ព័ត៌មានអន្ដរជាតិ
ឧស្សាហកម្មប្រេងពិភពលោកខាត ៥០ ប៊ីលានដុល្លារ រាប់តាំងពីជម្លោះនៅអ៊ីរ៉ង់ផ្ទុះឡើង
ឧស្សាហកម្មប្រេងពិភពលោក បានខាតបង់ប្រាក់ចំណូលប្រហែល ៥០ ប៊ីលានដុល្លារ ដោយសារតែការរាំងស្ទះផលិតកម្ម រាប់ចាប់តាំងពីជម្លោះអ៊ីរ៉ង់បានផ្ទុះឡើងជិត ៥០ ថ្ងៃមុន ដោយផលប៉ះពាល់រំពឹងថានឹងមានរយៈពេលច្រើនខែ ឬច្រើនឆ្នាំ។ នេះបើយោងតាមការគណនារបស់ក្រុមហ៊ុនទិន្នន័យអន្តរជាតិ Kpler និងទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សេចក្ដីរាយការណ៍ពីបញ្ហានេះ ធ្វើឡើងក្រោយពីអ៊ីរ៉ង់បានប្រកាសពីការបើកច្រកសមុទ្រហ័រមូហ្សសម្រាប់កប៉ាល់ពាណិជ្ជកម្ម ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា អាមេរិក និងអ៊ីរ៉ង់នឹងសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយឆាប់ៗនេះ។
ក្នុងអត្ថបទចេញផ្សាយកាលពីថ្ងៃសុក្រ (១៧ មេសា) រ៉យទ័របានស្រង់ទិន្នន័យរបស់ Kpler ដែលបង្ហាញថា ចាប់តាំងពីចុងខែកុម្ភៈមក ប្រេងឆៅ និងឧស្ម័នជាង ៥០០ លានបារ៉ែល ត្រូវបានបាត់ចេញពីទីផ្សារពិភពលោក ដែលនេះ ជាការរំខានផ្នែកផ្គត់ផ្គង់ថាមពលដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្រ្តសម័យទំនើប។
លោក Johannes Rauball មន្រ្តីវិភាគប្រេងឆៅជាន់ខ្ពស់នៅក្រុមហ៊ុន Kpler បាននិយាយថា ដោយតម្លៃប្រេងជាមធ្យមប្រហែល ១០០ ដុល្លារ/បារ៉ែល បរិមាណផលិតកម្មប្រេងដែលបាត់នោះ បើគិតជាប្រាក់ចំណូលទៅ គឺមានប្រហែល ៥០ ប៊ីលានដុល្លារ។ តួលេខនោះ គឺស្មើនឹងប្រហែល ១% នៃផលិតផលក្នុងស្រុកសរុប (GDPរបស់អាល្លឺម៉ង់ ឬក៏ ទិន្នផលប្រចាំឆ្នាំទាំងមូលរបស់សេដ្ឋកិច្ចតូចៗដូចជាឡាតវី ឬអេស្តូនី។
បើនិយាយមួយជ្រុងទៀត គឺថា ការបាត់ប្រេង និងឧស្ម័ន ៥០០ លានបារ៉ែល គឺស្មើនឹងតម្រូវការប្រេងសម្រាប់វិស័យអាកាសចរណ៍អន្តរជាតិរយៈពេល ១០ សប្ដាហ៍, ឬសម្រាប់តម្រូវការដឹកជញ្ជូនពិភពលោករយៈពេល ១១ ថ្ងៃ, ឬស្មើនឹងការប្រើប្រាស់ប្រេងពិភពលោករយៈពេល ៥ ថ្ងៃ។
ផ្អែកលើការប៉ាន់ស្មានមួយទៀតរបស់រ៉យទ័រ ប្រេង ៥០០ លានបារ៉ែល គឺស្មើនឹងជិតតម្រូវការប្រេងរយៈពេល ១ ខែ នៅសហរដ្ឋអាមេរិក ឬជាង ១ ខែនៅអឺរ៉ុប។ បរិមាណប្រេងដដែល អាចផ្គត់ផ្គង់ការដឹកជញ្ជូនតាមផ្លូវទឹកសកលរហូតដល់ទៅ ៤ ខែ។
ទិន្នន័យរបស់ Kpler បានបង្ហាញថា គិតតែក្នុងខែមីនា បណ្ដាប្រទេសនៅឈូងសមុទ្រពែរ្ស បានខកខានមិនបូមប្រេងប្រហែល ៨ លានបារ៉ែល/ថ្ងៃ ដែលបរិមាណនេះ គឺស្មើនឹងផលិតកម្មរបស់ក្រុមហ៊ុនយក្សអាមេរិក Exxon Mobil និង Chevron រួមបញ្ចូលគ្នា។
ការនាំចេញប្រេងឥន្ធនៈយន្តហោះពីប្រទេសអារ៉ាប៊ីសាអូឌីត កាតា អារ៉ាប់រួម គុយវ៉ែត បារ៉ែន និងអូម៉ង់បានធ្លាក់ចុះយ៉ាងខ្លាំង ពីប្រហែល ១៩,៦ លានបារ៉ែលក្នុងខែកុម្ភៈ មកត្រឹម ៤,១ លានបារ៉ែលក្នុងខែមីនា និងដើមខែមេសា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


