ព័ត៌មានអន្ដរជាតិ
នាយកប្រតិបត្តិក្រុមហ៊ុន Boeing ប្រកាសលាលែងពីតំណែង
ការរង្គោះរង្គើរបស់ក្រុមហ៊ុន Boeing មួយរយៈកន្លងមកនេះ បានធ្វើឱ្យនាយកប្រតិបត្តិលោក Dave Calhoun សម្រេចចិត្តលាលែងពីតំណែង ។ នេះបើយោងតាមការផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤ ។

ប្រភពបានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ លោក Dave Calhoun បាននិយាយថាលោកមានបំណងចាកចេញពីក្រុមហ៊ុននៅចុងឆ្នាំនេះ ខណ:ដែលក្រុមហ៊ុនកំពុងជាប់គាំង។ ជាងនេះទៅទៀតនោះ សម្រាប់ប្រធានក្រុមហ៊ុន និងជាប្រធានអង្គភាពយន្តហោះពាណិជ្ជកម្មខាងលើ ក៏កំពុងចាកចេញដូចគ្នាដែរ។
ប្រភពបន្តថា ចំពោះប្រធានក្រុមហ៊ុន Boeing លោក Larry Kellner នឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញជានាយកក្រុមប្រឹក្សាភិបាលទេ ខណ:ដែលក្រុមប្រឹក្សាភិបាលបានជ្រើសរើសអតីតនាយកប្រតិបត្តិក្រុមហ៊ុន Qualcomm លោក Steve Mollenkopf ដើម្បីស្នងតំណែងរបស់គាត់ជំនួសវិញ។
ក្រុមហ៊ុន Boeing ត្រូវបានទទួលរងនូវបញ្ហាជាង ៥ ឆ្នាំជាមួយនឹងយន្តហោះរបស់ខ្លួន រួមទាំងការធ្លាក់យន្តហោះ 737 Max ចំនួន ២ ដងក្នុងឆ្នាំ ២០១៨ និង ២០១៩ ដែលបានសម្លាប់មនុស្សចំនួន ៣៤៦ នាក់ ហើយស្រាប់តែមួយរយៈចុងក្រោយនៃយន្តហោះរបស់ក្រុមហ៊ុន Boeing ជាច្រើនបានជួបបញ្ហាដូចជារបូតទ្វារ នៃយន្តហោះ Alaska Airlines 737 Max ជាដើម។
បញ្ហាទាំងនេះបាននាំឱ្យមានមូលដ្ឋានជាច្រើនចំពោះបញ្ហាសុវត្ថិភាព និងការខាតបង់ច្រើនជាង ៣១ ពាន់លានដុល្លារ។ដោយសារតែបញ្ហាទាំងនេះ ទំនងធ្វើឱ្យលោក Dave Calhoun សម្រេចចិត្តលាលែងពីដំណែងជា នាយកប្រតិបត្តិនៅចុងឆ្នាំនេះ ។ ហើយនៅក្នុងសន្ទរកថារបស់គាត់កាលពីថ្ងៃច័ន្ទបាននិយាយយ៉ាងដូច្នេះថា “យើងនឹងជួសជុលអ្វីដែលមិនដំណើរការឱ្យដំណើរការ ហើយយើងនឹងធ្វើឱ្យក្រុមហ៊ុនរបស់យើងវិលទៅរកការស្ទុះងើបឡើងវិញ និងស្ថិរភាព” ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


