បច្ចេកវិទ្យា
ក្រុមហ៊ុន Meta ប្រាប់មូលហេតុដែលប្រទេសនៅអឺរ៉ុប មិនអាចប្រើកម្មវិធី Threads ទោះប្ដូរទៅជា VPN ក៏ដោយ
ក្រុមហ៊ុន Meta បានដាក់ឲ្យដំណើរការកម្មវិធី Threads កាលពីថ្ងៃទី៥ ខែកក្កដា និងអនុញ្ញាតឲ្យប្រទេសជាង ១០០ ចូលប្រើប្រាស់បាន ប៉ុន្តែក្នុងនោះប្រទេសនៅសហភាពអឺរ៉ុប (EU) គឺមិនទាន់អាចចូលប្រើប្រាស់កម្មវិធី Threads នេះបាននៅឡើយទេ ។

ចំពោះមូលហេតុដែលក្រុមហ៊ុន Meta កំពុងរារាំងការចូលប្រើប្រាស់ពីប្រជាជនសហភាពអឺរ៉ុប ទោះបីព្យាយាមដូរទៅជា VPN ក៏ដោយនោះ គឺដោយសារតែព្រួយបារម្ភអំពីឯកជនភាពកម្មវិធី ប៉ុន្តែក្នុងនោះលើកលែងសម្រាប់ចក្រភពអង់គ្លេសមួយប៉ុណ្ណោះ អាចចូលប្រើប្រាស់កម្មវិធី Threads បាន ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៀតកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Meta បានលើកឡើងថា ខ្លួនកំពុងអនុវត្តវិធានការថ្មីបន្ថែមទៀត គឺហាមប្រាម EU មិនឲ្យចូលប្រើប្រាស់កម្មវិធីបណ្តាញផ្សព្វផ្សាយសង្គមថ្មីៗ ដោយសារតែការបង្ខិតបង្ខំពីសំណាក់សហភាពអឺរ៉ុបទៅលើកម្មវិធី Facebook ទើបធ្វើឲ្យក្រុមហ៊ុន Meta ចង់ចេញពីទីនោះ ។
សូមបញ្ជាក់ថា Threads ជា App អភិវឌ្ឍន៍ដោយក្រុមបច្ចេកទេស Instagram របស់ក្រុមហ៊ុន Meta ដែលទទួលបានការគាំទ្រយ៉ាងឆាប់រហ័ស ជាពិសេសក៏ជាដៃគូរប្រជែងដ៏គួរឱ្យព្រួយបារម្ភសម្រាប់ Twitter ផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VOI
ចុចអាន ៖ Twitter បន្តបាត់ចំណូលជាងពាក់កណ្តាលពីការផ្សាយពាណិជ្ជកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


