ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីជំរុញឱ្យក្រុមហ៊ុន Boeing ដាក់រោងចក្រផលិតគ្រឿងយន្តហោះក្នុងប្រទេសខ្លួន
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី លោក Faisol Riza បានជំរុញឱ្យក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing សាងសង់រោងចក្រផលិតគ្រឿងបន្លាស់យន្តហោះនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara នាថ្ងៃសុក្រនេះ។

លោក Riza បានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ីមានសក្តានុពលដ៏សំខាន់នៅក្នុងឧស្សាហកម្មអវកាស ដើម្បីជួយយកឈ្នះលើបញ្ហាក្នុងការតភ្ជាប់ និងខ្សែចង្វាក់ផ្គត់ផ្គង់សកល។ លោកបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនាថ្ងៃសុក្រនេះ ក្រោយជួបជាមួយតំណាងក្រុមហ៊ុន Boeing កាលពីថ្ងៃព្រហស្បតិ៍។
លោកបានលើកទឹកចិត្តដល់ក្រុមហ៊ុន Boeing ឱ្យពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយប្រទេសឥណ្ឌូណេស៊ី ដោយផ្តល់អាជ្ញាប័ណ្ណថែទាំ និងជួសជុលឡើងវិញ (MRO) ព្រមទាំងបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនហោះហើរនៅទីនោះ។
លោកបានកត់សម្គាល់ថា៖ «សក្តានុពលមួយស្ថិតក្នុងវិស័យ MRO ។ ឥណ្ឌូណេស៊ីក៏មានក្រុមហ៊ុន MRO រួមមាន GMF AeroAsia និង Batam AeroTechnic ដែលត្រូវការការអភិវឌ្ឍសមត្ថភាពសម្រាប់ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរបស់ខ្លួន។ យើងសង្ឃឹមថាក្រុមហ៊ុន Boeing អាចគាំទ្រយើងតាមរយៈការផ្តល់អាជ្ញាប័ណ្ណ MRO របស់យើង»។

ទន្ទឹមនឹងនេះផងដែរ អគ្គនាយកនៃក្រសួងឧស្សាហកម្មដែក គ្រឿងយន្ត បរិក្ខារដឹកជញ្ជូន និងអេឡិចត្រូនិកឥណ្ឌូណេស៊ី លោក Setia Diarta បានបញ្ជាក់ថា រដ្ឋាភិបាលក៏កំពុងលើកទឹកចិត្តដល់ក្រុមហ៊ុន Boeing ក្នុងការលើកកម្ពស់ការប្រើប្រាស់ឥន្ធនៈដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីកាត់បន្ថយការបំភាយកាបូននៅក្នុងឧស្សាហកម្មអាកាសចរណ៍។
ជុំវិញបញ្ហានេះ ប្រធានក្រុមហ៊ុន Boeing ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Penny Burtt បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Boeing ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌូណេស៊ីក្នុងវិស័យអាកាសចរណ៍ពាណិជ្ជកម្ម ដោយចាត់ទុកថា ក្រុមហ៊ុននេះបានដំណើរការក្នុងប្រទេសឥណ្ឌូណេស៊ីអស់រយៈពេល ៧៥ ឆ្នាំមកហើយ៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


