ក្រុមហ៊ុន Boeing Archives - Kampuchea Thmey Daily

កម្ពុជាកំពុងសំឡឹងមើល យន្តហោះលំដាប់ពិភពលោក Boeing ដើម្បីពង្រឹងវិស័យអាកាសចរណ៍
ប្រទេសកម្ពុជាកំពុងធ្វើការស្វែងយល់អំពីក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) របស់អាម៉េរិកដើម្បីនាំយកនូវប្រភេទយន្តហោះលំដាប់ពិលោកនេះមកដាក់ឱ្យដំណើការក្នុងវិស័យអាកាសចរណ៍របស់ខ្លួន។ ការណ៍នេះ ក៏ជាការបោះជំហ៊ានថ្មីដើម្បីឆ្លើយតបទៅនឹងអ្វីដែលកម្ពុជាបានប្រកាសកាលពីខែសីហាកន្លងទៅនេះថានឹងទិញយន្តហោះប្រភេទនេះចំនួន១០គ្រឿងក្នុងការកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុលថ្លែងក្នុងសន្និសិទសារព័ត៌មានកាលពីដើមខែសីហា ឆ្នាំ២០២៥ ជាការឆ្លើយតបទៅនឹងការកាត់បន្ថយអទិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia នឹងទិញយន្តហោះ Boeing 737 MAX 8 ចំនួន ១០គ្រឿង ដោយភ្ជាប់ជាមួយជម្រើសទិញយន្តហោះប្រភេទនេះ ១០គ្រឿងបន្ថែម។ ​ លោកថាសម្រាប់ការប្រគល់លើកដំបូងរំពឹងនៅត្រឹមឆ្នាំ២០៣១។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ បានធ្វើទស្សនកិច្ចជាផ្លូវការ និងស្វែងយល់ពីក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) នៅ​ទីក្រុង Seattle សហរដ្ឋអាម៉េរិក ដែលជាក្រុមហ៊ុនផលិតយន្តហោះលំដាប់ពិភពលោក។

លោកបណ្ឌិតរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ និងគណៈប្រតិភូបានទស្សនា​ និងស្វែងយល់​ពីខ្សែច្រវាក់ផលិត​កម្មយន្ត​ហោះ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធរបស់ប៊ូអ៊ីង ដោយទទួលបានចំណេះដឹង​បន្ថែម​អំពីប​ច្ចេកវិទ្យាផលិត និងវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ ប្រព័ន្ធពិនិត្យ និងធានាគុណភាព និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព អនុលោមតាម​ស្តង់ដាជាតិ និងអន្តរជាតិ។​

គណៈប្រតិភូក៏បានធ្វើការពិភាក្សាអំពីលក្ខណ្ឌបច្ចេកទេស និងប្រតិបត្តិការ​យ៉ាងលម្អិត​ផ្តោតលើយន្តហោះក្នុងចង្កោមគ្រួសារប្រភេទយន្តហោះប៊ូអ៊ីង 737 ម៉ាក្ស (Boeing 737 MAX aircraft family) រួមមានសមត្ថភាពយន្តហោះ, ការកែលម្អសុវត្ថិភាព, ការគាំទ្រការថែទាំ, និងការរៀបចំផែនការចូលប្រើប្រាស់សេវាកម្មផងដែរ។

ដំណើរទស្សនកិច្ចនោះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​រវាងវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុនប៊ូអ៊ីង ជាពិសេសគាំទ្រដល់ការសម្របសម្រួល ក៏ដូចជាការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវវិធាន និងបទប្បញ្ញត្តិបច្ចេកទេស ដោយធានាបានថា​ប្រតិបត្តិការយន្តហោះប្រភេទនេះនាពេលអនាគតត្រូវអនុវត្តតាមស្តង់ដាសុវត្ថិភាពអន្តរជាតិ និងស្តង់ដាលទ្ធភាពហោះហើរយ៉ាងពេញលេញ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia/K6) បានបញ្ចប់ការបញ្ជាទិញយន្ត​ហោះប្រភេទ យន្តហោះប៊ូអ៊ីង 737 ម៉ាក្ស (Boeing 737 MAX) ចំនួន ១០ គ្រឿងជាផ្លូវការរួច​រាល់​ហើយ ដែលបង្ហាញពីការជឿជាក់យ៉ាងខ្លាំងលើកំណត់ត្រាសុវត្ថិភាព សមត្ថភាព​បច្ចេកវិទ្យាកម្រិត​ខ្ពស់ប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់​យន្តហោះ​ប្រភេទនេះ។

លោកបណ្ឌិតរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា និងក្រុមហ៊ុនប៊ូអ៊ីង ដែលបានសម្រេចនូវ​កិច្ចព្រម​ព្រៀង​ជាប្រវត្តិសាស្ត្រលើការទទួល ទិញយន្តហោះ Boeing 737 MAX ដែលនឹងត្រូវដាក់​ឱ្យប្រើប្រាស់នៅកម្ពុជាក្នុងឆ្នាំ២០៣១ ខាងមុខនេះ។

ការដាក់ឱ្យប្រើប្រាស់យន្តហោះ Boeing 737 MAX នៅកម្ពុជានឹងនាំមកនូវសារៈ​ប្រយោជន៍ជា​ រួម​ចំណែកដល់ការពង្រឹងចក្ខុវិស័យដល់វិស័យអាកាសចរណ៍កម្ពុជាដែលកំពុងដើរតួនាទីយ៉ាងសំខាន់​ក្នុងការជំរុញសេដ្ឋកិច្ចទេសចរណ៍ សង្គម និងវប្បធម៌ឱ្យមានការរីកចម្រើន​ប្រកបដោយចីរភាព​នៅកម្ពុជា និងឆ្លើយតបទៅនឹងការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ និងជួយបំពេញនូវតម្រូវការអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ នៅកម្ពុជា ដែលមានកំណើនជាមធ្យមដល់ ១៤% ជារៀងរាល់ឆ្នាំ៕

The post កម្ពុជាកំពុងសំឡឹងមើល យន្តហោះលំដាប់ពិភពលោក Boeing ដើម្បីពង្រឹងវិស័យអាកាសចរណ៍ appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ីជំរុញ​ឱ្យក្រុមហ៊ុន Boeing ដាក់រោងចក្រផលិតគ្រឿង​យន្តហោះក្នុងប្រទេសខ្លួន
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី លោក Faisol Riza បានជំរុញឱ្យក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing សាងសង់រោងចក្រផលិតគ្រឿងបន្លាស់យន្តហោះនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ Antara នាថ្ងៃសុក្រនេះ។

លោក Riza បានសង្កត់ធ្ងន់ថា ​ឥណ្ឌូណេស៊ីមានសក្តានុពលដ៏សំខាន់នៅក្នុងឧស្សាហកម្មអវកាស ដើម្បីជួយយកឈ្នះលើបញ្ហា​ក្នុង​ការតភ្ជាប់​ និង​ខ្សែចង្វាក់ផ្គត់ផ្គង់សកល​។ លោក​បែបនេះ​ក្នុងសេចក្ដីថ្លែងការណ៍​មួយចេញ​ផ្សាយ​នាថ្ងៃសុក្រនេះ ក្រោយ​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន Boeing កាលពីថ្ងៃព្រហស្បតិ៍។

លោកបានលើកទឹកចិត្តដល់ក្រុមហ៊ុន Boeing ឱ្យពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយប្រទេសឥណ្ឌូណេស៊ី ដោយផ្តល់អាជ្ញាប័ណ្ណថែទាំ ​និងជួសជុលឡើងវិញ (MRO) ព្រមទាំងបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនហោះហើរនៅទីនោះ។

លោកបានកត់សម្គាល់ថា៖ «សក្តានុពលមួយ​ស្ថិតក្នុង​​វិស័យ MRO ។ ឥណ្ឌូណេស៊ីក៏មានក្រុមហ៊ុន MRO រួមមាន​ GMF AeroAsia និង Batam AeroTechnic ដែលត្រូវការការអភិវឌ្ឍសមត្ថភាពសម្រាប់ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរបស់​ខ្លួន។ យើងសង្ឃឹមថាក្រុមហ៊ុន Boeing អាចគាំទ្រយើងតាមរយៈការផ្តល់អាជ្ញាប័ណ្ណ MRO របស់យើង​»។

ទន្ទឹមនឹងនេះផងដែរ អគ្គនាយកនៃក្រសួងឧស្សាហកម្មដែក គ្រឿងយន្ត បរិក្ខារដឹកជញ្ជូន និងអេឡិចត្រូនិកឥណ្ឌូណេស៊ី លោក Setia Diarta បានបញ្ជាក់ថា រដ្ឋាភិបាលក៏កំពុងលើកទឹកចិត្តដល់ក្រុមហ៊ុន Boeing ក្នុងការលើកកម្ពស់ការប្រើប្រាស់ឥន្ធនៈដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីកាត់បន្ថយការបំភាយកាបូននៅក្នុងឧស្សាហកម្មអាកាសចរណ៍។

ជុំវិញ​បញ្ហា​នេះ ប្រធានក្រុមហ៊ុន Boeing ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Penny Burtt បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Boeing ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌូណេស៊ីក្នុងវិស័យអាកាសចរណ៍ពាណិជ្ជកម្ម ដោយចាត់ទុកថា ក្រុមហ៊ុននេះបានដំណើរការ​ក្នុងប្រទេសឥណ្ឌូណេស៊ីអស់រយៈពេល ៧៥ ឆ្នាំមកហើយ៕

The post ឥណ្ឌូណេស៊ីជំរុញ​ឱ្យក្រុមហ៊ុន Boeing ដាក់រោងចក្រផលិតគ្រឿង​យន្តហោះក្នុងប្រទេសខ្លួន appeared first on Kampuchea Thmey Daily.

ថា​ទៅ​តែ​៨​ថ្ងៃ​ទេ តែ​អវកាសយានិក​២​រូប​ជាប់​​ក្នុង​លំហ​​ដល់ឆ្នាំ​២០២៥​ទើប​ត្រឡប់​​វិញ​បាន
អង្គការ​ណាសា (NASA) កំពុងស្វែងរក​វិធី​បន្ទាន់មួយ ដើម្បីនាំយកអវកាសយានិក២​នាក់​ឲ្យ​​ត្រឡប់​មក​ផែនដី​វិញ បន្ទាប់​ពី​ពួក​គេ​បាន​ជាប់​ខ្លួន​នៅ​ក្នុង​ស្ថានីយអវកាសអន្តរជាតិ (ISS) អស់រយៈពេល​២​ខែ​កន្លង​មក។

លោក​ស្រី Sunita “Suni” Williams និង​លោក Barry “Butch” Wilmore (រូបភាព៖ NASA)

លោក Barry “Butch” Wilmore និង​លោក​ស្រី Sunita “Suni” Williams ដែលបាន​ហោះ​​សាកល្បងដំបូង​គេ​បង្អស់​នៅ​ក្នុង​យាន Starliner របស់​ក្រុមហ៊ុន​អវកាស Boeing បា​ន​ទៅ​​ដល់​ស្ថានីយ​អវកាស​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​៦​ខែ​មិថុនា។ អង្គការ​ណាសា បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃ​ទី​៧​ខែ​សីហា​ថា ដោយសារ​តែ​កើត​មាន​បញ្ហា​​បច្ចេកទេស​​លើ​យាន Starliner អវកាសយានិក​ទាំង​២​រូប​​ត្រូវ​ជាប់​ខ្លួន​នៅ​លើ ISS រហូត​ដល់ឆ្នាំ​២០២៥​ខាង​មុខ​ឯណោះ។

អង្គការ​ណាសា បាន​ប្រកាស​ថា ពួកគេកំពុងស្វែងរកជម្រើសបម្រុងទុកសម្រាប់​លោក Wilmore និង​លោក​ស្រី Williams ដើម្បីធ្វើដំណើរត្រឡប់មកផែនដីវិញតាមយានអវកាសមួយផ្សេងទៀត។ លោក Steve Stich ប្រធាន​កម្មវិធីនាវិកពាណិជ្ជកម្មរបស់ NASA បាននិយាយថា ផែនការបម្រុងទុក​នេះ​ នឹង​ត្រូវ​ប្រើ​យានអវកាស Crew Dragon របស់​ក្រុមហ៊ុន​ SpaceX ដែល​ជា​គូ​ប្រជែង​ជាមួយ​ក្រុមហ៊ុន Boeing។ លោក​ Steve បាន​បន្ថែម​ថា គម្រោង​​បង្ហោះ​យាន Crew Dragon ទៅ​កាន់ ISS នឹង​ធ្វើ​​ឡើង​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​​២០២៥។ Crew Dragon ដំបូង​ឡើយ​គ្រោង​នាំ​អវកាសយានិក​ចំនួន​៤​​នាក់​ទៅ​កាន់ ISS តែ​ដោយសារ​តែ​​​ត្រូវ​នាំ​លោក Wilmore និង​លោកស្រី Williams មក​វិញ ក៏​ត្រូវ​កែប្រែ​ដាក់​អវកាសយានិក​​ហោះ​ទៅ​តែ​២​​នាក់​វិញ។

យាន Starliner (រូបភាព៖ NASA)

លោក Wilmore និង​លោកស្រី Williams មាន​គោល​បំណង​ស្ថិត​នៅ​ក្នុង​លំហ​ត្រឹម​៨​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គេ​ត្រូវ​ជាប់​ខ្លួន​ត្រឡ់​មក​ផែនដី​វិញ​មិន​បាន ព្រោះ​បញ្ហា​ម៉ាស៊ីន​​បាញ់​បង្ហោះ​របស់​​យាន​ Starliner។ ទោះជាយ៉ាងនេះក្តី ទាំង​អង្គការ​ណាសា និងក្រុមហ៊ុន Boeing ធ្លាប់​បាន​បញ្ជាក់​ថា អវកាសយានិក​ទាំង​២​ មិន​​ត្រូវបាន «ជាប់​គាំង» នៅក្នុងលំហ​នោះ​ទេ ហើយថាពួកគេ​គ្រាន់​តែ​មានផែនការ​ឲ្យ​​អ្នក​ទាំង​២​ត្រឡប់មកវិញនៅពេល​វេលា​សមស្រប​ណា​មួយ​ប៉ុណ្ណោះ។

ក្រុមហ៊ុន SpaceX គ្រោង​បាញ់​បង្ហោះ​យាន​​អវកាស​របស់​ខ្លួន​​នៅ​ថ្ងៃ​ទី​១៨​​ខែ​សីហា ប៉ុន្តែ​ក្រោយមក ត្រូវ​អង្គការ​ណាសា​ប្រកាស​​​​វិញ​ថា គម្រោង​នេះ​​បាន​ពន្យារ​ពេល​​ទៅ​ថ្ងៃ​ក្រោយ ហើយ​មិន​​ឆាប់​ជាង​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​ខាង​មុខ​នោះ​​ទេ ព្រោះ​ដើម្បី​រៀបចំ​ផែនការ​​នាំ​អវកាសយានិក​ និង​​យាន Starliner ត្រឡប់​មក​ផែន​ដី​វិញ។

ចំណែក​ក្រុមហ៊ុន Boeing បាន​ប្រកាស​កាល​ពី​សប្ដាហ៍​​មុន​ថា ខ្លួននៅតែមានទំនុកចិត្តលើយានអវកាស Starliner និងសមត្ថភាពរបស់វាក្នុងការត្រឡប់មកវិញដោយសុវត្ថិភាពជាមួយ​អវកាសយានិក។ ក្រុមហ៊ុន Boeing បាន​​បន្ថែមថា ខ្លួនកំពុងគាំទ្រសំណើរបស់​អង្គការ​ណាសា សម្រាប់ការធ្វើតេស្ត ទិន្នន័យ ការវិភាគ និងការពិនិត្យឡើងវិញនៃយានអវកាស Starliner។

ការ​លើក​ឡើង​របស់​​ក្រុមហ៊ុន Boeing ត្រូវ​គេ​ដឹង​ថា បើ​​យាន SpaceX អាច​នាំ​អវកាសយានិក​ត្រឡប់​​មក​វិញ​បាន នោះ​វា​​នឹង​ក្លាយ​​​ជា​ការ​វាយ​ប្រហារ​មួយ​ដ៏​ធំ​ចំពោះ​មុខមាត់​ក្រុមហ៊ុន Boeing។

ការ​​បាញ់​បង្ហោះ​យាន Starliner កាល​ពី​ខែ​មិថុនា គឺ​ជា​បេសកកម្ម​ដំបូង​ទៅ​​កាន់​​ស្ថានីយ​អវកាស​អន្តរជាតិ របស់​ Boeing ហើយ​​ក៏​ជា​ការ​បោះ​ជំហាន​​គួរ​ឲ្យកត់​សម្គាល់​ផង​ដែរ​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុមហ៊ុន SpaceX ដើម្បី​ដណ្ដើម​យក​កិច្ច​សន្យា​លើ​គម្រោង​​នានា​របស់​អង្គការ​ណាសា។

កាល​ពី​សប្ដាហ៍​មុន ក្រុមហ៊ុន Boeing ត្រូវ​គេ​រាយការណ៍​ថា​បាន​ខាត​បង់​ថវិកា​ចំនួន ១២៥​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​លើ​ការ​ខាត​បង់​លើក​មុន​ចំនួន​ ១,១​ពាន់​លាន​ដុល្លារ​ ​បន្ទាប់​ពី​កម្មវិធី​បាញ់​បង្ហោះ​ Starliner៕

ដោយ៖ ឈាង

The post ថា​ទៅ​តែ​៨​ថ្ងៃ​ទេ តែ​អវកាសយានិក​២​រូប​ជាប់​​ក្នុង​លំហ​​ដល់ឆ្នាំ​២០២៥​ទើប​ត្រឡប់​​វិញ​បាន appeared first on Kampuchea Thmey Daily.

របាយការណ៍រកឃើញថា យន្តហោះ Boeing ៣០០គ្រឿង មានបញ្ហាអាចផ្ទុះឆេះនៅលើអាកាស
យោងតាមរបាយការណ៍ចេញផ្សាយដោយកាសែត Daily Mail នៅថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា, យន្តហោះរបស់ក្រុមហ៊ុន Boeing ប្រមាណ ៣០០គ្រឿង ត្រូវបានរកឃើញមានបញ្ហា ដែលអាចបណ្តាលឲ្យផ្ទុះឆេះនៅលើអាកាសតែម្តង។

(រូបថត៖ Getty)

របាយការណ៍ខាងលើបន្តថា បញ្ហានេះត្រូវបានរកឃើញតាំងពីដើមឆ្នាំមកម្ល៉េះ។ វាជាប់ពាក់ព័ន្ធនឹងបញ្ហាអគ្គិសនី នៅលើយន្តហោះប្រភេទ 777 ដែលអាចបណ្តាលឲ្យធុងសាំងនៅស្លាបយន្តហោះ​ ឆេះនិងផ្ទុះពេលកំពុងហោះហើរ ហើយបើតាមការបញ្ជាក់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ អាមេរិក (FFA), យន្តហោះទាំងនោះគឺកំពុងប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍ United និង American Airlines។

FAA ក៏បានព្រមានក្រុមហ៊ុន Boeing អំពីបញ្ហាអគ្គិសនីនេះរួចហើយដែរ ដោយនិយាយថា បើមិនដោះស្រាយទាន់ពេលទេ ប្រភពបញ្ឆេះនៅខាងក្នុងធុងប្រេង នឹងបង្កជាអគ្គិភ័យហើយផ្ទុះតែម្តង។

(រូបថត៖ Wiki)

ទន្ទឹមនោះ FAA ព្យាករថា ការជួសជុលប្រព័ន្ធសុវត្ថិភាពទៅលើយន្តហោះប្រភេទ 777 នឹងធ្វើឲ្យ Boeing ខាតបង់ជាង ៦៩៨ ០០០ដុល្លារ ឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធរឿងនេះ ក្រុមហ៊ុន Boeing ក៏បានចេញមុខបដិសេធភ្លាមៗផងដែរថា ការដែលចោទប្រកាន់លើបញ្ហាទាំងនេះគឺជាការបំភាន់សុទ្ធសាធ ហើយជះឥទ្ធិពលអាក្រក់ ដល់ការធ្វើដំណើរដែនអាកាស ដែលជាមធ្យោបាយដឹកជញ្ជូនដ៏មានសុវត្ថិភាពបំផុតមួយ។

(រូបថត៖ AP)

អ្នកនាំពាក្យក្រុមហ៊ុន Boeing បន្តថា “មានការគិគូរខ្លាំងណាស់ ចំពោះការរចនានៅក្នុងយន្តហោះពាណិជ្ជកម្មសម័យទំនើប ដើម្បីធានាការទប់ស្កាត់ផលប៉ះពាល់អេឡិចត្រូម៉ាញ៉េទិច។ ក្រុមយន្តហោះប្រភេទ 777 បានដំណើរការអស់រយៈពេលជិត៣០ឆ្នាំមកហើយ ហើយបានហោះហើរដោយសុវត្ថិភាពសម្រាប់មនុស្សជាង ៣.៩ពាន់លាននាក់”។

យ៉ាងណា បើរបាយការណ៍នេះគឺជាការពិតមែននោះ វានឹងក្លាយជាបញ្ហាសុវត្ថិភាពគួរឲ្យព្រួយបារម្ភចុងក្រោយបង្អស់ ដែលញាំញីក្រុមហ៊ុន Boeing ព្រោះថា មុននេះ យន្តហោះដឹកអ្នកដំណើររបស់ខ្លួនជាច្រើនម៉ូដែល បានជួបប្រទះបញ្ហារបើកទ្វារ ឆេះម៉ាស៊ីននៅលើអាកាស និងការធ្លាក់យន្តហោះចំនួនពីរគ្រឿង ដែលសម្លាប់មនុស្សចំនួន៣៤៦នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នាយកប្រតិបត្តិក្រុមហ៊ុន Boeing ប្រកាសលាលែងពីតំណែង

The post របាយការណ៍រកឃើញថា យន្តហោះ Boeing ៣០០គ្រឿង មានបញ្ហាអាចផ្ទុះឆេះនៅលើអាកាស appeared first on Kampuchea Thmey Daily.

យន្តហោះ Boeing ជួបបញ្ហាញាប់ស្មេ លើកនេះឆេះម៉ាស៊ីននៅលើអាកាស
មួយរយៈចុងក្រោយយន្តហោះ Boeing តែងជួបប្រទះបញ្ហា ហើយពេលនេះ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta ដែលធ្វើដំណើរចេញពីកោះ Aruba ឆ្ពោះទៅកាន់ទីក្រុង Atlanta សហរដ្ឋអាមេរិក ត្រូវបង្ខំចិត្តបកត្រលប់ក្រោយ រួចចុះចតជាបន្ទាន់ បន្ទាប់ពីម៉ាស៊ីនបានផ្ទុះឆេះ ខណៈពេលកំពុងហោះហើរ។

(រូបថត៖ AP)

យន្តហោះ Boeing 737 900 មួយគ្រឿងនេះ ត្រូវបានគេឃើញធ្វើដំណើរជុំវិញប្រជុំកោះ Caribbean ចំនួន៤ដង មុនពេលវិលត្រលប់ទៅព្រលានវិញ។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ បានប្រាប់ DailyMail.com កាលពីថ្ងៃពុធទី២០ខែមីនាថា យន្តហោះនោះមានផ្ទុកអ្នកដំណើរចំនួន១៦៨នាក់, អ្នកបម្រើលើយន្តហោះ៤នាក់ និងពីឡុត២នាក់។ ជើងហោះហើរ DL581 របស់ក្រុមហ៊ុន Delta ចេញពី Aruba ទៅ Atlanta បានជួបប្រទះបញ្ហាមេកានិចភ្លាមៗបន្ទាប់ពីការហោះហើរ យ៉ាងណាវា​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព។

(រូបថត៖ Daily Mail)

អ្នកដំណើរម្នាក់ បានរៀបរាប់អំពីការភិតភ័យនៅក្នុងយន្តហោះដោយនិយាយថា ម៉ាស៊ីនបានផ្ទុះឆេះនៅលើអាកាស គ្រប់គ្នាឆោឡោ ប៉ុន្តែបុគ្គលិកអាកាសចរណ៍ បានធានាសុវត្ថិភាពហើយប្រាប់គ្រប់គ្នាឲ្យរក្សាភាពស្ងៀមស្ងាត់។

សូមបញ្ជាក់ថា នេះជាហេតុការណ៍ថ្មីមួយទៀត ដែលក្រុមហ៊ុន Boeing ជួបប្រទះក្នុងឆ្នាំ២០២៤​ ព្រោះថា ចាប់តាំងដើមពីឆ្នាំមក យន្តហោះក្រុមហ៊ុននេះ បានជួបបញ្ហាយ៉ាងញាប់ស្មេរ ពោលគឺ៦ដងទៅហើយ។

(រូបថត៖ Boeing)

កាលពីថ្ងៃអង្គារទី១៩ ប្រធានរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក បានចង្អុលចំៗថា ក្រុមហ៊ុន Boeing ត្រូវតែកែលម្អវប្បធម៌សុវត្ថិភាព និងដោះស្រាយបញ្ហាគុណភាពឲ្យបានសិន មុនទីភ្នាក់ងារនេះ ចេញលិខិតអនុញ្ញាតឲ្យក្រុមហ៊ុនបង្កើនការផលិតយន្តហោះប្រភេទ 737 MAX។

រម្លឹកទៅខែមករាវិញ FAA បានចាត់វិធានការមិនធ្លាប់មានពីមុនមក ដោយប្រាប់ Boeing ថា ខ្លួននឹងមិនអនុញ្ញាតឲ្យក្រុមហ៊ុនពង្រីកផលិតកម្មយន្តហោះ 737 MAX ឡើយ បន្ទាប់ពីមានគ្រោះអាសន្នពាក់កណ្តាលអាកាសលើយន្តហោះរបស់ក្រុមហ៊ុន Alaska Airlines។

(រូបថត៖ Seattle Times)

មិនត្រឹមប៉ុណ្ណឹង នាយកដ្ឋាន​យុត្តិធម៌​ ក៏បាន​បើក​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម ​លើ​ការ​ផ្ទុះ​ក្នុងកាប៊ីនយន្តហោះ 737 MAX 9 នៅ​ពាក់កណ្តាល​ខែ​មករាផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Boeing មិនធ្វើអត្ថាធិប្បាយអ្វីឡើយលើរឿងទាំងនោះ។

សូមបញ្ជាក់ថា Boeing ជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ពិភពលោក និងជាក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរពាណិជ្ជកម្មឈានមុខគេ មានដៃគូក្នុងប្រទេសជាង១៥០៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះក្រុមហ៊ុន Boeing ជាច្រើនគ្រឿង បានរកឃើញ កំពុងមានបញ្ហា

The post យន្តហោះ Boeing ជួបបញ្ហាញាប់ស្មេ លើកនេះឆេះម៉ាស៊ីននៅលើអាកាស appeared first on Kampuchea Thmey Daily.

កងទ័ពអាកាសអាមេរិកទទួលយន្តហោះចម្បាំង F-15EX ដំបូងពីក្រុមហ៊ុន Boeing
លោកវរសេនីយ៍ឯក Sean Dorey បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កងទ័ពអាកាសសហរដ្ឋអាមេរិកបានទទួលយន្តហោះចម្បាំង F-15EX ដំបូងរបស់ខ្លួនពីក្រុមហ៊ុន Boeing ហើយនឹងចាប់ផ្តើមសាកល្បងយន្តហោះដែលមានសមត្ថភាពហោះហើរលឿនជាងសម្លេងនៅរដ្ឋផ្លរីដា ។

លោក Dorey បានពន្យល់ថា “ជាមួយនឹងសមត្ថភាពផ្ទុកអាវុធដ៏ធំ ឆ្អឹងខ្នងបំពាក់ប្រព័ន្ធឌីជីថល និងស្ថាបត្យកម្មបើកចំហ យន្តហោះ F-15EX នឹងក្លាយជាធាតុសំខាន់នៃកងកម្លាំងប្រយុទ្ធរបស់យើង និងបំពេញបន្ថែមអត្ថប្រយោជន៍យន្តហោះជំនាន់ទី ៥ ។ លើសពីនេះទៅទៀតវាមានសមត្ថភាពផ្ទុកអាវុធលឿនជាងសម្លេងដោយផ្តល់ឲ្យវានូវតួនាទីដ៏ល្អមួយនៅក្នុងជម្លោះដែលកើតឡើងនាពេលអនាគត” ។

សេចក្តីថ្លែងការណ៍និយាយថា រោងចក្រ St. Louis របស់ក្រុមហ៊ុន Boeing បានប្រគល់យន្តហោះនេះនៅថ្ងៃទី ១០ ខែមីនា ហើយកងទ័ពអាកាសនឹងចាប់ផ្តើមសាកល្បងនៅឯមូលដ្ឋានទ័ពអាកាស Eglin ក្នុងរដ្ឋផ្លរីដា ។

ទន្ទឹមនោះការបញ្ជូនយន្តហោះ F-15EX លើកទី ២ នឹងមកដល់មូលដ្ឋានទ័ពអាកាស Eglin នៅចុងខែមេសា ឆ្នាំ ២០២១ មុនពេលបញ្ជូនចំនួន ៦ គ្រឿងទៀតនៅក្នុងឆ្នាំ ២០២៣ ។

យន្តហោះចម្បាំង F-15EX

សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា កងទ័ពអាកាសគ្រោងនឹងទទួលបានយន្តហោះ F-15EX ចំនួន ១៤៤ គ្រឿងដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទ្រង់ទ្រាយធំដើម្បីជំនួសកងយន្តហោះចម្បាំងវ័យចំណាស់របស់ខ្លួន ។

នៅក្នុងខែកក្កដា កងទ័ពអាកាសអាមេរិក និងក្រុមហ៊ុន Boeing បានចុះហត្ថលេខាលើកិច្ចសន្យាលើទឹកប្រាក់ចំនួន ១.២ ពាន់លានដុល្លារដើម្បីសាងសង់យន្ដហោះ ៨ គ្រឿងដំបូងដែលមានសមត្ថភាពដឹកអាវុធច្រើនជាងយន្តហោះចម្បាំងផ្សេងទៀតនៅក្នុងជួរកងទ័ពរបស់ខ្លួន និងចាប់ផ្ដើមហោះហើរយន្តហោះផ្ទុកអាវុធលឿនជាងសម្លេងដែលមានទម្ងនរហូតដល់ ៣.៥ តោន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តៃវ៉ាន់ ដាក់ពង្រាយប្រព័ន្ធចាប់មីស៊ីល ក្រោយពេលយន្តហោះចម្បាំងចិន៨គ្រឿង ចូលដែនអាកាសរបស់ខ្លួន

ចុចអាន ៖ មកដឹងយន្តហោះចម្បាំងទំនើបៗស្ថិតក្នុងបញ្ជីកំពូលទាំង ១០ លើពិភពលោក

The post កងទ័ពអាកាសអាមេរិកទទួលយន្តហោះចម្បាំង F-15EX ដំបូងពីក្រុមហ៊ុន Boeing appeared first on Kampuchea Thmey Daily.