ព័ត៌មានអន្ដរជាតិ
អង់គ្លេស ប្រាប់ចំនួនទ័ព រុស្ស៊ី ស្លាប់ និងរបួស តាំងពីផ្ទុះប្រតិបត្តិការសឹកនៅ អ៊ុយក្រែន
ក្រសួងការពារជាតិអង់គ្លេសប៉ាន់ប្រមាណថា កងទ័ពរុស្ស៊ី និងក្រុមទាហានស៊ីឈ្នួល Wagner Group ចន្លោះពី ១៧៥,០០០ នាក់ទៅ ២០ ម៉ឺននាក់បានស្លាប់ និងរងរបួស ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹកលើអ៊ុយក្រែនមក ។

ក្រសួងបាននិយាយកាលពីពេលថ្មីៗនេះថា ចំនួននេះរួមបញ្ចូលទាំងអ្នកស្លាប់ប្រហែល ៤ ម៉ឺនទៅ ៦ ម៉ឺននាក់ ខណៈអត្រាស្លាប់របស់រុស្ស៊ីបានកើនឡើងយ៉ាងខ្លាំង ក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០២២ នៅពេលដែលការប្រកាសកែនទ័ពផ្នែកខ្លះនៃប្រទេស ។
ទន្ទឹមនោះ ការប៉ាន់ប្រមាណរបស់ក្រសួងការពារជាតិអង់គ្លេសបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងកៀវក៏បានបញ្ចេញទិន្នន័យពីអត្រាស្លាប់របស់ទាហានរុស្ស៊ីផងដែរ ។

ទិន្នន័យក្រសួងការពារជាតិអ៊ុយក្រែនបង្ហាញថា ទាហានរុស្ស៊ីក្នុងប្រតិបត្តិការសឹកនៅអ៊ុយក្រែនបានស្លាប់ក្នុងចំនួនច្រើនជាងពេលណាៗទាំងអស់ ចាប់តាំងពីផ្ទុះការលុកលុយក្នុងសប្ដាហ៍ដំបូង ។
ក្នុងសប្ដាហ៍ដំបូងនៃប្រតិបត្តិសឹក ទាហានរុស្ស៊ីជាមធ្យម ១,១៤០ នាក់ត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តួលេខនេះមិនអាចផ្ទៀងផ្ទាត់ជាផ្លូវការបាននៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


