ព័ត៌មានអន្ដរជាតិ
អ្នកនយោបាយកំពូលក្រុមហាម៉ាស ច្រានចោលការរំសាយអាវុធ
អ្នកនយោបាយកំពូលរបស់ក្រុមហាម៉ាស (Hamas) លោក Khaled Meshaal បានច្រានចោលនូវការអំពាវនាវឱ្យដកអាវុធពីក្រុមប៉ាឡេស្ទីននៅហ្គាហ្សា ដោយលើកហេតុផលថា ការដកហូតអាវុធពីអ្នកកាន់កាប់នឹងប្រែក្លាយទៅជាជនរងគ្រោះ និងងាយរងការវាយប្រហារពីសត្រូវ។

ថ្លែងនៅថ្ងៃទីពីរនៃវេទិកា Al Jazeera ក្នុងទីក្រុង Doha កាលពីថ្ងៃអាទិត្យ លោក Meshaal បានពណ៌នាជុំវិញការប្រគល់អាវុធរបស់ក្រុមហាម៉ាស Hamas គឺជាការបន្តនូវកិច្ចប្រឹងប្រែងអស់រយៈពេលមួយសតវត្សរ៍ ដើម្បីធ្វើឱ្យចុះខ្សោយនូវចលនាតស៊ូប្រដាប់អាវុធរបស់ប៉ាឡេស្ទីន។ នេះបើតាម Al Jazeera ផ្សាយនៅថ្ងៃទី ៨ខែកុម្ភៈ។
លោកបន្តថា៖«ក្នុងបរិបទដែលប្រជាជនរបស់យើង នៅតែស្ថិតក្រោមការគាបសង្កត់ ការណ៍ដែលនិយាយរឿងរំសាយអាវុធគឺជាការប៉ុនប៉ងធ្វើឱ្យប្រជាជនក្លាយជាជនរងគ្រោះ ងាយនឹងត្រូវគេកម្ចាត់។ លើសពីនេះអ៊ីស្រាអែលនឹងកម្ចាត់ពួកគេចោលយ៉ាងងាយ ដោយសារតែខ្លួនប្រដាប់ដោយអាវុធអន្តរជាតិជាច្រើនក្នុងដៃ»។
លោកបានសង្កត់ធ្ងន់ថា៖ « ប្រសិនបើយើងចង់និយាយអំពីវា (ដកហូតអាវុធ)… […] វាចាំបាច់ណាស់ ក្នុងការផ្តល់នូវបរិយាកាសមួយ ដែលអនុញ្ញាតឱ្យមានការស្តារឡើងវិញ ការសង្គ្រោះ ហើយធានាថា សង្គ្រាមមិនកើតឡើងម្តងទៀតរវាងតំបន់ហ្គាហ្សា និងអង្គភាព Zionist ។ នេះគឺជាវិធីសាស្រ្តដ៏សមហេតុផល ហើយក្រុមហាម៉ាសដែលបានសម្របសម្រួល តាមរយៈប្រទេសកាតា, តួកគី និង អេហ្ស៊ីប ជាពិសេសមានការសន្ទនាជាមួយសហរដ្ឋអាមេរិក ឈានដល់ការយល់ដឹងពីចក្ខុវិស័យរបស់ហាម៉ាសលើរឿងទាំងនេះ។ ត្រូវហើយ! នេះជាអ្វីដែលយើងចង់បានពីការខិតខំប្រឹងប្រែង មិនមែនជាវិធីសាស្ត្រនៃការរំសាយអាវុធទេ»។
គួរបញ្ជាក់ថា អង្គភាព Zionist គឺជាចលនានយោបាយ មនោគមវិជ្ជា និងវប្បធម៌ទំនើប ដែលបានផុសឡើងនៅចុងសតវត្សទី ១៩ របស់អឺរ៉ុប ក្នុងការតស៊ូមតិ ប្តេជ្ញាចិត្តដោយខ្លួនឯងរបស់ជនជាតិជ្វីហ្វ និងការបង្កើតផ្ទះរបស់ពួកគេនៅប៉ាឡេស្ទីន (ទឹកដីប្រទេសអ៊ីស្រាអែល)។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្វែងរកការពិភាក្សា ដោយរំសាយកងកម្លាំងយោធានៃក្រុមហាម៉ាស (Hamas) និងគំរាមដល់ក្រុមប៉ាឡេស្ទីន ដោយលើកហេតុផលថានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើមិនរំសាយ។ យ៉ាងណា ក្រុមហាម៉ាស់បានបដិសេធ មិនបោះបង់កងកម្លាំងប្រដាប់អាវុធនោះទេ ដរាបណាអ៊ីស្រាអែលនៅតែបន្តកាន់កាប់តំបន់ហ្គាហ្សា។
លើសពីនេះ លោក Meshaal បានចង្អុលបង្ហាញថា៖ «ប្រសិនបើត្រលប់ទៅប្រភពដើមនៃជម្លោះ បញ្ហាគឺអ៊ីស្រាអែល គ្រប់គ្រងលើប្រជាជន ប្រឆាំងនឹងការកាន់កាប់ដោយស្របច្បាប់ ក្នុងការសម្រេចចិត្តដោយខ្លួនឯង និងឯករាជ្យ»។ ចំណែកការតស៊ូគឺជាសិទ្ធិរបស់មនុស្ស ស្ថិតនៅក្រោមគ្រប់គ្រងរបស់នរណាម្នាក់ វាជាផ្នែកមួយនៃច្បាប់អន្តរជាតិ និងជាការចងចាំនៃប្រជាជាតិមួយ»៕
ប្រែសម្រួល៖ ណឺ មិនា
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៧ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


