ក្រុមហ៊ុន Meta Archives - Kampuchea Thmey Daily

Meta ឲ្យអូស្ត្រាលីពិចារណាលើបម្រាមប្រើបណ្តាញសង្គមចំពោះកុមារ​ ក្រោយលុបគណនីជាង៥៤ម៉ឺន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta បានអំពាវនាវ​ឲ្យ​រដ្ឋាភិបាលអូស្ត្រាលី ពិចារណាឡើងវិញនូវច្បាប់ជាប្រវត្តិសាស្ត្រ​របស់​ខ្លួន ដែលហាមឃាត់កុមារអាយុក្រោម១៦ឆ្នាំ មិន​​ឲ្យ​ប្រើប្រាស់បណ្តាញសង្គម ខណៈដែលក្រុមហ៊ុននេះបានរាយការណ៍ថា ខ្លួនបានបិទគណនីអ្នកប្រើប្រាស់អស់ជាង ៥៤៤ ០០០​គណនីរួចមកហើយ ចាប់តាំងពីច្បាប់នេះចូលជាធរមាន។

(រូបថត៖ រ៉យទ័រ)

យោង​តាម AFP ចាប់តាំងពីថ្ងៃទី១០ខែធ្នូ​ឆ្នាំ២០២៥​មក ប្រទេសអូស្ត្រាលីបានតម្រូវ​ឲ្យ​បណ្តាញសង្គមធំៗ រួមមាន TikTok និង YouTube បញ្ឈប់អ្នកប្រើប្រាស់ដែលមិនទាន់គ្រប់​អាយុ​កំណត់ មិនឲ្យមានគណនីប្រើប្រាស់ បើមិនដូច្នោះទេ នឹងត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ៤៩.៥លានដុល្លារអូស្ត្រាលី។ ក្រុមហ៊ុន Meta បានបង្ហើបថា ត្រឹមតែក្នុងសប្តាហ៍ដំបូងនៃការអនុវត្តច្បាប់ ខ្លួនបានលុបគណនីចំនួន ៣៣១ ០០០គណនី ចេញពី Instagram ១៧៣ ០០០គណនី ចេញពី Facebook និង ៤០ ០០០គណនី ទៀតចេញពី Threads។

ទោះបីជាកំពុងអនុវត្តតាមច្បាប់ក៏ដោយ ក្រុមហ៊ុន Meta បានលើកឡើងថា បម្រាម​​នេះ ប្រហែលជាមិនអាចសម្រេចបាននូវគោលដៅសុវត្ថិភាពនោះទេ ដោយក្រុមហ៊ុនបារម្ភថា វាអាចធ្វើឲ្យយុវជននៅដាច់ឆ្ងាយពីសង្គម ឬរុញច្រានពួកគេឲ្យទៅប្រើប្រាស់កម្មវិធីដែលគ្មានការត្រួតពិនិត្យ និងមានគ្រោះថ្នាក់ជាងមុន។ ក្រុមហ៊ុនបានស្នើ​ឲ្យ​រដ្ឋាភិបាលងាកមកបង្កើតស្តង់ដាររួមមួយ ដែលផ្តោតលើឯកជនភាព និងការផ្តល់បទពិសោធន៍តាមអ៊ីនធឺណិតឲ្យសមស្របតាមវ័យ ជំនួសឲ្យការហាមឃាត់ទាំងស្រុង។ ជាមួយគ្នានេះ Meta ក៏បានស្នើជាថ្មីឲ្យបណ្តាញចែកចាយកម្មវិធី (App Stores) ជាអ្នកទទួលខុសត្រូវលើការផ្ទៀងផ្ទាត់អាយុ និងការយល់ព្រមពីមាតាបិតា ព្រមទាំងបានប្រកាសពីការចូលរួមក្នុងគំនិតផ្តួចផ្តើម «OpenAge» ដើម្បីបង្កើតឧបករណ៍ផ្ទៀងផ្ទាត់អាយុដោយឯករាជ្យផងដែរ៕

ប្រែសម្រួល៖ ឈាង

The post Meta ឲ្យអូស្ត្រាលីពិចារណាលើបម្រាមប្រើបណ្តាញសង្គមចំពោះកុមារ​ ក្រោយលុបគណនីជាង៥៤ម៉ឺន appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Meta យល់​ព្រម​សង​សំណង ១,៤​ពាន់​លាន​ដុល្លារ​ឲ្យ​រដ្ឋតិចសាស់
Meta ​​ដែលជាក្រុមហ៊ុនមេរបស់​បណ្ដាញ​សង្គម Facebook និង Instagram បាន​យល់​ព្រម​​បង់ប្រាក់ចំនួន ១,៤ពាន់លានដុល្លារ​​​ឲ្យ​រដ្ឋ​តិចសាស់ ក្នុង​​​បណ្តឹង​មួយ​​ដែលបានចោទប្រកាន់​ពីបទបំពានច្បាប់រដ្ឋ​លួច​ប្រមូលព័ត៌មានខុសច្បាប់​ដោយ​ប្រើ​បច្ចេកវិទ្យាសម្គាល់មុខអ្នកប្រើប្រាស់​ច្រើន​ជាង​២០​លាន​នាក់​ដោយ​គ្មាន​ការ​អនុញ្ញាត។

(រូបភាព៖ Getty)

ដំណោះស្រាយ​​នៅ​ក្នុង​បណ្ដឹង​នេះ ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​​​អគ្គ​មេធាវី​រដ្ឋ​តិចសាស់​ លោក Ken Paxton កាល​ពី​ថ្ងៃ​អង្គារ​ទី​៣០​ខែ​កក្កដា ហើយ​ក៏​ជា​អ្នក​ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន Meta នៅ​ក្នុង​តុលាការ​រដ្ឋ​កាល​ពី​ឆ្នាំ​២០២២​​ផង​ដែរ។

លោក Paxton បាននិយាយថា នេះ​គឺ​ជា​សំណង​នៅ​ក្នុង​បណ្ដឹង​ស្ដី​ពី​ឯកជនភាពដ៏ធំបំផុត​​មិន​ធ្លាប់​មាន​នៅ​ក្នុង​រដ្ឋ​តិចសាស់ ហើយ​​វា​ក៏​ជា​ការ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ទទួល​ខុស​ត្រូវ​​ចំពោះ​ការ​បំពាន​ច្បាប់ និង​រំលោភ​សិទ្ធិ​ឯកជនភាព​​ប្រជា​ជន​នៃ​​រដ្ឋ​តិចសាស់។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Meta បាន​ប្រាប់​សារព័ត៌មាន The Epoch Times ថា​ ពួក​គេ​រីករាយ​នឹង​ដំណោះស្រាយ​​ជាមួយ​​រដ្ឋ​តិចសាស់។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ Meta បាន​សរសេរ​​ថា៖ «យើង​រីករាយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ហើយ​​ទន្ទឹង​រង់ចាំ​​​​​ស្វែង​រក​​ឱកាស​​​នា​​ថ្ងៃ​អនាគត ដើម្បី​​ពង្រឹង​ការ​វិនិយោគ​ពាណិជ្ជកម្ម​របស់​ពួក​យើង​នៅ​រដ្ឋ​តិចសាស់ រួម​មាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ទិន្នន័យ​ដ៏​មាន​​សក្ដានុពល​​ផង​ដែរ»។

សំណង​នេះ ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ដែល​បាន​ចែង​​កាល​ពី​ឆ្នាំ​២០០៩​របស់​រដ្ឋ​តិចសាស់ ពាក់ព័ន្ធ​​​​នឹង​ការ​បំពាន​ឯកជនភាព ដែល​​ក្នុង​មួយ​បណ្ដឹង​​ត្រូវ​សង​ការ​ខូចខាត​អតិបរមា​ចំនួន ២៥ ០០០​ដុល្លារ។ យោង​តាម​ឯកសារ​តុលាការ បណ្ដាញ​សង្គម Facebook បាន​បំពាន​ឯកជនភាព​តាម​រយៈ​ការ​​ប្រើប្រាស់​មុខងារ​សម្គាល់​មុខ «Tag Suggestion» ដែល​​បាន​បញ្ចេញ​កាល​ពី​​​​ឆ្នាំ​២០១១។ មុខងារ​នេះ ត្រូវ​បាន​លុប​ចោល​​វិញ​​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៩។

សំណង​ជាទឹក​ប្រាក់ ១,៤​ពាន់​លាន​ដុល្លារ​នេះ នឹង​ត្រូវ​ក្រុមហ៊ុន Meta ប្រគល់​ជូន​រដ្ឋ​តិចសាស់​ជា​ដំណាក់កាល​​​ក្នុង​រយៈពេល​៥​ឆ្នាំ៕

ដោយ៖ ឈាង

The post ក្រុមហ៊ុន Meta យល់​ព្រម​សង​សំណង ១,៤​ពាន់​លាន​ដុល្លារ​ឲ្យ​រដ្ឋតិចសាស់ appeared first on Kampuchea Thmey Daily.

Meta ឆ្លើយ​តប​នឹង​ម៉ាឡេស៊ី ទាក់ទិន​រឿង​លុប​ការ​បង្ហោះ​ពី​ជំនួប​ជាមួយ​ហាម៉ាស
Meta ដែល​​ជា​ក្រុមហ៊ុន​មេ​​របស់​ហ្វេសប៊ុក បាន​​ស្ដារ​ឡើង​វិញ​នូវ​ការ​បង្ហោះ​​​ព័ត៌មាន​​អំពី​​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​​មេ​ដឹក​នាំ​ក្រុម​​ហាម៉ាស ដែល​ត្រូវ​បាន​លុប​ចោល​​កាល​​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​​ទីភ្នាក់​ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា។

ក្រោយ​មាន​ការ​ជជីក​​សួរ​ពី​​រដ្ឋាភិបាល​ម៉ាឡេស៊ី ក្រុមហ៊ុន Meta បាន​ឆ្លើយ​តប​​ថា ការ​លុប​នូវ​មាតិកា​ព័ត៌​មាន​​ជំនួប​រវាង​លោក Anwar Ibrahim និង​លោក Ismail Haniyeh កាល​ពី​​ថ្ងៃ​ទី​​១៣ សប្ដាហ៍​នេះ គឺ​បណ្ដាល​មក​ពី​កំហុស​បច្ចេកទេស។ “ការ​បង្ហោះ​ចំនួន​២​ ត្រូវ​បាន​លុប ដោយ​កំហុស​បច្ចេកទេស ហើយ​ឥលូវ​ត្រូវ​បាន​ស្ដារ​យក​មក​វិញ​​ហើយ” នេះ​ជា​សារ​ដែល​អ្នក​នាំ​ពាក្យ​ហ្វេសប៊ុក​ផ្ញើ​តាម​អ៊ីម៉ែល​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រុមហ៊ុន Meta បាន​បន្ថែម​ថា ខ្លួន​មិន​​មាន​​បំណង​​​​ហាម​ឃាត់​ការ​បញ្ចេញ​មតិ​តាម​រយៈ​បណ្ដាញ​សង្គម​របស់​ខ្លួន​ឡើយ ហើយ​វា​ក៏​មិន​មែន​ជា​ការ​ពិត​ទេ ដែល​អះអាង​​​ថា ហ្វេសប៊ុក​កំពុង​​​រឹង​បន្តឹង​​នូវ​រាល់​មាតិកា​ណា​ដែល​គាំទ្រ​ប៉ាឡេស្ទីន​។

លោក Ismail Haniyeh មេ​ដឹក​នាំ​ក្រុម​ហាម៉ាស និង​លោក Anwar Ibrahim នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី

សូម​​រំឭក​ថា ក្រោយ​ជំនួប​ជា​មួយ​មេ​ដឹក​នាំ​ក្រុម​សកម្ម​​ប្រយុទ្ធ​ប៉ាឡេស្ទីន​​រួច លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​ថ្លែង​ថា លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក Ismail Haniyeh តែ​មិន​ជាប់​ទាក់ទិន​នឹង​​រឿង​ដោះ​ដូរ​​ឧបករណ៍​​យោធា​អ្វី​ឡើយ។ យ៉ាង​ណា​មិញ ការ​បង្ហោះ​ព័ត៌មាន​​អំពី​​​ជំនួប​នេះ ត្រូវ​បាន​​​ក្រុមហ៊ុន​ហ្វេសប៊ុក​ធ្វើ​ការ​លុប​ចោល។ កត្តា​នេះ​ហើយ​បាន​បង្ក​ជា​​​ការ​មិន​​ពេញ​ចិត្ត​ជា​​ខ្លាំង​​សម្រាប់​​រដ្ឋាភិបាល​ម៉ាឡេស៊ី ហើយ​ពួក​គេ​បាន​គំរាម​ចាត់​វិធាន​​តឹងរ៉ឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន Meta ដែល​តែង​តែ​លុប​ចោល​នូវ​មាតិកា​ណា​ដែល​បង្ហាញ​ការ​​គាំទ្រ​ប៉ាឡេស្ទីន។

គួរ​បញ្ជាក់​ថា ម៉ាឡេស៊ី គឺ​ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ជនជាតិ​មូស្លីម​​ភាគ​ច្រើន ហើយ​ក៏​ជា​អ្នក​បញ្ចេញ​សម្លេង​គាំទ្រ​ចំពោះ​ប៉ាឡេស្ទីន​​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត ​ម៉ាឡេស៊ី​​ក៏​ធ្លាប់​​​បាន​​បង្ហាញ​ការ​គាំទ្រ​ចំពោះ​​ដំណោះ​ស្រាយ​​​រដ្ឋ​២​ ដែល​ជា​មធ្យោបាយ​ស្វែង​រក​សន្តិភាព​បិទ​បញ្ចប់​​​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន៕

ដោយ៖ ឈាង

អាន​បន្ថែម៖ ម៉ាឡេស៊ី សួរ​នាំ​ Meta ចង់​ដឹង​មូលហេតុ​អ្វី​​បាន​លុប​ការ​បង្ហោះ​​​​ពី​ជំនួប​ជាមួយ​មេដឹក​នាំ​ហាម៉ាស

The post Meta ឆ្លើយ​តប​នឹង​ម៉ាឡេស៊ី ទាក់ទិន​រឿង​លុប​ការ​បង្ហោះ​ពី​ជំនួប​ជាមួយ​ហាម៉ាស appeared first on Kampuchea Thmey Daily.

អ្នកលេង Facebook និង Instagram នៅ អឺរ៉ុប អាចបង់លុយប្រចាំខែដើម្បីបិទផ្ទាំង​ផ្សាយពាណិជ្ជកម្ម
ក្រុមហ៊ុន Meta បានផ្តល់ជម្រើសដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook និង Instagram នៅក្នុងតំបន់អឺរ៉ុប អាចទិញគម្រោងប្រចាំខែដើម្បីចូលប្រើវេទិការទាំងនេះដោយមិនមានលោតផ្ទាំងផ្សាយពាណិជ្ជកម្មក្នុងតម្លៃ ១០.៦០ ដុល្លារ នៅលើកុំព្យូទ័រលើតុ និង ១៣.៧៨ ដុល្លារសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android ។​

ការផ្តល់ជូននេះគឺសម្រាប់អ្នកប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុបដូចជា អ៊ីស្លង់ លិចតិនស្តាញ ន័រវេស និងស្វីស ប៉ុន្តែទោះជាយ៉ាងណា ចាប់ពីខែមីនាឆ្នាំក្រោយ ថ្លៃសេវាប្រចាំខែនេះនឹងបន្ថែម ៦.៣៧ ដុល្លារនៅលើគេហទំព័រ និង ៨.៤៨ ដុល្លារ នៅលើ iOS និង Android ។

​​​គម្រោងបង់លុយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្រុមហ៊ុន Meta ដើម្បីអនុលោមតាមបទប្បញ្ញត្តិអឺរ៉ុប ដែលមានបំណងទប់ស្កាត់ការប្រើប្រាស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកក្នុងការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន ស្របពេលដែលកាលពីឆ្នាំមុន សហភាពអឺរ៉ុបបានរឹតបន្តឹងច្បាប់របស់ខ្លួន ហើយឆាប់ៗនេះនឹងតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ Big Tech ស្នើសុំការយល់ព្រមពីអ្នកប្រើប្រាស់ជុំវិញការផ្សាយពាណិជ្ជកម្មបែបនេះផងដែរ ។

ដោយឡែក អ្នកដែលមិនចង់ប្រើគម្រោងបង់លុយនេះនៅតែអាចបន្តលេង Instagram និង Facebook បានជាធម្មតា ប៉ុន្តែនឹងបន្តលោតផ្ទាំងផ្សាយពាណិជ្ជកម្មដូចដើមដដែល ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNN

The post អ្នកលេង Facebook និង Instagram នៅ អឺរ៉ុប អាចបង់លុយប្រចាំខែដើម្បីបិទផ្ទាំង​ផ្សាយពាណិជ្ជកម្ម appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Meta ប្រាប់មូលហេតុដែលប្រទេសនៅអឺរ៉ុប មិនអាចប្រើកម្មវិធី Threads ទោះប្ដូរទៅជា VPN ក៏ដោយ
ក្រុមហ៊ុន​ Meta បានដាក់ឲ្យដំណើរការ​កម្មវិធី Threads កាលពីថ្ងៃទី៥ ខែកក្កដា និងអនុញ្ញាតឲ្យប្រទេសជាង ១០០ ចូលប្រើប្រាស់បាន ប៉ុន្តែក្នុងនោះប្រទេសនៅសហភាពអឺរ៉ុប (EU) គឺមិនទាន់អាចចូលប្រើប្រាស់កម្មវិធី Threads នេះបាននៅឡើយទេ ។

ចំពោះមូលហេតុដែលក្រុមហ៊ុន Meta កំពុងរារាំងការចូលប្រើប្រាស់ពីប្រជាជន​សហភាពអឺរ៉ុប ទោះបីព្យាយាមដូរ​ទៅជា VPN ក៏ដោយនោះ គឺដោយសារតែព្រួយបារម្ភអំពីឯកជនភាពកម្មវិធី ប៉ុន្តែក្នុងនោះលើកលែងសម្រាប់ចក្រភពអង់គ្លេសមួយប៉ុណ្ណោះ អាចចូលប្រើប្រាស់កម្មវិធី Threads បាន ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៀតកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Meta បានលើកឡើងថា ខ្លួនកំពុងអនុវត្តវិធានការថ្មីបន្ថែមទៀត គឺហាមប្រាម EU មិនឲ្យចូលប្រើប្រាស់កម្មវិធីបណ្តាញផ្សព្វផ្សាយសង្គមថ្មីៗ ដោយសារតែការបង្ខិតបង្ខំពីសំណាក់សហភាពអឺរ៉ុបទៅលើកម្មវិធី Facebook ទើបធ្វើឲ្យក្រុមហ៊ុន Meta ចង់ចេញពីទីនោះ ។

សូមបញ្ជាក់ថា Threads ជា App អភិវឌ្ឍន៍ដោយ​ក្រុមបច្ចេកទេស Instagram របស់ក្រុមហ៊ុន Meta ដែលទទួលបានការគាំទ្រយ៉ាងឆាប់រហ័ស ជាពិសេសក៏ជា​ដៃគូរ​ប្រជែងដ៏​គួរឱ្យ​ព្រួយបារម្ភសម្រាប់ Twitter ផងដែរ ៕​

ប្រែសម្រួល៖​ នាង រតនៈ

ប្រភព៖ VOI

ចុចអាន ៖ Twitter បន្តបាត់ចំណូលជាងពាក់កណ្តាលពីការផ្សាយពាណិជ្ជកម្ម

The post ក្រុមហ៊ុន Meta ប្រាប់មូលហេតុដែលប្រទេសនៅអឺរ៉ុប មិនអាចប្រើកម្មវិធី Threads ទោះប្ដូរទៅជា VPN ក៏ដោយ appeared first on Kampuchea Thmey Daily.

Meta បញ្ចេញ App ថ្មីជាផ្លូវការ ដើម្បីប្រជែង​​ជាមួយ Twitter
ក្រុមហ៊ុន Meta កាលពីថ្ងៃពុធបានបញ្ចេញ App ថ្មី​ជាផ្លូវការ​មួយទៀតឈ្មោះ Threads ដែលជាគូរប្រជែងរបស់ Twitter ក្នុងគោលបំណងផ្តល់នូវវេទិកាសម្រាប់ការសន្ទនាដូចពិតៗតាមអ៊ីនធឺណិត ក៏ដូចជាការចែករំលែកអត្ថបទផ្សេងៗជាដើម ។

App ថ្មីមួយនេះ ត្រូវបានបង្កើតឡើងដោយក្រុមការងារ Instagram ដោយមានលក្ខណៈស្រដៀងគ្នាណាស់​ទៅនឹង Twitter ។ ជាមួយ App នេះ អ្នកប្រើប្រាស់អាចបង្ហោះ​ម្តងៗបានរហូតដល់ ៥០០ តួអក្សរ ហើយអាចរួមបញ្ចូលតំណភ្ជាប់ (Link) រូបថត និងវីដេអូដែលមានរយៈពេលរហូតដល់ ៥ នាទី ។

មិនតែប៉ុណ្ណោះ អ្នកដែលមានគណនី Instagram រួចហើយ នឹងអាចភ្ជាប់ជាមួយ​ Threads បាន ដោយទទួលបានឈ្មោះគណនីប្រើប្រាស់ដូចគ្នា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយថា ចក្ខុវិស័យរបស់កម្មវិធីថ្មីនេះ គឺបង្កើតជម្រើស និងកន្លែងដែលងាយស្រួលសម្រាប់ការសន្ទនាជាមួយគ្នាទៅវិញទៅមក ហើយចំពោះកម្មវិធី Threads នេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់លើប្រព័ន្ធ iOS និង Android នៅក្នុងប្រទេសជាង ១០០ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Anadolu

The post Meta បញ្ចេញ App ថ្មីជាផ្លូវការ ដើម្បីប្រជែង​​ជាមួយ Twitter appeared first on Kampuchea Thmey Daily.

Meta តម្រូវឲ្យបង់លុយប្រចាំខែដូច Twitter បើអ្នកប្រើប្រាស់ចង់បាន Verified គណនីខ្លួនឯង
ប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg ប្រកាស​ថា Facebook និង Instagram នឹងដាក់ដំណើរការសេវាកម្មជាវប្រចាំខែឈ្មោះថា “Meta Verified” ហើយតម្រូវឲ្យបង់ប្រាក់ចំនួន ១១.៩៩ ដុល្លារក្នុងមួយខែសម្រាប់នៅលើគេហទំព័រ និង ១៤.៩៩ ដុល្លាក្នុងមួយខែសម្រាប់លើប្រព័ន្ធប្រតិបត្តិការ IOS និង Android ចំពោះអ្នកចង់បានសញ្ញាធីកពណ៌ខៀវ (Verified) ក្នុងគណនីរបស់ពួកគេ ។

កញ្ចប់សេវាកម្មថ្មីនេះ នឹងត្រូវចាប់ផ្តើមដំណើរការមុនគេនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់នៅក្នុងសប្តាហ៍នេះ ចំណែកប្រទេសផ្សេងៗទៀតនឹងដំណើរការនៅ​ពេលក្រោយ ។

ទន្ទឹមនោះ សម្រាប់កញ្ចប់សេវាកម្មថ្មីនេះដែរ គឺធ្វើឡើងសម្រាប់តែអ្នកប្រើប្រាស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំ​ឡើងទៅប៉ុណ្ណោះ ទើបអាចស្នើសុំបាន ហើយវាជួយឲ្យ​គណនី​ Facebook របស់អ្នកប្រើប្រាស់លែងមានការក្លែងបន្លំ និងកាន់តែមានសុវត្ថិភាពជាងមុន ។

ដូចគ្នានេះ កាលពីខែធ្នូកន្លងទៅបណ្ដាញសង្គម Twitter ក្រោមការគ្រប់គ្រង់របស់មហាសេដ្ឋី Elon Musk ក៏បានដាក់ឲ្យដំណើរការសេវាកម្មបង់ប្រាក់ ៨ ដុល្លារក្នុងមួយខែនៅលើគេហទំព័រ និង​ ១១ ដុល្លារ​នៅលើ IOS និង Android សម្រាប់អ្នកចង់បានសញ្ញាធីកពណ៌ខៀវ (Verified) ក្នុងគណនីរបស់ពួកគេ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖​ CNBC

ចុចអាន ៖ អង់គ្លេស ប្រាប់ចំនួនទ័ព រុស្ស៊ី ស្លាប់ និងរបួស តាំងពីផ្ទុះប្រតិបត្តិការសឹកនៅ អ៊ុយក្រែន

The post Meta តម្រូវឲ្យបង់លុយប្រចាំខែដូច Twitter បើអ្នកប្រើប្រាស់ចង់បាន Verified គណនីខ្លួនឯង appeared first on Kampuchea Thmey Daily.

Facebook កើនអ្នកប្រើប្រាស់ ២ ពាន់លាននាក់ កាលពីចុងឆ្នាំមុន
ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ប្រចាំថ្ងៃបានកើនឡើងដល់ជាមធ្យម ២ ពាន់លាននាក់កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ពោលប្រហែល ២៥ ភាគរយនៃចំនួនប្រជាជនពិភពលោក សូម្បីតែនៅអាមេរិក អឺរ៉ុប និងកាណាដា ក៏មានចំនួនអ្នកប្រើប្រាស់កើនឡើងផងដែរ ។

ក្រុមហ៊ុន Meta បាននិយាយថា ចំណែកចំនួនមនុស្សដែលសកម្មនៅលើកម្មវិធីទាំងអស់របស់ខ្លួនជារៀងរាល់ថ្ងៃ គឺកើនឡើង ៥ ភាគរយ បើធៀបនឹងឆ្នាំមុន ។

ជាមួយគ្នានោះ លោក Mark Zuckerberg បានប្រកាសថា ២០២៣ នេះ ក្រុមហ៊ុនគិតថា ជាឆ្នាំដ៏មានប្រសិទ្ធភាពចំពោះភាគហ៊ុនរបស់ Meta ដោយអាចនឹងកើនឡើងជាង ១៥ ភាគរយ ។

បន្ថែមពីនេះ កាលពីឆ្នាំមុន Meta ដែលជាម្ចាស់ក្រុមហ៊ុន Instagram និង WhatsApp បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធសំខាន់ៗ រួមទាំងការកាត់បន្ថយទំហំការិយាល័យ និងកាត់បន្ថយការងារប្រហែល ១៣ ភាគរយនៃបុគ្គលិករបស់ខ្លួន ។

តាមរយៈការកាត់បន្ថយនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណេញេជាងពាក់កណ្តាល ប៉ុន្តែក្រុមហ៊ុននៅតែរកចំណូលបានជាង ២៣.២ ទៅ ៣២.២ ពាន់លានដុល្លារ ។ ទោះជាយ៉ាងនេះក្ដី ចំនួននេះគឺធ្លាក់ចុះប្រមាណ ៤ ភាគរយ បើធៀបនឹងឆ្នាំមុន ។

ទន្ទឹមនឹងនោះ លោក Zuckerberg បានឲ្យដឹងទៀតថា ក្រុមហ៊ុនកំពុងធ្វើការផលិតវីដេអូ Reels កាន់តែលេចធ្លោដើម្បីកាន់តែទាក់ទាញពីសំណាក់យុវវ័យ ដោយអាចប្រកួតប្រជែងជាមួយ TikTok បាន ។

ដោយឡែក Meta ក៏បានប្រាប់ផងដែរថា ក្រុមហ៊ុននឹងចំណាយលុយចំនួន ៤០ ពាន់លានដុល្លារ ដើម្បីទិញភាគហ៊ុនត្រឡប់មកវិញ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន ចំពេលមានការសង្ស័យពីសំណាក់វិនិយោគិនអំពីទិសដៅរបស់ក្រុមហ៊ុន ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖​ BBC

ចុចអាន ៖ មកដឹងចំនួនអ្នកស្លាប់ និងផ្លាស់ផ្ទះសម្បែងនៅ មីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារ ២ ឆ្នាំមកនេះ

The post Facebook កើនអ្នកប្រើប្រាស់ ២ ពាន់លាននាក់ កាលពីចុងឆ្នាំមុន appeared first on Kampuchea Thmey Daily.