ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំង៣នាក់បន្ថែមទៀត ក្រោមសម្ពាធខ្លាំងពីអ៊ីស្រាអែល
ក្រោមការដាក់សម្ពាធខ្លាំងពីអ៊ីស្រាអែល យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៤ខែកុម្ភៈ ក្រុមហាម៉ាស់នឹងបន្តការដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលបីនាក់ទៀត បន្ទាប់បីគំរាមពន្យាពេលដោះលែងដើម្បីបើកផ្លូវឆ្ពោះទៅរកការដោះស្រាយជម្លោះដ៏ធំជុំវិញកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា។

រយៈពេលចុងក្រោយនេះ ក្រុមសកម្មប្រយុទ្ធហាម៉ាសបានគំរាមពន្យារពេលការដោះលែងអ្នកជាប់ឃុំបន្ទាប់ បន្ទាប់ពីបានចោទប្រកាន់អ៊ីស្រាអែលពីការខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យមានតង់ និងទីជម្រក ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀតនៃបទឈប់បាញ់។ ចំណែកអ៊ីស្រាអែល ដោយមានការគាំទ្រពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យ៉ាងពេញទំហឹងផងនោះ បាននិយាយថា ខ្លួននឹងបន្តការប្រយុទ្ធ ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានដោះលែង។
ការប្រកាសពីក្រុមហាម៉ាសអាចអនុញ្ញាតឱ្យបទឈប់បាញ់បន្តសម្រាប់ពេលនេះ។ ទោះយ៉ាងណាបទឈប់បាញ់នឹងប្រឈមមុខនឹងបញ្ហាធំជាងនេះក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ ដំណាក់កាលទី១គ្រោងនឹងបញ្ចប់នៅដើមខែមីនា ហើយមិនទាន់មានការចរចាជាស្ថាពរលើដំណាក់កាលទីពីរ ដែលក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងរាប់សិបនាក់ដែលនៅសេសសល់ជាថ្នូរនឹងការបញ្ចប់សង្គ្រាមនោះទេ។
ជាមួយគ្នានេះសំណើរបស់លោក ត្រាំ ក្នុងការដកជនជាតិប៉ាឡេស្ទីនប្រហែល២លាននាក់ចេញពីតំបន់ហ្គាហ្សា និងតាំងទីលំនៅឱ្យពួកគេនៅក្នុងប្រទេសផ្សេងទៀតបានធ្វើឱ្យអនាគតនៃបទឈប់បាញ់ទៅជាមន្ទិល។ ផែនការនេះត្រូវបានស្វាគមន៍ដោយរដ្ឋាភិបាលរបស់អ៊ីស្រាអែល ប៉ុន្តែត្រូវបានច្រានចោលយ៉ាងខ្លាំងដោយប៉ាឡេស្ទីន និងបណ្តាប្រទេសអារ៉ាប់ និងបានបដិសេធមិនទទួលយកការហូរចូលនៃជនភៀសខ្លួន។ ចំណែកក្រុមសិទ្ធិមនុស្សថា វាអាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ។

ទោះបីជាមានបទឈប់បាញ់ម ការបាញ់របស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៩២ នាក់ និងជាង ៨០០ នាក់ផ្សេងទៀតបានរងរបួស។ ប៉ុន្តែយោធាអ៊ីស្រាអែលថា ខ្លួនបានបាញ់តែទៅលើមនុស្សដែលចូលទៅជិតកងកម្លាំងរបស់ខ្លួន ឬចូលក្នុងតំបន់មួយចំនួនដោយបំពានបទឈប់បាញ់ប៉ុណ្ណោះ។
ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាសបានវាយលុកចូលទៅក្នុងប្រទេសអ៊ីស្រាអែលបានសម្លាប់មនុស្សប្រហែល ១២០០ នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់ពង្រត់មនុស្ស ២៥១ នាក់។
ជាងពាក់កណ្តាលត្រូវបានដោះលែងនៅក្នុងកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស ឬកិច្ចព្រមព្រៀងផ្សេងទៀត ៨នាក់ត្រូវបានជួយសង្គ្រោះ និងសាកសពរាប់សិបនាក់ត្រូវបានរកឃើញ។ ចំណាប់ខ្មាំងគឺស្ថិតក្នុងចំណោមគោលដៅចរចាតែមួយគត់ដែលក្រុមហាម៉ាសយល់ព្រម ប៉ុន្តែវាអាចពិបាកក្នុងការធ្វើឱ្យក្រុមនេះប្តេជ្ញាចិត្តក្នុងការដោះលែងបន្ថែមទៀត ប្រសិនបើសង្រ្គាមនឹងបន្តឡើងវិញ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


