ព័ត៌មានអន្ដរជាតិ
Meta ឆ្លើយតបនឹងម៉ាឡេស៊ី ទាក់ទិនរឿងលុបការបង្ហោះពីជំនួបជាមួយហាម៉ាស
Meta ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក បានស្ដារឡើងវិញនូវការបង្ហោះព័ត៌មានអំពីជំនួបរវាងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងមេដឹកនាំក្រុមហាម៉ាស ដែលត្រូវបានលុបចោលកាលពីពេលថ្មីៗកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែឧសភា។

ក្រោយមានការជជីកសួរពីរដ្ឋាភិបាលម៉ាឡេស៊ី ក្រុមហ៊ុន Meta បានឆ្លើយតបថា ការលុបនូវមាតិកាព័ត៌មានជំនួបរវាងលោក Anwar Ibrahim និងលោក Ismail Haniyeh កាលពីថ្ងៃទី១៣ សប្ដាហ៍នេះ គឺបណ្ដាលមកពីកំហុសបច្ចេកទេស។ “ការបង្ហោះចំនួន២ ត្រូវបានលុប ដោយកំហុសបច្ចេកទេស ហើយឥលូវត្រូវបានស្ដារយកមកវិញហើយ” នេះជាសារដែលអ្នកនាំពាក្យហ្វេសប៊ុកផ្ញើតាមអ៊ីម៉ែលទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមហ៊ុន Meta បានបន្ថែមថា ខ្លួនមិនមានបំណងហាមឃាត់ការបញ្ចេញមតិតាមរយៈបណ្ដាញសង្គមរបស់ខ្លួនឡើយ ហើយវាក៏មិនមែនជាការពិតទេ ដែលអះអាងថា ហ្វេសប៊ុកកំពុងរឹងបន្តឹងនូវរាល់មាតិកាណាដែលគាំទ្រប៉ាឡេស្ទីន។

សូមរំឭកថា ក្រោយជំនួបជាមួយមេដឹកនាំក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនរួច លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងថា លោកមានទំនាក់ទំនងល្អជាមួយលោក Ismail Haniyeh តែមិនជាប់ទាក់ទិននឹងរឿងដោះដូរឧបករណ៍យោធាអ្វីឡើយ។ យ៉ាងណាមិញ ការបង្ហោះព័ត៌មានអំពីជំនួបនេះ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកធ្វើការលុបចោល។ កត្តានេះហើយបានបង្កជាការមិនពេញចិត្តជាខ្លាំងសម្រាប់រដ្ឋាភិបាលម៉ាឡេស៊ី ហើយពួកគេបានគំរាមចាត់វិធានតឹងរ៉ឹងប្រឆាំងនឹងក្រុមហ៊ុន Meta ដែលតែងតែលុបចោលនូវមាតិកាណាដែលបង្ហាញការគាំទ្រប៉ាឡេស្ទីន។
គួរបញ្ជាក់ថា ម៉ាឡេស៊ី គឺជាប្រទេសដែលសម្បូរទៅជនជាតិមូស្លីមភាគច្រើន ហើយក៏ជាអ្នកបញ្ចេញសម្លេងគាំទ្រចំពោះប៉ាឡេស្ទីនផងដែរ។ ជាងនេះទៅទៀត ម៉ាឡេស៊ីក៏ធ្លាប់បានបង្ហាញការគាំទ្រចំពោះដំណោះស្រាយរដ្ឋ២ ដែលជាមធ្យោបាយស្វែងរកសន្តិភាពបិទបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕
ដោយ៖ ឈាង
អានបន្ថែម៖ ម៉ាឡេស៊ី សួរនាំ Meta ចង់ដឹងមូលហេតុអ្វីបានលុបការបង្ហោះពីជំនួបជាមួយមេដឹកនាំហាម៉ាស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


