ព័ត៌មានអន្ដរជាតិ
ប្រជាជនហ្គាហ្សាចេញតវ៉ាយ៉ាងចម្លែកប្រឆាំងក្រុមហាម៉ាស ទាមទារបញ្ចប់សង្គ្រាម
ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានបន្តចូលរួមក្នុងចលនាតវ៉ាប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សាអស់រយៈពេល១៧ឆ្នាំ ដោយទាមទារឲ្យបញ្ចប់របបគ្រប់គ្រងហាម៉ាស និង ទាមទារឲ្យមានការបញ្ចប់សង្គ្រាមឲ្យបានឆាប់។

ប្រជាជនប៉ាឡេស្ទីនបានស្គាល់ភាពស្ងប់ស្ងាត់មិនមានសង្គ្រាមប្រមាណ២ខែចាប់តាំងពីថ្ងៃទី១៩ខែមករា និងដល់សប្តាហ៍មុន ក្រោយពីសង្ក្រាមដ៏មហាបំផ្លិចបំផ្លាញបានផ្ទុះឡើងចាប់តាំងពីថ្ងៃទី៧ខែតុលា២០២៣ ពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសវាយឆ្មក់ចូលទឹកដីអ៊ីស្រាអែលសម្លាប់ប្រជាជនប្រមាណ១២០០នាក់ និងចាប់ចំណាប់ខ្មាំង២៤០នាក់។
នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានកាន់បដា និង ដើរដង្ហែរក្បួន តាមផ្លូវថ្នល់ដែលរាយប៉ាយ និងគរដោយអគារបាក់បែក ដោយស្រែកឲ្យក្រុមហាម៉ាសចេញ និង ទាមទារឲ្យដោះលែងចំណាប់ខ្មាំងដែលនៅសល់ឲ្យអ៊ីស្រាអែល។ ក្រុមបាតុករប្រឆាំងក្រុមហាម៉ាសដ៏កម្រនេះ បានស្តីបន្ទោសក្រុមសកម្មប្រយុទ្ធហាម៉ាសជាអ្នកធ្វើឲ្យបទឈប់បាញ់ធ្លោះធ្លាយ ដោយការបដិសេធផ្តល់ចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់ដល់អ៊ីស្រាអែល។
ចាប់ផ្តើមតវ៉ាកាលពីថ្ងៃពុធ ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានតវ៉ាប្រឆាំងនឹងសង្រ្គាមរយៈពេលពីរថ្ងៃជាប់គ្នា ហើយបានស្រែកពាក្យស្លោកប្រឆាំងនឹងក្រុមហាម៉ាសដោយមានការខកចិត្ត និងខឹងសម្បារចំពោះការដួលរលំនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែលដែលមនុស្សជាច្រើនបានសង្ឃឹមថា បទឈប់បាញ់នោះនឹងក្លាយទៅជាការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។
តាមការចេញផ្សាយរបស់ New York Times ការតវ៉ានេះជាការបង្ហាញការមិនពេញចិត្តដ៏កម្រប្រឆាំងនឹងក្រុមហាម៉ាស ដែលជាក្រុមប្រដាប់អាវុធដែលបានគ្រប់គ្រងតំបន់ហ្គាហ្សាអស់រយៈពេល១៧ឆ្នាំមកហើយ។
ក្រុមអ្នកតវ៉ា បានស្រែកថា «ហាម៉ាសចេញ!»។ ហេតុផលនៃការចេញធ្វើបាតុកម្មប្រឆាំងក្រុមហាម៉ាសនាពេលនេះ ត្រូវបានគេរាយការណ៍ថា ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា មានបំណងប្រាថ្នាចង់បានសន្តិភាព ដោយក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យបញ្ចប់ជម្លោះ ដោយបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃសង្គ្រាមជាបន្តបន្ទាប់មកលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ។

វិបត្តិមនុស្សធម៌យ៉ាធ្ងន់ធ្ងរកើតមាននៅហ្គាហ្សាកំពុងបង្កការលំបាកដល់ពួកគាត់ ដោយសារសង្រ្គាមនៅហ្គាហ្សាជាង១៧ខែមកនេះ បាននាំឱ្យមានការស្លាប់ និងបំផ្លិចបំផ្លាញដ៏មហាសែនធ្ងន់ធ្ងរ។ ក្រុមអ្នកតវ៉ាបានស្តីបន្ទោសក្រុមហាម៉ាស ចំពោះការបដិសេធមិនព្រមបញ្ចប់អរិភាពជាមួយអ៊ីស្រាអែល ដោយមិនដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងប្រើប្រាស់ជនស៊ីវិលជាខែល។
ស្ថានភាពរស់នៅរបស់ពួកគេកាន់តែយ៉ាប់យ៉ឺនក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ ដោយការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ហ្គាហ្សាស្ទើរទាំងស្រុង ដែលនាំទៅដល់ការខ្វះខាតសេវាសំខាន់ៗដូចជា អគ្គិសនី ទឹកស្អាត និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត ដោយប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សាចាត់ទុកការលំបាកទាំងនេះជាការទទួលខុសត្រូវរបស់ក្រុមហាម៉ាស។
មានការកត់សម្គាល់ថា ការតវ៉ាទាំងនេះតំណាងឱ្យការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងអារម្មណ៍សាធារណៈនៅក្នុងតំបន់ហ្គាហ្សា ដោយសារការមិនយល់ស្របជាចំហប្រឆាំងនឹងក្រុមហាម៉ាសគឺជារឿងចម្លែកមួយ ដោយសារតែការគ្រប់គ្រងដោយអំណាចរបស់ក្រុមហាម៉ាសដែលឧបត្ថម្ភដោយប្រទេសអ៊ីរ៉ង់។
តាមការចុះផ្សាយរបស់សារព័ត៌មានបស្ចឹមប្រទេស ក្រុមបាតុកម្មបានគូសបញ្ជាក់ពីការខកចិត្តកាន់តែកើនឡើងក្នុងចំណោមប្រជាជនប៉ាឡេស្ទីនទាក់ទងនឹងតួនាទីរបស់ក្រុមហាម៉ាសក្នុងជម្លោះដែលកំពុងបន្តនិងឥទ្ធិពលរបស់វាទៅលើជីវិតជនស៊ីវិល៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


