ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់គ្រោងគិតថ្លៃឆ្លងកាត់ច្រកហ័រមូហ្សដោយប្រើ ប្រាក់រៀលរបស់ខ្លួន
ប្រធានគណៈកម្មការសន្តិសុខជាតិនៃសភាអ៊ីរ៉ង់និយាយថា ក្រោមសំណើរបស់សភា អ៊ីរ៉ង់នឹងគិតថ្លៃឆ្លងកាត់ច្រកហ័រមូហ្សជាប្រាក់រៀល (Rial) ដែលជារូបិយប័ណ្ណជាតិរបស់អ៊ីរ៉ង់។

បណ្ដាញព័ត៌មាន Al Jazeera បានចុះផ្សាយយ៉ាងដូច្នេះកាលពីថ្ងៃសុក្រ (១០ មេសា) ដោយស្រង់ព័ត៌មានពីការបង្ហោះនៅលើបណ្ដាញសង្គម X របស់ស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំទីក្រុងមុំបៃ(ឥណ្ឌា)កាលពីថ្ងៃសុក្រ។
កន្លងមក មានសេចក្ដីរាយការណ៍ អ៊ីរ៉ង់បានយកថ្លៃឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សដែលខ្លួនបានបិទក្រោយការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកប្រមាណ ២ លានដុល្លារ ក្នុងនាវាមួយគ្រឿង ហើយសភាអ៊ីរ៉ង់កំពុងរៀបចំអនុម័តច្បាប់ស្ដីពីការកំណត់យកប្រាក់នេះ។
ជាផ្នែកមួយនៃសំណើបញ្ចប់សង្រ្គាមទាំង ១០ ចំណុចទៅកាន់សហរដ្ឋអាមេរិក អ៊ីរ៉ង់ទាមទារការគ្រប់គ្រងច្រកហ័រមូហ្ស ដោយរួមបញ្ចូលទាំងការគិតថ្លៃឆ្លងកាត់ច្រកនេះ ដើម្បីយកប្រាក់ទៅស្ដារផលប៉ះពាល់នៃសង្រ្គាម។ អាមេរិក និងអ៊ីរ៉ង់កំពុងចរចាគ្នានៅប្រទេសប៉ាគីស្ថាននៅចុងសប្ដាហ៍នេះ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ២ សប្ដាហ៍រវាងភាគីទាំង២ ចូលជាធរមានកាលពីដើមសប្ដាហ៍៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


