Connect with us

KPT+

បណ្ដាញសង្គម បង្កផលប៉ះពាល់ផ្លូវចិត្តក្មេងស្រីជំទង់ធ្ងន់ធ្ងរ

បានផុស

នៅ

ការប្រើបណ្ដាញ​សង្គម​ ត្រូវបាន​រកឃើញ​ថា ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ប៉ះពាល់​សុខភាព​ផ្លូវចិត្ត មិន​ថា ប្រុស ស្រី ក្មេង ឬចាស់​នោះទេ។ តែថ្មីៗ អ្នកស្រាវជ្រាវ រកឃើញ​ថា បណ្ដាញ​សង្គម បង្ក​ការប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ក្មេងស្រី​ជំទង់យ៉ាងខ្លាំង។

Social media mobilises Asian youth | Financial Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ការសិក្សា​លើ​ក្មេងជំទង់​អង់គ្លេស អាយុ​ពី ១៣-១៦​ឆ្នាំ អ្នកស្រាវជ្រាវ បញ្ជាក់​ថា បណ្ដាញ​ទំនាក់ទំនង​សង្គម ដូចជា Facebook ឬ Instagram បង្កគ្រោះថ្នាក់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ក្មេង​ជំទង់ ដោយ​ការ​រំខាន និង​ការ​កាត់​បន្ថយ​ពេលគេង ការ​ហាត់​ប្រាណរបស់​ពួកគេ ក៏ដូចជា​ការ​កើនឡើង​ផលប៉ះពាល់ពី​មាតិកា​គ្រោះថ្នាក់ ជាពិសេស​ការ​គំរាមកំហែង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

បើប្រៀបធៀប​រវាង​ស្រី និង​ប្រុស​វិញ ក្មេងស្រី រង​ការ​ប៉ះពាល់​បញ្ហា​ផ្លូវ​ចិត្ត រហូត​ដល់ ៦០% សម្រាប់​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ញឹកញាប់ ខណៈ​ក្មេងប្រុស​វិញ រងការ​ប៉ះពាល់​ត្រឹម ១២% ប៉ុណ្ណោះ។

កាលពី​ខែកក្កដា អ្នកស្រាវជ្រាវ​កាណាដា ក៏រកឃើញ​ដែរ​ថា ការប្រើប្រាស់​បណ្ដាញ​សង្គម​ញឹកញាប់ ពាក់ព័ន្ធ​នឹង​រោគសញ្ញា​បាក់ទឹកចិត្ត​ក្នុង​ចំណោម​ក្មេង​ជំទង់។ ចំណែក​ការសិក្សា​ចុងក្រោយ​នេះ កាន់តែ​សំខាន់ ដោយ​រកឃើញ​ថា វាបណ្ដាល​មកពី​មាតិកា ​ការ​រារាំង​ការ​គេង និង​ការហាត់ប្រាណ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ប្រើប្រាស់សារលើទូរសព្ទ ជាមូលហេតុធ្វើឱ្យយើងស្ត្រេសកាន់តែខ្លាំង?

ចុចអាន៖ មើលរឿងបែបរំភើបឬរន្ធត់ច្រើន ឆាប់ចាស់មុនអាយុ ដោយសារបញ្ហានេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម