KPT+
ការស្រាវជ្រាវ ៖ ក្មេងជំទង់ភាគច្រើនចង់ធ្វើអត្តឃាត ដោយសារការសិក្សា
ចាប់តាំងពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ មក អត្រាកុមារ និងក្មេងជំទង់ចូលមន្ទីរពេទ្យ ដោយសារការប៉ុនប៉ងធ្វើអត្តឃាតកំពុងកើនឡើងទូទាំងពិភពលោក ។

យោងតាមការស្រាវជ្រាវដែលចេញផ្សាយនៅក្នុងទស្សនាវដ្ដី JAMA Network Open កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ករណីក្មេងស្រីចង់ធ្វើអត្តឃាតមានជិត ៦៦ ភាគរយ ហើយអាយុជាមធ្យមគឺ ១៥ ឆ្នាំ ។ ទន្ទឹមនេះអ្នកសិក្សាបានបង្ហាញទៀតថា អ្នកចូលសង្គ្រោះបន្ទាន់ និងសម្រាកនៅមន្ទីរពេទ្យមានអត្រា ១៥ ភាគរយក្នុងខែមេសា និង ២៤ ភាគរយ ក្នុងខែតុលា ពោលខ្ពស់ជាងខែមករា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកស្រាវជ្រាវបានដាក់ការសង្ស័យថា មូលហេតុចម្បងដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យុវជននោះ គឺដោយសារតែការសិក្សា ។
ទន្ទឹមនោះ យោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានរកឃើញកាលពីឆ្នាំ ២០២១ ថា ក្មេងស្រីជំទង់ជិត ៥៧ ភាគរយ មានអារម្មណ៍ “សោកសៅ ឬអស់សង្ឃឹម” ហើយ ២២ ភាគរយនៃពួកគេធ្លាប់គិតចង់ធ្វើអត្តឃាតពិតប្រាកដ ។ សូម្បីតែមុនពេលជំងឺរាតត្បាតក៏ដោយ ក៏ CDC បានរាយការណ៍ដែរថា ក្មេងជំទង់ម្នាក់ក្នុងចំណោម ៥ នាក់បានជួបប្រទះនឹងជំងឺធ្លាក់ទឹកចិត្ត ។

ស្របពេលជាមួយគ្នានេះ ការស្រាវជ្រាវថ្មីក៏សម្គាល់ឃើញដែរថា ប៉ុន្តែសម្រាប់ក្នុងឆ្នាំ ២០២០ តួលេខនេះបានធ្លាក់ចុះទៅវិញ ដោយសារក្មេងៗបានសម្រាកពីការសិក្សា និងមានពេលគេងច្រើន ទើបពួកគេមិនសូវប្រឈមមុខនឹងជំងឺផ្លូវចិត្ត ។
ជាចុងក្រោយអ្នកជំនាញបានពន្យល់ថា ជាការពិតណាស់ ក្មេងៗមានសំពាធផ្លូវចិត្តនៅសាលា ដោយសារកាលវិភាគដ៏មមាញឹករបស់ពួកគេ ជាពិសេសការហ៊ុមព័ទ្ធដោយមនុស្សដែលពួកគេមិនចង់នៅក្បែរ និងបង្ខំឲ្យពួកគេធ្វើអ្វីដែលមិនចង់ធ្វើ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បណ្ដាញសង្គម បង្កផលប៉ះពាល់ផ្លូវចិត្តក្មេងស្រីជំទង់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


