធីសាស្ត្រមួយគឺ អ្នកគួររកពេលសម្រាក ហើយប្រាប់ពួកគេឲ្យធ្វើអ្វីមួយធម្មតា ដូចពេលដែលអ្នកប្រើអ្នកដទៃទើបមានប្រសិទ្ធិភាពដូចជា ពេលអ្នកអង្គុយលេងហើយសុំឲ្យកូនយកទឹកឲ្យមួយកែវ នេះជាការចាប់ផ្ដើមឲ្យពួកគាត់ចង់ធ្វើការជួយអ្នកខ្លះ។
៣.ដាក់ទណ្ឌកម្មជាលក្ខណៈលក្ខខណ្ឌ
ការធ្វើបែបនេះ ត្រូវប្រាកដថាមិនធ្ងន់ធ្ងរ ឬប៉ះពាល់ផ្លូវចិត្តកូនខ្លាំង។ អ្នកអាចបង្កើតជាលក្ខណ្ឌដូចជា៖ បើកូនមិនសម្អាតបន្ទប់ម៉ាក់មិនបោកខោអាវអោយកូនទេ។
៤.ការពន្យាពេលធ្វើការ
អ្នកប្រហែលមិនដឹងទេថាការងារសាលាបច្ចុប្បន្នមានច្រើន និងផ្ដល់សម្ពាធច្រើនប៉ុណ្ណា ជាពិសេសសាលាឯកជនតែម្ដង។ អ្នកគួរទុកពេលឲ្យពួកគេរៀបចំការងារដែលត្រូវធ្វើនោះឲ្យមានរបៀបសិន ចាំអ្នកដាក់ការងារផ្ទះបញ្ចប់។ ទោះយ៉ាងណា អ្នកត្រូវតែសួរអំពីការងារពួកគេផង តើអ្នកអាចជួយអ្វីគាត់បានខ្លះ?
៥.ដាក់កាលវិភាព ឬរៀបចំផែនការឲ្យកូន
ក្មេងជំទង់ត្រូវការសម្រាក និងគេងច្រើនររហូតដល់ ១០ម៉ោង។ ដូចេ្នះបើកូនលោកអ្នកគេងមិនបានគ្រប់គ្រាន់ទេ ពួកគាត់គ្មានអារម្មណ៍ផ្ចង់ធ្វើអ្វីទេ។ អ្វីដែលអ្នកអាចជួយបានគឺរៀបចំកាលវិភាគគេងឲ្យពួកគាត់ ដោយការផ្ដាច់អ៊ីនធឺណែត ឬទឹកដោះគោក្ដៅមួយកែវ។

ជាចុងក្រោយ អ្នកត្រូវមើលថែទាំសុខភាពផ្លូវចិត្តរបស់កូនៗផង ជាពិសេសការពារពីជំងឺបាក់ទឹកចិត្តដោយការនាំគាត់ឲ្យដើរលេង ផ្ដល់ឱកាសក្នុងការរាប់អានមិត្តភ័ក្ដិ និងជូនគាត់ទៅដើរលេងបន្ធូរអារម្មណ៍កន្លែងមានទេសភាពធម្មជាតិជាដើម៕
ប្រែសម្រួល៖ វារី
ចុចអាន៖ម៉ាក់ប៉ាគួរដឹង! កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើ កត្តាទាំងនេះ
ចុចអាន៖មកដឹងម៉ោងចូលគេងយូរបំផុត របស់យុវសិស្សប្រើប្រាស់ទូរសព្ទបច្ចុប្បន្ន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


