ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Meta យល់ព្រមសងសំណង ១,៤ពាន់លានដុល្លារឲ្យរដ្ឋតិចសាស់
Meta ដែលជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Facebook និង Instagram បានយល់ព្រមបង់ប្រាក់ចំនួន ១,៤ពាន់លានដុល្លារឲ្យរដ្ឋតិចសាស់ ក្នុងបណ្តឹងមួយដែលបានចោទប្រកាន់ពីបទបំពានច្បាប់រដ្ឋលួចប្រមូលព័ត៌មានខុសច្បាប់ដោយប្រើបច្ចេកវិទ្យាសម្គាល់មុខអ្នកប្រើប្រាស់ច្រើនជាង២០លាននាក់ដោយគ្មានការអនុញ្ញាត។

ដំណោះស្រាយនៅក្នុងបណ្ដឹងនេះ ត្រូវបានប្រកាសឡើងដោយអគ្គមេធាវីរដ្ឋតិចសាស់ លោក Ken Paxton កាលពីថ្ងៃអង្គារទី៣០ខែកក្កដា ហើយក៏ជាអ្នកដែលបានដាក់ពាក្យប្ដឹងក្រុមហ៊ុន Meta នៅក្នុងតុលាការរដ្ឋកាលពីឆ្នាំ២០២២ផងដែរ។
លោក Paxton បាននិយាយថា នេះគឺជាសំណងនៅក្នុងបណ្ដឹងស្ដីពីឯកជនភាពដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងរដ្ឋតិចសាស់ ហើយវាក៏ជាការធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗទទួលខុសត្រូវចំពោះការបំពានច្បាប់ និងរំលោភសិទ្ធិឯកជនភាពប្រជាជននៃរដ្ឋតិចសាស់។
អ្នកនាំពាក្យក្រុមហ៊ុន Meta បានប្រាប់សារព័ត៌មាន The Epoch Times ថា ពួកគេរីករាយនឹងដំណោះស្រាយជាមួយរដ្ឋតិចសាស់។ ក្នុងសេចក្ដីថ្លែងការណ៍របស់ Meta បានសរសេរថា៖ «យើងរីករាយ ដើម្បីដោះស្រាយបញ្ហានេះ ហើយទន្ទឹងរង់ចាំស្វែងរកឱកាសនាថ្ងៃអនាគត ដើម្បីពង្រឹងការវិនិយោគពាណិជ្ជកម្មរបស់ពួកយើងនៅរដ្ឋតិចសាស់ រួមមានមជ្ឈមណ្ឌលអភិវឌ្ឍន៍ទិន្នន័យដ៏មានសក្ដានុពលផងដែរ»។
សំណងនេះ ធ្វើឡើងស្របតាមច្បាប់ដែលបានចែងកាលពីឆ្នាំ២០០៩របស់រដ្ឋតិចសាស់ ពាក់ព័ន្ធនឹងការបំពានឯកជនភាព ដែលក្នុងមួយបណ្ដឹងត្រូវសងការខូចខាតអតិបរមាចំនួន ២៥ ០០០ដុល្លារ។ យោងតាមឯកសារតុលាការ បណ្ដាញសង្គម Facebook បានបំពានឯកជនភាពតាមរយៈការប្រើប្រាស់មុខងារសម្គាល់មុខ «Tag Suggestion» ដែលបានបញ្ចេញកាលពីឆ្នាំ២០១១។ មុខងារនេះ ត្រូវបានលុបចោលវិញកាលពីខែកញ្ញាឆ្នាំ២០១៩។
សំណងជាទឹកប្រាក់ ១,៤ពាន់លានដុល្លារនេះ នឹងត្រូវក្រុមហ៊ុន Meta ប្រគល់ជូនរដ្ឋតិចសាស់ជាដំណាក់កាលក្នុងរយៈពេល៥ឆ្នាំ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


