ក្រុមហាម៉ាស់ Archives - Kampuchea Thmey Daily

អ៊ីស្រាអែល ចាត់ទុក​​​កា​រប្រកាស​រំលាយ​​​​ស្ថាប័ន​របស់​ក្រុមហាម៉ាស គ្រាន់តែជា​ «ល្បិចកល»
ក្រុមហាម៉ាស បានប្រកាសកាលពីថ្ងៃ ទី៦ ខែកក្កដា ថា  ពួកគេបានសម្រេចរំលាយរដ្ឋាភិបាលនៅក្នុងតំបន់ហ្គាហ្សាហើយ និងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់អំណាចទៅឲ្យក្រុមអ្នកបច្ចេកទេសប៉ាឡេស្ទីន។ ជំហាននេះត្រូវបានក្រុមហាម៉ាសពិពណ៌នាថា ជាការបោះជំហានទៅមុខមួយនៅក្នុងផែនការគាំទ្រដោយអាមេរិកសម្រាប់តំបន់មួយនេះ ប៉ុន្តែត្រូវបានអ៊ីស្រាអែលច្រានចោល និងចាត់ទុកថា គ្រាន់តែជា «ល្បិចកល» តែប៉ុណ្ណោះ។

រូបភាព៖Reuters

យោងតាម Reuters, ការសន្យារបស់ក្រុមប្រដាប់អាវុធមួយនេះ ក្នុងការបញ្ចប់តួនាទីរបស់ស្ថាប័នត្រួតពិនិត្យក្រសួងនានារបស់ខ្លួន ដែលបានដំណើរការអស់រយៈពេលជាងមួយទសវត្សរ៍មកហើយនោះ គឺជាផ្នែកមួយដ៏សំខាន់នៃផែនការគ្រប់គ្រងដោយជនស៊ីវិល សម្រាប់តំបន់ហ្គាហ្សាក្រោយសង្គ្រាម។ ផែនការនេះត្រូវបានដាក់ចេញដោយប្រធានាធិបតីអាមេរិក  ដូណាល់ ត្រាំ បន្ទាប់ពីការចាប់ផ្តើមនៃបទឈប់បាញ់ដ៏ផុយស្រួយជាមួយអ៊ីស្រាអែលកាលពីខែតុលាឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាសបានបញ្ជាក់ថា បណ្តាក្រសួង និងបុគ្គលិកដែលពួកគេបានតែងតាំងនឹងនៅតែរក្សាតំណែងដដែល ហើយខ្លួននឹងនៅតែបន្តត្រួតពិនិត្យលើផ្នែកសន្តិសុខ និងប៉ូលិសនៅក្នុងតំបន់ខ្លះនៃហ្គាហ្សា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់សម្របសម្រួលដោយអាមេរិក។

ក្រុមប្រឹក្សាសន្តិភាព ដែលតែងតាំងដោយលោក ត្រាំ ដើម្បីតាមដានផែនការនេះ បានលើកឡើងថា ខ្លួនបានកត់សម្គាល់ឃើញពីចំណាត់ការរបស់ហាម៉ាសហើយ។ ប៉ុន្តែស្ថាប័ននេះបានបន្ថែមថា ជាចុងក្រោយ ការវាយតម្លៃរបស់យើងនឹងត្រូវណែនាំដោយសកម្មភាពជាក់ស្តែង មិនមែនពាក្យសន្យានោះទេ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏សំខាន់របស់ប្រជាជននៅហ្គាហ្សា។

ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក  Gideon Saar បានច្រានចោលការប្រកាសរបស់ហាម៉ាស ដោយលោកបានសរសេរនៅលើបណ្តាញសង្គម X ថា ការបង្ហាញឆន្ទៈរបស់ក្រុមនេះក្នុងការបើកផ្លូវឲ្យមានរដ្ឋាភិបាលបច្ចេកវិទ្យា គឺត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្ការកុំឲ្យមានការរំសាយអាវុធរបស់ពួកគេតែប៉ុណ្ណោះ។

លោក Saar បានបន្ថែមថា «ដរាបណាហាម៉ាសនៅតែរក្សាទុកអាវុធរបស់ខ្លួន នោះរដ្ឋាភិបាលស៊ីវិលណាក៏ដោយ នឹងត្រូវដំណើរការទៅតាមបញ្ជារបស់ហាម៉ាសដដែល»។ លោកបានបញ្ជាក់ទៀតថា អ៊ីស្រាអែលនៅតែប្រកាន់ជំហរទាមទារឲ្យមានការអនុវត្តពេញលេញនូវផែនការរបស់លោក ត្រាំ រួមទាំងការទាមទារឲ្យហាម៉ាសទម្លាក់អាវុធចុះផងដែរ។

ផ្ទុយទៅវិញ  ក្រុមហាម៉ាសបានបដិសេធមិនព្រមរំសាយអាវុធឡើយ រហូតទាល់តែអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារទាំងអស់នៅក្នុងតំបន់ហ្គាហ្សា ដែលការវាយប្រហារចុងក្រោយបំផុតកាលពីថ្ងៃច័ន្ទ បានសម្លាប់មនុស្សចំនួន ៥ នាក់។ ចំណែកឯភាគីអ៊ីស្រាអែលបានអះអាងថា ការវាយប្រហាររបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីមានបទឈប់បាញ់មក គឺមានគោលបំណងទប់ស្កាត់ការគំរាមកំហែងពីក្រុមប្រដាប់អាវុធ។

សូមបញ្ជាក់ដែរថា ក្រោយសង្គ្រាមអូសបន្លាយ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយមួយ កាលពីខែតុលា ឆ្នាំមុន ក្រោមការសម្របសម្រួលពីអាមេរិក។ ក្រោយមក ប្រធានាធិបតី ត្រាំ បានដាក់ចេញនូវផែនការសន្តិភាពមួយ ដែលតម្រូវឲ្យតំបន់ហ្គាហ្សាក្រោយសង្គ្រាមត្រូវតែគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីវិល ដែលមិនមែនជាក្រុមប្រដាប់អាវុធ ដើម្បីបើកផ្លូវឲ្យមានការកសាងក្រុងឡើងវិញ និងឲ្យកងទ័ពអ៊ីស្រាអែលដកថយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post អ៊ីស្រាអែល ចាត់ទុក​​​កា​រប្រកាស​រំលាយ​​​​ស្ថាប័ន​របស់​ក្រុមហាម៉ាស គ្រាន់តែជា​ «ល្បិចកល» appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល ថា​ខ្លួន​វាយប្រហារចំមេបញ្ជាការថ្មីរបស់​ហាម៉ាស ក្រោយកាន់តំណែង​តែមួយសប្តាហ៍
យោធា​អ៊ីស្រាអែល បានប្រកាសថា ខ្លួនបានបើកការវាយប្រហារចំគោលដៅមេបញ្ជាការថ្មី​ផ្នែកប្រដាប់អាវុធរបស់ក្រុមហាម៉ាស នៅក្នុងការវាយ​ឆ្មក់បាញ់ប្រហារមួយនៅតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​អ្នក​កាន់តំណែងមុន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារស្រដៀងគ្នា នៅក្នុងទឹកដីប៉ាឡេស្ទីន។

សេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយដោយនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​ បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានបញ្ជាក់ថា «ក្រោមការណែនាំរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ Israel Katz កងកម្លាំងការពារ​ជាតិ​អ៊ីស្រាអែល (IDF) ទើបតែបានបើកការវាយប្រហារ​មួយនៅក្នុងតំបន់ហ្គាហ្សា ដោយផ្តោតគោលដៅលើបុគ្គល Mohammed Odeh ដែលជាមេបញ្ជាការថ្មីនៃផ្នែកយោធារបស់អង្គការភេរវកម្មហាម៉ាស»។

សេចក្តីថ្លែងការណ៍របស់លោក ណេតាន់យ៉ាហ៊ូ និងលោក Katz បានបន្តថា «លោក Odeh បានបម្រើការជាប្រមុខចារកម្មរបស់ក្រុមហាម៉ាស អំឡុងពេលមានការសម្លាប់រង្គាល កាលពីថ្ងៃទី៧ ខែតុលា ហើយត្រូវបានតែងតាំងប្រហែលមួយសប្តាហ៍មុននេះ ដើម្បីបន្តតំណែងពីលោក Ezzedine Al-Haddad (ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅហ្គាហ្សា កាលពីដើមខែឧសភានេះ) »។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «លោក Odeh គឺជាអ្នកទទួលខុសត្រូវលើការសម្លាប់ ការចាប់ពង្រត់ និងការបង្ករបួសស្នាមដល់ប្រជាជនស៊ីវិលអ៊ីស្រាអែល និងទាហាន IDF ជាច្រើនរូប»។

បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លោក ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាចិត្តថា នឹងតាមប្រមាញ់ និងកម្ចាត់មេគំនិតដែលនៅពីក្រោយការវាយប្រហារទាំងនោះ ដែលយោងតាមការរាប់របស់ទីភ្នាក់ងារសារព័ត៌មាន AFP ផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល បានបណ្តាលឲ្យមនុស្សចំនួន ១,២២១ នាក់បាត់បង់ជីវិត។

ដោយឡែក បើតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា ដែលដំណើរការក្រោមអាជ្ញាធរហាម៉ាស បានឲ្យដឹងថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២,៨០៣ នាក់ហើយ។ អង្គការសហប្រជាជាតិបានចាត់ទុកថា តួលេខទាំងនេះគឺអាចជឿទុកចិត្តបាន។

អំឡុងពេលសង្គ្រាមដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស អ៊ីស្រាអែលបានប្រកាសទទួលខុសត្រូវចំពោះការធ្វើឃាតមេដឹកនាំហាម៉ាសជាច្រើនរូប រួមទាំងអតីតប្រមុខនយោបាយរបស់ក្រុមនេះ គឺលោក Ismail Haniyeh ផងដែរ។ ទាហានអ៊ីស្រាអែល ក៏បានសម្លាប់លោក Yahya Sinwar ដែលត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាមេគំនិតសំខាន់នៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។ ចំណែកលោក Mohammed Deif ដែលជាមេបញ្ជាការដ៏យូរលង់នៃផ្នែកប្រដាប់អាវុធរបស់ក្រុមហាម៉ាស និងត្រូវបានចាត់ទុកជាស្ថាបត្យករម្នាក់នៃការវាយប្រហារនោះ ក៏ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនេះដែរ។

មិនតែប៉ុណ្ណោះ ការវាយប្រហាររបស់អ៊ីស្រាអែល ក៏បានកំណត់គោលដៅលើសមាជិកក្រុមហាម៉ាសនៅលីបង់ ព្រមទាំងមេបញ្ជាការជាន់ខ្ពស់នៃក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ និងជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស រួមទាំងអតីតមេដឹកនាំហេសបូឡា លោក Hassan Nasrallah ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក ណេតាន់យ៉ាហ៊ូ ប្រកាសបង្កើនការវាយប្រហារ​លើលីបង់ ស្របពេល អាមេរិក ចោទ​ហេសបូឡា ថា «បំផ្លាញកិច្ចចរចា»

The post អ៊ីស្រាអែល ថា​ខ្លួន​វាយប្រហារចំមេបញ្ជាការថ្មីរបស់​ហាម៉ាស ក្រោយកាន់តំណែង​តែមួយសប្តាហ៍ appeared first on Kampuchea Thmey Daily.

អ្នក​នយោបាយ​កំពូល​​ក្រុមហាម៉ាស ច្រាន​ចោល​ការរំសាយ​​អាវុធ​
អ្នក​​នយោបាយ​​​កំពូល​របស់​​ក្រុម​​ហាម៉ាស (​​Hamas) លោក Khaled Meshaal បាន​​ច្រាន​ចោលនូវ​​​​ការ​​អំពាវនាវ​ឱ្យ​ដក​អាវុធ​​ពី​ក្រុម​ប៉ាឡេស្ទីន​នៅ​ហ្គាហ្សា​ ដោយ​​​លើក​​ហេតុផល​ថា ការ​ដកហូត​​អាវុធ​​ពី​អ្នក​​កាន់កាប់​​នឹង​​ប្រែ​ក្លាយ​​​​​ទៅ​​ជា​ជន​រង​គ្រោះ​​ និង​ងាយរង​​ការ​​វាយ​ប្រហារ​ពី​សត្រូវ​។

លោក Khaled Meshaal ក្នុង​សន្និសីទមួយ។ Reuters

ថ្លែង​នៅ​ថ្ងៃ​ទី​ពីរនៃវេទិកា​ Al Jazeera ក្នុង​ទី​ក្រុង Doha កាល​ពី​ថ្ងៃ​អាទិត្យ ​លោក Meshaal បាន​ពណ៌នា​ជុំវិញ​ការប្រគល់អាវុធរបស់ក្រុមហាម៉ាស Hamas គឺជាការបន្តនូវកិច្ចប្រឹងប្រែងអស់រយៈពេលមួយសតវត្សរ៍ ដើម្បីធ្វើឱ្យចុះខ្សោយនូវចលនាតស៊ូប្រដាប់អាវុធរបស់ប៉ាឡេស្ទីន។​ នេះ​បើតាម Al Jazeera ផ្សាយនៅ​ថ្ងៃទី ៨ខែកុម្ភៈ។

លោក​បន្ត​ថា​៖​«ក្នុង​បរិបទ​ដែល​ប្រជាជន​របស់យើង​ នៅ​តែ​ស្ថិត​ក្រោម​ការគាប​សង្កត់​​ ការណ៍​​ដែល​និយាយ​រឿង​​រំសាយ​អាវុធ​គឺ​ជា​ការ​ប៉ុនប៉ង​ធ្វើឱ្យប្រជាជន​​ក្លាយជាជន​រងគ្រោះ​ ងាយ​នឹងត្រូវ​​គេ​កម្ចាត់​។​ លើស​ពី​នេះ​អ៊ី​ស្រាអែល​នឹង​កម្ចាត់​ពួក​គេ​ចោល​យ៉ាង​ងាយ​​ ដោយសារ​តែ​ខ្លួន​ប្រដាប់​ដោយ​អាវុធ​អន្តរ​ជាតិ​​ជា​ច្រើន​ក្នុង​ដៃ»​។

លោក​បាន​សង្កត់​ធ្ងន់​ថា​៖ « ប្រសិន​បើ​យើង​​ចង់​​និយាយ​​អំពី​​វា (ដកហូត​អាវុធ​)… […] វា​​ចាំបាច់​​ណាស់ ក្នុង​ការ​​ផ្តល់​​នូវ​​បរិយាកាស​មួយ ​​ដែល​​អនុញ្ញាត​​ឱ្យ​មាន​​ការ​ស្តារ​ឡើងវិញ ការសង្គ្រោះ ហើយ​​ធានា​​ថា​ ​ ​​​សង្គ្រាម​​មិន​​កើត​ឡើង​ម្តង​ទៀត​​រវាង​​តំបន់​ហ្គា​ហ្សា​ និង​អង្គភាព Zionist ។ នេះ​គឺ​ជាវិធីសាស្រ្ត​ដ៏សមហេតុផល ហើយ​ក្រុមហាម៉ាសដែល​​បាន​សម្របសម្រួល ​តាមរយៈប្រទេស​កាតា​, តួកគី​ និង អេហ្ស៊ីប​ ជា​ពិសេសមាន​ការ​សន្ទ​នា​ជាមួយ​សហរដ្ឋអាមេរិក​​ ​ឈាន​ដល់ការ​យល់​ដឹង​ពីចក្ខុវិស័យ​របស់​ហា​ម៉ាស​លើ​រឿងទាំង​​នេះ​។ ត្រូវ​ហើយ! នេះ​​ជា​​អ្វី​​ដែល​យើងចង់​​​បានពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​​ ​ មិនមែន​​ជា​​វិធីសាស្ត្រ​​នៃ​​ការ​​រំសាយ​​អាវុធ​​ទេ»។

គួរ​បញ្ជាក់​ថា អង្គភាព​ Zionist គឺជា​ចលនានយោបាយ មនោគមវិជ្ជា និង​វប្បធម៌ទំនើប ដែល​បានផុសឡើងនៅចុងសតវត្សទី ១៩​ របស់​អឺរ៉ុប ​ក្នុង​ការ​តស៊ូ​មតិ​​ ប្តេជ្ញាចិត្ត​ដោយខ្លួនឯង​របស់​ជន​ជាតិ​ជ្វីហ្វ​ និង​ការ​បង្កើត​ផ្ទះ​របស់​ពួក​គេ​​នៅ​ប៉ាឡេស្ទីន (​ទឹក​ដីប្រទេស​អ៊ីស្រាអែល)។​

មិន​តែ​ប៉ុណ្ណោះ ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ​ បាន​ស្វែងរក​ការពិភាក្សា​ ​ដោយ​រំសាយកង​កម្លាំង​យោធា​​នៃ​​ក្រុមហាម៉ាស (Hamas) និង​គំរាម​​ដល់​ក្រុមប៉ាឡេស្ទីន​ ដោយ​លើក​ហេតុ​ផល​ថា​នឹង​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​រំសាយ​​។ យ៉ាងណា​ ក្រុម​ហាម៉ាស់​បាន​បដិសេធ ​មិន​បោះ​បង់​កង​កម្លាំង​ប្រដាប់​អាវុធនោះ​ទេ​ ដរាប​ណា​អ៊ីស្រាអែល​នៅតែបន្ត​កាន់​កាប់​តំបន់​ហ្គាហ្សា។

លើសពីនេះ លោក Meshaal បានចង្អុលបង្ហាញ​ថា៖ «​ប្រសិន​បើត្រលប់​ទៅ​ប្រភព​ដើម​នៃ​ជម្លោះ​ បញ្ហាគឺអ៊ីស្រាអែល ​គ្រប់​គ្រង​លើ​ប្រជាជន​ ប្រឆាំង​នឹង​ការ​កាន់​កាប់​ដោយ​ស្រប​ច្បាប់​ ក្នុង​ការ​សម្រេច​ចិត្ត​ដោយខ្លួន​ឯង​ និង​ឯករាជ្យ»។ ចំណែក​ការ​តស៊ូ​គឺជា​សិទ្ធិរបស់​មនុស្ស​ ​ស្ថិត​នៅ​ក្រោម​គ្រប់​គ្រង​របស់​នរណាម្នាក់​ វា​ជាផ្នែកមួយ​នៃច្បាប់​អន្តរជាតិ និង​ជា​​ការចងចាំ​នៃ​​​ប្រជាជាតិ​មួយ»៕

ប្រែសម្រួល៖ ណឺ មិនា

The post អ្នក​នយោបាយ​កំពូល​​ក្រុមហាម៉ាស ច្រាន​ចោល​ការរំសាយ​​អាវុធ​ appeared first on Kampuchea Thmey Daily.

​​​ហាម៉ាស​និង​អ៊ីស្រាអែលដើ​រ​ដល់​ផ្លូវទាល់​ក្នុងសង្គ្រាម​២ឆ្នាំ​​ ក្រោមសម្ពាធ​ខ្លាំង​មិនធ្លាប់មាន​
​​​រយៈពេល​សង្គ្រាម​​ជិត​២ឆ្នាំ​នៃសង្គ្រាម​ដ៏ក្រាញននៀល​ នៅ​ទីបំផុត​​ ចលនា​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស់ប៉ាឡេស្ទីន​​ដែលតស៊ូ​​​ប្រយុទ្ធ​​​ប្រឆាំង​នឹងអ៊ីស្រាអែល បាន​បង្ហាញ​ជំហរ​យល់​ព្រម​ដោះលែង​​​ចំណាប់ខ្មាំង​ដែលនៅ​រស់ និងបាត់បង់ជីវិត ដែល​នៅ​សល់​​​ដែលគេជឿថា នៅ​៤៨​នាក់​ទៀត​ ក្នុងនោះ​​២០​នាក់​​នៅមានជីវិត។

តាមការ​ចេញផ្សាយ​របស់​បណ្តាញ​សា​រព័ត៌មាន​បស្ចឹម​ប្រទេស ​ក្រុម​ហាម៉ាស​ បានបង្ហាញពីការឆ្លើយតបរបស់ខ្លួនចំពោះផែនការរបស់លោក ដូណាល់ ត្រាំ សម្រាប់ការដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប ទៅកាន់អ្នកសម្រុះសម្រួល ដោយ​ប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ទាំងអស់ដែលឃុំខ្លួននៅក្នុង​តំបន់ហ្គាហ្សា​ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​ ព្រម​ទាំង​ប្រគល់សាកសពចំណាប់ខ្មាំំង​ដែលបាត់​បង់ជីវិត​។

​ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram របស់ក្រុមហាម៉ាស​ដែល​​ត្រូវ​បាន​ដកស្រង់ចេញផ្សាយ​ដោយ​​​ភ្នាក់ងារ​ព័ត៌មាន​នានា ក្រុមហាម៉ាស​ លើក​ឡើង​ថា៖«​​ហាម៉ាសប្រកាសការយល់ព្រមរបស់ខ្លួនក្នុងការដោះលែងចំណាប់ខ្មាំង​ទាំង​នៅរស់​ និង​សាកសព ដោយ​ផ្អែក​តាមរូបមន្តផ្លាស់ប្តូរដែលមាននៅក្នុងសំណើរបស់ប្រធានាធិបតី ត្រាំ ជាមួយនឹងលក្ខខណ្ឌចាំបាច់សម្រាប់ការអនុវត្តការដោះដូរ​អ្នក​ទោស​​»។

​ក្រុមហាម៉ស ក៏បានសង្កត់ធ្ងន់ថា ខ្លួនបានត្រៀមលក្ខណៈដើម្បី «ចូលភ្លាមៗ តាមរយៈអ្នកសម្រុះសម្រួល ក្នុងការចរចា ដើម្បីពិភាក្សាលម្អិត»។

ចលនានេះបានកត់សម្គាល់ថា “ចំពោះបញ្ហាផ្សេងទៀតដែលរួមបញ្ចូលនៅក្នុងសំណើរបស់ប្រធានាធិបតី Trump ទាក់ទងនឹងអនាគតនៃតំបន់​ហ្គាហ្សា​ និងសិទ្ធិមិនអាចកាត់ផ្តាច់បានរបស់ប្រជាជនប៉ាឡេស្ទីន ទាំងនេះត្រូវបានចងភ្ជាប់ទៅនឹងជំហរជាតិរួម»។

​ក្រោយ​ពី​មាន​សម្ពាធជា​អន្តរជាតិទាមទារ​ឲ្យ​អ៊ីស្រាអែលដែល​ជាសម្ព័ន្ធ​មិត្តរបស់​សហរដ្ឋអាមេរិក បញ្ចប់​​​សង្គ្រាម​នៅហ្គាហ្សា និង​ចាត់​ទុក​ទង្វើង​អ៊ីស្រាអែល​ជា​​ «អំពើ​ប្រល័យ​ពូជសាសន៍» ​កាលពីថ្ងៃទី ២៩​ខែកញ្ញា សេតវិមានបានបង្ហាញ «ផែនការទូលំទូលាយ» របស់ប្រធានាធិបតីអាមេរិក ដើម្បីដោះស្រាយជម្លោះតំបន់ហ្គាហ្សា បន្ទាប់​ពី​លោក​ ត្រាំ បាន​ជួយ​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​​អ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ។

សេតវិមាន បាន​ស្នើ​ផែនការ​​២០​ចំណុច។ សំណើ​នេះ​រួម​បញ្ចូល​ទាំង​ការ​គ្រប់គ្រង​បណ្ដោះ​អាសន្ន​នៃ​អាជ្ញាធរ​ពី​ខាងក្រៅ​ ​​លើ​​តំបន់់​ហ្គាហ្សា​ និង​ការ​ដាក់​ពង្រាយ​កម្លាំង​រក្សា​ស្ថិរភាព​អន្តរជាតិ។ អ៊ីស្រាអែលបានសម្តែងការគាំទ្ររបស់ខ្លួនចំពោះផែនការនេះ ក្រោយ​រងសម្ពាធជា​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។

នៅព្រឹកថ្ងៃសុក្រ ប្រធានាធិបតី​ ត្រាំ​ បានព្រមានក្រុមហាម៉ាសថា ជា «នរក ដូចគ្មាននរណាម្នាក់ធ្លាប់បានឃើញពីមុនមក» ប្រសិនបើ​ក្រុមនេះ​​មិនទទួលយកផែនការរបស់លោក ត្រឹមម៉ោង៦​ល្ងាច (ម៉ោង១០យប់​ម៉ោង​សកល (GMT) នៅថ្ងៃអាទិត្យ (ត្រូវ​ម៉ោង​​៥ព្រឹកថ្ងៃចន្ទ​ម៉ោងនៅកម្ពុជា)៕​

រ៉ាន់ រើយ​

The post ​​​ហាម៉ាស​និង​អ៊ីស្រាអែលដើ​រ​ដល់​ផ្លូវទាល់​ក្នុងសង្គ្រាម​២ឆ្នាំ​​ ក្រោមសម្ពាធ​ខ្លាំង​មិនធ្លាប់មាន​ appeared first on Kampuchea Thmey Daily.

ក្រុម​ហាម៉ាស​យល់ព្រម​ដោះលែងចំណាប់ខ្មាំង​១០​នាក់​ ចំពេលអ៊ីស្រាអែល​បង្កើនការវាយប្រហារលើ​ហ្កាហ្សា​
ក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស់ប៉ាឡេស្ទីន បាន​យល់ព្រមដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន១០​នាក់ដែលជាផ្នែក​មួយនៃកិច្ចចរចាបទឈប់បាញ់ដែលកំពុងបន្តសម្របសម្រួលដោយប្រទេសកាតា និងសហរដ្ឋអាមេរិក ប៉ុន្តែបានពិពណ៌នាថា ការចរចានៅតែលំបាកដោយសារតែជំហររឹងទទឹងរបស់អ៊ីស្រាអែល លើរំ​ហូរជំនួយមនុស្សធម៌ ការដកចេញ​ពី​តំបន់ហ្គាហ្សា និងការធានាឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី១០ខែកក្កដា។

អ្នក​តវ៉ា​កាន់​ស្លាក​សញ្ញា​ជាមួយ​រូបភាព​ចំណាប់ខ្មាំង​នៅ​ក្នុងការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ក្រុង Tel Aviv។ (រូបភាព៖Pro-Democracy Protest Movement)

ការប្រកាសរបស់ក្រុមហាម៉ាសកើតឡើងចំពេលដែលកងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់​៧៤​នាក់ នៅក្នុងការវាយប្រហារថ្មីៗនៅទូទាំងតំបន់ហ្គាហ្សា។ ​មន្ត្រី​សុខាភិបាល ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ជាង ៧៧០​នាក់ ​​ឥឡូវ​ត្រូវ​បាន​សម្លាប់​នៅ​កន្លែង​ចែកចាយ​មូលនិធិ​មនុស្សធម៌ហ្គាហ្សា។

ទោះ​បី​ជា​មាន​ការ​ចរចា​សន្តិភាព​ក៏​ដោយ ក៏​វិបត្តិ​មនុស្សធម៌​នៅ​ហ្កាហ្សា​កាន់​តែធ្ងន់ធ្ងរទៅៗ។ មន្ទីរពេទ្យ Nasser នៅភាគខាងត្បូងហ្គាហ្សា បានព្រមានថា វាជិតដួលរលំហើយដោយសារតែខ្វះប្រេងឥន្ធនៈ គ្រូពេទ្យធ្វើការក្នុងកម្ដៅខ្លាំង និងស្ថិតក្រោមការគំរាមកំហែងពីការវាយប្រហារឥតឈប់ឈរ។ អង្គការសុខភាពពិភពលោករាយការណ៍ពីការវាយប្រហារជាង ៦០០ លើកលើមូលដ្ឋានសុខាភិបាលរបស់ហ្គាហ្សា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។

ស្ត្រី​ម្នាក់​យំ​ក្នុង​ពេល​បុណ្យ​សព​ជន​ជាតិ​ប៉ាឡេស្ទីន​ស្លាប់​មួយ​យប់​ក្នុង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​តង់​នៅ​មន្ទីរពេទ្យ Nasser។ (រូបភាព៖ Reuters)

ពាក់ព័ន្ធទៅនឹងបទឈប់បាញ់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា មានសញ្ញាវិជ្ជមាននៃបទឈប់បាញ់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែបានសារភាពថា មិនមានអ្វីប្រាកដប្រជានោះទេ ខណៈក្រុមហាម៉ាស់ទទូចថា ចំណុចសំខាន់ៗជាច្រើនមិនទាន់ត្រូវបានដោះស្រាយនៅឡើយដើម្បីសម្រេចបានបទឈប់បាញ់ រួមទាំងការផ្តល់ជំនួយ និងការដកទ័ពរបស់អ៊ីស្រាអែល។

ទោះបីជាមានក្តីសង្ឃឹមបទឈប់បាញ់ក៏ដោយ ក៏ហ្គាហ្សានៅតែស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា ជាមួយនឹងចំនួនអ្នកស្លាប់ និងរបួសកាន់តែច្រើន ជាមួយនឹងប្រព័ន្ធថែទាំសុខភាពដួលរលំ៕

(រូបភាព៖ Reuters)

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ក្រុម​ហាម៉ាស​យល់ព្រម​ដោះលែងចំណាប់ខ្មាំង​១០​នាក់​ ចំពេលអ៊ីស្រាអែល​បង្កើនការវាយប្រហារលើ​ហ្កាហ្សា​ appeared first on Kampuchea Thmey Daily.

​​ប្រជាជន​ហ្គាហ្សា​ចេញ​តវ៉ា​យ៉ាងចម្លែក​ប្រឆាំង​ក្រុម​ហាម៉ាស ទាមទារ​បញ្ចប់សង្គ្រាម
ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់​​​បាន​បន្ត​​​​ចូល​រួម​​ក្នុងចលនា​​តវ៉ា​ប្រឆាំង​​ក្រុម​សកម្មប្រយុទ្ធ​​​ហាម៉ាសដែល​គ្រប់គ្រង​​​​តំបន់ហ្គាហ្សា​​អស់​រយៈពេល​១៧ឆ្នាំ ​​ដោយ​ទាមទារ​​ឲ្យ​បញ្ចប់​​​របប​គ្រប់គ្រង​ហាម៉ាស និង​ ទាមទារ​ឲ្យ​មាន​កា​របញ្ចប់សង្គ្រាម​ឲ្យបាន​ឆាប់។

​​ប្រជាជន​ប៉ាឡេស្ទីន​​បាន​ស្គាល់​​ភាព​ស្ងប់ស្ងាត់​​មិនមាន​សង្គ្រាម​​ប្រមាណ​២ខែ​ចាប់​តាំងពីថ្ងៃទី​១៩ខែ​​មករា និង​ដល់​សប្តាហ៍​មុន ក្រោយ​​​ពីសង្ក្រាម​​ដ៏​មហាបំផ្លិច​បំផ្លាញ​​បានផ្ទុះ​ឡើង​ចាប់តាំងពីថ្ងៃទី​៧ខែតុលា​២០២៣ ពេលដែលក្រុមសកម្មប្រយុទ្ធ​ហាម៉ាស​វាយឆ្មក់​ចូលទឹកដី​អ៊ីស្រាអែល​សម្លាប់​ប្រជាជន​ប្រមាណ​១២០០​នាក់ និង​ចាប់ចំណាប់ខ្មាំង​​២៤០​នាក់​​។

​នៅថ្ងៃ​ព្រហស្បតិ៍នេះ ប្រជាជន​ប៉ាឡេស្ទីន​​រាប់​ពាន់​នាក់​​បាន​កាន់បដា និង ដើរដង្ហែរក្បួន តាមផ្លូវ​ថ្នល់​​ដែល​រាយប៉ាយ និង​គរ​ដោយ​​អគារ​បាក់​បែក ​​ដោយស្រែក​​ឲ្យ​ក្រុម​ហាម៉ាស​ចេញ និង ​ទាមទារ​ឲ្យដោះលែងចំណាប់ខ្មាំង​ដែល​នៅសល់ឲ្យអ៊ីស្រាអែល។ ក្រុម​បាតុករ​ប្រឆាំង​ក្រុមហាម៉ាស​ដ៏​កម្រ​នេះ បានស្តីបន្ទោស​​​ក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស​​​ជាអ្នក​ធ្វើឲ្យ​បទ​ឈប់បាញ់​​ធ្លោះធ្លាយ​ ដោយ​ការ​បដិសេធ​​​​ផ្តល់​​​​ចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់​ដល់​អ៊ីស្រាអែល​។​

ចាប់​ផ្តើម​​តវ៉ា​​​កាល​ពីថ្ងៃពុធ ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានតវ៉ាប្រឆាំងនឹងសង្រ្គាមរយៈពេលពីរថ្ងៃជាប់គ្នា ហើយបានស្រែកពាក្យស្លោកប្រឆាំងនឹងក្រុមហាម៉ាសដោយមានការខកចិត្ត និងខឹងសម្បារចំពោះការដួលរលំនៃបទឈប់បាញ់​ជាមួយអ៊ីស្រាអែលដែលមនុស្សជាច្រើនបានសង្ឃឹមថា បទ​ឈប់បាញ់​នោះ​នឹងក្លាយទៅ​ជា​ការ​បញ្ចប់សង្គ្រាម​​ជា​អចិន្ត្រៃយ៍។

តាមការ​ចេញផ្សាយ​របស់ New York Times ​ការ​តវ៉ា​នេះ​ជា​ការ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ដ៏​កម្រ​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស ដែល​ជា​ក្រុម​ប្រដាប់​អាវុធ​ដែល​បាន​គ្រប់គ្រង​តំបន់​ហ្គាហ្សា​អស់​រយៈពេល១៧ឆ្នាំ​មក​ហើយ។

​ក្រុម​អ្នក​តវ៉ា បាន​ស្រែកថា «ហាម៉ាសចេញ!»​។ ហេតុផលនៃ​ការ​ចេញ​​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហាម៉ាស​នាពេលនេះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ ប្រជាជន​​ប៉ាឡេស្ទីន​​នៅ​ហ្គាហ្សា​ មាន​បំណងប្រាថ្នា​ចង់បាន​សន្តិភាព​ ដោយ​​​ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យបញ្ចប់ជម្លោះ ដោយបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃសង្គ្រាមជាបន្តបន្ទាប់មកលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ។

​ប្រជាជន​ប៉ាឡេស្ទី​ន​តវ៉ា​តាមផ្លូវ​ដែលមាន​​អគារបាក់បែក​​។​ REUTERS/Stringer

វិបត្តិមនុស្សធម៌​​យ៉ាធ្ងន់ធ្ងរ​​កើត​មាន​នៅហ្គាហ្សា​កំពុង​បង្ក​ការ​លំបាក​​ដល់​ពួក​គាត់​ ដោយសារ​​សង្រ្គាម​នៅ​ហ្គាហ្សា​ជាង​​១៧ខែ​មកនេះ​ ​បាននាំឱ្យមានការស្លាប់ និងបំផ្លិចបំផ្លាញ​​ដ៏​មហាសែន​ធ្ងន់ធ្ងរ​។ ក្រុម​អ្នក​តវ៉ា​បានស្តីបន្ទោសក្រុមហាម៉ាស ចំពោះការបដិសេធមិនព្រមបញ្ចប់អរិភាព​​ជាមួយអ៊ីស្រាអែល​ ដោយមិនដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងប្រើប្រាស់ជនស៊ីវិលជាខែល។

ស្ថានភាពរស់នៅ​របស់​ពួកគេ​​កាន់តែយ៉ាប់យ៉ឺន​ក្នុង​ជម្លោះដ៏រ៉ាំរ៉ៃនេះ ដោយ​​ការ​បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ហ្គាហ្សាស្ទើរ​ទាំងស្រុង​ ដែលនាំទៅដល់ការខ្វះខាតសេវាសំខាន់ៗដូចជា អគ្គិសនី ទឹកស្អាត និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត ដោយ​ប្រជាជន​ប៉ាឡេស្ទីន​នៅហ្គាហ្សា​ចាត់ទុកការលំបាកទាំងនេះ​ជា​ការ​ទទួល​ខុសត្រូវ​របស់ក្រុមហាម៉ាស។

​មាន​ការ​កត់សម្គាល់​ថា ការតវ៉ាទាំងនេះតំណាងឱ្យការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងអារម្មណ៍សាធារណៈនៅក្នុងតំបន់ហ្គាហ្សា ដោយសារការមិនយល់ស្របជាចំហប្រឆាំងនឹងក្រុមហាម៉ាសគឺជារឿងចម្លែក​មួយ​ ដោយសារតែការគ្រប់គ្រងដោយអំណាចរបស់ក្រុម​​ហាម៉ាស​ដែល​​​​ឧបត្ថម្ភ​ដោយ​ប្រទេសអ៊ីរ៉ង់​។

តាមការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​បស្ចឹមប្រទេស ក្រុម​បាតុកម្ម​បាន​គូសបញ្ជាក់​ពី​ការ​ខកចិត្ត​កាន់តែ​កើនឡើង​ក្នុងចំណោម​ប្រជាជន​ប៉ាឡេស្ទីន​ទាក់ទង​នឹង​តួនាទី​របស់​ក្រុម​ហាម៉ាស​ក្នុង​ជម្លោះ​ដែលកំពុង​បន្ត​និង​ឥទ្ធិពល​របស់វា​ទៅលើ​ជីវិត​ជនស៊ីវិល​៕​

ដោយ រ៉ាន់ រើយ​

ប្រជាជន​ហាម៉ាស​ចេញតវ៉ា​ប្រឆាំងក្រុមហាម៉ាស​ឲ្យបញ្ចបសង្គ្រាម។ REUTERS

The post ​​ប្រជាជន​ហ្គាហ្សា​ចេញ​តវ៉ា​យ៉ាងចម្លែក​ប្រឆាំង​ក្រុម​ហាម៉ាស ទាមទារ​បញ្ចប់សង្គ្រាម appeared first on Kampuchea Thmey Daily.

ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងនៅរស់៦នាក់និងប្រគល់សាកសព៦នាក់បន្ថែមទៀត
ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅរស់ចំនួនប្រាំមួយនាក់នៅថ្ងៃសៅរ៍ ហើយនឹងប្រគល់សាកសព៤នាក់ទៀតនៅថ្ងៃព្រហស្បតិ៍ ដែលជាការពន្លឿនដោះលែងដ៏គួរឱ្យភ្ញាក់ផ្អើល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៥។

(រូបភាព៖ AP)

អ្នកទាំងប្រាំមួយគឺជាចំណាប់ខ្មាំងនៅរស់ចុងក្រោយដែលនឹងត្រូវដោះលែងក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។

យោងតាមសេចក្តីប្រកាសរបស់មេដឹកនាំក្រុមហាម៉ាសលោក Khalil al-Hayya កាលពីថ្ងៃអង្គារ, សពដែលនឹងប្រគល់រួមមានទាំង «គ្រួសារ Bibas» ដែលមានក្មេងប្រុសពីរនាក់និងម្តាយរបស់ពួកគេផងដែរ។ អ៊ីស្រាអែលបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពី Shiri Bibas និងកូនប្រុសរបស់នាង Kfirអាយុ៩ខែជាចំណាប់ខ្មាំងក្មេងជាងគេ និង Ariel ដែលក្រុមហាម៉ាសបានអះអាងថាត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ប្តីនិងជាឪពុកលោក Yarden Bibas ត្រូវបានចាប់ពង្រត់ដោយឡែកពីគ្នា ហើយត្រូវបានដោះលែងក្នុងខែនេះ។ អ៊ីស្រាអែល​មិន​បាន​បញ្ជាក់​ពី​ការ​ស្លាប់​របស់​ពួក​គេ​ទេ ហើយ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​សាធារណជន​កុំ​ឱ្យ​ចែកចាយ «រូបថត ឈ្មោះ និង​ពាក្យ​ចចាមអារ៉ាម»។

ចំណែកចំណាប់ខ្មាំងទាំងប្រាំមួយនាក់ដែលគ្រោងនឹងដោះលែងគឺមាន Eliya Cohen អាយុ២៧ឆ្នាំ, Omer Shem Tov អាយុ២២ឆ្នាំ, Omer Wenkert អាយុ២៣ឆ្នាំ ត្រូវបានចាប់ពង្រត់ពីមហោស្រពតន្ត្រី។ Hisham Al-Sayed អាយុ ៣៦ឆ្នាំ និង Avera Mengistuអាយុ ៣៩ឆ្នាំ អ្នកទាំងពីរត្រូវបានឃុំខ្លួនចាប់តាំងពីមុនការវាយប្រហារថ្ងៃទី ៧ ខែតុលា ឯTal Shoham ត្រូវបានចាប់ចេញពីសហគមន៍ Kibbutz Beeri ។

(រូបភាព៖ CNN)

ការដោះលែងអ្នកទាំងប្រាំមួយក្នុងសប្តាហ៍នេះ នឹងបង្ហាញពីការបង្កើនល្បឿននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានអំពាវនាវឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងបីនាក់នៅថ្ងៃសៅរ៍ ហើយបីនាក់ទៀតនឹងត្រូវបានដោះលែងមួយសប្តាហ៍ក្រោយមក។ អ៊ីស្រាអែលត្រូវបានគេរំពឹងថានឹងបន្តដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ទៀត។

គួរបញ្ជាក់ថាដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងនេះ អំពាវនាវឱ្យក្រុមហាម៉ាសដោះលែងជាបណ្តើរៗ ចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣៣ នាក់ ដែលក្នុងនោះ៨ បានស្លាប់។ រហូតមកដល់ពេលនេះ ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ១៩ នាក់ត្រូវបានដោះលែងក្នុងដំណាក់កាលបច្ចុប្បន្ន រួមទាំងកម្មករកសិករថៃ ៥ នាក់ដែលត្រូវបានចាប់ពង្រត់។ ដំណាក់កាលបច្ចុប្បន្ននៃបទឈប់បាញ់បន្តរហូតដល់ដើមខែមីនា ហើយការ​ពិភាក្សា​លើ​ដំណាក់​កាល​ទី​ពីរ​នឹង​ចាប់​ផ្តើម​នៅ​ដើម​ខែមីនា​៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងនៅរស់៦នាក់និងប្រគល់សាកសព៦នាក់បន្ថែមទៀត appeared first on Kampuchea Thmey Daily.

ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំង៣នាក់បន្ថែមទៀត ក្រោម​សម្ពាធខ្លាំង​​ពីអ៊ីស្រាអែល​
​ក្រោម​ការ​ដាក់​សម្ពាធ​ខ្លាំងពី​អ៊ីស្រាអែល យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៤ខែកុម្ភៈ  ក្រុមហាម៉ាស់នឹងបន្តការដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលបីនាក់ទៀត បន្ទាប់បីគំរាមពន្យាពេលដោះលែងដើម្បីបើកផ្លូវឆ្ពោះទៅរកការដោះស្រាយជម្លោះដ៏ធំជុំវិញកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា។

(រូបភាព៖ AP)

​​រយៈពេលចុងក្រោយ​នេះ ក្រុមសកម្មប្រយុទ្ធ​ហាម៉ាសបានគំរាមពន្យារពេលការដោះលែងអ្នកជាប់ឃុំបន្ទាប់ បន្ទាប់ពីបានចោទប្រកាន់អ៊ីស្រាអែលពីការខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យមានតង់ និងទីជម្រក ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀតនៃបទឈប់បាញ់។ ចំណែកអ៊ីស្រាអែល ដោយមានការគាំទ្រពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យ៉ាង​ពេញទំហឹង​​ផងនោះ បាននិយាយថា ខ្លួននឹងបន្តការប្រយុទ្ធ ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានដោះលែង។

ការប្រកាសពីក្រុមហាម៉ាសអាចអនុញ្ញាតឱ្យបទឈប់បាញ់បន្តសម្រាប់ពេលនេះ។ ទោះយ៉ាងណាបទ​ឈប់​បាញ់​នឹងប្រឈម​មុខ​នឹង​បញ្ហា​ធំ​ជាង​នេះ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។ ដំណាក់កាលទី១គ្រោងនឹងបញ្ចប់នៅដើមខែមីនា ហើយមិនទាន់មានការចរចាជាស្ថាពរលើដំណាក់កាលទីពីរ ដែលក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងរាប់សិបនាក់ដែលនៅសេសសល់ជាថ្នូរនឹងការបញ្ចប់សង្គ្រាមនោះទេ។

ជាមួយគ្នានេះសំណើរបស់លោក ត្រាំ ក្នុងការដកជនជាតិប៉ាឡេស្ទីនប្រហែល២លាននាក់ចេញពីតំបន់ហ្គាហ្សា និងតាំងទីលំនៅឱ្យពួកគេនៅក្នុងប្រទេសផ្សេងទៀតបានធ្វើឱ្យអនាគតនៃបទឈប់បាញ់ទៅជាមន្ទិល។ ផែនការនេះត្រូវបានស្វាគមន៍ដោយរដ្ឋាភិបាលរបស់អ៊ីស្រាអែល ប៉ុន្តែត្រូវបានច្រានចោលយ៉ាងខ្លាំងដោយប៉ាឡេស្ទីន និងបណ្តាប្រទេសអារ៉ាប់ និងបានបដិសេធមិនទទួលយកការហូរចូលនៃជនភៀសខ្លួន។ ចំណែកក្រុមសិទ្ធិមនុស្សថា វាអាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ។

(រូបភាព៖ AP)

ទោះបីជាមានបទឈប់បាញ់ម ការបាញ់របស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៩២ នាក់ និងជាង ៨០០ នាក់ផ្សេងទៀតបានរងរបួស។ ប៉ុន្តែយោធា​អ៊ីស្រាអែល​ថា ខ្លួន​បាន​បាញ់​តែទៅ​លើ​មនុស្ស​ដែល​ចូល​ទៅ​ជិត​កង​កម្លាំង​របស់​ខ្លួន ឬ​ចូល​ក្នុង​តំបន់​មួយ​ចំនួន​ដោយ​បំពាន​បទ​ឈប់​បាញ់ប៉ុណ្ណោះ។

ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាសបានវាយលុកចូលទៅក្នុងប្រទេសអ៊ីស្រាអែលបានសម្លាប់មនុស្សប្រហែល ១២០០ នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់ពង្រត់មនុស្ស ២៥១ នាក់។

ជាងពាក់កណ្តាលត្រូវបានដោះលែងនៅក្នុងកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស ឬកិច្ចព្រមព្រៀងផ្សេងទៀត ៨នាក់ត្រូវបានជួយសង្គ្រោះ និងសាកសពរាប់សិបនាក់ត្រូវបានរកឃើញ។ ចំណាប់ខ្មាំងគឺស្ថិតក្នុងចំណោមគោលដៅចរចាតែមួយគត់ដែលក្រុមហាម៉ាសយល់ព្រម ប៉ុន្តែវាអាចពិបាកក្នុងការធ្វើឱ្យក្រុមនេះប្តេជ្ញាចិត្តក្នុងការដោះលែងបន្ថែមទៀត ប្រសិនបើសង្រ្គាមនឹងបន្តឡើងវិញ៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំង៣នាក់បន្ថែមទៀត ក្រោម​សម្ពាធខ្លាំង​​ពីអ៊ីស្រាអែល​ appeared first on Kampuchea Thmey Daily.