ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ដាក់ពង្រាយប្រព័ន្ធចាប់មីស៊ីល ក្រោយពេលយន្តហោះចម្បាំងចិន៨គ្រឿង ចូលដែនអាកាសរបស់ខ្លួន
កងទ័ពអាកាសតៃវ៉ាន់ បានបើកប្រព័ន្ធមីស៊ីលបន្ទាប់ពី យន្ដហោះចម្បាំងរបស់ចិនចំនួន៨គ្រឿង ហោះចូលភាគនិរតីនៃតំបន់ការពារដែនអាកាសរបស់ខ្លួន។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃសុក្រថា យន្តហោះចម្បាំងចិន J-16 ចំនួន៤គ្រឿងនិង JH-7 ចំនួន៤គ្រឿង ក៏ដូចជាយន្តហោះចម្បាំងអេឡិចត្រូនិចផងដែរ បានហោះនៅក្បែរប្រជុំកោះ Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់ នៅផ្នែកខាងលើនៃសមុទ្រចិនខាងត្បូង។
ក្រសួងនិយាយថា កងទ័ពអាកាសតៃវ៉ាន់ត្រូវបានដាក់ពង្រាយ ជាមួយការព្រមានតាមវិទ្យុហើយប្រព័ន្ធមីស៊ីលការពារដែនអាកាស ត្រូវបានបើកដើម្បីតាមដានសកម្មភាពនេះ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ប្រទេសចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅជុំវិញកោះប្រជាធិបតេយ្យមួយនេះ។ ទីក្រុងប៉េកាំងនិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ជាការឃុបឃិតគ្នារវាងទីក្រុងតៃប៉ិនិងវ៉ាស៊ីនតោន ដែលជាអ្នកគាំទ្រអន្តរជាតិនិងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់។

យន្តហោះចិន បានហោះហើរនៅភាគនិរតីនៃតំបន់នេះស្ទើរតែរាល់ថ្ងៃ។ ការលុកលុយទ្រង់ទ្រាយធំចុងក្រោយគឺនៅថ្ងៃទី២៤ខែមករា នៅពេលដែលយន្តហោះចម្បាំងចិន១២គ្រឿងបានចូលរួម។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការអត្ថាធិប្បាយភ្លាមៗពីប្រទេសចិនទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ទីបំផុត ចិន ដាច់ចិត្តទម្លាយតួលេខទាហានដែលស្លាប់ ក្នុងការប៉ះទង្គិចជាមួយឥណ្ឌានៅព្រំដែនជម្លោះ
ចុចអាន៖ ចិន ប្រាប់ឲ្យប្រទេសអ្នកមាន ឈប់ស្តុកទុកវ៉ាក់សាំងកូវីដ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


