បច្ចេកវិទ្យា
Facebook កើនអ្នកប្រើប្រាស់ ២ ពាន់លាននាក់ កាលពីចុងឆ្នាំមុន
ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ប្រចាំថ្ងៃបានកើនឡើងដល់ជាមធ្យម ២ ពាន់លាននាក់កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ពោលប្រហែល ២៥ ភាគរយនៃចំនួនប្រជាជនពិភពលោក សូម្បីតែនៅអាមេរិក អឺរ៉ុប និងកាណាដា ក៏មានចំនួនអ្នកប្រើប្រាស់កើនឡើងផងដែរ ។

ក្រុមហ៊ុន Meta បាននិយាយថា ចំណែកចំនួនមនុស្សដែលសកម្មនៅលើកម្មវិធីទាំងអស់របស់ខ្លួនជារៀងរាល់ថ្ងៃ គឺកើនឡើង ៥ ភាគរយ បើធៀបនឹងឆ្នាំមុន ។
ជាមួយគ្នានោះ លោក Mark Zuckerberg បានប្រកាសថា ២០២៣ នេះ ក្រុមហ៊ុនគិតថា ជាឆ្នាំដ៏មានប្រសិទ្ធភាពចំពោះភាគហ៊ុនរបស់ Meta ដោយអាចនឹងកើនឡើងជាង ១៥ ភាគរយ ។

បន្ថែមពីនេះ កាលពីឆ្នាំមុន Meta ដែលជាម្ចាស់ក្រុមហ៊ុន Instagram និង WhatsApp បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធសំខាន់ៗ រួមទាំងការកាត់បន្ថយទំហំការិយាល័យ និងកាត់បន្ថយការងារប្រហែល ១៣ ភាគរយនៃបុគ្គលិករបស់ខ្លួន ។
តាមរយៈការកាត់បន្ថយនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណេញេជាងពាក់កណ្តាល ប៉ុន្តែក្រុមហ៊ុននៅតែរកចំណូលបានជាង ២៣.២ ទៅ ៣២.២ ពាន់លានដុល្លារ ។ ទោះជាយ៉ាងនេះក្ដី ចំនួននេះគឺធ្លាក់ចុះប្រមាណ ៤ ភាគរយ បើធៀបនឹងឆ្នាំមុន ។

ទន្ទឹមនឹងនោះ លោក Zuckerberg បានឲ្យដឹងទៀតថា ក្រុមហ៊ុនកំពុងធ្វើការផលិតវីដេអូ Reels កាន់តែលេចធ្លោដើម្បីកាន់តែទាក់ទាញពីសំណាក់យុវវ័យ ដោយអាចប្រកួតប្រជែងជាមួយ TikTok បាន ។
ដោយឡែក Meta ក៏បានប្រាប់ផងដែរថា ក្រុមហ៊ុននឹងចំណាយលុយចំនួន ៤០ ពាន់លានដុល្លារ ដើម្បីទិញភាគហ៊ុនត្រឡប់មកវិញ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន ចំពេលមានការសង្ស័យពីសំណាក់វិនិយោគិនអំពីទិសដៅរបស់ក្រុមហ៊ុន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ BBC
ចុចអាន ៖ មកដឹងចំនួនអ្នកស្លាប់ និងផ្លាស់ផ្ទះសម្បែងនៅ មីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារ ២ ឆ្នាំមកនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


