ព័ត៌មានអន្ដរជាតិ
សម្តេច ប៉ាប លីអូ ព្រមានអំពី«ព្យុះសង្គ្រាម» បោកបក់សារជាថ្មីនៅមជ្ឈិមបូព៌ា រួមទាំង អ៊ុយក្រែន
កាលពីថ្ងៃទី១២ ខែកក្កដា សម្តេច ប៉ាប លីអូ ទី១៤ បានព្រមានថា «រលកសង្គ្រាម» កំពុងតែបោកបក់ សារជាថ្មីម្តងទៀត នៅទូទាំងតំបន់មជ្ឈិមបូព៌ា អ៊ុយក្រែន និងផ្នែកផ្សេងទៀតនៃពិភពលោក ព្រមទាំងបានជំរុញឲ្យមានការបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការសន្ទនា និងការទូត។

មេដឹកនាំបុរីវ៉ាទីកង់រូបនេះ បានលើកឡើងនៅក្នុងការបង្ហោះលើបណ្តាញសង្គម X ថា រលកសង្គ្រាមកំពុងតែបោកបក់សារជាថ្មីម្តងទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ា នៅក្នុងប្រទេសអ៊ុយក្រែន និងនៅក្នុងតំបន់ជាច្រើនទៀតនៃពិភពលោក ដោយបានបណ្តុះនូវអំពើហិង្សា ភាពភ័យរន្ធត់ និងសេចក្តីស្លាប់ ព្រមទាំងបានវាយប្រហារទៅលើមនុស្សស្លូតត្រង់ជាច្រើននាក់ម្តងហើយម្តងទៀត។
ទ្រង់ក៏បានអំពាវនាវឲ្យរក្សានូវក្តីសង្ឃឹម សម្រាប់សន្តិភាព ទោះបីជាមានជម្លោះកំពុងបន្តកើតមានក៏ដោយ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Anadolu។
ព្រះអង្គមានបន្ទូលថា៖ «សូមកុំបណ្តោយឲ្យខ្យល់ទាំងនេះ ពន្លត់ពន្លឺភ្លើងដ៏តូចនៃក្តីសង្ឃឹម និងសន្តិភាព ទោះបីជាវាមើលទៅហាក់ដូចជាផុយស្រួយ និងរង្គើរក៏ដោយ»។
សម្តេចប៉ាប ក៏បានរំលឹកជាថ្មីនូវការអំពាវនាវរបស់ព្រះអង្គ ឲ្យមានការបន្តធ្វើការសន្ទនា ការជួបប្រជុំ និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដោយក្តីព្យាយាមអត់ធ្មត់។ ព្រះអង្គបានពិពណ៌នាអំពីកិច្ចខិតខំប្រឹងប្រែងទាំងនោះថាជា ផ្លូវតែមួយគត់ដែលអាចដឹកនាំទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង ដែលជាកន្លែងដែលប្រជាជនអាចរស់នៅក្នុងការផ្សះផ្សា និងសន្តិសុខទៅវិញទៅមក។
ទន្ទឹមនឹងនេះដែរ សម្តេចសង្ឃក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាព។
គួរជម្រាបជូនថា ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឡើងកម្តៅខ្លាំង ផ្សំផ្គុំជាមួយសង្គ្រាមនៅអ៊ុយក្រែនដែលមិនទាន់ចប់ផងនោះ ទើបសម្តេចប៉ាបលីអូ ចេញមុខមកសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពី «ខ្យល់សង្គ្រាម» និងទទូចឲ្យងាកមករកផ្លូវការទូតវិញ មុនពេលពិភពលោកធ្លាក់ក្នុងមហន្តរាយខ្លាំងជាងនេះ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


