ព័ត៌មានអន្ដរជាតិ
អាមេរិកនិងអ៊ីរ៉ង់ ទំនងចាប់ផ្តើមចរចាជាថ្មីនៅចុងសប្តាហ៍នេះ
ការចរចារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថា នឹងច្បាប់ផ្តើមជុំទី២នៅចុងសប្តាហ៍នេះ ដោយប្រភពខ្លះរាយការណ៍ថា គ្មានវត្តមានអនុប្រធានាធិបតីអាមេរិក លោក JD Vance នោះទេ ប៉ុន្តែប្រភពខ្លះបានអះអាងថា លោកប្រហែលដឹកនាំប្រតិភូសហរដ្ឋអាមេរិកទៅពិភាក្សានៅទីក្រុងអ៊ីស្លាម៉ាបាដប្រទេសប៉ាគីស្ថាន។

កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានរាយការណ៍នៅមុននេះបន្តិចថា ប្រតិភូសហរដ្ឋអាមេរិកនឹងបន្តកិច្ចចរចាជាមួយអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាននៅសប្តាហ៍នេះ ប៉ុន្តែគ្នានវត្តមានរបស់អនុប្រធានាធិបតី JD Vance នោះទេ គឺមានត្រឹមតែបេសកជនពិសេសរបស់ប្រធានាធិបតី ត្រាំ Steve Witkoff និងកូនប្រសាររបស់ លោក ត្រាំ Jared Kushner ប៉ុណ្ណោះ។
ប៉ុន្តែតាមប្រភពទូរទស្សន៍ Al Hadath ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត និងត្រូវផ្សាយបន្តដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS លោក JD Vance ប្រហែលជាចូលរួមក្នុងកិច្ចប្រជុំលើកនេះ។
ទោះបីជាយ៉ាងណា មិនទាន់មានព័ត៌មានផ្លូវការណាមួយអំពីពេលវេលាដែលភាគីអ៊ីរ៉ង់និងសហរដ្ឋអាមេរិកជួបចរចាគ្នាជុំទី២នោះទេ បន្ទាប់ពីការចរចាលើកដំបូងកាលពីថ្ងៃ២សប្តាហ៍មុនមិនមានលទ្ធផលរហូតសម្រេចបានកិច្ចព្រមព្រៀងនោះទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចជាឯកតោភាគីកាលពីថ្ងៃអង្គារកន្លងទៅ ដោយពន្យារបទឈប់បាញ់គ្មានកាលកំណត់រហូតដល់អ៊ីរ៉ង់អាចបញ្ជូននូវសំណើកិច្ចព្រមព្រៀងដែលឯកភាពសម្រាប់ចរចាជាមួយសហរដ្ឋអាមេរិក ដោយលោក ត្រាំ បានអះអាងថា រដ្ឋាភិបាលអ៊ីរ៉ង់មានការបែកបាក់គ្នា មិនអាចរកចំណុចឯកភាពគ្នាសម្រាប់លក្ខខណ្ឌនៃការចរចា។
លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា កិច្ចការចរចាជាមួយអ៊ីរ៉ង់អាចចាប់ក្នុងរង្វង់៣៦ម៉ោង ឬ៧២ម៉ោង បន្ទាប់ពីលោកពន្យារពេលនៃបទឈប់បាញ់។
ចំណែកភាគីអ៊ីរ៉ង់ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkhan បានច្រានចោលការអះអាងរបស់លោក ត្រាំ ដែលថា អ៊ីរ៉ង់មានការបែកបាក់ផ្ទៃក្នុង។ រហូតដល់ពេលនេះ អ៊ីរ៉ង់ហាក់បានច្រានចោលលទ្ធភាពចរចាជាមួយសហរដ្ឋអាមេរិក ដោយសារតែការលែងទុកចិត្តចំពោះការសម្រេចចិត្ត និង ល្បិចរបស់ ប្រធានាធិបតី ដូណាល់ ត្រាំ៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


