ព័ត៌មានអន្ដរជាតិ
World Bank ៖ សង្រ្គាមនៅមជ្ឈិមបូព៌ាប៉ះពាល់ដល់ការងារយ៉ាងធ្ងន់ធ្ងរ ទៅ១០-១៥ឆ្នាំខាងមុខ
សង្គ្រាមមជ្ឈិមបូព៌ានឹងត្រូវលើកយកមកពិភាក្សានៅសប្តាហ៍នេះក្នុងទីក្រុងវ៉ាស៊ីនតោនជាមួយមន្ត្រីហិរញ្ញវត្ថុពិភពលោក ខណៈ លោក Ajay Banga ប្រធានធនាគារពិភពលោក (World Bank) កំពុងប្រកាសអាសន្នពីវិបត្តិដ៏ធំមួយដែលកំពុងកើតឡើង។ នោះគឹជាគម្លាតដ៏ធំនៃការងារសម្រាប់មនុស្ស ១,២ ពាន់លាននាក់ ដែលនឹងឈានទៅដល់អាយុធ្វើការរបស់ពួកគេ ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍រយៈពេល ១០ ទៅ១៥ឆ្នាំខាងមុខ។

លោក Banga ប្រាប់ភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ថា នៅក្នុងគន្លងបច្ចុប្បន្ន សេដ្ឋកិច្ចទាំងនោះនឹងបង្កើតការងារត្រឹមតែជាង ៤០០លានកន្លែងប៉ុណ្ណោះ ដោយបន្សល់ទុកឱនភាពការងារចំនួន ៨០០លានកន្លែងផ្សេងទៀត។
ប្រធានធនាគាររូបនេះ ទទួលស្គាល់ថា៖ « ការផ្តោតលើមនុស្សក្នុងរយៈពេលវែងគឺជារឿងដ៏គួរឱ្យព្រួយបារម្ភ ដោយសារតែមានផលប៉ះពាល់រយៈពេលខ្លីជាបន្តបន្ទាប់ បន្តវាយប្រហារសេដ្ឋកិច្ចពិភពលោកចាប់តាំងពីជំងឺរាតត្បាត COVID-១៩ និងថ្មីៗនេះគឺសង្គ្រាមនៅមជ្ឈិមបូព៌ា»។
លោកប្តេជ្ញាថា មន្ត្រីហិរញ្ញវត្ថុនៅតែផ្តោតលើបញ្ហាប្រឈមរយៈពេលវែងទាំងនោះ ដូចជាការបង្កើតការងារ ការតភ្ជាប់បណ្តាញអគ្គិសនីទៅឱ្យមនុស្សប្រើប្រាស់ និងធានាថាពួកគេទទួលបានទឹកស្អាតប្រើ។
លោក Banga លើកឡើងក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រថា៖ « យើងត្រូវដើរនិងទំពារស្ករកៅស៊ូក្នុងពេលតែមួយ។ វដ្តល្បឿនខ្លីគឺជាអ្វីដែលយើងកំពុងឆ្លងកាត់។ ល្បឿនវែងជាងនេះ គឺស្ថានភាពការងារ ឬទឹកស្អាត»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


