KPT+
មុនសម្រេចចិត្តរៀបការ ផែនការ ៣ចំណុចនេះ ត្រូវគិតគូរទុកឱ្យហើយ
ជឿទៅ បន្ទាប់ពីរៀបការ គូជីវិតណាក៏មានបញ្ហារបស់គេរៀងខ្លួន ហើយពិតជាគ្មានទាល់តែសោះដែលថារៀបការរួច មិនឈ្លោះគ្នា។ ទោះយ៉ាងណា បញ្ហានឹងត្រូវកាត់បន្ថយ ប្រសិនបើអ្នកទាំងពីរ ចេះគិតគូរ រៀបចំ ទុកជាមុន មុនពេលឈានដល់ចំណងអាពាហ៍អាពាហ៍។
១. បញ្ហាសុខភាព

សុខភាពជារឿងចម្បងដែលត្រូវគិតគូរ ជាងអ្វីទាំងអស់។ អ្នកមិនអាចរៀបការរួច មកអង្គុយមើលជំងឺឱ្យគ្នានោះទេ។ ក្រោយពីកសាងគ្រួសារ ប្ដីប្រពន្ធត្រូវខំធ្វើការ រកស៊ី ដើម្បីមានទ្រព្យជាប់ខ្លួនខ្លះ ចុះបើម្ខាងៗឈឺមិនឈប់ មានពេលឯណារកលុយកាក់ចូលផ្ទះ។
ការថែទាំសុខភាពខ្លួនឯងឱ្យល្អ មាំទាំ ទាំងមុននិងក្រោយពេលរៀបអាពាហ៍ពិពាហ៍ ពិតជារឿងត្រូវយកចិត្តទុកដាក់ជាទីបំផុត ពុំនោះទេ គ្រួសារអ្នកមុខតែជួបជីវភាពយ៉ាប់យ៉ឺន។
២. បញ្ហាហិរញ្ញវត្ថុ

បន្ទាប់ពីសុខភាព គឺរឿងលុយ។ លុយមិនអាចទិញសុភមង្គលនោះទេ តែយើងនឹងបាត់បង់សុភមង្គលបើគ្មានលុយ។ ទាន់នៅខ្លួនមួយ មិនទាន់ត្រូវចំណាយច្រើន គួររៀនសន្សំខ្លះ ដើម្បីទុកផ្គត់ផ្គង់ថ្ងៃពិសេស និងក្រោយពេលនោះ។ គ្មានលុយ អ្នកមិនអាចធ្វើអ្វីបានទេបូករួមទាំងអាហារ ថ្លៃទឹកភ្លើង និងពេលឈឺថ្កាត់។ មុនចាប់ដៃគ្នា គួរពិភាក្សាគ្នាជាមុនអំពីរឿងហិរញ្ញវត្ថុនេះឱ្យច្បាស់ បើមានបំណុលគួរសងឱ្យអស់សិន ជាពិសេសបើមានលុយតិច ត្រូវប្រឹងរក ប្រឹងសន្សំ។
៣. បញ្ហាកូនចៅ

មុនចាប់ដៃគ្នាជាគូជីវិត គួរនិយាយគ្នាឱ្យហើយ អំពីការយកកូន។ ប្ដីប្រពន្ធខ្លះឈ្លោះគ្នា ព្រោះតែបញ្ហាកូន ដោយមានម្ខាងចង់បាន ម្ខាងទៀតមិនទាន់ចង់បាន។ ហេតុនេះ ដើម្បីបញ្ចៀសបញ្ហា ដាច់ខាតត្រូវជជែកគ្នាឱ្យដាច់ស្រេចថា គួរយកកូនពេលណា? យកប៉ុន្មាន? ចិញ្ចឹមពួកគេរបៀបណា?។ល។ បើអ្នកគិតថា ចាំការហើយ ចាំនិយាយ ដល់ពេលនោះអ្នកអាចឈ្លោះគ្នាបែកផ្សែងផងក៏មិនដឹង។
ផែនការគ្រួសារ មិនមែនទាល់តែរៀបការរួច ទើបរៀបចំទេ។ បើមានគម្រោងទុកជាមុន នោះបញ្ហាជម្លោះក្រោយអាពាហ៍ពិពាហ៍នឹងធ្លាក់មកតិចបំផុត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
ចុចអាន៖ សងបំណុលមុនរៀបការ ពាក់ព័ន្ធអ្វីនឹងជីវិតគូ?
ចុចអាន៖ ៣ឃ្លា ចេញពីមាត់ប្ដី ធ្វើឲ្យប្រពន្ធពោះធំបាក់ទឹកចិត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


