ជម្លោះ​មជ្ឈិមបូព៌ា Archives - Kampuchea Thmey Daily

សម្តេច​ ប៉ាប លីអូ ព្រមាន​អំពី​​«​ព្យុះ​សង្គ្រាម»​ បោក​បក់​សារ​ជាថ្មីនៅមជ្ឈិមបូព៌ា រួមទាំង អ៊ុយក្រែន
កាលពីថ្ងៃទី១២ ខែកក្កដា សម្តេច ប៉ាប លីអូ ទី​១៤​  បានព្រមានថា «រលក​សង្គ្រាម» កំពុងតែបោកបក់ សារជាថ្មីម្តងទៀត នៅទូទាំងតំបន់មជ្ឈិមបូព៌ា អ៊ុយក្រែន និងផ្នែកផ្សេងទៀតនៃពិភពលោក ព្រមទាំងបានជំរុញឲ្យមានការបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការសន្ទនា និងការទូត។

សម្តេចប៉ាបលីអូ ទី​១៤​ (រូបភាព៖Reuters)

មេដឹកនាំបុរីវ៉ាទីកង់រូបនេះ បាន​លើក​ឡើង​នៅក្នុងការបង្ហោះលើបណ្តាញសង្គម X ថា រលក​​សង្គ្រាមកំពុងតែ​បោកបក់​សារជាថ្មីម្តងទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ា នៅក្នុងប្រទេសអ៊ុយក្រែន និងនៅក្នុងតំបន់ជាច្រើនទៀតនៃពិភពលោក ដោយបានបណ្តុះនូវអំពើហិង្សា ភាពភ័យរន្ធត់ និងសេចក្តីស្លាប់ ព្រមទាំងបានវាយប្រហារទៅលើមនុស្សស្លូតត្រង់ជាច្រើននាក់ម្តងហើយម្តងទៀត។

ទ្រង់ក៏បានអំពាវនាវឲ្យរក្សានូវក្តីសង្ឃឹម សម្រាប់សន្តិភាព ទោះបីជាមានជម្លោះកំពុងបន្តកើតមានក៏ដោយ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Anadolu។

ព្រះអង្គមានបន្ទូលថា៖ «សូមកុំបណ្តោយឲ្យខ្យល់ទាំងនេះ ពន្លត់ពន្លឺភ្លើងដ៏តូចនៃក្តីសង្ឃឹម និងសន្តិភាព ទោះបីជាវាមើលទៅហាក់ដូចជាផុយស្រួយ និងរង្គើរក៏ដោយ»។

សម្តេចប៉ាប ក៏បានរំលឹកជាថ្មីនូវការអំពាវនាវរបស់ព្រះអង្គ ឲ្យមានការបន្តធ្វើការសន្ទនា ការជួបប្រជុំ និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដោយក្តីព្យាយាមអត់ធ្មត់។ ព្រះអង្គបានពិពណ៌នាអំពីកិច្ចខិតខំប្រឹងប្រែងទាំងនោះថាជា ផ្លូវតែមួយគត់ដែលអាចដឹកនាំទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង  ដែលជាកន្លែងដែលប្រជាជនអាចរស់នៅក្នុងការផ្សះផ្សា និងសន្តិសុខទៅវិញទៅមក។

ទន្ទឹមនឹងនេះដែរ សម្តេចសង្ឃក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាព។

គួរជម្រាបជូនថា ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឡើងកម្តៅខ្លាំង ផ្សំផ្គុំជាមួយសង្គ្រាមនៅអ៊ុយក្រែនដែលមិនទាន់ចប់ផងនោះ ទើបសម្តេចប៉ាបលីអូ ចេញមុខមកសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពី «ខ្យល់សង្គ្រាម» និងទទូចឲ្យងាកមករកផ្លូវការទូតវិញ មុនពេលពិភពលោកធ្លាក់ក្នុងមហន្តរាយខ្លាំងជាងនេះ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post សម្តេច​ ប៉ាប លីអូ ព្រមាន​អំពី​​«​ព្យុះ​សង្គ្រាម»​ បោក​បក់​សារ​ជាថ្មីនៅមជ្ឈិមបូព៌ា រួមទាំង អ៊ុយក្រែន appeared first on Kampuchea Thmey Daily.

​​អាមេរិកនិង​អ៊ីរ៉ង់​ ទំនង​ចាប់​ផ្តើម​ចរចាជាថ្មី​នៅចុង​សប្តាហ៍នេះ​​
ការ​ចរចា​​រវាង​អ៊ីរ៉ង់​​​និងសហរដ្ឋអាមេរិ​ក ត្រូវ​បាន​រាយការណ៍​ថា នឹង​ច្បាប់ផ្តើម​ជុំទី២​នៅចុងសប្តាហ៍​នេះ ដោយ​ប្រភព​ខ្លះ​រាយ​​ការណ៍ថា ​គ្មានវត្តមាន​​អនុប្រធានាធិបតី​​​អាមេរិក លោក JD Vance នោះទេ ប៉ុន្តែ​ប្រភព​​ខ្លះ​​បាន​អះអាង​ថា លោក​ប្រហែល​ដឹកនាំ​ប្រតិភូ​សហរដ្ឋអាមេរិក​ទៅ​ពិភាក្សា​នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ​​ប្រទេសប៉ាគីស្ថាន។

​ប្រធានាធិបតីអ៊ីរ៉ង់​​Masoud Pezeshkian និង​ ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។ ​

​​កាសែ​ត​វ៉ា​ស៊ីនតោនប៉ុស្តិ៍ បាន​រាយការណ៍​នៅ​មុននេះ​បន្តិច​ថា ​​​ប្រតិភូ​សហរដ្ឋអាមេរិក​​នឹង​​​​​បន្ត​កិច្ច​ចរចា​​ជាមួយ​អ៊ីរ៉ង់​នៅទីក្រុង​អ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាននៅសប្តាហ៍​នេះ ប៉ុន្តែ​​គ្នាន​វត្តមាន​របស់​​អនុប្រធានាធិបតី​ JD Vance នោះ​ទេ គឺ​មានត្រឹមតែ​​​​បេសក​​ជន​ពិសេស​របស់​ប្រធានាធិបតី​ ត្រាំ Steve Witkoff និង​កូនប្រសាររបស់ លោក ត្រាំ Jared Kushner ប៉ុណ្ណោះ។

​ប៉ុន្តែ​តាមប្រភព​​ទូរទស្សន៍ Al Hadath ដែល​មា​នមូលដ្ឋាន​នៅ​​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ​និង​ត្រូវ​​​ផ្សាយ​បន្ត​ដោយ​ទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី TASS ​លោក JD Vance ប្រហែល​​​ជា​ចូលរួម​​​ក្នុងកិច្ច​ប្រជុំ​លើក​នេះ​។

​ទោះបី​ជា​យ៉ាង​ណា មិនទាន់​មាន​ព័ត៌មានផ្លូវការ​ណា​​មួយអំពី​ពេលវេលា​​ដែល​ភាគី​អ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក​ជួបចរចាគ្នា​ជុំ​ទី២​នោះទេ បន្ទាប់ពី​ការ​ចរចា​លើក​ដំបូង​កាល​ពី​ថ្ងៃ​២សប្តាហ៍​មុន​មិនមានលទ្ធផល​​​​រហូត​សម្រេច​បាន​កិច្ច​ព្រមព្រៀង​នោះទេ​។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ បាន​​​​​​សម្រេច​ជាឯកតោភាគី​​​កាល​ពីថ្ងៃអង្គារកន្លងទៅ​​ ដោយ​ពន្យា​របទ​ឈប់បាញ់​​​គ្មានកាល​កំណត់​រហូតដល់​អ៊ីរ៉ង់​អាច​បញ្ជូន​​​នូវសំណើ​​កិច្ច​ព្រម​ព្រៀង​​​​​​ដែលឯកភាព​សម្រាប់​​ចរចា​ជាមួយសហរដ្ឋអាមេរិក ដោយ​លោក ត្រាំ បាន​​អះអាងថា ​រដ្ឋាភិបាល​​អ៊ីរ៉ង់​មានការ​បែកបាក់​គ្នា​​ មិនអាចរក​ចំណុ​ច​ឯកភាព​​គ្នា​សម្រាប់​លក្ខខណ្ឌ​នៃការ​ចរចា​។

លោក ដូណាល់ ត្រាំ ក៏បាន​អះអាង​ដែរ​ថា ​កិច្ច​ការចរចា​ជាមួយអ៊ីរ៉ង់​អាច​ចាប់​ក្នុង​រង្វង់​​៣៦ម៉ោង ឬ​៧២ម៉ោង​ បន្ទាប់​ពី​លោក​​ពន្យារពេល​នៃ​បទ​ឈប់បាញ់​។​

​ចំណែក​ភាគី​​អ៊ីរ៉ង់ ប្រធានាធិបតី​​អ៊ីរ៉ង់ លោក Masoud Pezeshkhan បាន​ច្រាន​ចោល​​ការអះអាងរបស់​លោក ត្រាំ ដែលថា អ៊ីរ៉ង់​មានការ​បែក​បាក់​ផ្ទៃក្នុង។ រហូត​ដល់​ពេលនេះ អ៊ីរ៉ង់​ហាក់​បាន​ច្រាន​ចោល​លទ្ធភាព​​ចរចាជាមួយសហរដ្ឋអាមេរិក ដោយសារ​តែ​ការលែងទុកចិត្ត​ចំពោះ​​ការ​សម្រេច​ចិត្ត និង ល្បិច​របស់​ ប្រធានាធិបតី​ ដូណាល់ ត្រាំ៕

រ៉ាន់ រើយ

The post ​​អាមេរិកនិង​អ៊ីរ៉ង់​ ទំនង​ចាប់​ផ្តើម​ចរចាជាថ្មី​នៅចុង​សប្តាហ៍នេះ​​ appeared first on Kampuchea Thmey Daily.

IEA៖ ជម្លោះនៅអ៊ីរ៉ង់បង្កវិបត្តិថាមពលដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានលើកឡើងនៅថ្ងៃអង្គារ (២១ មេសា) ថា ជម្លោះរវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ​បាន​ធ្វើឱ្យ​មាន​វិបត្តិថាមពលដ៏អាក្រក់បំផុតដែលពិភពលោកធ្លាប់ជួបប្រទះក្នុងប្រវត្តិសាស្រ្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

លោកប្រធាន​ Fatih Birol បានប្រាប់វិទ្យុ France Inter ក្នុងបទសម្ភាសន៍មួយ ដែល​ចាក់ផ្សាយ​នៅ​ថ្ងៃអង្គារថា៖ «វាពិតជាវិបត្តិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ»។ លោកបានបន្ថែមយ៉ាងដូច្នេះថា៖ «វិបត្តិនេះគឺធ្ងន់ធ្ងរ​ណាស់ ប្រសិនបើអ្នក​រាប់បញ្ចូលគ្នាពីផលប៉ះពាល់នៃវិបត្តិប្រេងសាំង និងវិបត្តិឧស្ម័នជាមួយ​រុស្ស៊ី»។

គួរគូសបញ្ជាក់ថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យស្ទះចរាចរណ៍​ច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូនប្រេង និង​ឧស្ម័នធម្មជាតិ​ពង្រាវ ១/៥ នៃតម្រូវការពិភព​លោក​។ ​ការជាប់គាំងនេះ គឺជាការបន្ថែមបញ្ហា​ទៅលើផលប៉ះពាល់នៃសង្រ្គាមឈ្លានពានអ៊ុយក្រែន​របស់រុស្ស៊ី ដែល​​ផ្ដាច់លំហូរផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីទៅអឺរ៉ុប។

​កាលពីដើមខែមេសានេះ លោក Birol បាននិយាយ​ថា លោកមើលឃើញថាស្ថានភាពបច្ចុប្បន្ននៅក្នុងទីផ្សារថាមពលពិភពលោក គឺអាក្រក់ជាងវិបត្តិមុនៗក្នុងឆ្នាំ ១៩៧៣ ១៩៧៩ និង ២០២២ រួមបញ្ចូលគ្នាទៅទៀត។ ​កាលពីខែមីនា IEA បានយល់ព្រមបញ្ចេញប្រេងចំនួន ៤០០ លានបារ៉ែលពីស្តុកប្រេងយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃតម្លៃប្រេងដែលបណ្តាលមកពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់។

នៅថ្ងៃអង្គារនេះ តម្លៃប្រេងអន្តរជាតិម៉ាក Brent ត្រូវបានជួញដូរក្នុងតម្លៃ ៩៤ ដុល្លារ/បារ៉ែល យ៉ាង​ណា​មិញ ​តម្លៃនេះតែងតែប្រែប្រួលខ្លាំងប្រចាំថ្ងៃ ដោយផ្អែកលើការវិវត្តនៃជម្លោះ។ កាលពីខែមីនា តម្លៃប្រេងនេះ បាន​ហក់ឡើងប្រមាណជាង​ ៥០% ដែលជាការឡើងប្រចាំខែដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត៕

The post IEA៖ ជម្លោះនៅអ៊ីរ៉ង់បង្កវិបត្តិថាមពលដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក appeared first on Kampuchea Thmey Daily.

ឧស្សាហកម្មប្រេង​​ពិភពលោក​ខាត​ ៥០ ប៊ីលា​នដុល្លារ រាប់តាំងពីជម្លោះនៅអ៊ីរ៉ង់ផ្ទុះឡើង
ឧស្សាហកម្មប្រេងពិភពលោក​ បានខាតបង់ប្រាក់ចំណូលប្រហែល ៥០ ប៊ីលានដុល្លារ ដោយសារតែការរាំងស្ទះផលិតកម្ម រាប់ចាប់តាំងពីជម្លោះអ៊ីរ៉ង់បានផ្ទុះឡើងជិត ៥០ ថ្ងៃមុន ដោយផលប៉ះពាល់រំពឹងថានឹងមានរយៈពេលច្រើនខែ ឬច្រើនឆ្នាំ។​ នេះបើយោងតាមការគណនារបស់ក្រុមហ៊ុនទិន្នន័យអន្តរជាតិ Kpler និងទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សេចក្ដីរាយការណ៍ពីបញ្ហានេះ ធ្វើឡើងក្រោយ​ពីអ៊ីរ៉ង់បាន​ប្រកាសពីការបើកច្រកសមុទ្រហ័រមូហ្សសម្រាប់កប៉ាល់ពាណិជ្ជកម្ម​ ហើយប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ បាន​អះអាងថា អាមេរិក​ និងអ៊ីរ៉ង់នឹង​សម្រេចបាន​កិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយឆាប់ៗនេះ។

ក្នុងអត្ថបទចេញផ្សាយកាលពីថ្ងៃសុក្រ (១៧ មេសា) រ៉យទ័របាន​ស្រង់ទិន្នន័យរបស់ Kpler ដែលបង្ហាញថា ចាប់តាំងពីចុងខែកុម្ភៈមក ប្រេងឆៅ និងឧស្ម័នជាង ៥០០ លាន​បារ៉ែល ត្រូវបាន​បាត់ចេញពីទីផ្សារពិភពលោក​ ដែលនេះ ជាការរំខានផ្នែកផ្គត់ផ្គង់ថាមពលដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្រ្តសម័យទំនើប។

លោក Johannes Rauball មន្រ្តីវិភាគប្រេងឆៅជាន់ខ្ពស់នៅក្រុមហ៊ុន​ Kpler បាននិយាយថា ដោយតម្លៃប្រេងជាមធ្យមប្រហែល ១០០ ដុល្លារ/បារ៉ែល បរិមាណផលិតកម្មប្រេងដែលបាត់នោះ បើគិតជាប្រាក់ចំណូលទៅ គឺមាន​ប្រហែល ៥០ ប៊ីលាន​ដុល្លារ។ តួលេខនោះ គឺស្មើនឹងប្រហែល ១% នៃផលិតផលក្នុងស្រុកសរុប (GDPរបស់អាល្លឺម៉ង់ ឬក៏ ទិន្នផលប្រចាំឆ្នាំទាំងមូលរបស់សេដ្ឋកិច្ចតូចៗដូចជាឡាតវី ឬអេស្តូនី។

បើនិយាយមួយជ្រុងទៀត គឺថា ការបាត់ប្រេង និងឧស្ម័ន ៥០០ លាន​បារ៉ែល គឺស្មើនឹង​តម្រូវការប្រេងសម្រាប់វិស័យអាកាសចរណ៍អន្តរជាតិរយៈពេល ១០ សប្ដាហ៍, ឬសម្រាប់តម្រូវការដឹកជញ្ជូនពិភពលោក​រយៈពេល ១១ ថ្ងៃ, ឬស្មើនឹង​ការប្រើប្រាស់ប្រេងពិភព​លោករយៈពេល ៥ ថ្ងៃ។

ផ្អែកលើការប៉ាន់ស្មានមួយទៀតរបស់រ៉យទ័រ ប្រេង ៥០០ លាន​បារ៉ែល គឺស្មើនឹងជិតតម្រូវការប្រេងរយៈពេល ១ ខែ នៅសហរដ្ឋអាមេរិក ឬជាង ១ ខែនៅអឺរ៉ុប។ បរិមាណប្រេងដដែល អាចផ្គត់ផ្គង់ការដឹកជញ្ជូនតាមផ្លូវទឹកសកលរហូតដល់ទៅ ៤ ខែ។

ទិន្នន័យរបស់ Kpler បាន​បង្ហាញថា គិតតែក្នុងខែមីនា បណ្ដាប្រទេសនៅឈូងសមុទ្រពែរ្ស បាន​ខកខានមិនបូមប្រេងប្រហែល ៨ លាន​បារ៉ែល/ថ្ងៃ ដែលបរិមាណនេះ គឺស្មើនឹង​ផលិតកម្មរបស់ក្រុមហ៊ុនយក្សអាមេរិក​ Exxon Mobil និង Chevron រួមបញ្ចូលគ្នា។

ការនាំចេញប្រេងឥន្ធនៈយន្តហោះពីប្រទេសអារ៉ាប៊ីសាអូឌីត កាតា អារ៉ាប់រួម គុយវ៉ែត បារ៉ែន និងអូម៉ង់បានធ្លាក់ចុះយ៉ាងខ្លាំង ពីប្រហែល​ ១៩,៦ លានបារ៉ែលក្នុងខែកុម្ភៈ មកត្រឹម ៤,១ លានបារ៉ែលក្នុងខែមីនា និងដើមខែមេសា៕

The post ឧស្សាហកម្មប្រេង​​ពិភពលោក​ខាត​ ៥០ ប៊ីលា​នដុល្លារ រាប់តាំងពីជម្លោះនៅអ៊ីរ៉ង់ផ្ទុះឡើង appeared first on Kampuchea Thmey Daily.

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះគំហុក មកត្រឹម ៩០ ដុល្លារ/បារ៉ែល ក្រោយអ៊ីរ៉ង់បើកច្រកហ័រមូហ្ស
តម្លៃប្រេងអន្តរជាតិ​បាន​ធ្លាក់ចុះជាគំហុកមកត្រឹមប្រហែល ៩០ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរកាល​ពី​ថ្ងៃ​សុក្រ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍ ក្រោយ​អ៊ីរ៉ង់បាន​ប្រកាសបើកច្រកហ័រមូហ្សសម្រាប់កប៉ាល់ពាណិជ្ជកម្ម ហើយប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់បាន​ព្រមព្រៀងមិនបិទច្រកនេះទៀតឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

តម្លៃប្រេងឆៅម៉ាក Brent បាន​ធ្លាក់ចុះ ៩,០១ ដុល្លារ ឬ ៩,០៧% មកនៅត្រឹម ៩០,៣៨ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរ ហើយនៅចំណុចទាបបំផុតនាថ្ងៃសុក្រ តម្លៃនេះបាន​ធ្លាក់ចុះខ្លាំងដល់ ៨៦,០៩ ដុល្លារ/បារ៉ែល។

ដោយឡែកតម្លៃប្រេងឆៅអាមេរិក ម៉ាក WTI ឯណោះវិញ បាន​ធ្លាក់ចុះ ១០,៤៨ ដុល្លារ ឬ ១១,៤៥% មកនៅត្រឹម ៨៣,៨៥ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរ​ បន្ទាប់ពីដាំក្បាលចុះដល់កម្រិតទាបបំផុត ៨០,៥៦ ដុល្លារ/បារ៉ែល។

វាគឺជាការធ្លាក់ចុះតម្លៃប្រចាំថ្ងៃដ៏ធំបំផុតរាប់តាំងពីថ្ងៃទី ៨ ខែមេសា ដោយអ្នកវិភាគទីផ្សារគូសភ្ជាប់ទៅនឹង​ភាពស្រាកស្រាន្តនៃជម្លោះរវាងអ៊ីស្រាអែល អាមេរិក និងអ៊ីរ៉ង់ ដែលបង្កការបិទច្រកហ័រមូហ្សនាពេលកន្លងមក។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់រ៉យទ័រនៅថ្ងៃសុក្រថា កប៉ាល់ទាំងអស់អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សបាន ប៉ុន្តែត្រូវសម្របសម្រួលជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។

គិតត្រឹមថ្ងៃសៅរ៍ កប៉ាល់ប្រហែល ២០ គ្រឿង កំពុងធ្វើដំណើរពីឈូងសមុទ្រពែរ្សឆ្ពោះទៅច្រកសមុទ្រ​ហ័រមូហ្ស​។ នេះបើតាមរ៉យទ័រ ដែលស្រង់ព័ត៌មាន​ពីក្រុមហ៊ុនតាមដានទិន្នន័យនាវាចរណ៍អន្តរជាតិ​។

មាន​សេចក្ដីរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទទួលបានវឌ្ឍនភាពក្នុងការចរចា​លើ​អនុស្សរណៈ​យោគ​យល់គ្នាចំនួន ៣ ទំព័រ ដើម្បីបញ្ចប់សង្គ្រាម។ ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការវិវត្តចុងក្រោយផងដែរនោះ មន្រ្តីអ៊ីរ៉ង់នៅតែបញ្ជាក់ថា ច្រកសមុទ្រហ័រមូហ្ស នឹងបន្តបើកតែក្នុងអំឡុងបទឈប់បាញ់រយៈពេល២សប្តាហ៍ និងក្រោមលក្ខខណ្ឌជាក់លាក់ប៉ុណ្ណោះ ហើយមិនបើកឡើយសម្រាប់កប៉ាល់ទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងកងកម្លាំងអមិត្តឡើយ​ ខណៈលោក ត្រាំ បាន​​បញ្ជាក់ថា ការបិទខ្ទប់របស់អាមេរិក​នៅតែបន្តជាធរមាន។

ទោះបីជាមាន​សុទិដ្ឋិនិយមលើដំណើរឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្ដិភាព ដូចការអះអាងរបស់លោក ត្រាំ ក្ដី អ្នកវិភាគទីផ្សារនៅតែមើលឃើញពីអស្ថិរភាពសម្រាប់តម្លៃប្រេងអន្តរជាតិ ដោយ​ថា វានឹង​ផ្អែកលើការវិវត្តប្រចាំថ្ងៃបន្ថែមទៀត។ អ្នកខ្លះព្រួយបារម្ភថា ស្ថានភាពស្រាកស្រាន្តបច្ចុប្បន្ន មាន​ទម្រង់ជាបណ្ដោះអាសន្ន ដោយដំណោះស្រាយរយៈពេលវែងស្ថិតនៅក្នុងភាពមិនប្រាកដប្រជា ដែលបង្ហាញថា ហានិភ័យសម្រាប់ការផ្គត់ផ្គង់ប្រេងនៅតែខ្ពស់ ទោះបីជាតម្លៃប្រេងធ្លាក់ចុះកាលពីថ្ងៃសុក្រក្ដី៕

The post តម្លៃប្រេងអន្តរជាតិធ្លាក់ចុះគំហុក មកត្រឹម ៩០ ដុល្លារ/បារ៉ែល ក្រោយអ៊ីរ៉ង់បើកច្រកហ័រមូហ្ស appeared first on Kampuchea Thmey Daily.

​World Bank ៖ សង្រ្គាម​នៅ​មជ្ឈិម​បូព៌ា​ប៉ះ​ពាល់​ដល់​ការ​ងារ​​យ៉ាង​ធ្ងន់​ធ្ងរ​ ទៅ១០-១៥ឆ្នាំ​ខាង​មុខ
សង្គ្រាម​មជ្ឈិមបូព៌ានឹងត្រូវ​លើក​យក​មក​​ពិភាក្សា​នៅ​សប្តាហ៍​នេះ​ក្នុង​ទីក្រុងវ៉ាស៊ីនតោនជាមួយ​មន្ត្រី​ហិរញ្ញ​វត្ថុ​ពិភព​លោក​ ខណៈ លោក Ajay Banga ប្រធានធនាគារពិភពលោក (World Bank) កំពុង​ប្រកាសអាសន្នពី​វិបត្តិដ៏​ធំមួយដែលកំពុងកើតឡើង។ នោះ​គឹ​​​​ជា​គម្លាត​ដ៏​ធំ​នៃ​ការងារ​សម្រាប់​មនុស្ស ១,២ ពាន់​លាន​នាក់ ដែល​នឹងឈានទៅ​ដល់​អាយុធ្វើការរបស់​ពួក​គេ​ ​ក្នុង​បណ្តា​​​ប្រទេស​កំពុង​អភិវឌ្ឍន៍​រយៈពេល ១០ ទៅ១៥ឆ្នាំ​ខាង​មុខ​។

លោក Ajay Banga ប្រធានធនាគារពិភពលោក។ រូបភាព៖ Reuters

លោក Banga ប្រាប់​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រនៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៦ ថា នៅ​ក្នុង​គន្លង​បច្ចុប្បន្ន សេដ្ឋកិច្ចទាំងនោះនឹង​បង្កើតការងារ​ត្រឹមតែជាង​ ៤០០លានកន្លែង​​​ប៉ុណ្ណោះ ដោយ​បន្សល់​ទុក​ឱនភាពការងារ​ចំនួន ៨០០លានកន្លែង​ផ្សេង​ទៀត​​​។

ប្រធាន​ធនាគារ​រូប​នេះ ​ទទួលស្គាល់ថា៖ « ការផ្តោត​​លើមនុស្ស​ក្នុង​រយៈពេលវែង​គឺជារឿងដ៏គួរឱ្យព្រួយបារម្ភ ដោយ​សារតែ​មានផល​ប៉ះពាល់​រយៈពេលខ្លី​ជាបន្តបន្ទាប់ បន្ត​​វាយ​ប្រហារ​សេដ្ឋកិច្ច​ពិភព​លោក​ចាប់​តាំង​ពី​ជំងឺ​រាតត្បាត COVID-១៩ និង​ថ្មីៗនេះ​គឺសង្គ្រាម​នៅ​មជ្ឈិម​បូព៌ា»។

លោកប្តេជ្ញា​ថា មន្ត្រីហិរញ្ញវត្ថុ​នៅតែផ្តោតលើបញ្ហា​ប្រឈម​រយៈ​ពេលវែងទាំងនោះ ដូច​ជាការបង្កើតការងារ ការ​តភ្ជាប់បណ្តាញ​អគ្គិ​សនី​​​​ទៅ​ឱ្យ​​មនុស្ស​ប្រើ​ប្រាស់​ និងធានាថា​ពួក​គេ​ទទួលបានទឹកស្អាតប្រើ​។

លោក Banga លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​មួយកាល​ពី​ថ្ងៃ​សុក្រថា៖ « យើង​ត្រូវ​ដើរនិង​ទំពារ​ស្ករកៅស៊ូក្នុងពេលតែមួយ។ វដ្ត​ល្បឿន​ខ្លី​គឺ​ជា​អ្វី​ដែល​យើង​កំពុងឆ្លងកាត់។ ល្បឿន​វែងជាង​នេះ គឺស្ថានភាពការងារ ​ឬទឹក​ស្អាត​»៕

ប្រែសម្រួល៖ ណឺ មិនា

The post ​World Bank ៖ សង្រ្គាម​នៅ​មជ្ឈិម​បូព៌ា​ប៉ះ​ពាល់​ដល់​ការ​ងារ​​យ៉ាង​ធ្ងន់​ធ្ងរ​ ទៅ១០-១៥ឆ្នាំ​ខាង​មុខ appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់គ្រោងគិតថ្លៃឆ្លងកាត់ច្រកហ័រមូហ្សដោយប្រើ ប្រាក់រៀលរបស់ខ្លួន
ប្រធានគណៈកម្មការសន្តិសុខជាតិនៃសភាអ៊ីរ៉ង់និយាយថា ក្រោមសំណើរបស់សភា អ៊ីរ៉ង់នឹង​គិតថ្លៃឆ្លងកាត់ច្រកហ័រមូហ្សជាប្រាក់រៀល (Rial) ដែលជារូបិយប័ណ្ណជាតិរបស់អ៊ីរ៉ង់។

បណ្ដាញព័ត៌មាន​ Al Jazeera បាន​ចុះផ្សាយយ៉ាងដូច្នេះកាលពីថ្ងៃសុក្រ (១០ មេសា) ដោយស្រង់ព័ត៌មាន​ពី​ការបង្ហោះ​នៅលើបណ្ដាញសង្គម X ​របស់ស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំទីក្រុងមុំបៃ(ឥណ្ឌា)កាលពីថ្ងៃសុក្រ។

កន្លងមក មាន​សេចក្ដីរាយការណ៍ អ៊ីរ៉ង់បាន​យកថ្លៃឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សដែលខ្លួនបាន​បិទក្រោយការវាយប្រហាររបស់អ៊ីស្រាអែល​ និងសហរដ្ឋអាមេរិក​ប្រមាណ ២ លាន​ដុល្លារ ក្នុងនាវាមួយគ្រឿង ហើយសភាអ៊ីរ៉ង់កំពុងរៀបចំអនុម័តច្បាប់ស្ដីពីការកំណត់យក​ប្រាក់នេះ។

ជាផ្នែកមួយនៃសំណើបញ្ចប់សង្រ្គាមទាំង ១០ ​ចំណុចទៅកាន់សហរដ្ឋអាមេរិក​ អ៊ីរ៉ង់ទាមទារការគ្រប់គ្រងច្រកហ័រមូហ្ស ដោយរួមបញ្ចូលទាំងការគិតថ្លៃឆ្លងកាត់ច្រកនេះ ដើម្បីយកប្រាក់ទៅស្ដារផលប៉ះពាល់នៃសង្រ្គាម​។ អាមេរិក និងអ៊ីរ៉ង់កំពុងចរចាគ្នានៅប្រទេសប៉ាគីស្ថាននៅចុងសប្ដាហ៍នេះ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ២ សប្ដាហ៍រវាងភាគីទាំង២ ចូលជាធរមានកាលពីដើមសប្ដាហ៍៕

The post អ៊ីរ៉ង់គ្រោងគិតថ្លៃឆ្លងកាត់ច្រកហ័រមូហ្សដោយប្រើ ប្រាក់រៀលរបស់ខ្លួន appeared first on Kampuchea Thmey Daily.

តម្លៃប្រេងអន្តរជាតិ​កើនទៅជិត ១០០ ដុល្លារ/បារ៉ែល ជាថ្មី ដោយ​ភាពផុយស្រួយនៃបទឈប់បាញ់អាមេរិក-អ៊ីរ៉ង់
តម្លៃប្រេងអន្តរជាតិបានកើនឡើងទៅក្បែរ ១០០ ដុល្លារ/បារ៉ែលជាថ្មី ក្នុងការជួញដូរនៅថ្ងៃព្រហស្បតិ៍ (៩ មេសា) នេះ ដោយសារតែកង្វល់ពាក់ព័ន្ធនឹ​ងភាពផុយស្រួយនៃបទឈប់បាញ់ ២ សប្ដាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កើន​ក្ដីបារម្ភថា លំហូរថាមពលកាត់តាមច្រកហ័រមូហ្សនឹង​នៅតែជាប់គាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។ ​

តម្លៃប្រេងឆៅ​ម៉ាក Brent ​បានកើនឡើង ៣,៦៩ ដុល្លារ ឬ ៣,៩% ដល់ ​៩៨,៤៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៥ ល្ងាចនៅសិង្ហបុរី ខណៈតម្លៃប្រេងអាមេរិក ​West Texas Intermediate (WTI) ​បានកើនឡើង ៣,៤៧ ដុល្លារ ឬ ៣,៧% ដល់ ៩៧,៨៨ ដុល្លារ/បារ៉ែល។ ​

តម្លៃប្រេងទាំង២ធ្លាក់ចុះក្រោយ ១០០ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរកាលពីថ្ងៃពុធ ដោយសារតែភាពស្រាកស្រាន្តនៃជម្លោះ ក្រោយ​ប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដែលយល់ព្រមបើកច្រកហ័រមូហ្សឡើងវិញ នៅពេលការវាយប្រហារលើខ្លួនត្រូវបានបញ្ឈប់។

យ៉ាងណាមិញ អ្នកវិភាគបានលើកឡើងពីភាពផុយស្រួយនៃបទឈប់បាញ់នោះ ទោះបីជាប្រទេសទាំង២សន្យាជួបចរចាគ្នា ក្រោយពេលដែលអ៊ីស្រាអែលបើកការវាយប្រហារលើប្រទេសលីបង់ ដោយសម្លាប់មនុស្ស ​២៥៤ នាក់ ភាគច្រើនជាជនស៊ីវិល ដែលធ្វើឱ្យអ៊ីរ៉ង់​លើកឡើង​ថា «វាមិនសមហេតុផល​» ក្នុងការបន្តការចរចាលើកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។

អ្នកវិភាគយល់ថា ភាពផុយស្រួយ និងភាពស្រពេចស្រពិលនៃបទឈប់បាញ់ នៅតែបង្កក្ដីបារម្ភពីការផ្គត់ផ្កង់ប្រេងពីមជ្ឈិមបូព៌ា ដែលនោះហើយជាហេតុធ្វើឱ្យតម្លៃប្រេងកើនឡើង៕

The post តម្លៃប្រេងអន្តរជាតិ​កើនទៅជិត ១០០ ដុល្លារ/បារ៉ែល ជាថ្មី ដោយ​ភាពផុយស្រួយនៃបទឈប់បាញ់អាមេរិក-អ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.