ជីវិតគ្រួសារ Archives - Kampuchea Thmey Daily

​ម្តាយ​ក្មេក កូនប្រសាស្រី មិនត្រូវរ៉ូវគ្នា អាចមកពីរឿងទាំងនេះ
ទំនាក់ទំនងម្ដាយក្មេក និងកូនប្រសាស្រី​ ជារឿងស្មុគស្មាញមួយ ដោយមានគ្រួសារខ្លះក៏ត្រូវរ៉ូវ ផ្អែមល្ហែមនឹងគ្នា និងគ្រួសារខ្លះវិញ ហាក់ខ្វែងគំនិត មិនសូវចុះសម្រុងសោះ។

បញ្ហាដែលចម្រូងចម្រាស់ក្នុងគ្រួសាររវាងម្ដាយក្មេក និងកូនប្រសាស្រី អាចបណ្ដាលមកពីកត្តាច្រើនយ៉ាង ជាពិសេសចរិត និងរបៀបទំនាក់ទំនងរបស់អ្នកទាំងពីរតែម្ដង។ ក្នុងនោះរួមមាន៖

១. មិនរាក់ទាក់ដាក់គ្នា

ដើម្បីឱ្យ​បាន​ស្គាល់ពី​ចិត្តម្តាយ​ក្មេក កូនប្រសាត្រូវ​ចំណាយ​ពេល​វេលា​បន្តិច ជាពិសេស​ប្រសិន​បើទើបតែរៀប​ការថ្មី​ថ្មោង។ កូន​ប្រសាស្រី​ភាគច្រើន​ចង់បាន​ការស្វាគមន៍​យ៉ាងកក់​ក្តៅពី​ម្តាយ​ក្មេកពេលខ្លួនឈានជើងចូលគ្រួសារប្ដី ឯម្ដាយក្មេកក៏ដូចគ្នា គាត់ត្រូវការភាពរាក់ទាក់ពីភរិយាកូនប្រុសគាត់ដែរ។ ផ្ទុយទៅវិញ បើមនុស្សចាស់ប្រកាន់ខ្លួន ឯអ្នកវ័យក្មេងក៏ប្រកាន់ឬក អ្នកទាំងពីរច្បាស់តែពាក់មុខយក្សដាក់គ្នាមិនខាន។

២. យល់តែចិត្តរៀងខ្លួន

មូលហេតុមួយសំខាន់មួយទៀត​ដែលធ្វើ​ឱ្យម្ដាយក្មេក និងកូនប្រសាមើលមុខគ្នាមិនចំ ​ក៏ព្រោះតែមនុស្សចាស់មិន​ទទួល​ស្គាល់​រាល់ការ​សម្រេច​ចិត្តរបស់នាង ឯនាងជាកូនក៏មិនយល់ចិត្តម្ដាយថាត្រូវការអ្វី។ បញ្ហានេះ​ធ្វើឱ្យកើត​មាន​ជម្លោះ​រវាងកូន​ប្រសានិង​ម្តាយ​ក្មេក ជាញឹកញាប់ ជាពិសេសរឿងទុកដាក់ចង្រ្កានជើងឆ្នាំង។ ម្ដាយចង់សម្លកកូរ កូនស្រីចង់សម្លម្ជូរ ម្នាក់ៗមានៈរៀងខ្លួន ចង់ឈ្នះដូចគូសត្រូវ ទើបបានជាទំនាក់ទំនងកាន់តែមិនល្អរវាងអ្នកទាំងពីរ។

៣. ចូលចិត្តប្រៀបធៀប

ស្ត្រីជាម្ដាយខ្លះ តែងលើកសរសើរកូនប្រសាអ្នកផ្សេងនៅនឹងមុខប្រពន្ធរបស់កូនថាអ៊ីចេះ អ៊ីចុះ រួចតាំងប្រៀបប្រដូចកូនប្រសាខ្លួនឯងខ្វះនេះ ឬខ្វះនោះជាដើម។ ទម្លាប់របស់គាត់ នាំឱ្យនាងអាក់អន់ចិត្ត  និងចេះតែមិនចង់និយាយរកម្ដាយក្មេក។ ចំណែកកូនប្រសាស្រីមួយចំនួន ក៏មិនណយដែរ ចូលចិត្តប្រៀបធៀបម្ដាយក្មេកខ្លួនទៅនឹងអ្នកផ្សេងប្រាប់មិត្តភក្ដិឬស្វាមី ថាម្ដាយគេផ្ដល់នេះ ផ្ដល់នោះ រីឯម្ដាយប្ដីខ្លួនឯងវិញ ស្អីគ៏គ្មានឱ្យ។ល។ ទង្វើទាំងនេះហើយ សុទ្ធសឹងនាំអ្នកដែលជាម្ដាយមិនសប្បាយចិត្ត ហើយអាចកើតចិត្តខឹងគុំគួនទៀតផង។

បញ្ហានឹងរីកធំឡើង នៅពេលបុរសជាកូនប្រុស និងជាឧត្តមស្វាមី ​ឃើញភាពមិនចុះសម្រុងរវាងម្ដាយ និងប្រពន្ធ បែរជាមិនជួយដោះស្រាយ ហើយសុខចិត្តបណ្ដោយឱ្យរឿងកាន់តែស្មុគស្មាញ។ រឿងហេតុនឹងកាន់តែមិនល្អ ប្រសិនបើគេល្អៀងទៅម្ខាងណាជាង។ ម្ដាយស្រឡាញ់កូនប្រុសជាទីបំផុត ឯភរិយាក៏ស្រឡាញ់ស្វាមីអស់ពីបេះដូងដែរ ដូច្នេះបើសិនមនុស្សប្រុសម្នាក់នេះបង្ហាញក្ដីស្រឡាញ់មិនស្មើគ្នា ឱ្យអ្នកទាំងពីរឃើញ ពួកគេអាចច្រណែនគ្នាទៅវិញទៅមក។ អ៊ីចឹងហើយ ដើម្បីបន្ថយបញ្ហាក្នុងគ្រួសារ បុរសត្រូវឈរជាកណ្ដាល និងព្យាយាមផ្សះផ្សារ​ ទើបជាការប្រសើរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រូបមន្តឈ្នះចិត្តម្ដាយក្មេក ឱ្យស្រឡាញ់អ្នកដូចកូនបង្កើត

ចុចអាន៖ បានម្តាយក្មេកដែលមាន​៥ ចំណុចនេះ​កូនប្រសាជាមនុស្ស​មានសំណាងបំផុត

The post ​ម្តាយ​ក្មេក កូនប្រសាស្រី មិនត្រូវរ៉ូវគ្នា អាចមកពីរឿងទាំងនេះ appeared first on Kampuchea Thmey Daily.

ចំណុចតូចៗ តែបង្កបរិយាកាសរីករាយដល់ខ្លួនឯង និងសុភមង្គលគ្រួសារ
គ្រួសារ​ជា​ចំណែក​មួយ​មិន​អាច​ខ្វះ​បាន សម្រាប់​​មនុស្ស​គ្រប់​គ្នា ដែល​ជា​សហគមន៍​មួយ ជួយ​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភាព​កក់​ក្តៅ និង​ជិត​ស្និទ្ធ។ ជា​មួយ​គ្នា​នេះ ការ​ចេះ​បង្កើត​បរិយាកាស​រីក​រាយ និង​អានុស្សាវរីយ៍​ល្អ​ៗ នៅ​ក្នុង​គ្រួសារ​ជា​រឿង​មួយ​ ដែល​​ស្ថិត​ក្នុង​បំណង​ប្រាថ្នា​គ្រប់​គ្នា​ផង​ដែរ។ តាម​រយៈ​សកម្មភាព​សាមញ្ញ​ៗ​មួយ​ចំនួន អាច​រួម​ចំណែក​បង្កើត​បរិយាកាស​រីក​រាយ និង​​សម្ព័ន្ធភាព​គ្រួសារ​ឱ្យ​រឹង​មាំ​​បាន​ដូច​ជា​៖ ​

១. ចម្អិន​ម្ហូប​​ញ៉ាំ​រួម​គ្នា

ប្រាកដ​ណាស់​ចម្អិន​អាហារ​រួម​គ្នា នឹង​បង្កើតពេល​វេលា បូក​រួម​ទាំង​​អានុស្សាវរីយ៍​ចង​ចាំ​​ជា​មួយ​គ្នា​ច្រើន តាំង​ពី​ការ​ចំណាយ​ពេល​ទៅ​ទិញ​ម្ហូប និង​រៀប​ចំ​ចម្អិន។ លើស​ពី​នោះ ការ​​​រៀប​ចំ​ចម្អិន​ម្ហូប​អាហារ​ដើម្បី​ញ៉ាំ​ជុំ​គ្នា នឹង​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គុណភាព​អាហារ​សម្រាប់​សមាជិក​គ្រួសារ​ទាំង​អស់ ដែល​គ្រប់​គ្នា​​បាន​ទាំង​សុខភាព​​ល្អ និង​ទទួល​បាន​អារម្មណ៍​​កក់​ក្តៅ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​រីក​រាយ។

២. រៀប​ចំ​ដំណើរ​កម្សាន្ត​រួម​គ្នា

ការ​រៀប​ចំ​ទៅ​​ធ្វើ​ដំណើរ​កម្សាន្ត​រួម​គ្នា​ ជា​មួយ​សមាជិក​គ្រួសារ​ ជួយ​​​​បង្កើន​សាមគ្គី​ភាព​ក្នុង​គ្រួសារ ដោយ​ការ​ចូល​រួម​​របស់​​សមាជិក​​​គ្រួសារ រាប់​ទាំង​ក្មេង​ៗ​ផង ប្រាប់​អំពី​ទី​​ដៅ​ដើរ​លេង​ដែល​ត្រូវ​ទៅ។ មិន​តែ​ប៉ុណ្ណោះ​ ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ មិន​ត្រឹម​​បង្កើត​តែ​​បទ​ពិសោធ​​រីក​រាយ​ដល់​សមាជិកគ្រួសារ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​នឹង​ផ្តល់​ឱ្យ​សមាជិកចេះ​ឱ្យ​តម្លៃ​លើ ការ​យោគ​យល់ និង​ឯកភាព​គ្នា ក្នុង​ការ​សម្រេច​ចិត្ត​​រួម​គ្នា។

៣. គោរព​ពេល​វេលា​ឯក​ជន​គ្នាទៅវិញទៅ​មក​

ការ​គោរព​​ពេល​វេលា​ឯក​ជន​របស់​សមាជិក​គ្រួសារ គឺ​ជា​គុណ​តម្លៃ​មួយ ដែល​ចូល​រួម​ចំណែក​បង្កើត​​ការ​គោរព​គ្នា និង​ការ​ឱ្យ​តម្លៃ​គ្រប់​សមាជិក ធ្វើ​ឱ្យ​សម្ព័ន្ធ​ភាព​គ្រួសារ​រឹង​មាំ។ ពេល​វេលា​ឯក​ជន​សំដៅលើ ពេល​ដែល​សមាជិក​ណា​ម្នាក់ ត្រូវ​ការ​ពេល​​គិត​ពិចារណារ ដោះ​ស្រាយ​បញ្ហា ឬ​​សម្រួល​អារម្មណ៍​​នៅ​ពេល​ពិបាក​ចិត្ត ឬ​ខឹង​ជា​ដើម។

៤. មាន​ពេល​ស្តាប់សមាជិក​គ្រួសារ​

​​​​​​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ជា​​​ឥរិយាបថ​​​ល្អ​មួយ​ជួយ​ឱ្យ​សមាជិក​គ្រួសារ​​មាន​ភាព​ជិត​ស្និទ្ធ​ និង​ទទួល​បាន​អារម្មណ៍​​កក់​ក្តៅ​ សម្រាប់​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ។ ពិសេស​ការ​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ជួយ​ឱ្យ​សមាជិក​​​គ្រួ​សារ​ឆាប់​យល់​ពី​បំណង​​គ្នា ទៅ​វិញ​ទៅ​មក ដែល​​ផ្លូវ​ជួយ​ឱ្យ​គ្រួសារ​មាន​សុភមង្គល។

៥. ជួយ​បង្កើត​ទម្លាប់​សុខភាព​​​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក

អារម្មណ៍​ជិត​ស្និទ្ធ​ និង​កក់​ក្តៅ​នឹង​កើត​មាន​ឡើង​ច្រើន នៅ​ពេល​សមាជិក​គ្រួសារ​​ជួយ​រំលឹក​ពី​សកម្មភាព​ជា​ទម្លាប់​ល្អ​សម្រាប់​សុខភាព។ មិន​ថា ការ​រំឭក​ក្មេង​ៗ​ឱ្យ​​ដុស​ធ្មេញ​​មុន​ចូល​គេង ការ​​ជូន​ចាស់​ៗ​ទៅ​ពិនិត្យ​សុខភាព ជា​​កាយ​វិការ​យក​ចិត្ត​ទុក​ដាក់​​ក្នុង​គ្រួសារ ដែល​បង្កើត​​ការ​ចង​ចាំ​ល្អ​ៗ និង​សុភមង្គល​មិន​អាច​បំភ្លេច​បាន​ ទៅ​ដល់​គ្រប់​សមាជិក​គ្រួសារ៕ ​

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ តិចនិកលើកទឹកចិត្តខ្លួនឯង ធ្វើ​ម៉េច​ឲ្យ​មាន​សុខភាព​ល្អ

ចុចអាន៖ វិធីសាមញ្ញៗនេះ អាចជួយ​យើង​គេចពីស្រ្តេស និងមាន​ភាព​​ស្រស់ថ្លាឡើងវិញ

The post ចំណុចតូចៗ តែបង្កបរិយាកាសរីករាយដល់ខ្លួនឯង និងសុភមង្គលគ្រួសារ appeared first on Kampuchea Thmey Daily.

មុនសម្រេចចិត្តរៀបការ ផែនការ ៣ចំណុចនេះ ត្រូវគិតគូរទុកឱ្យហើយ
ជឿទៅ បន្ទាប់ពីរៀបការ គូជីវិតណាក៏មានបញ្ហារបស់គេរៀងខ្លួន ហើយពិតជាគ្មានទាល់តែសោះដែលថារៀបការរួច មិនឈ្លោះគ្នា។ ទោះយ៉ាងណា បញ្ហានឹងត្រូវកាត់បន្ថយ ប្រសិនបើអ្នកទាំងពីរ ចេះគិតគូរ រៀបចំ ទុកជាមុន មុនពេលឈានដល់ចំណងអាពាហ៍អាពាហ៍។

១. បញ្ហា​សុខភាព

សុខភាពជារឿងចម្បងដែលត្រូវគិតគូរ ជាងអ្វីទាំងអស់។ អ្នកមិនអាចរៀបការរួច មកអង្គុយមើលជំងឺឱ្យគ្នានោះទេ។ ក្រោយ​ពីកសាងគ្រួសារ ប្ដី​ប្រពន្ធ​ត្រូវ​ខំធ្វើការ ​រក​ស៊ី ដើម្បី​មាន​ទ្រព្យ​ជាប់​ខ្លួន​ខ្លះ​ ចុះ​បើ​ម្ខាង​ៗ​ឈឺ​មិន​ឈប់ មានពេលឯណារកលុយកាក់ចូលផ្ទះ។

ការថែទាំសុខភាពខ្លួនឯងឱ្យល្អ មាំទាំ ទាំងមុននិងក្រោយពេលរៀបអាពាហ៍ពិពាហ៍ ពិតជារឿងត្រូវយកចិត្តទុកដាក់ជាទីបំផុត ពុំនោះទេ គ្រួសារអ្នកមុខតែជួបជីវភាពយ៉ាប់យ៉ឺន។

២. បញ្ហាហិរញ្ញវត្ថុ

បន្ទាប់​ពី​សុខភាព គឺរឿងលុយ។ ​លុយមិនអាចទិញសុភមង្គលនោះទេ តែយើងនឹងបាត់បង់សុភមង្គលបើគ្មានលុយ។​ ​ទាន់នៅ​ខ្លួន​មួយ​ មិនទាន់ត្រូវចំណាយច្រើន គួររៀនសន្សំខ្លះ ដើម្បី​ទុក​ផ្គត់ផ្គង់​ថ្ងៃ​ពិសេស និង​ក្រោយ​ពេល​នោះ។ គ្មានលុយ អ្នកមិនអាចធ្វើអ្វីបានទេបូករួមទាំងអាហារ ថ្លៃទឹកភ្លើង និងពេលឈឺថ្កាត់។ មុនចាប់ដៃគ្នា គួរពិភាក្សាគ្នាជាមុនអំពីរឿងហិរញ្ញវត្ថុនេះឱ្យច្បាស់ បើមានបំណុលគួរសងឱ្យអស់សិន ជាពិសេសបើមានលុយតិច ត្រូវប្រឹងរក ប្រឹងសន្សំ។

៣. បញ្ហាកូនចៅ

មុនចាប់ដៃគ្នាជាគូជីវិត គួរនិយាយគ្នាឱ្យហើយ អំពីការយកកូន។ ​ប្ដី​ប្រពន្ធ​ខ្លះ​ឈ្លោះ​គ្នា ព្រោះតែ​បញ្ហា​កូន ដោយ​មាន​ម្ខាង​ចង់​បាន ម្ខាង​ទៀត​មិន​ទាន់​ចង់​បាន។ ហេតុនេះ ដើម្បី​បញ្ចៀសបញ្ហា ដាច់ខាតត្រូវជជែកគ្នាឱ្យដាច់ស្រេចថា គួរយកកូនពេលណា? យកប៉ុន្មាន? ចិញ្ចឹមពួកគេរបៀបណា?។ល។ បើអ្នកគិតថា ចាំការហើយ ចាំនិយាយ ដល់ពេលនោះអ្នកអាចឈ្លោះគ្នាបែកផ្សែងផងក៏មិនដឹង។

ផែនការគ្រួសារ មិនមែនទាល់តែរៀបការរួច ទើបរៀបចំទេ។ បើមានគម្រោងទុកជាមុន នោះបញ្ហាជម្លោះក្រោយអាពាហ៍ពិពាហ៍នឹងធ្លាក់មកតិចបំផុត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifehack

ចុចអាន៖ សងបំណុលមុនរៀបការ ពាក់ព័ន្ធអ្វីនឹងជីវិតគូ?

ចុចអាន៖ ៣ឃ្លា ចេញពីមាត់​ប្ដី​ ធ្វើឲ្យ​ប្រពន្ធ​ពោះធំបាក់ទឹកចិត្ត

The post មុនសម្រេចចិត្តរៀបការ ផែនការ ៣ចំណុចនេះ ត្រូវគិតគូរទុកឱ្យហើយ appeared first on Kampuchea Thmey Daily.

បង្កើនសុភមង្គលគ្រួសារ នៅពេលមានដំណើរកម្សាន្តជាមួយគ្នា
គន្លឹះមួយក្នុងការធ្វើឱ្យជីវិតគូនិងគ្រួសារមានសុភមង្គល គឺការរស់នៅឲ្យមានអត្ថន័យបំផុតតាមរយៈសកម្មភាពប្រចាំថ្ងៃ។ ក្នុងនោះ ដំណើរកម្សាន្តជាសកម្មភាពមួយដែលមិនអាចខ្វះបាននោះទេ សម្រាប់គ្រួសារទូទៅ។

ហេតុនេះ ទាន់នៅមានពេល គួរដើរលេងនិងសាងពេលវេលាល្អៗជាមួយគ្នាឱ្យបានច្រើន។ ខាងក្រោមនេះជាហេតុផលទាំង ៧ ដែលគួរមានដំណើរកម្សាន្តជាមួយគ្រួសារ៖

១.​ បង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា

ការធ្វើដំណើរកម្សាន្តជាមួយសមាជិកគ្រួសារ តែងតែបង្កើតឱ្យមានអនុស្សាវរីយ៍ទៅថ្ងៃក្រោយ ទោះបីពេលខ្លះជាអនុស្សាមិនសូវល្អ ប៉ុន្តែវានឹងធ្វើឲ្យចងចាំគ្នា។ មិនចាំបាច់ទាល់តែធ្វើដំណើរទៅបរទេស ទើបហៅថា ជាដំណើរកម្សាន្តនោះទេ ត្រឹមតែដើរលេងក្នុងស្រុកក៏គ្រប់គ្រាន់បាត់ទៅហើយ។

២. រឹតចំណងគ្រួសារកាន់តែល្អ

ដំណើរកម្សាន្តជាមួយក្រុមគ្រួសារ អាចបង្កើនភាពស្និតស្នាល និងទំនាក់ទំនងកាន់តែស្អិតរមួតជាមួយចំណងចិត្តរឹងមាំរវាងគ្នានិងគ្នា។

៣. បង្កើតភាពសប្បាយរីករាយ

ការដើរលេងពិតជាអាចជួយឲ្យអារម្មណ៍ស្រស់ស្រាយ និងអាចកាត់បន្ថយភាពតានតឹងបានច្រើនបំផុត។ មិនត្រឹមតែប៉ុណ្ណោះ តាមការសិក្សាប្រាប់ថា ប្រសិនបើមនុស្សអាចសប្បាយចិត្តពេលខ្លួននៅវ័យក្មេង ពួកគេនឹងនៅតែសប្បាយរីករាយនៅ ២០ ឆ្នាំក្រោយជាមួយការចងចាំពីដំណើរកាលពីពេលនៅក្មេង ហើយការចងចាំនោះនឹងដិតដាមជាបទពិសោធន៍ពេញមួយជីវិតរបស់ពួកគេ។

៤.​ យល់ដឹងបន្ថែមពីការរស់នៅបែបថ្មីៗ

កាលណាមានដំណើរកម្សាន្តជាមួយគ្រួសារ នោះឱកាសបានឃើញនិងស្គាល់នូវវប្បធម៌ថ្មីៗ ការគិតបែបថ្មី ផ្នត់គំនិតថ្មី ការរស់នៅសម័យថ្មី ដែលវាពិតជាមានឥទ្ធិពលខ្លាំងណាស់នៅក្នុងការផ្លាស់ប្តូរការយល់ដឹងរបស់សមាជិកម្នាក់ៗ។ ពិសេសគ្រប់គ្នាអាចមើលឃើញតម្រូវការផ្សេងទៀតនៅជុំវិញពិភពលោក ហើយវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្មេងៗ។

៥. បង្កើតការទទួលខុសត្រូវចំពោះសមាជិក

ការនាំគ្នាដើលេងនៅខាងក្រៅជួយធ្វើឱ្យសមាជិកគ្រួសារ ជាពិសេសកូនៗអាចចាកចេញពីទម្លាប់ធម្មតាដដែលៗ និងផ្តល់នូវឱកាសថ្មីៗដើម្បីទម្លាប់និងបណ្តុះភាពទទួលខុសរបស់កូនៗពេលគេធំឡើងរួមមាន រៀបវ៉ាលី យកឥវ៉ាន់ទុកដាក់ និងត្រៀមអាហារជាដើម។

៦. បង្វែរអារម្មណ៍ពីការញៀនបច្ចេកវិទ្យា

មិនថាមនុស្សចាស់ ឬក្មេងៗទេ​ គ្រប់គ្នានឹងមិនសូវញៀនបច្ចេកវិទ្យា បើបាននៅជុំវិញអ្វីដែលថ្មីៗ ដែលអាចនាំពួកគេចចេញពីអេក្រង់។ ជាពិសេសគ្រប់គ្នានឹងចេះស្រឡាញ់បរិស្ថាន និងធម្មជាតិដែលនៅជុំវិញខ្លួន។

៧. ទទួលបានបទពិសោធន៍ថ្មីៗ

ការធ្វើដំណើរកម្សាន្តជិតឬឆ្ងាយក្ដី សុទ្ធតែអាចធ្វើឱ្យគ្រួសារទទួលបានបទពិសោធថ្មីៗ ជាមួយនឹងរសជាតិនៃអាហារថ្មីៗ ទេសភាពថ្មី កន្លែងថ្មី ក្លិនថ្មី ហើយពេលខ្លះសូម្បីភាសាក៏ថ្មីដែរ ។ ទាំងនេះជាការតភ្ជាប់ទំនាក់ទំនងថ្មីៗនៅក្នុងខួរក្បាលរបស់មនុស្ស និងផ្តល់នូវបទពិសោធន៍ថ្មីៗកាន់តែច្រើនដល់កូនៗថែមទៀតផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖ ហេតុផលធំៗដែលគួរ​នៅផ្ទះថ្ងៃអាទិត្យ

ចុចអាន៖ មិត្តភក្ដិ​រៀបការចោលអស់​​ មិនមែន​ជា​ចុង​បញ្ចប់​នៃ​ពិភពលោក​ទេ

The post បង្កើនសុភមង្គលគ្រួសារ នៅពេលមានដំណើរកម្សាន្តជាមួយគ្នា appeared first on Kampuchea Thmey Daily.

ឧត្តមភរិយា ដែលបុរសទាំងឡាយគេងស្រមៃប៉ុនប៉ង
ចំពោះបុរស រូបសម្បត្តិ និងចរិតឬកពាររបស់ស្រ្តីមានភាពសំខាន់ដូចគ្នានៅពេលរើសគូស្រករ។ បានភរិយាស្អាតជារឿងសំណាងបំផុត ប៉ុន្តែបានភរិយាចរិតប្រពៃរឹតតែសំណាងខ្លាំងបំផុត។

ខាងក្រោមជាលក្ខណៈសម្បត្តិពិសេសរបស់មនុស្សស្រីដែលសក្ដិសមជាឧត្តមភរិយា ធ្វើឲ្យស្វាមីគ្រប់រូបចំរុងចម្រើន!

ចេះមើលថែខ្លួនឯងទោះស្វាមីនៅឆ្ងាយ

ជាមនុស្សស្រីមានលំនឹងក្នុងជីវិត និងមានភាពរឹងមាំគ្រប់គ្រាន់ជាខ្លួនឯង។ ដូច្នេះទើបនាងមិនដែលយកស្នេហាជាឧបករណ៍សម្រាប់ជាទីពឹងនោះទេ។ នាងជាស្ត្រីរឹងប៉ឹងស្រាប់ហើយ ត្រឹមតែអវត្តមានបុរស វាមិនបានបន្ថែមទុក្ខព្រួយលើនាងឡើយ។

តែងតែនៅក្បែរនិងជួយលើកទឹកចិត្តស្វាមីជានិច្ច

រាល់ពេលបញ្ហាកើតឡើង ឬឧបសគ្គរាំងស្ទះដល់ការសម្រេចគោលដៅរបស់ស្វាមី នាងជាមនុស្សទីមួយដែលជឿជាក់លើប្ដីថា គាត់អាចធ្វើបាន។ នាងធ្វើឲ្យគាត់មានអារម្មណ៍មិនបាក់ទឹកចិត្ត និងមិនព្រមចុះចាញ់រាល់បញ្ហាចំពោះមុខ បើទោះមានព្យុះភ្លៀងយ៉ាងណាក៏ដោយ។

បើកចិត្តទូលាយទទួលយកគំនិតស្វាមី

បើទោះបីជាពេលប្ដីប្រពន្ធមានគំនិតពីរផ្សេងគ្នាក៏ដោយ ក៏នាងនៅតែយកចិត្តទុកដាក់ស្តាប់យោបល់គាត់ជានិច្ច។ នាងជាប្រភេទមនុស្សដែលគិតសុខទុក្ខ និងមតិស្វាមី ហើយក៏មិនដែលយកតែចិត្តខ្លួនឯងឡើយ។

មិនប្រើការសន្មតក្នុងការដោះស្រាយជម្លោះ

នាងចេះយល់ចិត្តអ្នកដទៃ ​និងមិនទម្លាប់សន្មតតាមតែអារម្មណ៍នោះទេ។ នាងតែងតែព្យាយាមយល់ពីស្ថានភាពដែលកំពុងជួបប្រទះ ព្រមទាំងខំដោះស្រាយបញ្ហាដោយផ្អែកតាមហេតុផលជាក់ស្ដែង។ ប្រពន្ធប្រភេទនេះរមែងចេះបង្រួមរឿងធំមកជាតូច និងពីតូចទៅជាគ្មានរឿងអ្វី។

មានគោលដៅក្នុងជីវិតរបស់ខ្លួន

នាងជាមនុស្សស្រីឯករាជ្យ មិនផ្ដេកផ្ដួលលើស្វាមី ដោយមានផែនការជីវិតរបស់ខ្លួនច្បាស់លាស់។ ទោះបីត្រឹមជាមេផ្ទះ ក៏គ្រួសារដែលមាននាងតែងតែងចំរុងចម្រើនដូចពាក្យចាស់ពោលថា “សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារភរិយា”។

ធ្វើឲ្យប្ដីមានអារម្មណ៍ថា គាត់ជាបុរសសំណាងជាងគេបំផុត

គ្រប់ពេលនៅក្បែរនាង គ្រប់កន្លែងដែលនៅជាមួយ ស្វាមីតែងតែទទួលបានអារម្មណ៍កក់ក្ដៅ និងយល់ថា ខ្លួនជាមនុស្សប្រុសសំណាងខ្លាំងបំផុត។ នាងប្រហែលមិនស្អាតទាក់ទាញ ប៉ុន្តែ ភាពជាស្រ្តីរបស់នាង ធ្វើឲ្យមនុស្សប្រុសដទៃច្រណែនស្វាមីរបស់នាង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ មិនមែនជាក្ដីស្រឡាញ់ពិតទេ ប្រសិនគូស្នេហ៍ម្ខាងៗប្រកាន់ ៣ ចំណុចនេះ

ចុចអាន៖ ការស្រាវជ្រាវថ្មី៖ ស្ត្រីរៀបការជាមួយបុរសក្មេងជាង ១០ ឆ្នាំ បង្កើនអត្រាមរណភាពខ្ពស់

The post ឧត្តមភរិយា ដែលបុរសទាំងឡាយគេងស្រមៃប៉ុនប៉ង appeared first on Kampuchea Thmey Daily.

កុមារស្ថិត​ក្នុង​គ្រួសារ​មាន​ឪពុកម្ដាយជា​មនុស្ស​ប្រមឹកនឹង​ប្រឈម​បញ្ហា​ជីវិត ៥ យ៉ាងនេះ
​ ​វា​ជា​រឿង​ល្អ​ប្រសិនបើយើងចាំ​ពី​កុមារភាព​នៅ​ក្នុង​រូបភាព​ស្រស់​ស្អាត ​​ដែលអាច​ធ្វើ​ឲ្យបេះដូង​យើង​កក់ក្ដៅ​រាល់ពេល​ដែល​គិត​ដល់​វា។

ប៉ុន្តែ​នៅ​ពេល​ដែល​រូបភាព​ពី​កុមារ​ភាព​មាន​តែ​រឿង​អាក្រក់ តើ​មាន​អ្វី​កើតឡើង​នៅ​ពេល​ដែល​យើង​ចងចាំ​តែ​ការ​ឈឺចាប់​និង​ទុក្ខវេទនា​ដែល​ជាប់​មក​ជាមួយ​? ជា​ពិសេស​នោះ​គឺ​មាន​គឺ​ឪពុកដែល​ស្រវឹង​ស្រាសឹងតែរាល់ថ្ងៃ។

១. ចេះទង្វើអាក្រក់ៗដោយគ្មាន​នរណា​ម្នាក់​បង្រៀន​

ល្ងាច​ថ្ងៃ​អាទិត្យ​ដ៏​ស្ងប់ស្ងាត់​នៅ​ក្នុង​ផ្ទះ​​​ ធម្មតា​គួរតែជា​ពេល​ដែលត្រូវចំណាយជាមួយ​គ្នា​គ្រួសារ ​ឬ​មើល​ទូរទស្សន៍​ ប៉ុន្តែ​​កុមារបែរ​ក្លាយជា​ជនរងគ្រោះ​នៃ​ការ​ផ្ទុះ​កំហឹង​ដែល​បណ្ដាល​មក​ពី​ស្រារបស់ឪពុក​ក្រេបទៅ។ ដូច្នេះ​​ ទោះគ្មាន​នរណា​បង្រៀន​ពី​ការប្រើ​ហិង្សា ក៏ក្មេងអាច​នឹង​យក​គំរូ​តាម​ពួកគាត់ដែរ។

២.គ្រប់យ៉ាង​​ស្ថិត​ក្រោម​សម្ពាធ

​នៅក្នុង​​ផ្ទះ ដែលពេញ​ទៅ​ដោយ​ភាព​វឹកវរ ​​ជា​ពិសេស​ប្រសិន​បើ​ឪពុកម្ដាយ​ជា​មនុស្ស​ប្រមឹក ចង់ឬមិនចង់ក្មេងនឹងរងសម្ពាធខានមិនបាន ។ គេត្រូវ​ចំណាយ​ពេល​ក្នុង​ជីវិត​ដោយ​ភាព​រញ៉េរញ៉ៃ​ គ្រប់យ៉ាង​ក្នុងគ្រួសារ​សុទ្ធតែ​បញ្ហា។ ជា​លទ្ធផល​ពេល​គេធំ​ឡើង​ គេគេចមិនផុតពី​គំនាប​ផ្លូវចិត្ត ​ព្រោះ​​មិន​អាច​ធ្វើអ្វី​ដែលខ្លួនចូលចិត្តកាល​​ពីនៅ​តូច។

៣.ខ្វះ​ក្ដី​ស្រលាញ់

​ខ្វះ​ការ​គាំទ្រ​ខាង​ផ្លូវ​អារម្មណ៍​ និងមិនដែល​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​ឪពុកម្ដាយ ​ពួកគាត់​មិនដែល​នៅ​ទីនោះ​​ពេល​គេត្រូវការ។ ពេលគេត្រូវការអ្នកឱប ឬ​នរណា​ម្នាក់​យក​ចិត្ត​ទុកដាក់​ គឺមានតែគេម្នាក់ឯង។ នៅពេល​ពេញវ័យ​ គេច្រើនតែខ្លាចក្ដីស្រលាញ់ ឬខ្លាចមនុស្ស​ដែលគេស្រលាញ់​ត្រូវ​ចាកចេញចោលគេ។

៤.ក្លាយ​ជា​មនុស្ស​លែង​ជឿ​លើ​ខ្លួនឯង

នៅ​ពេល​ធំ​ឡើង​តម្រូវ​ការ​របស់​គេលែង​សំខាន់​ ដោយសារ​តែ​ធ្លាប់ឃើញឪពុកម្ដាយ​​ជា​គម្រូ​ស្រាប់​។ គម្រូនៃ​អាកប្បកិរិយា​ទាំងនោះ ​បាន​វិវត្តគេក្លាយជាមនុស្សភ័យច្រើន បារម្ភច្រើន និងមិនមានទំនុកចិត្តលើខ្លួនឯង។

រាល់​ការ​ប្រាស្រ័យ​ទាក់ទង​និង​ទំនាក់ទំនង​នានាក្លាយជារឿងពិបាកសម្រាប់គេ  ពី​ព្រោះ​គេមិន​ជឿ​លើ​ខ្លួនឯង​សោះ​ ព្រមទាំងក្លាយ​ជា​មនុស្ស​​ខ្លាច​ការ​បង្ក​ជម្លោះបំផុត។

៥.មិន​ដឹង​ថា​ខ្លួនឯង​ពូកែ​អ្វី​ឡើយ

​ពេលនៅ​ក្មេង​កម្រមានអ្វី​ដែល​គេអាចបាន​ធ្វើ​បាន​ល្អ ​ លើស​ពី​នេះ​ទៅទៀត​គេត្រូវ​ប្រឈមមុខ​នឹង​ការ​រិះគន់ ​​ការ​ខកចិត្ត​ឥត​ឈប់ឈរពីក្មេងៗដទៃ។ ឪពុកម្ដាយ​ដែល​​ប្រមឹក​​មិនដែល​ទទួលស្គាល់​ឬ​កត់សម្គាល់​អ្វី​ដែល​គេបាន​ធ្វើ​ឡើយ។ ដូច្នេះគេក៏មិន​គោរព​ខ្លួនឯង ​ហើយ​មិន​ថា​ធ្វើអ្វី​ក៏ដោយ​ និង​ថែម​ទាំង​​ប្រមាថ​ខ្លួនឯង បន្ទោសបង្អាប់ខ្លួនឯង ​ព្រោះ​មិន​ជឿ​លើ​ខ្លួនឯង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មាន​កូនស្រី កង្វល់ខ្លាចចាញ់បោក​ព្រាននារី ជាទុក្ខធំ​នៃឳពុកម្តាយបច្ចុប្បន្ន

The post កុមារស្ថិត​ក្នុង​គ្រួសារ​មាន​ឪពុកម្ដាយជា​មនុស្ស​ប្រមឹកនឹង​ប្រឈម​បញ្ហា​ជីវិត ៥ យ៉ាងនេះ appeared first on Kampuchea Thmey Daily.

គន្លឹះរកស៊ីធ្វើជាអ្នកមានរបស់មនុស្សស្រី ដោយមិនចាំបាច់ពឹងបុរស
ក្លាយជាអ្នកមាន ឬអ្នកក្រ មិនកំណត់លើភេទនោះទេ។ បុរសជាច្រើនលើលោកនេះ អាចក្លាយជាសេដ្ឋី រីឯស្ត្រីក៏អាចក្លាយជាសេដ្ឋីនីបានដូចគ្នា។

មនុស្សស្រីសម័យទំនើបមិនគួររស់នៅរង់ចាំការជ្រោមជ្រែងពីបុរសទៀតឡើយ ព្រោះយើងអាចក្លាយជាអ្នកមានដោយមិនចាំបាច់ពឹងមនុស្សប្រុស។

បើអ៊ីចឹង គួរចាប់ផ្ដើមរកស៊ីរបៀបណា ដើម្បីមានទ្រព្យជារបស់ខ្លួន ដោយមិនតោងទ្រព្យបុរស?

១. ចេះរៀបចំផែនការ

មនុស្សស្រីគ្រប់រូបត្រូវតែចេះរៀបចំផែនការជីវិតឲ្យបានល្អ ពោលទាំងជីវិតការងារ ព្រមទាំងជីវិតខ្លួនឯង ព្រោះមនុស្សជោគជ័យ និងសេដ្ឋីគ្រប់រូបពោរពេញទៅដោយផែនការជីវិតរៀងៗខ្លួន។​

រីឯការរកស៊ីក៏ដូចគ្នាដែរ បើសិនជាចេះរៀបចំផែនការបានល្អ​​ និងច្បាស់លាស់ជាមួយវាទោះបីជាមុខរបរតូចតាចក៏ដោយ វាគង់តែអាចពង្រីកជោគជ័យនៅថ្ងៃណាមួយជាមិនខាននោះទេ។

២. មិនបោះបង់ការរៀន

គ្មានរឿងណាមួយដែលអាចទទួលបានជោគជ័យដោយខ្វះការសិក្សានោះទេ ទោះបីអ្នកនោះក្លាយជាបុគ្គលជោគជ័យកម្រិតកំពូលក៏ដោយ ក៏ការដែលបន្តរៀនសូត្រជានិច្ច ជាការចាំចាច់ត្រូវមានជាទម្លាប់ជាប្រចាំ។ បន្តសិក្សា ជាគន្លឹះដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យដើរទាន់សង្គម។ បើសិនជាស្ត្រីមានអាជីវកម្មខ្លួនឯងផ្ទាល់ ការរៀនសូត្របន្ថែមស្វែងយល់ពីទីផ្សារ ព្រមទាំងដៃគូប្រកួតប្រជែង​កាន់តែជារឿងត្រូវយកចិត្តទុកដាក់។

៣. តស៊ូជានិច្ច

មានមនុស្សជាច្រើនដែលបានជួបការលំបាក ជាទូទៅតែងតែបោះបង់វាចោល ជាហេតុធ្វើឲ្យពួកគេមិនអាចស្គាល់នៅភាពជោគជ័យនោះទេ។ ប៉ុន្តែស្រ្តីទាំងឡាយត្រូវដឹង គ្មានអ្នកណាម្នាក់អាចគេចផុតនៅការបរាជ័យនោះឡើយ ហើយបើជួបវា យើងគួរតែអរគុណហើយរឹងមាំឡើង។

នៅពេលដែលយើងបោះបង់ចោលពាក់កណ្តាលទី ប្រាកដកណាស់ យើងពិបាកក្នុងការត្រឡប់មកវិញ ហើយចាប់ផ្តើមពីបាតក្រោមម្តងទៀត។ ដូច្នេះយើងត្រូវតែតស៊ូ ទោះបីបរាជ័យមួយពេលក៏ដោយ នោះទើបអាចទទួលបានជោគជ័យនៅទីបំផុត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

ចុចអាន៖ ៨ចំណុច​ ដែល​​សហគ្រិនស្ត្រី​ក្នុង​តំបន់អាស៊ី​គួរ​តែយល់​ដឹង

The post គន្លឹះរកស៊ីធ្វើជាអ្នកមានរបស់មនុស្សស្រី ដោយមិនចាំបាច់ពឹងបុរស appeared first on Kampuchea Thmey Daily.

ហេតុអ្វីនៅលោកខាងលិច​គេមិននិយមយកកូនច្រើនដូចប្រទេសក្រីក្រ?
យើងមិនដែល​ដឹងទេ​ថា តើការចិញ្ចឹមកូនមានតម្លៃថ្លៃកម្រិតណានៅក្នុងប្រទេសអភិវឌ្ឍន៍។

តើជឿអត់? ​មានការ​គណនាថា ការចិញ្ចឹមកូនតំាង​ពីកើតរហូត​ឈានដល់វ័យ​ ១៨ ឆ្នាំ​ឪពុកម្តាយនៅប្រទេស​អភិវឌ្ឍន៍ នឹងត្រូវចំណាយប្រាក់យ៉ាងហោចណាស់​ ២សែន៣ម៉ឺន ដុល្លារអាមេរិក។

បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មអាមេរិក ការចិញ្ចឹម​ទារកដែលផ្តល់នូវអាហាររូបត្ថម្ភល្អ ​ការសិក្សា ​ការកម្សាន្តដើម្បីផ្តល់ការលូតលាស់​ទំាង​កាយសម្បទា​និង​ប្រាជ្ញាស្មារតីតាមវ័យរបស់ពួកគេអាចនឹង​ថ្លៃជាង​នេះ​ទៅទៀត។​​

ប្រមាណជា ២០% នៃថវិកាទំាងនោះ​មិនរាប់បញ្ចូលបំណុលនិស្សិតនៅឯ​សាកលវិទ្យាល័យឡើយ។

ខ្មែរ​យើង​គួរមានការពិចារណា ជាពិសេស​ពលរដ្ឋនៅទីជនបទ។ អ្នកស្រុកនៅតែជឿថាការមានកូនច្រើន​នឹង​ផ្តល់ផលល្អទៅអនាគត ប៉ុន្តែ​ស្ត្រីខ្មែរជាច្រើន​មានបញ្ហា​សុខភាពធ្ងន់ធ្ងរនៅពេល​ចូលវ័យ​ជរាដោយសារ​តែ​ការ​មាន​កូនច្រើន​និងមិនមាន​អាហារ​រូបត្ថម្ភគ្រប់គ្រាន់។

តើ​យើងគួរតែមាន​កូន​តែពីរនាក់ដែលមាន​អាហារ​និងឱកាសលូតលាស់និងពេលវេលា​កក់ក្តៅ​​ឱ្យពួកគេគ្រប់គ្រាន់​ឬមួយក៏មានកូនច្រើន​ហើយ​សុខភាពមិនល្អទំាងអស់គ្នា?

ប្រែសម្រួល៖ ចម្រើន តារា​

ចុចអាន៖ ជីវិត​អាថ៌កំបាំង​នាដការី​របាំ GEISHAS ជប៉ុន​ដែល​មិន​អាច​រៀបការ​បាន

ចុចអាន៖ នរណាជាភរិយា​លោកប្រធានាធិបតី Joe Biden? តើពួកគេមានកូនឬអត់?

The post ហេតុអ្វីនៅលោកខាងលិច​គេមិននិយមយកកូនច្រើនដូចប្រទេសក្រីក្រ? appeared first on Kampuchea Thmey Daily.