បច្ចេកវិទ្យា
Meta តម្រូវឲ្យបង់លុយប្រចាំខែដូច Twitter បើអ្នកប្រើប្រាស់ចង់បាន Verified គណនីខ្លួនឯង
ប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg ប្រកាសថា Facebook និង Instagram នឹងដាក់ដំណើរការសេវាកម្មជាវប្រចាំខែឈ្មោះថា “Meta Verified” ហើយតម្រូវឲ្យបង់ប្រាក់ចំនួន ១១.៩៩ ដុល្លារក្នុងមួយខែសម្រាប់នៅលើគេហទំព័រ និង ១៤.៩៩ ដុល្លាក្នុងមួយខែសម្រាប់លើប្រព័ន្ធប្រតិបត្តិការ IOS និង Android ចំពោះអ្នកចង់បានសញ្ញាធីកពណ៌ខៀវ (Verified) ក្នុងគណនីរបស់ពួកគេ ។

កញ្ចប់សេវាកម្មថ្មីនេះ នឹងត្រូវចាប់ផ្តើមដំណើរការមុនគេនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់នៅក្នុងសប្តាហ៍នេះ ចំណែកប្រទេសផ្សេងៗទៀតនឹងដំណើរការនៅពេលក្រោយ ។
ទន្ទឹមនោះ សម្រាប់កញ្ចប់សេវាកម្មថ្មីនេះដែរ គឺធ្វើឡើងសម្រាប់តែអ្នកប្រើប្រាស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅប៉ុណ្ណោះ ទើបអាចស្នើសុំបាន ហើយវាជួយឲ្យគណនី Facebook របស់អ្នកប្រើប្រាស់លែងមានការក្លែងបន្លំ និងកាន់តែមានសុវត្ថិភាពជាងមុន ។

ដូចគ្នានេះ កាលពីខែធ្នូកន្លងទៅបណ្ដាញសង្គម Twitter ក្រោមការគ្រប់គ្រង់របស់មហាសេដ្ឋី Elon Musk ក៏បានដាក់ឲ្យដំណើរការសេវាកម្មបង់ប្រាក់ ៨ ដុល្លារក្នុងមួយខែនៅលើគេហទំព័រ និង ១១ ដុល្លារនៅលើ IOS និង Android សម្រាប់អ្នកចង់បានសញ្ញាធីកពណ៌ខៀវ (Verified) ក្នុងគណនីរបស់ពួកគេ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNBC
ចុចអាន ៖ អង់គ្លេស ប្រាប់ចំនួនទ័ព រុស្ស៊ី ស្លាប់ និងរបួស តាំងពីផ្ទុះប្រតិបត្តិការសឹកនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


