បានម្តាយក្មេកដែលមាន​៥ ចំណុចនេះ​កូនប្រសាជាមនុស្ស​មានសំណាងបំផុត – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

បានម្តាយក្មេកដែលមាន​៥ ចំណុចនេះ​កូនប្រសាជាមនុស្ស​មានសំណាងបំផុត

Published

on

ក្រោយរៀបការប្ដីប្រពន្ធខ្លះបែកផ្ទះនៅដោយឡែក ប៉ុន្តែខ្លះទៀតត្រូវរស់នៅជាមួយគ្រួសារសាច់ថ្លៃ។ មិនថារស់នៅបែបណា គ្រប់គូត្រូវប្រឈមជាមួយម្ដាយក្មេកដោយខានមិនបាន។

បើរៀបការជួបម្ដាយក្មេកចិត្តមិនបាន កូនប្រសាច្បាស់ជាវេទនាចិត្ត ប៉ុន្តែបើជួបម្ដាយក្មេកចិត្តបាន នោះចាត់ទុកថា កូនប្រសាមានសំណាងបំផុត។ ទាំងនេះជាចរិតម្ដាយក្មេកកម្រជួប៖

១. មិនទាមទារឲ្យ​កូន​ប្រសារ​យល់​ចិត្ត​គ្រប់​រឿង

គ្មាននរណា យល់ចិត្តនរណាម្នាក់ទៀតបានទាំងស្រុងនោះទេ។ ហេតុនេះបានជា​ម្តាយក្មេកល្អមិន​ព្យាយាម​​ដាក់​សម្ពាធ​លើ​កូនប្រសា ដើម្បីឲ្យគេ​ផ្គាប់​ផ្គុន​ចិត្ត​គ្រប់​រឿង​នោះឡើយ។ គាត់មិន​ទាមទារ​ទំនួល​ខុស​ត្រូវ​ពី​កូន​ប្រសា​ហួស​ប្រមាណ និងតែងតែ​ពេញ​ចិត្ត​ចំពោះអ្វីដែលកូនអាចធ្វើបាន។

២. មិន​ឲ្យ​យោបល់​បែប​បង្គាប់​បញ្ជា

ទោះ​បី​មិន​យល់​ស្របជាមួយ​នឹង​ទង្វើ​របស់​កូន​ក៏ដោយ ក៏គាត់នៅតែ​ផ្តល់​​យោបល់​ល្អ​ៗ​ ដើម្បី​ចង្អុល​បង្ហាញ ដោយ​មិន​លំអៀង និង​មិន​ដែល​បង្គាប់​បញ្ជាត្រូវ​តែ​ធ្វើ​តាម​ដាច់​អហង្ការ​ឡើយ​ ព្រោះគ្រប់យ៉ាង​ម្ដាយ​មាន​គោល​បំណង​ល្អ​ចំពោះកូន​។​

៣. មិន​តិះដៀល​កូនប្រសា​

ម្ដាយក្មេកល្អ មិន​រិះគន់​តិះដៀលឬ​ស្តី​បន្ទោស​​ខ្លាំង​ៗ ដៀម​ដាម​កូនប្រសា​ ព្រោះ​តែ​កំហុស​បន្តិច​បន្តួច ​ដោយ​អចេតនា​នោះ​ឡើយ។ ​គាត់រមែងចំណាយ​ពេល​ស្តាប់​ពី​ហេតុផល ​សួរ​តាម​​សម្រួល និង​មិន​ព្យាយាម​បន្ថែម​ភ្លើង​ពេល​ឃើញ​កូន​ទាំង​ពីរ​ឈ្លោះ​គ្នា។

៤.​ មិនចែក​រំលែក​បញ្ហា​​កូន​ប្រសា​ទៅ​អ្នក​ដទៃ

ក្នុងនាមជា​ម្តាយ​ក្មេកម្នាក់ ក៏ជាមនុស្សចាស់ទុំមួយរូប គាត់មិន​ចេះ​តែ​ដើរ​និយាយ​ប្រាប់​គេ​ប្រាប់​​ឥត​ឈប់​ឈរពីរឿង​រ៉ាវ​អាថ៌កំបាំងកូនប្រសាខ្លួនប្រាប់អ្នកដទៃឡើយ។​ គាត់មាន​តែ​ការ​​ជួយ​​រក្សា​​អាថ៌កំបាំង​និង​​ពិភាក្សា​​ក្នុង​គ្រួសារឯងតែ​ប៉ុណ្ណោះ ពេលកូនមានបញ្ហាឬឈ្លោះប្រកែកគ្នា។

៥. ស្រឡាញ់ស្មើៗ​គ្នា

ជឿថា មនុស្សក្តីគ្រប់រូប ​ពិត​ជា​មិន​អាច​ចែក​រំលែក​ក្ដីស្រឡាញ់ឲ្យ​ស្មើ​គ្នា​ពិត​មែន​​​ ប៉ុន្តែ​ម្តាយ​ក្មេកល្អ​នឹងព្យាយាមមាន​ទំនោរ​ទៅ​កូនប្រសារាល់គ្នា ក៏ដូចជាចៅៗឲ្យបានប្រហាក់ប្រហែលគ្នា។ ដោយសារគាត់មិនចង់​ធ្វើ​ឲ្យ​កូនៗនិងចៅៗ​ អាក់​អន់​ស្រពន់​ចិត្ត ខ្វះ​ភាព​កក់​ក្តៅ​ពី​លោក​យាយឡើយ​៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BRIDES

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា4 hours ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា5 hours ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ5 hours ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ5 hours ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ5 hours ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services