សងបំណុលមុនរៀបការ ពាក់ព័ន្ធអ្វីនឹងជីវិតគូ?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

សងបំណុលមុនរៀបការ ពាក់ព័ន្ធអ្វីនឹងជីវិតគូ?

បានផុស

នៅ

បំណុលសឹងទាំងអស់ សុទ្ធតែជាបន្ទុក និងសម្ពាធមិនថាចំពោះជីវិតផ្ទាល់ខ្លួន ឬគ្រួសារឡើយ។ ជាពិសេស ចំពោះអ្នកនៅលីវបម្រុងនឹងរៀបការ ប្រសិនបើគូស្នេហ៍ម្ខាងៗ ជាប់បំណុលមុនភ្ជាប់ចំណងអាពាហ៍ពិពាហ៍ វារឹតតែជារឿងដែលត្រូវដោះស្រាយឱ្យរួចរាល់សិន ទើបជាការល្អ។ ហេតុអ្វី? នេះជាហេតុផល ៥ សំខាន់ៗដែលបង្ហាញថា អ្នកគួរសងបំណុលជាមុន មុនពេលរៀបចំគ្រួសារថ្មី!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Leslie and Keith's Korean and Chinese Wedding | Chez | Chicago Wedding Venue

១. រំខានដល់ការ​សន្សំប្រាក់

Experian #StaySafe on Twitter: "A9: Instead of giving each other flashy  overpriced gifts, put that money towards something more meaningful such as  saving for a vacation together or an intimate dinner at

នៅពេល​ជាប់​បំណុល ជាពិសេស​ជាប់​បំណុល​ច្រើន អ្នកនឹង​ពិបាក​សន្សំប្រាក់​សម្រាប់​ថ្ងៃរៀបការ​ ឬបើរៀបការហើយនៅតែជាប់បំណុល ជីវភាពគ្រួសារថ្មីថ្មោងនឹងមិនងាយងើបពីភាពខ្វះខាតឡើយ។ ការសន្សំប្រាក់ជាការឆ្លៀតទុកដាក់ប្រាក់ចំណូលខ្លះសម្រាប់ផែនការអនាគត ដូច្នេះបើមិនទាន់សងគេរួចទេ មុខតែសន្សំមិនបាន។

២. មិនងាយមានផ្ទះជារបស់ខ្លួន

Young happy asian couple celebrating Chinese New Year together and  decorating home — millennials, smile - Stock Photo | #216400058

ការបង់​រំលោះកាន់តែ​ពិបាក​ច្រើន​ឡើង ប្រសិនបើ​នៅជាប់​បំណុលមុខក្រោយ។ វាបង្ហាញ​ថា អ្នក​មិនអាច​បែង​ចែក​ប្រាក់​​បានល្អ ហើយ​នេះជា​ហានិភ័យ​ទៅដល់ជីវភាពគ្រួសារ​​រួមមានការទិញគេហដ្ឋាន យានជំនិះ ឬសម្ភារប្រើប្រាស់ក្នុងផ្ទះ។ល។

៣. គ្មានលទ្ធភាពផ្គត់ផ្គង់តម្រូវការពេលជួប​​បញ្ហាបន្ទាន់

Free Photo | Young asian pregnant couple records of income and expenses at  home. dad worried, serious, stress while record budget, tax, financial  document working in living room at home .

បើទោះបីចង់សន្សំប្រាក់​ទុកសម្រាប់​ភាព​បន្ទាន់​យ៉ាងណា ក៏ពិបាកបែងចែកដែរ ត្បិតត្រូវសងគេជាមុន។ នៅជាប់​បុល​គេ ប្រាក់​ភាគច្រើន​​នឹង​ត្រូវសង​ឱ្យ​បំណុល។ ដូច្នេះ ការដែល​សង​បំណុលអស់ហើយ រួច​រៀបការ ទើបមិននាំទុក្ខដាក់ប្ដីប្រពន្ធ ក្រោយចាប់គ្នាសាងគ្រួសារថ្មី។ ពេលនោះអ្នក​ក៏អាច​សន្សំ​ប្រាក់​តិចតួច​សម្រាប់​ពេល​បន្ទាន់ ដូច្នេះបញ្ហា​ហិរញ្ញ​វត្ថុ ​ក៏ប្រឈមហានិភ័យតិចដែរ។

៤. ជីវិតគូជួបភាពរកាំរកូស

4 ways to manage your money as a couple in Singapore, Women News - AsiaOne

ចង់​ឱ្យ​ខ្លួន​ជ្រះស្រឡះ ក្រោយ​ពេល​រៀបការ​? បើអ៊ីចឹង ទាល់តែ​គិតគូរធ្វើយ៉ាងណារើខ្លួនឱ្យជ្រះស្រឡះពីបំណុលសិនដែរ។ ជាប់បំណុលតាមខ្លួនក្រោយមង្គលការ ដៃគូម្ខាងទៀត ច្បាស់ជាលួចអន់ចិត្ត  ឬអាចទាស់ទែងគ្នា ដោយសារគេហត់នឹងជួយសងបំណុលជាមួយអ្នក។ វរតែរៀបការហើយ ​គ្មាន​ការងារ​ធ្វើទៀត អ្នក​ទាំងពីរ ​ប្រាកដជាជួបភាពរកាំរកូសមិនលែងឡើយ។

៥. ​ពិបាកបង្កើតគ្រួសារ​ថ្មី

Premium Photo | Family asian saving money in piggy bank . save money

ការជំពាក់​បំណុល នឹងបង្កបញ្ហាផ្សេងក្រៅហិរញ្ញវត្ថុនោះគឺ ការចាប់ផ្ដើមគ្រួសារថ្មី។ អ្នក​ពិត​ជាមិនចង់​បង្កើតកូនមក​នៅក្នុង​ផ្ទះ​ដែល​ពោរ​ពេញ​ទៅដោយ​ការ​ជំពាក់​បំណុល​នោះទេ។ ពេលមានកូន អ្នកនឹងត្រូវចំណាយធំជាងមុន​ដើម្បី​ទិញ​សម្ភារៈសម្រាប់​កូន និងចំណាយលើការសិក្សារបស់ពួកគេ។ល។ ដោយមូលហេតុនេះ បំណុលអាចរារាំងមិនឱ្យឆាប់មានបុត្រនោះទេ។ ​បែបនេះហើយ ទើបការដែលខំប្រឹងរកប្រាក់សងបំណុលឱ្យចប់សព្វគ្រប់ មុនឈានដល់មង្គលការ ជារឿងចាំបាច់ដែលត្រូវបញ្ចប់ជាដាច់ខាត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifehack

ចុចអាន៖ អំពីការរៀបអាពាហ៍ពិពាហ៍លើកទី ២ ក្រោយលែងលះម្ដងហើយ

ចុចអាន៖ វិធី​សង​បំណុល​បាន​រហ័ស ​និង​ចាប់ផ្ដើម​ជីវិត​ភ្លឺស្វាង​សាជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

លោក​មេឃុំ​ពង្រ យក​បដិមា​ធ្វើ​អំពី​លោហៈ​ប្រគល់​ជូន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ១២ នាទី មុន

ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈ ២ម៉ឺនកេស ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩

ព័ត៌មានជាតិ២៤ នាទី មុន

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកាស​ស្វែងរក​អ្នកជំងឺ​កូ​វីដ​-១៩ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល

ព័ត៌មានជាតិ៣២ នាទី មុន

លោកយាយ លោកតា ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ចំនួន​១២​គ្រួសារ ទទួល​បាន​អំណោយ​ដ៏​ថ្លៃថ្លា​ពី​លោក ហ៊ុន ម៉ា​ណែ​ត

ព័ត៌មានជាតិ៥៨ នាទី មុន

មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ ស្នើ​ឲ្យ​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ពជើងគោក​ផ្តល់​តួនាទី និង​ឋានន្តរស័ក្តិ ដល់​ស្ត្រី​ឲ្យ​បាន​សមស្រប

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services