ព័ត៌មានអន្ដរជាតិ
មកដឹងយន្តហោះចម្បាំងទំនើបៗស្ថិតក្នុងបញ្ជីកំពូលទាំង ១០ លើពិភពលោក
យន្តហោះប្រយុទ្ធដែលមានប្រជាប្រិយបំផុតត្រូវបានគេបង្ហើបឲ្យដឹងថាជាយន្តហោះចម្បាំងអាមេរិក F-16 ហើយនិងមានយន្តហោះអាមេរិកជាច្រើនគ្រឿងទៀតឈរនៅលំដាប់កំពូលទាំង ១០ ផងដែរ ខណៈយន្តហោះចម្បាំង Typhoon របស់អង់គ្លេសឈរនៅចំណាត់ថ្នាក់ទី ៦ ហើយយន្តហោះចិន J-7 ស្ថិតនៅលំដាប់ទី ៨ ។

ទន្ទឹមនោះយ៉ាងហោចណាស់យន្តហោះយោធារុស្ស៊ីចំនួន ៤ គ្រឿងត្រូវបានគេចាត់ទុកថាស្ថិតក្នុងចំណោមយន្តហោះប្រយុទ្ធដែលមានប្រជាប្រិយបំផុតទាំង ១០ នៅលើពិភពលោក ។ នេះបើយោងតាមការផ្តល់ចំណាត់ថ្នាក់ដោយ World Air Forces 2021 ដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន Flight International របស់ចក្រភពអង់គ្លេស ។
យន្តហោះចម្បាំងរុស្ស៊ី Su-27/30 ត្រូវបានគេប្រកាសថាជាយន្តហោះសកម្មទី ២ របស់ពិភពលោកក្នុងសង្គ្រាមលើអាកាស ។ យោងតាមរបាយការណ៍បានឲ្យដឹងថា កងកម្លាំងសកម្មនេះមានចំនួន ១,០៥៧ គ្រឿងស្មើនឹង ៧ ភាគរយនៃកងទ័ពអាកាសប្រយុទ្ធទូទាំងពិភពលោក ។ នៅក្នុងការប្រៀបធៀបនេះកងកម្លាំងរបស់យន្តហោះប្រយុទ្ធ F-16 របស់អាមេរិកមានចំនួន ២,២៦៧ គ្រឿងដែលកំពុងបម្រើការដែលស្មើនឹង ១៥ ភាគរយនៃយន្តហោះប្រយុទ្ធទូទាំងពិភពលោក ។

ចំណែកយន្ដហោះចម្បាំង MiG-29 ដែលត្រូវបានរចនាឡើងក្នុងសម័យសូវៀតបានឈរនៅលំដាប់ទី ៥ ដែលគិតជាយន្ដហោះមានចំនួន ៨១៧ គ្រឿងស្មើនឹង ៦ ភាគរយនៃយន្តហោះប្រយុទ្ធទូទាំងពិភពលោក ។
រីឯយន្ដហោះចម្បាំង Su-25 ស្ថិតនៅលេខ ៧ និងយន្តហោះទម្លាក់គ្រាប់បែក Su-24 ស្ថិតនៅលេខ ១០ ដោយយន្តហោះនីមួយៗមាន ៣ ភាគរយនៃយន្តហោះប្រយុទ្ធទូទាំងពិភពលោក ។ ជាសរុបរបាយការណ៍ប៉ាន់ស្មាននេះបានឲ្យដឹងថា កងយោធាពិភពលោករបស់រុស្ស៊ីមានចំនួន ៤,១៤៣ គ្រឿង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Biden ជ្រើសរើសឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់ធ្វើជារដ្ឋមន្ត្រីការពារជាតិ
ចុចអាន ៖ អ៊ីស្រាអែលពេញចិត្តការលក់យន្តហោះ F-35 របស់អាមេរិកទៅឲ្យអារ៉ាប់រួម
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


