Connect with us

ព័ត៌មានអន្ដរជាតិ

IEA៖ ជម្លោះនៅអ៊ីរ៉ង់បង្កវិបត្តិថាមពលដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក

បានផុស

នៅ

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានលើកឡើងនៅថ្ងៃអង្គារ (២១ មេសា) ថា ជម្លោះរវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ​បាន​ធ្វើឱ្យ​មាន​វិបត្តិថាមពលដ៏អាក្រក់បំផុតដែលពិភពលោកធ្លាប់ជួបប្រទះក្នុងប្រវត្តិសាស្រ្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធាន​ Fatih Birol បានប្រាប់វិទ្យុ France Inter ក្នុងបទសម្ភាសន៍មួយ ដែល​ចាក់ផ្សាយ​នៅ​ថ្ងៃអង្គារថា៖ «វាពិតជាវិបត្តិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ»។ លោកបានបន្ថែមយ៉ាងដូច្នេះថា៖ «វិបត្តិនេះគឺធ្ងន់ធ្ងរ​ណាស់ ប្រសិនបើអ្នក​រាប់បញ្ចូលគ្នាពីផលប៉ះពាល់នៃវិបត្តិប្រេងសាំង និងវិបត្តិឧស្ម័នជាមួយ​រុស្ស៊ី»។

គួរគូសបញ្ជាក់ថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យស្ទះចរាចរណ៍​ច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូនប្រេង និង​ឧស្ម័នធម្មជាតិ​ពង្រាវ ១/៥ នៃតម្រូវការពិភព​លោក​។ ​ការជាប់គាំងនេះ គឺជាការបន្ថែមបញ្ហា​ទៅលើផលប៉ះពាល់នៃសង្រ្គាមឈ្លានពានអ៊ុយក្រែន​របស់រុស្ស៊ី ដែល​​ផ្ដាច់លំហូរផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីទៅអឺរ៉ុប។

​កាលពីដើមខែមេសានេះ លោក Birol បាននិយាយ​ថា លោកមើលឃើញថាស្ថានភាពបច្ចុប្បន្ននៅក្នុងទីផ្សារថាមពលពិភពលោក គឺអាក្រក់ជាងវិបត្តិមុនៗក្នុងឆ្នាំ ១៩៧៣ ១៩៧៩ និង ២០២២ រួមបញ្ចូលគ្នាទៅទៀត។ ​កាលពីខែមីនា IEA បានយល់ព្រមបញ្ចេញប្រេងចំនួន ៤០០ លានបារ៉ែលពីស្តុកប្រេងយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃតម្លៃប្រេងដែលបណ្តាលមកពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់។

នៅថ្ងៃអង្គារនេះ តម្លៃប្រេងអន្តរជាតិម៉ាក Brent ត្រូវបានជួញដូរក្នុងតម្លៃ ៩៤ ដុល្លារ/បារ៉ែល យ៉ាង​ណា​មិញ ​តម្លៃនេះតែងតែប្រែប្រួលខ្លាំងប្រចាំថ្ងៃ ដោយផ្អែកលើការវិវត្តនៃជម្លោះ។ កាលពីខែមីនា តម្លៃប្រេងនេះ បាន​ហក់ឡើងប្រមាណជាង​ ៥០% ដែលជាការឡើងប្រចាំខែដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម