Jill Biden ជំទាវទី១របស់សហរដ្ឋអាមេរិក មានសមាសភាពមិនធម្មតា
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

Jill Biden ជំទាវទី១របស់សហរដ្ឋអាមេរិក មានសមាសភាពមិនធម្មតា

Published

on

ក្រោយ​ជ័យជម្នះរបស់​​ ​Joe  Biden ក្លាយជា​ប្រធានាធិបតីទី ៤៦ នៃសហរដ្ឋអាមេរិក លោកស្រី Jill Biden ដែលជាភរិយាក៏បានក្លាយជាជំទាវទីមួយ។

តើលោកអ្នកបានស្គាល់ពីសមាសភាពលោកស្រី ​ Jill Biden ប៉ុណ្ណាដែរ?

តើ Jill Biden មានអាយុប៉ុន្មាន ហើយនាងរៀបការជាមួយ Joe Biden នៅពេលណា?

លោកស្រី Jill Biden មានឈ្មោះពេញ Jill Tracy Jacobs កើតនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ១៩៥១ នៅក្រុង Hammonton រដ្ឋ New Jersey ដែលជាទីក្រុងល្បីល្បាញបំផុតរបស់សហរដ្ឋអាមេរិកខាងផលិតផ្លែប៊្លូបឺរី។ ទោះយ៉ាងណា លោកស្រីមិនបានរស់នៅស្រុកកំណើតនោះទេ ដោយស្រ្តីរូបនេះ​បានធំធាត់ឡើងនៅក្រុង Willow Grove រដ្ឋ Pennsylvania ។

លោកស្រីនិងស្វាមីរៀបការ ៤៣ ឆ្នាំមកហើយ តាំងពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ១៩៧៧ ពោលគឺ ២ ឆ្នាំបន្ទាប់ពីពួកគេជួបគ្នានៅក្នុងការណាត់មិនបានព្រៀងទុកមួយ ដែលរៀបចំដោយបងប្រុសរបស់ Biden គឺលោក Frank ។ Frank ចូលចិត្ត Jill ពេលគាត់ជួបនាងកាលរៀននៅសាកលវិទ្យាល័យ Delaware ជាមួយគ្នា។ នេះជាអាពាហ៍ពិពាហ៍ទី ២ របស់លោកស្រី Jill ដែលលើកទី១ លោកស្រីបានរៀបការជាមួយលោក Bill Stevenson តែបែកបាក់គ្នាកាលពីឆ្នាំ ១៩៧៤។

តើ Jill Biden មានកូនទេ?

Jill និង Joe Biden មានកូនស្រីតែមួយគត់គឺ Ashley Blazer Biden ដែលសព្វថ្ងៃនាងមានអាយុ ៣៩ ឆ្នាំ និងជាសកម្មជនសង្គម ក៏ជាអ្នករចនាម៉ូដផងដែរ។ ក្រោយស្វាមីភរិយានេះរៀបការ Jill Biden ក៏ក្លាយជាម្ដាយចុងកូនប្រុសទាំងពីររបស់លោក Biden គឺ Joseph “ Beau” Biden និង Robert Hunter Biden។ កូនប្រុសពីរនាក់នេះ ជាកូនៗ ជាមួយភរិយាមុន លោកស្រី Neilia Hunter ។ លោកប្រធានាធិបតីរូបនេះ មានកូន ៣ នាក់ជាមួយអតីតភរិយា ប៉ុន្តែនាងនិងកូនស្រីតូចឈ្មោះ Naomi Christina Biden បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ១៩៧២។ រីឯកូនប្រុសច្បង Joseph “ Beau” Biden ទទួលមរណភាពនៅវ័យ ៤៦ ឆ្នាំ ក្នុងឆ្នាំ ២០១៥ គឺ ២ ឆ្នាំបន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកខួរក្បាល។

តើការងាររបស់លោកស្រី Jill Biden គឺជាអ្វី?

លោកស្រី Jill Biden ជាសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យ។  

លោកស្រីបានទទួលសញ្ញាបត្របណ្ឌិតផ្នែកអប់រំពីសាកលវិទ្យាល័យ Delaware ក្នុងឆ្នាំ ២០០៧។  ជំទាវរូបនេះ ធ្លាប់បានបង្រៀនតាំងពីទសវត្សឆ្នាំ ១៩៧០ មកម្លេះ ក្រោយបញ្ចប់បរិញ្ញាបត្រ។

មុនពេលបោះឆ្នោតអាណត្តិថ្មី ឆ្នាំ ២០២០ Jill ធ្វើការនៅវិទ្យាល័យ មហាវិទ្យាល័យសហគមន៍ និងមន្ទីរពេទ្យវិកលចរិតពួកជំទង់ ហើយមានផែនការវិលត្រឡប់មកបំពេញតួនាទីជាសាស្រ្តាចារ្យភាសាអង់គ្លេសនៅសាកលវិទ្យាល័យរដ្ឋ Virginia Community College (NOVA) ប្រសិនបើលោក Joe Biden ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីអាមេរិក ដោយហេតុថាលោកស្រីធ្លាប់បង្រៀនភាសាអង់គ្លេសនៅសាកលវិទ្យានេះ ពេញមួយអាណត្តិរបស់ខ្លួន កាលពីជាប់ជាជំទាវទី ២ របស់សហរដ្ឋអាមេរិកក្នុងពេលលោក បារ៉ាក់អូបាម៉ាកាន់តំណែង ដែលពេលនោះស្វាមីលោកស្រីជាអនុប្រធានាធិបតី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ METRO

ចុចអាន៖ មូលហេតុ ៥ យ៉ាងដែលលោក Joe Biden ឈ្នះសំឡេងឆ្នោតគគ្រឹកគគ្រេង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services