សេដ្ឋកិច្ច
កម្ពុជាកំពុងសំឡឹងមើល យន្តហោះលំដាប់ពិភពលោក Boeing ដើម្បីពង្រឹងវិស័យអាកាសចរណ៍
ប្រទេសកម្ពុជាកំពុងធ្វើការស្វែងយល់អំពីក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) របស់អាម៉េរិកដើម្បីនាំយកនូវប្រភេទយន្តហោះលំដាប់ពិលោកនេះមកដាក់ឱ្យដំណើការក្នុងវិស័យអាកាសចរណ៍របស់ខ្លួន។ ការណ៍នេះ ក៏ជាការបោះជំហ៊ានថ្មីដើម្បីឆ្លើយតបទៅនឹងអ្វីដែលកម្ពុជាបានប្រកាសកាលពីខែសីហាកន្លងទៅនេះថានឹងទិញយន្តហោះប្រភេទនេះចំនួន១០គ្រឿងក្នុងការកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុលថ្លែងក្នុងសន្និសិទសារព័ត៌មានកាលពីដើមខែសីហា ឆ្នាំ២០២៥ ជាការឆ្លើយតបទៅនឹងការកាត់បន្ថយអទិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia នឹងទិញយន្តហោះ Boeing 737 MAX 8 ចំនួន ១០គ្រឿង ដោយភ្ជាប់ជាមួយជម្រើសទិញយន្តហោះប្រភេទនេះ ១០គ្រឿងបន្ថែម។ លោកថាសម្រាប់ការប្រគល់លើកដំបូងរំពឹងនៅត្រឹមឆ្នាំ២០៣១។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ បានធ្វើទស្សនកិច្ចជាផ្លូវការ និងស្វែងយល់ពីក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) នៅទីក្រុង Seattle សហរដ្ឋអាម៉េរិក ដែលជាក្រុមហ៊ុនផលិតយន្តហោះលំដាប់ពិភពលោក។

លោកបណ្ឌិតរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ និងគណៈប្រតិភូបានទស្សនា និងស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធរបស់ប៊ូអ៊ីង ដោយទទួលបានចំណេះដឹងបន្ថែមអំពីបច្ចេកវិទ្យាផលិត និងវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ ប្រព័ន្ធពិនិត្យ និងធានាគុណភាព និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព អនុលោមតាមស្តង់ដាជាតិ និងអន្តរជាតិ។
គណៈប្រតិភូក៏បានធ្វើការពិភាក្សាអំពីលក្ខណ្ឌបច្ចេកទេស និងប្រតិបត្តិការយ៉ាងលម្អិតផ្តោតលើយន្តហោះក្នុងចង្កោមគ្រួសារប្រភេទយន្តហោះប៊ូអ៊ីង 737 ម៉ាក្ស (Boeing 737 MAX aircraft family) រួមមានសមត្ថភាពយន្តហោះ, ការកែលម្អសុវត្ថិភាព, ការគាំទ្រការថែទាំ, និងការរៀបចំផែនការចូលប្រើប្រាស់សេវាកម្មផងដែរ។

ដំណើរទស្សនកិច្ចនោះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុនប៊ូអ៊ីង ជាពិសេសគាំទ្រដល់ការសម្របសម្រួល ក៏ដូចជាការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវវិធាន និងបទប្បញ្ញត្តិបច្ចេកទេស ដោយធានាបានថាប្រតិបត្តិការយន្តហោះប្រភេទនេះនាពេលអនាគតត្រូវអនុវត្តតាមស្តង់ដាសុវត្ថិភាពអន្តរជាតិ និងស្តង់ដាលទ្ធភាពហោះហើរយ៉ាងពេញលេញ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia/K6) បានបញ្ចប់ការបញ្ជាទិញយន្តហោះប្រភេទ យន្តហោះប៊ូអ៊ីង 737 ម៉ាក្ស (Boeing 737 MAX) ចំនួន ១០ គ្រឿងជាផ្លូវការរួចរាល់ហើយ ដែលបង្ហាញពីការជឿជាក់យ៉ាងខ្លាំងលើកំណត់ត្រាសុវត្ថិភាព សមត្ថភាពបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់យន្តហោះប្រភេទនេះ។

លោកបណ្ឌិតរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា និងក្រុមហ៊ុនប៊ូអ៊ីង ដែលបានសម្រេចនូវកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រលើការទទួល ទិញយន្តហោះ Boeing 737 MAX ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅកម្ពុជាក្នុងឆ្នាំ២០៣១ ខាងមុខនេះ។
ការដាក់ឱ្យប្រើប្រាស់យន្តហោះ Boeing 737 MAX នៅកម្ពុជានឹងនាំមកនូវសារៈប្រយោជន៍ជា រួមចំណែកដល់ការពង្រឹងចក្ខុវិស័យដល់វិស័យអាកាសចរណ៍កម្ពុជាដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចទេសចរណ៍ សង្គម និងវប្បធម៌ឱ្យមានការរីកចម្រើនប្រកបដោយចីរភាពនៅកម្ពុជា និងឆ្លើយតបទៅនឹងការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ និងជួយបំពេញនូវតម្រូវការអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ នៅកម្ពុជា ដែលមានកំណើនជាមធ្យមដល់ ១៤% ជារៀងរាល់ឆ្នាំ៕


-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


