KPT+
ហេតុអ្វីនៅលោកខាងលិចគេមិននិយមយកកូនច្រើនដូចប្រទេសក្រីក្រ?
យើងមិនដែលដឹងទេថា តើការចិញ្ចឹមកូនមានតម្លៃថ្លៃកម្រិតណានៅក្នុងប្រទេសអភិវឌ្ឍន៍។

តើជឿអត់? មានការគណនាថា ការចិញ្ចឹមកូនតំាងពីកើតរហូតឈានដល់វ័យ ១៨ ឆ្នាំឪពុកម្តាយនៅប្រទេសអភិវឌ្ឍន៍ នឹងត្រូវចំណាយប្រាក់យ៉ាងហោចណាស់ ២សែន៣ម៉ឺន ដុល្លារអាមេរិក។
បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មអាមេរិក ការចិញ្ចឹមទារកដែលផ្តល់នូវអាហាររូបត្ថម្ភល្អ ការសិក្សា ការកម្សាន្តដើម្បីផ្តល់ការលូតលាស់ទំាងកាយសម្បទានិងប្រាជ្ញាស្មារតីតាមវ័យរបស់ពួកគេអាចនឹងថ្លៃជាងនេះទៅទៀត។

ប្រមាណជា ២០% នៃថវិកាទំាងនោះមិនរាប់បញ្ចូលបំណុលនិស្សិតនៅឯសាកលវិទ្យាល័យឡើយ។
ខ្មែរយើងគួរមានការពិចារណា ជាពិសេសពលរដ្ឋនៅទីជនបទ។ អ្នកស្រុកនៅតែជឿថាការមានកូនច្រើននឹងផ្តល់ផលល្អទៅអនាគត ប៉ុន្តែស្ត្រីខ្មែរជាច្រើនមានបញ្ហាសុខភាពធ្ងន់ធ្ងរនៅពេលចូលវ័យជរាដោយសារតែការមានកូនច្រើននិងមិនមានអាហាររូបត្ថម្ភគ្រប់គ្រាន់។
តើយើងគួរតែមានកូនតែពីរនាក់ដែលមានអាហារនិងឱកាសលូតលាស់និងពេលវេលាកក់ក្តៅឱ្យពួកគេគ្រប់គ្រាន់ឬមួយក៏មានកូនច្រើនហើយសុខភាពមិនល្អទំាងអស់គ្នា?
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ ជីវិតអាថ៌កំបាំងនាដការីរបាំ GEISHAS ជប៉ុនដែលមិនអាចរៀបការបាន
ចុចអាន៖ នរណាជាភរិយាលោកប្រធានាធិបតី Joe Biden? តើពួកគេមានកូនឬអត់?
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


