ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិកើនទៅជិត ១០០ ដុល្លារ/បារ៉ែល ជាថ្មី ដោយភាពផុយស្រួយនៃបទឈប់បាញ់អាមេរិក-អ៊ីរ៉ង់
តម្លៃប្រេងអន្តរជាតិបានកើនឡើងទៅក្បែរ ១០០ ដុល្លារ/បារ៉ែលជាថ្មី ក្នុងការជួញដូរនៅថ្ងៃព្រហស្បតិ៍ (៩ មេសា) នេះ ដោយសារតែកង្វល់ពាក់ព័ន្ធនឹងភាពផុយស្រួយនៃបទឈប់បាញ់ ២ សប្ដាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កើនក្ដីបារម្ភថា លំហូរថាមពលកាត់តាមច្រកហ័រមូហ្សនឹងនៅតែជាប់គាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៣,៦៩ ដុល្លារ ឬ ៣,៩% ដល់ ៩៨,៤៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៥ ល្ងាចនៅសិង្ហបុរី ខណៈតម្លៃប្រេងអាមេរិក West Texas Intermediate (WTI) បានកើនឡើង ៣,៤៧ ដុល្លារ ឬ ៣,៧% ដល់ ៩៧,៨៨ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ធ្លាក់ចុះក្រោយ ១០០ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរកាលពីថ្ងៃពុធ ដោយសារតែភាពស្រាកស្រាន្តនៃជម្លោះ ក្រោយប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដែលយល់ព្រមបើកច្រកហ័រមូហ្សឡើងវិញ នៅពេលការវាយប្រហារលើខ្លួនត្រូវបានបញ្ឈប់។
យ៉ាងណាមិញ អ្នកវិភាគបានលើកឡើងពីភាពផុយស្រួយនៃបទឈប់បាញ់នោះ ទោះបីជាប្រទេសទាំង២សន្យាជួបចរចាគ្នា ក្រោយពេលដែលអ៊ីស្រាអែលបើកការវាយប្រហារលើប្រទេសលីបង់ ដោយសម្លាប់មនុស្ស ២៥៤ នាក់ ភាគច្រើនជាជនស៊ីវិល ដែលធ្វើឱ្យអ៊ីរ៉ង់លើកឡើងថា «វាមិនសមហេតុផល» ក្នុងការបន្តការចរចាលើកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។
អ្នកវិភាគយល់ថា ភាពផុយស្រួយ និងភាពស្រពេចស្រពិលនៃបទឈប់បាញ់ នៅតែបង្កក្ដីបារម្ភពីការផ្គត់ផ្កង់ប្រេងពីមជ្ឈិមបូព៌ា ដែលនោះហើយជាហេតុធ្វើឱ្យតម្លៃប្រេងកើនឡើង៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


