ត្បូងពេជ្រ Archives - Kampuchea Thmey Daily

ត្រួសៗពីត្បូងពេជ្រខៀវ សំខាន់ខ្លាំងចំពោះស្ដេចអារ៉ាប៊ីសាអូឌីត ដល់ថ្នាកខឹងថៃជាង៣០ឆ្នាំ
ត្បូងពេជ្រពណ៌ខៀវមានសារៈសំខាន់យ៉ាងជ្រាលជ្រៅ ចំពោះប្រទេសអារ៉ាប៊ីសាអូឌីត មិនត្រឹមតែដោយសារតែតម្លៃរូបិយវត្ថុរបស់វាប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែនិមិត្តសញ្ញា សែរាជវង្ស និងទម្ងន់នយោបាយដ៏មានកិត្យានុភាព។

ជាងនេះទៅទៀត  Blue Diamond Affair គឺជាពេជ្រខៀវដ៏កម្រមួយដែលវិសេសវិសាលបំផុត មិនអាចកាត់ថ្លៃបានចំពោះស្ដេចអារ៉ាប៊ីសាអូឌីត ពោលគឺជាព្រះរាជអំណោយរបស់ទ្រង់ទុកជូនដល់មហេសីរបស់ព្រះអង្គតែប៉ុណ្ណោះ។

ខាងក្រោមនេះ គឺមូលហេតុដែលគ្រឿងអលង្ការ៥០ការ៉ាត់របស់ស្ដេចប្រេងច្រើនជាងគេលើលោក ក្លាយជាបញ្ហារសើប និងយូរអង្វែងសម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសថៃ ។

អ្នកលួចត្បូង Kriangkrai Techamong(ឆ្វេង) ពិភាក្សាជាមួយលោក Chalor Kerdthes(ស្តាំ)
(រូបថតដោយ Aswin Wongnorkaew)

១. ជាព្រះរាជទ្រព្យដ៏មានតម្លៃមហាសាល

រតនភណ្ឌដែលត្រូវបានគេលួច រួមទាំងពេជ្រពណ៌ខៀវដ៏កម្រ ៥០ការ៉ាត់ ជាកម្មសិទ្ធិរបស់រាជវង្សអារ៉ាប៊ីសាអូឌីតជាន់ខ្ពស់ គឺព្រះអង្គម្ចាស់ Faisal bin Fahd ដែលជាបុត្រារបស់ស្តេច Fahd នាពេលនោះ។ យោងតាមរបាយការណ៍ក៏បានបញ្ចាក់ថា ត្បូងពេជ្រនោះគឺវត្ថុស័ក្តិសិទ្ធិ ដែលទ្រង់បានផ្តល់ជាអំណោយប្រគល់ជូនព្រះរាជវង្សានុវង្សរបស់ទ្រង់។

នៅក្នុងរាជាធិបតេយ្យឈូងសមុទ្រ ទ្រព្យសម្បត្តិរបស់រាជវង្ស ជាពិសេសត្បូងដ៏កម្រ គឺតំណាងឲ្យពូជពង្ស កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សែរាជវង្ស។ ចំណែកឯការបាត់បង់មរតករបស់រាជវង្ស ត្រូវបានគេមើលឃើញថា មិនមែនគ្រាន់តែជាការលួចទេ ប៉ុន្តែជាការបំផ្លាញកិត្យានុភាពរបស់រាជាធិបតេយ្យអារ៉ាប៊ីសាអូឌីតផងដែរ។

២. ការស្លាប់របស់អ្នកការទូតអារ៉ាប៊ីសាអូឌីតដល់ទៅ៣នាក់ និង អ្នកជំនួញម្នាក់ទៀត

ក្នុងឆ្នាំ ១៩៩០ អ្នកការទូតអារ៉ាប៊ីសាអូឌីត៣នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងបាងកក ដែលទំនងជាកំពុងស៊ើបអង្កេតពាក់ព័ន្ធនឹងការលួចគ្រឿងអលង្ការ។ អ្វីដែលកានតែធ្វើឲ្យប្រទេសស្ថិតនៅមជ្ឈិមបូព៌ាកាន់តែមានកំហឹងខ្លាំងក្លា នោះគឺអ្នកជំនួញអារ៉ាប៊ីសាអូឌីតម្នាក់ទៀត បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត ដែលកាលណោះគេសន្មតថាជាករណីឃាតកម្ម។

ទោះជាយ៉ាងណាក៏ដោយ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ពី​បទ​សម្លាប់​ឡើយ។ អារ៉ាប៊ីសាអូឌីត យល់ឃើញថា ការបរាជ័យនៃយុត្តិធម៌ ឬការបិទបាំងដោយចេតនាដោយអាជ្ញាធរថៃគឺជារឿងមួយដែលមិនគួរកើតឡើងលើជាតិសាសន៍របស់ពួកគេនោះទេ។ ពេលនោះ គ្រាប់ពេជ្របានក្លាយជាជំហរសម្រាប់ភាពអយុត្តិធម៌កាន់តែទូលំទូលាយ រួមទាំងការស្លាប់របស់ជនជាតិអារ៉ាប៊ីសាអូឌីតជាហូរហែរ។

៣ .មានគោលការណ៍ការទូតដោយសេចក្តីថ្លៃថ្នូរ

អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសដែលមានសេចក្តីថ្លៃថ្នូរ និងមោទនភាពរបស់រដ្ឋត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ បានបកស្រាយករណីនេះថា ជាការ​មិន​គោរព​របស់​រដ្ឋាភិបាល​ថៃ​ដែល​មិន​បាន​ដោះស្រាយ​បញ្ហា។ ឧទាហរណ៍នៃអំពើពុករលួយ និងការរួចពីសំណាញ់​ច្បាប់នៅក្នុងស្ថាប័នប៉ូលិស និងតុលាការរបស់ប្រទេសថៃ។

មិនបង្អង់យូរឡើយ ប្រទេសមហាសេដ្ធីនេះរបានជ្រើសរើសផ្ដាច់ទំនាក់ទំនង, បង្កកការធ្វើចំណាកស្រុក និងពន្យារពេលទំនាក់ទំនងសេដ្ឋកិច្ចអស់រយៈពេលជាង ៣០ ឆ្នាំ។

៤. ពេជ្រជានិមិត្តរូបជាតិ និងភាពរុងរឿង

អាថ៌កំបាំង​និង​ពាក្យ​ចចាមអារ៉ាម​ថា​ ការ​ចាត់ចែង​ពេជ្រ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​ថៃ​បាន​ពង្រីក​កំហឹង​អារ៉ាប៊ីសាអូឌីតកានតែអូសបន្លាយជាងមុន។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ត្បូងក្លែងក្លាយត្រូវបានប្រគល់មកវិញ ហើយថាភរិយារបស់ឧត្តមសេនីយ៍ថៃជាច្រើនរូប ត្រូវបានគេឃើញពាក់គ្រឿងអលង្ការដែលត្រូវនឹងពេជ្រដែលបានបាត់ទៅ ដែលនោះកាន់តែបន្ថែមភ្លើង ប្រៀបដូចទៅនឹងការប្រមាថដល់សែរាជវង្ស។

ចំពោះសាធារណៈជន និងរាជាធិបតេយ្យ អារ៉ាប៊ីសាអូឌីត នេះមិនមែនគ្រាន់តែបាត់បង់ទ្រព្យសម្បត្ដិប៉ុណ្ណោះទេ វាជាការអាម៉ាស់របស់ប្រទេសជាតិថែមមួយកម្រិតទៀត។

ដូច្នោះហើយ ទើបធ្វើឲ្យថៃនិងអារ៉ាប៊ីសាអូឌីត ត្រូវចំណាយពេលវេលាដល់ទៅ៣០ឆ្នាំ ដើម្បីស្តារទំនាក់ទំនងឡើងវិញ។ នាពេលនោះ អារ៉ាប៊ីសាអូឌីតបានបដិសេធការធ្វើឲ្យមានលក្ខណៈធម្មតារហូតដល់ពួកគេ បានទទួលការសុំទោសជាសាធារណៈ។ ប៉ុន្តែ ការជឿទុកចិត្តខាងការទូតដែលកសាងឡើងវិញ ត្រូវធ្វើឲ្យប្រុងប្រយ័ត្នបំផុត។

ជាពិសេស មានតែនៅក្នុងឆ្នាំ២០២២ប៉ុណ្ណោះ ដែលគោលនយោបាយការបរទេសដ៏ជាក់ស្តែងរបស់ព្រះអង្គម្ចាស់ Mohammed bin Salman បានសម្រេចចិត្តឆ្ពោះទៅមុខ ទោះបីជាគ្រាប់ពេជ្រពណ៌ខៀវនៅតែបាត់រកមិនឃើញយ៉ាងណាក្ដី៕

ប៉ូលិស​ថៃ​បង្ហាញ​គ្រឿងអលង្ការ​មួយ​ចំនួន​ដែល​ពួក​គេ​រក​ឃើញ​ដោយ Kriangkrai ដែលដាក់​ខ្នោះ​ដៃ​ខាងស្តាំ
(រូបភាព៖BBC)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បាត់ខ្លួន ៣៦ ឆ្នាំហើយ តើត្បូងពេជ្រខៀវអារ៉ាប៊ីសាអូឌីតដែលថៃលួចទៅ នៅទីណា?

The post ត្រួសៗពីត្បូងពេជ្រខៀវ សំខាន់ខ្លាំងចំពោះស្ដេចអារ៉ាប៊ីសាអូឌីត ដល់ថ្នាកខឹងថៃជាង៣០ឆ្នាំ appeared first on Kampuchea Thmey Daily.

បាត់ខ្លួន ៣៦ ឆ្នាំហើយ តើត្បូងពេជ្រខៀវអារ៉ាប៊ីសាអូឌីតដែលថៃលួចទៅ នៅទីណា?
អាថ៌កំបាំងដ៏យូរអង្វែងបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រថៃ-អារ៉ាប៊ីសាអូឌីត គឺជោគវាសនានៃត្បូងពេជ្រពណ៌ខៀវដ៏កម្រ ៥០ ការ៉ាត់ ដែលត្រូវបានលួចក្នុងឆ្នាំ ១៩៨៩ ។ គិតត្រឹមឆ្នាំ ២០២៥ វាមានរយៈពេល៣៦ឆ្នាំហើយ​ ដែលពេជ្រពណ៌ខៀវនេះមិនត្រូវបានរកឃើញវិញទេ សូម្បីតែកន្លែងលាក់ខ្លួនពិតប្រាកដករបស់វា ក៏នៅមិនទាន់ដឹងថាតើវាស្ថិតនៅឯណាដែរ។

គ្រឿងអលង្ការដែលរិបអូសបាន តែសុទ្ធតែក្លែងក្លាយ រូបភាព៖bangkokpos

យ៉ាងណាក៏ដោយ មានពាក្យចចាមអារ៉ាមជាច្រើនបានរីករាលដាលថា មន្ត្រីជាន់ខ្ពស់ថៃ ឬភរិយារបស់ពួកគេ ត្រូវបានគេឃើញពាក់គ្រឿងអលង្ការដែលដូចគ្នានឹងរបស់របរដែលបានបាត់ ដែលបង្ហាញពីការពាក់ព័ន្ធកម្រិតខ្ពស់។ ប៉ុន្តែអ្នកខ្លះមានជំនឿយ៉ាងទូលំទូលាយថា ត្បូងនេះត្រូវបានរក្សាទុក ឬលក់ដោយឯកជនដោយមន្ត្រីជាន់ខ្ពស់ថៃ។

ចំណែកអ្នកជំនាញខាងត្បូងជឿថា ពេជ្រអាចត្រូវបានគេកាត់ចូលទៅក្នុងថ្មតូចៗ ដើម្បីលាក់អត្តសញ្ញាណរបស់វា។ នេះ​នឹង​ធ្វើ​ឲ្យវាស្ទើរតែ​មិន​អាច​តាម​ដាន​បាន វាអាចជា​យុទ្ធសាស្ត្រ​ទូទៅ​ក្នុង​ការ​រត់ពន្ធ​ត្បូង។ អ្នកខ្លះស្មានថា វាត្រូវបានបំផ្លាញ ឬលាក់នៅក្នុងការប្រមូលសម្ងាត់នៃគ្រួសារដែលមានទំនាក់ទំនងនយោបាយ ឬអាចត្រូវគេសម្អាត បំបែកជាផ្នែកតូចៗជាច្រើន ដោយដាក់លក់បន្តនៅលើទីផ្សារ​ងងឹតអន្តរជាតិ ឬរក្សាទុកជាសម្ងាត់ក៏ថាបាន។

ដោយសារតែរកមិនឃើញនូវរបស់ដែលខ្លួនចង់បាន ទើបធ្វើឲ្យទំនាក់ទនងការទូតរវាងថៃ និងប្រទេសសំបូរប្រេងច្រើនជាងគេនៅលើពិភពលោកនេះ មិនអាចចុះសម្រុងគ្នាបានឡើយ។ ការបាត់ខ្លួនរបស់ពេជ្របានក្លាយជានិមិត្តរូបនៃរឿងអាស្រូវដែលមិនអាចដោះស្រាយបាន ដែលជំរុញឲ្យអារ៉ាប៊ីសាអូឌីតខឹងសម្បារ និងការមិនទុកចិត្តចំពោះមន្ត្រីថៃ ដែលរួមចំណែកដល់ការបង្កកការទូតរយៈពេល ៣០ ឆ្នាំ

ជាពិសេស ចាបតាំងពីរឿងក្ដីឃាតកម្មទៅលើអ្នកការទូតអារ៉ាប៊ីសាអូឌីតបីនាក់នៅទីក្រុងបាងកក កាលពីឆ្នាំ១៩៩០ ព្រមទាំងអ្នកជំនួញម្នាក់ទៀតដែលបញ្ចូនមកស៊ើបអង្កេតគ្រឿងអលង្ការដែលត្រូវគេលួច ។

ថ្វីដ្បិតតែ មកដល់សព្វថ្ងៃនេះពេជ្រពណ៌ខៀវដ៏កម្រនោះពុំទាន់រកឃើញនូវឡើយ ក៏ប៉ុន្តែអារ៉ាប៊ីសាអូឌីតបានសម្រេចចិត្តស្តារឡើងវិញនូវទំនាក់ទំនងពេញលេញជាមួយប្រទេសថៃ ក្នុងឆ្នាំ ២០២២ ។ ជាពិសេសថែមទៀត ដោយសារតែមេដឹកនាំ​នៃមជ្ឈិមបូព៌ាបាន​សង្កត់​ធ្ងន់​លើ​ការ​ឈាន​ទៅ​មុខ​ ដោយ​មិនរម្លឹកនូវ​អតីតកាលដ៏ខ្មៅងងឹត​រវាងគ្នាឡើងវិញ​ទេ។

ជាងនេះទៅទៀតដែរ ​ជនជាប់ចោទដែលជាអ្នកយាមជនជាតិថៃឈ្មោះ Kriangkrai Techamong  ថែមទាំងបានសុំទោសជាសាធារណៈ និងលុបកំហុសឆ្គងរបស់ខ្លួនដោយបួសជាព្រះសង្ឃមួយជីវិត។ ជាមួយគ្នានោះ ប្រទេស​ថៃ​ក៏បាន​សម្តែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ប៉ុន្តែ​នៅតែគ្មាន​នរណា​ម្នាក់​អាច​ផលិត​ពេជ្រ​ពណ៌​ខៀវ ឬ​ពន្យល់​ពី​ជោគវាសនា​របស់​ខ្លួន​បាន​ឡើយ៕

រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និងនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ជួបពិភាក្សាជាប្រវត្តិសាស្ត្រ។ រូបភាព៖REUTERS

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ថៃ ធ្លាប់ផ្ទុះរឿងអាស្រូវដ៏អាម៉ាស់២ដង លួចត្បូងពេជ្រក្នុងវាំង និងសម្លាប់អ្នកការទូតអារ៉ាប៊ីសាអូឌីត

The post បាត់ខ្លួន ៣៦ ឆ្នាំហើយ តើត្បូងពេជ្រខៀវអារ៉ាប៊ីសាអូឌីតដែលថៃលួចទៅ នៅទីណា? appeared first on Kampuchea Thmey Daily.

ពេជ្រ​ល្បី​ជាង​គេ​លើ​លោក គ្មាន​នរណា​ហ៊ាន​ធ្វើ​ជា​ម្ចាស់​ ព្រោះ​ជាប់បណ្តាសាដល់ស្លាប់
នៅលើពិភពលោក មានត្បូងពេជ្រដ៏ស្រស់ស្អាតរាប់មិនអស់ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា ពេជ្រខ្លះផ្ទុកនូវអាថ៌កំបាំង ភាពស្រស់ស្អាត និងរឿងរ៉ាវចម្លែកៗដូចជា ពេជ្រ Hope ដែលត្រូវបានគេស្គាល់ថា ពិសេសបំផុតនៅលើពិភពលោក។ ជាមួយនឹងពណ៌ខៀវដ៏កម្ររបស់វា ទម្ងន់ដ៏គួរឲ្យចាប់អារម្មណ៍ និងប្រវត្តិសាស្រ្តដ៏អស្ចារ្យ នេះលើសពីគ្រឿងអលង្ការមួយដុំ វាគឺជារឿងព្រេងដ៏មានជីវិតមួយ។

មានដើមកំណើតមកពីប្រទេសឥណ្ឌា

The Hope Diamond បានចាប់ផ្តើមដំណើររបស់វាពីអណ្តូងរ៉ែ Kollur ដែលជាតំបន់សម្បូររ៉ែនៃប្រទេសឥណ្ឌា ប្រហែលសតវត្សទី ១៧ ដើមឡើយវាជាផ្នែកមួយនៃពេជ្ររដុប ១១២ ការ៉ាត់ ដែលទិញដោយអ្នកលក់ត្បូងជនជាតិបារាំង Jean-Baptiste Tavernier ហើយដំបូងឡើយត្រូវបានគេហៅថា Tavernier Blue ។

ថ្មនេះក្រោយមកត្រូវបាគេកាត់ និងលក់ទៅឲ្យស្តេច Louis XIV នៃប្រទេសបារាំងក្នុងឆ្នាំ ១៦៦៨ ដោយបានក្លាយជាផ្នែកមួយនៃរតនាគាររបស់រាជក្រោមឈ្មោះថា French Blue ។ ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមនៃរឿងដ៏វែងមួយប៉ុណ្ណោះ។

បណ្តាសាអាថ៌កំបាំង

អ្វី​ដែល​ធ្វើ​ឲ្យពេជ្រ​ពិសេស ​គឺ​មិន​ត្រឹម​តែ​សម្រស់​របស់​វា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​បណ្តាសា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វា​ដែរ។ គេ​ថា ​ពេជ្រ​នេះ​នាំ​គ្រោះ​មហន្តរាយ​ដល់​អ្នក​ណា​ដែល​មាន​ឬកាន់កាប់ជាកម្មសិទ្ធ។ បន្ទាប់ពីការសោយទីវង្គត់របស់ស្តេច Louis XIV ប្រទេសបារាំងបានធ្លាក់ចូលទៅក្នុងភាពចលាចលជាមួយនឹងបដិវត្តន៍បារាំង។ ថ្មនេះត្រូវបានគេលួចនៅឆ្នាំ ១៧៩២ ហើយបានបាត់អស់មួយរយៈ។ ក្រោយមកគេបានរកឃើញនៅទីក្រុងឡុងដ៍ក្នុងឆ្នាំ ១៨៣០ វាត្រូវបានកាត់ឲ្យតូចជាងមុន (៤៥.៥២ ការ៉ាត់) និងមានពណ៌ខៀវជ្រៅដែលវាមានសព្វថ្ងៃ។

ម្ចាស់បន្ទាប់គឺ Henry Philip Hope  ដែលពេជ្រនេះបានដូរឈ្មោះ ប៉ុន្តែម្ចាស់ថ្មីនៅតែមិនអាចគេចផុតពីសំណាងអាក្រក់ដដែល។ គ្រួសាររបស់គាត់បានធ្លាក់ចូលទៅក្នុងការក្ស័យធន ហើយចាប់ពីពេលនោះមក កេរ្តិ៍ឈ្មោះនៃ បណ្តាសាបានចាប់ផ្តើមរីករាលដាល។

ម្ចាស់ក្រោយៗទៀតដូចជា Evalyn Walsh McLean ដែលជាមហាសេដ្ឋីជនជាតិអាមេរិក ក៏បានជួបសោកនាដកម្មមុនខុសគ្នាដែរ។ កូនប្រុសរបស់នាងបានស្លាប់ក្នុងឧបទ្ទវហេតុមួយ ចំណែកប្តីបានបោះបង់ចោលនាង ហើយទីបំផុតនាងបានស្លាប់នៅក្នុងភាពក្រីក្រ។ តើវាជារឿងចៃដន្យទេ? ឬ​មួយ​ពេជ្រ​ពិត​ជា​ខ្មោច​លង​ដោយ​កម្លាំង​អរូបី? សំណួរនោះនៅតែមិនមានចម្លើយដែលអាចឆ្លើយបាន។

ក្រៅ​ពី​សាច់​រឿង​ដ៏​ជក់​ចិត្ត ពេជ្រ​ក៏​មាន​លក្ខណៈ​ពិសេស​ដោយ​សារ​តែ​ពណ៌ និង​រចនា​សម្ព័ន្ធ​របស់​វា​ផង​ដែរ។ ពណ៌ខៀវជ្រៅនៃថ្មបានមកពីធាតុដ៏កម្រ boron ដែលមានវត្តមានក្នុងអំឡុងពេលដំណើរការបង្កើតត្បូងពេជ្រនៅក្រោមដី។ នៅពេលដាក់នៅក្រោមពន្លឺអ៊ុលត្រាវីយូឡេ វាបញ្ចេញពន្លឺពណ៌ក្រហមដ៏ចម្លែក ដែលជាបាតុភូតដែលពេជ្រមួយចំនួនមាន។ ដោយវាស់ទំហំ ៤៥.៥២ ការ៉ាត់ និងកាត់តាមបែបបុរាណ ពេជ្រ Hope គឺជាការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃធម្មជាតិ និងមនុស្ស។

ទោះជាយ៉ាងណាក៏ដោយ មកដល់សព្វថ្ងៃនេះ ពេជ្រជាប់បបណ្ដាសាលែងជារបស់បុគ្គលណាម្នាក់ទៀតហើយ ប៉ុន្តែត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ Smithsonian ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ពេជ្យនេះបានមកដល់ដីអាមេរិកក្នុងឆ្នាំ ១៩៥៨ នៅពេលដែលគ្រឿងអលង្ការ Harry Winston បានបរិច្ចាគទៅសារមន្ទីរដោយសង្ឃឹមថានឹងបញ្ចប់បណ្តាសា។ គួរឲ្យចាប់អារម្មណ៍ភាគីខាង Winston បានផ្ញើវាតាមរយៈការិយាល័យប្រៃសណីយ៍ ក្នុងកញ្ចប់ធម្មតា ដូចជាការប្រឈមនឹងជោគវាសនាម្តងទៀត។ ចាប់តាំងពីពេលនោះមក ភ្ញៀវទេសចររាប់លាននាក់បានកោតសរសើរភាពស្រស់ស្អាតរបស់វា ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានធ្វើជាម្ចាស់របស់វាឡើយ។

ហេតុអ្វីពេជ្រ Hope ពិសេស?

The Hope Diamond គឺជាត្បូងពេជ្រដែលលាយបញ្ចូលគ្នារវាងវិទ្យាសាស្ត្រ សិល្បៈ និងរឿងព្រេង។ វាជានិមិត្តរូបនៃភាពប្រណីត ការភ័យខ្លាច និងការចង់ដឹងចង់ឃើញរបស់មនុស្ស។ រាល់ការកាត់ រាល់ពន្លឺចែងចាំងប្រាប់រឿងមួយ – ពីកន្លែងយកថ្មឥណ្ឌាដាច់ស្រយាលទៅកាន់វិមាន Versailles ពីបណ្តាសានៃការស្លាប់បន្តគ្នាដែលគ្នាអ្នកដឹង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជឿឬអត់? កាបូបរូបបង្កងយីហោ LV នេះ មានតម្លៃជិត ២ ម៉ឺនដុល្លារ

The post ពេជ្រ​ល្បី​ជាង​គេ​លើ​លោក គ្មាន​នរណា​ហ៊ាន​ធ្វើ​ជា​ម្ចាស់​ ព្រោះ​ជាប់បណ្តាសាដល់ស្លាប់ appeared first on Kampuchea Thmey Daily.

រក​ឃើញ​គ្រាប់​ពេជ្រ​ធំ​ជាង​គេ​ទី​២​លើ​លោក ទំហំ​ប៉ុន​បាតដៃ​ នៅ​អាហ្វ្រិក​ខាង​ត្បូង
គ្រាប់​ពេជ្រដ៏ធំ​ទំហំ ២៤៩២​ការ៉ាត់ ដែល​ជា​ពេជ្រ​ធំជាងគេ​លំដាប់​ទី​២​នៅលើពិភពលោក ត្រូវបានគេរកឃើញនៅប្រទេស​បុតស្វាណា ក្នុង​​តំបន់​​អាហ្វ្រិក​ខាង​ត្បូង ដោយ​ក្រុមហ៊ុនរុករករ៉ែរបស់កាណាដា។

គ្រាប់​ពេជ្រ ២៤៩២​ការ៉ាត់ របស់​ក្រុមហ៊ុន Lucara (រូបភាព៖ EPA)

ក្រុមហ៊ុន Lucara Diamond បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​២២​ខែ​សីហា​ថា គ្រាប់​ពេជ្រនេះត្រូវបានគេរកឃើញនៅក្នុងអណ្តូងរ៉ែ​ពេជ្រ Karowe នៅភាគឦសានប្រទេស​បុតស្វាណា ដោយប្រើបច្ចេកវិទ្យាស្កេនកាំរស្មីអ៊ិច។

ក្រុមហ៊ុន Lucara មិនបាន​បញ្ជាក់​អំពី​តម្លៃ​ប៉ាន់ស្មាន​នៃ​គ្រាប់​ពេជ្រ​ដែល​មាន​​​ទំហំ​ប៉ុន​បាតដៃ​នេះ​ទេ។ ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Financial Times ប្រភព​​ពី​ក្រុមហ៊ុន Lucara ដែល​សុំ​​មិន​បង្ហាញ​អត្តសញ្ញាណ បាន​វាយ​តម្លៃ​ថា ពេជ្រ​១​គ្រាប់​​នេះអាច​លក់​បាន​​ដល់​ទៅ ​៤០​លានដុល្លារ​ឯណោះ។

បើ​គិត​ពី​ទំហំ​ការ៉ាត់ គ្រាប់​ពេជ្រ​ដែល​​ទើប​រក​ឃើញ​ គឺ​ជា​គ្រាប់​ពេជ្រ​ធំ​លំដាប់​ទី​២​របស់​ពិភពលោក បន្ទាប់​ពី​ការ​រក​ឃើញ​គ្រាប់​ពេជ្រ​ Cullinan ទំហំ ៣០១៦​ការ៉ាត់​ នៅ​អាហ្វ្រិក​ខាង​ត្បូង​កាល​ពី​ឆ្នាំ​១៩០៥។

ប្រធានក្រុមហ៊ុន Lucara លោក William Lamb បានរៀបរាប់​ថា វា​គឺ​ជា​ការ​រក​ឃើញ​ដ៏​អស្ចារ្យ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ Mega Diamond Recovery X-ray របស់​ក្រុមហ៊ុន ដែល​​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០១៧។

បុតស្វាណា គឺជាប្រទេសផលិតពេជ្រដ៏ធំបំផុតមួយរបស់ពិភពលោក។ ការ​ផលិត​ពេជ្រ​​​ ត្រូវ​ចាត់​ទុក​ជា​ប្រភពចំណូលចម្បងរបស់​បុតស្វាណា ដែលស្មើនឹង ៣០%​នៃផលិតផលក្នុងស្រុកសរុប និង ៨០%​នៃការនាំចេញ។

មុនពេលការរកឃើញ​គ្រាប់​ពេជ្រ​​​ដ៏​ធំ​​នេះ ក្រុមហ៊ុន Lucara ក៏​ធ្លាប់​​រក​ឃើញ​គ្រាប់​ពេជ្រ​ធំ​មួយ​ទៀត​នៅ​អណ្ដូង​រ៉ែ Karowe ​កាល​ពី​ឆ្នាំ​២០១៩​ផង​ដែរ ដោយ​កាល​ណោះ​​គ្រាប់​ពេជ្រ​ដែល​រក​ឃើញ​មាន​ទំហំ​ ១៧៥៨​ការ៉ាត់ ហើយ​ដាក់​ឈ្មោះ​ឲ្យ​ពេជ្រ​នោះ​ថា «Sewelo»។

អណ្តូងរ៉ែ​ពេជ្រ Karowe បានចាប់ផ្តើម​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០១២ ដោយ​​លក់ពេជ្រ​បាន​ចំនួន ២១៦​គ្រាប់ ហើយ​ក្នុង​១​គ្រាប់ៗ​មាន​​តម្លៃជាង ១​លានដុល្លារ និង​ពេជ្រ​ប្រហែល​ជា ១១​​គ្រាប់​ផ្សេង​ទៀត​អាច​លក់​​​ក្នុង​១​គ្រាប់​​ៗ​បាន​ជាង ១០​លាន​ដុល្លារ​៕

ដោយ៖ ឈាង

The post រក​ឃើញ​គ្រាប់​ពេជ្រ​ធំ​ជាង​គេ​ទី​២​លើ​លោក ទំហំ​ប៉ុន​បាតដៃ​ នៅ​អាហ្វ្រិក​ខាង​ត្បូង appeared first on Kampuchea Thmey Daily.

រុស្ស៊ី ជីកបានគ្រាប់ពេជ្រធំបំផុតមិនធ្លាប់មានក្នុងប្រទេស
ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា Alrosa ដែលជាក្រុមហ៊ុនផលិតពេជ្រដ៏ធំបំផុត​របស់ពិភពលោក បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនជីកបានត្បូងពេជ្រដែលមានគុណភាព​ធំបំផុតនៅក្នុងប្រទេស​រុស្ស៊ី ក្នុង​ប៉ុន្មានទសវត្សរ៍កន្លងមកនេះ។

ត្បូងពេជ្រនេះត្រូវបានគេរកឃើញនៅអណ្តូងរ៉ែ Mayat ក្នុងសាធារណរដ្ឋ Yakutia ស្ថិតនៅចុងបូព៌ារបស់រុស្ស៊ី តាមបណ្ដោយ​មហាសមុទ្រអាកទិក។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Alrosa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានរកឃើញពេជ្រ ៣៩០.៧ ការ៉ាត់ ដែលមានគុណភាពល្អខ្លាំង ហើយជាពេជ្រដ៏ធំបំផុតនៃទំហំរបស់វា”។

ក្រុមហ៊ុនដដែលបានថ្លែងបន្តទៀតថា វាជាពេជ្រដែលមានរូបរាងមិន​ធម្មតា។ ខុសពីរូបរាងពេជ្រទូទៅ និង ថ្មទាំងមូលត្រូវបានហ៊ុំព័ទ្ធដោយ​ពណ៌លឿងត្នោត។ វាក៏ជាពេជ្រដ៏ធំបំផុត​នៃការរួមផ្សំនៃទំហំ រូបរាង និងពណ៌របស់ពេជ្រនេះ ធ្វើឲ្យវាមានតែមួយគត់លើពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖reuters

ចុចអាន៖ក្រុមហ៊ុន៣ធំៗនៅ ថៃ រកចំណូលបានច្រើនជាងគេក្នុងប្រទេស

The post រុស្ស៊ី ជីកបានគ្រាប់ពេជ្រធំបំផុតមិនធ្លាប់មានក្នុងប្រទេស appeared first on Kampuchea Thmey Daily.

ទីផ្សារពេជ្រធម្មជាតិកំពុងធ្លាក់ចុះ ដោយសារតែប្រជាជនអាមេរិកចូលចិត្តពេជ្រចិញ្ចឹមជាង
បើយោងតាមរបាយការណ៍របស់ Bloomberg ការកើនឡើងនៃជម្រើសពេជ្រចិញ្ចឹមដើម្បីធ្វើជាចិញ្ចៀនភ្ជាប់ពាក្យ កំពុងឈានចូលទៅក្នុងទីផ្សារពេជ្រដ៏ពេញនិយម ។

តាំងពីមានជំងឺរាតត្បាតមក ទីផ្សារពេជ្រ និងទំនិញប្រណីតៗបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈ​ពេជ្រចិញ្ចឹមដណ្ដើមចំណែកទីផ្សារពេជ្រធម្មជាតិដល់ទៅ ៩ ភាគរយ ហើយឥណ្ឌាជាកន្លែងផ្គត់ផ្គង់ និងច្នៃពេជ្រចិញ្ចឹមមួយចំនួនធំ ។

ជាឧទាហរណ៍ ក្រុមហ៊ុនពេជ្រយក្ស De Beers ត្រូវកាត់បន្ថយតម្លៃជាង ៤០ ភាគរយ សម្រាប់ពេជ្រពី ២ ទៅ ៤ ការាត់ ដែលមានគុណភាពខ្ពស់ប៉ុន្តែមិនល្អឥតខ្ចោះទេ ។

កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុនខាងលើ បានគិតប្រាក់ប្រហែល ១ ៤០០ ដុល្លារ ក្នុងមួយការាត់ ដល់ខែកក្កដា វាបានធ្លាក់ចុះមកនៅត្រឹម ៨៥០ ដុល្លារក្នុងមួយការាត់វិញហើយតម្លៃទីផ្សារបន្ទាប់បន្សំនៅតែទាបជាងនេះ ១០ ភាគរយ ដែលមានន័យថាអាចធ្លាក់ចុះបន្ថែមទៀតនាពេលអនាគត ៕

ប្រែសម្រួល៖ វារី

ប្រភព៖ insider

ចុចអាន៖ ការពិតដ៏ឈឺចាប់ នៅពីក្រោយការរុករកពេជ្រធម្មជាតិ

The post ទីផ្សារពេជ្រធម្មជាតិកំពុងធ្លាក់ចុះ ដោយសារតែប្រជាជនអាមេរិកចូលចិត្តពេជ្រចិញ្ចឹមជាង appeared first on Kampuchea Thmey Daily.

គ្រឿងអលង្ការទាំង ៦ ធ្លាប់ល្បីល្បាញទូទាំងពិភពលោក តែជាប់ប្រវត្តិយ៉ាងអាថ៌កំបាំង
និយាយដល់គ្រឿងអលង្ការប្រណីតៗ និងមានតម្លៃនាពេលបច្ចុប្បន្ន ពិតជាមានមិនខ្វះនោះទេ។ ក្រុមហ៊ុនពេជ្រធំៗលើលោក កំពុងប្រជែងគ្នាយ៉ាងសស្រាក់សស្រាំក្នុងការច្នៃគ្រឿងអលង្ការរបស់ខ្លួនឱ្យមានភាពទាក់ទាញ ប្រណីត ថែមទាំងមានតម្លៃខ្ពស់ ដើម្បីឱ្យសក្តិសមទៅនឹងតម្រូវការនៃក្រុមអភិជន។

ប៉ុន្តែបើក្រឡេកទៅមើលគ្រឿងអលង្ការដែលថ្លៃ ប្រណីត និងមានប្រវត្តិគួរប្លែកៗផងនោះ ពិតជាកម្រមានខ្លាំងណាស់។ បច្ចុប្បន្នគ្រឿងអលង្ការមិនច្រើននោះទេ ដែលជាប់មកជាមួយនូវប្រវត្តិដ៏យូរលង់ ព្រមទាំងលាក់អាថ៌កំបាំងជាច្រើន ដែលមនុស្សជំនាន់ក្រោយពុំដឹងការពិត ឬពិបាកនឹងបកស្រាយ។ តួយ៉ាងគ្រឿងអលង្ការទាំង ៦ ខាងក្រោម៖

១. ខ្សែកត្បូងមរកតរបស់ម្ចាស់ក្សត្រីម៉ារី

នៅខែធ្នូ ឆ្នាំ២០២២ ព្រះនាងម្ចាស់ Kate Middleton នៃប្រទេសវេលស៍ បានពាក់ខ្សែកត្បូងមរកតមួយខ្សែ ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅទីក្រុង Boston សហរដ្ឋអាមេរិក។ ខ្សែកត្បូងមរកតមួយខ្សែនេះ គេធ្លាប់ឃើញព្រះនាង Diana បានពាក់ពីមុន ប៉ុន្តែម្ចាស់ពិតប្រាកដរបស់វាគឺម្ចាស់ក្សត្រី ម៉ារី (Mary)។ ខ្សែកនេះដើមឡើយជាអំណោយពីប្រទេសឥណ្ឌាដល់ម្ចាស់ក្សត្រីម៉ារី ក្នុងឆ្នាំ១៩១១។ លុះនៅឆ្នាំ១៩៨៥ ពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលព្រះនាង Diana ពាក់វានៅលើព្រះនលាតរបស់ទ្រង់ទៅវិញ។ យ៉ាងណាមិញ ខ្សែកត្បូងមរកត ធ្លាក់មកដល់ព្រះហស្តព្រះនាងម្ចាស់ Kate ដោយរបៀបណា គ្មាននរណាច្បាស់ឡើយ។

២. ត្បូងពេជ្រ Tiffany ពណ៌លឿង

ត្បូងពេជ្រពណ៌លឿងដ៏ធំ និងល្អបំផុតមួយនៅក្នុងពិភពលោកមួយនេះ មានទម្ងន់ដល់ទៅ ២៨៧.៤២ការ៉ាត់ ត្រូវបានរកឃើញ កាលពីឆ្នាំ១៨៧៧ នៅអាហ្វ្រិកខាងត្បូង។ ក្រោយមកវាត្រូវបានទិញដោយស្ថាបនិកនៃក្រុមហ៊ុនគ្រឿងអលង្ការ Tiffany គឺលោក Charles Lewis Tiffany ។ ពួក​គេ​បាន​កាត់​ឆិតត្បូង​ដើម្បី​ធ្វើ​ឱ្យ​ពណ៌​របស់​វា​ភ្លឺ​ចែងចាំង​ជាង​មុន ខណៈបច្ចុប្បន្នវានៅសល់​ទម្ងន់ ១២៨.៥៤ការ៉ាត់ប៉ុណ្ណោះ។

ថ្វីត្បិតតែត្បូងពណ៌លឿងមួយនេះមានភាពស្រស់ស្អាត ប៉ុន្តែគេបែរជាហៅវាថា “ត្បូងលោហិត” ព្រោះវាជាប់ទាក់ទងនឹងរឿងសោកនាដកម្មរបស់កម្មករស្បែកខ្មៅពីការជីករកត្បូងពេជ្រ នៅអាហ្វ្រិកខាងត្បូង។

រហូត​មក​ដល់​ពេល​នេះ មាន​ស្ត្រី​តែ ៤នាក់​ប៉ុណ្ណោះ​ដែល​ធ្លាប់​ពាក់​គ្រឿង​អលង្ការ​ដ៏​មាន​តម្លៃមួយ​នេះ។ ជាលើកដំបូងដែលត្បូងពេជ្រពណ៌លឿង Tiffany & Co បង្ហាញខ្លួនជាសាធារណៈគឺនៅឯពិធី Tiffany Feather Ball ក្នុងឆ្នាំ១៩៥៧ ដោយពេលនោះអ្នកស្រី Lady Mary Whitehouse ដែលជាសកម្មជនសង្គមជនជាតិអង់គ្លេស បានពាក់វានៅពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ។ នៅឆ្នាំ៩៦១ តារាស្រី Audrey Hepburn បានពាក់ពេជ្រនេះសម្រាប់ថតរូបផ្សព្វផ្សាយខ្សែភាពយន្តរឿង “Breakfast at Tiffany’s” ។

ក្នុងឆ្នាំ២០១៩ តារាប៉ុប Lady Gaga បានពាក់វានៅលើកម្រាលព្រំក្រហម Oscars។ នៅឆ្នាំ២០២១ នៅក្នុងយុទ្ធនាការថ្មីមួយដោយក្រុមហ៊ុន Tiffany & Co តារាចម្រៀង Beyoncé បានក្លាយជាស្ត្រីស្បែកខ្មៅដំបូងគេដែលពាក់ត្បូងព្រេងនិទានមួយនេះ។

៣. ខ្សែដៃខ្លារខិនរបស់អ្នកស្រី Wallis Simpson

ខ្សែដៃខ្លារខិនមួយខ្សែនេះជាកម្មសិទ្ធិរបស់អ្នកស្រី Wallis Simpson ដែលជាអ្នកសង្គមនិយមអាមេរិក និងជាអតីតមហេសីស្តេច Edward ទី៨ ។ គេមិនដឹងច្បាស់ថា អ្នកស្រី Wallis Simpson បានខ្សែដៃប្រណីតនេះមកពីអតីតស្វាមី ឬពីណាឱ្យប្រាកដឡើយ ប៉ុន្តែក្រោយលែងលះជាមួយស្តេច Edward ទី៨ អ្នកស្រីយកវាដាក់ដេញថ្លៃ។

ក្រោយដាក់ដេញថ្លៃខ្សែដៃរបស់ម៉ាកយីហោ Cartier មួយនេះ បានលក់ក្នុងតម្លៃបំបែកកំណត់ត្រាគឺចំនួន ៧លានដុល្លារ។ វាជាគ្រឿងអលង្ការ Cartier ដែលរកចំណូលបានខ្ពស់បំផុតនៅពេលនោះ។

៤. ត្បូង Hope

ពេជ្រពណ៌ខៀវទំហំ ៤៥.៥២ការ៉ាត់មួយនេះ ត្រូវបានបង្កើតឡើងប្រហែល ១.១ពាន់លានឆ្នាំមុន។ យោងតាមអ្នកជំនាញប្រវត្តិសាស្រ្ត វាបានរកឃើញនៅក្នុងប្រទេសឥណ្ឌាក្នុងសតវត្សទី១៧។ តាំងពីរកឃើញវា ត្បូងនេះ​បាន​បន្ត​ផ្លាស់​ប្តូរ​ដៃមនុស្សជាច្រើន ហើយ​ថែម​ទាំង​ត្រូវ​គេ​លួច​ទៀត​ផង។ វាធ្លាប់ធ្លាក់ដល់ដៃមនុស្សនៅក្នុងប្រទេសឥណ្ឌា បារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ បច្ចុប្បន្ន​វា​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​នៃ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ទេវកថា និងអបិយជំនឿជាច្រើនជុំវិញពេជ្រនេះ និយាយថា មនុស្សណាដែលពាក់ព័ន្ធជាមួយវា នឹងជួបនូវសំណាងអាក្រក់មិនស្រាកស្រាន្តនោះទេ។

៥. ខ្សែកពេជ្រ L’Incomparable

ខ្សែកពេជ្រ Mouawad L’Incomparable ត្រូវបានគេចាត់ទុកថាជាខ្សែកថ្លៃបំផុតមួយនៅក្នុងពិភពលោក។ ជាមួយនឹងតម្លៃ ៥៥លានដុល្លារ វាបានបំបែកឯកទគ្គកម្មពិភពលោកក្នុងឆ្នាំ២០១៣ (យោងតាមកំណត់ត្រាពិភពលោក Guinness) ។ ខ្សែកនេះច្នៃឡើងពីបន្ទះពេជ្រពណ៌ស ២២៩.៥២ការ៉ាត់ និងត្បូងពេជ្រពណ៌លឿង ៤០៧.៤៨ការ៉ាត់។ គែមនៃខ្សែកត្រូវបានលម្អជាមួយពេជ្រដែលមានរាង និងទំហំខុសៗគ្នា។

៦. ក្រវិលគុជខ្យងរបស់ម្ចាស់ក្សត្រី Marie Antoinette

ក្រវិលនេះមានអាយុកាល តាំងពីសតវត្សទី១៨មកម្ល៉េះ ហើយធ្លាប់ជាកម្មសិទ្ធិរបស់ម្ចាស់ក្សត្រី Marie Antoinette ។ គេជឿថា ក្រវិលនេះជាគ្រឿងអលង្ការមួយក្នុងចំណោមគ្រឿងអលង្ការដែលម្ចាស់ក្សត្រី Marie Antoinette និងស្ដេច Louis ទី១៦ នាំយកទៅជាមួយ នៅពេលពួកទ្រង់ចាកចេញពីវាំង។ គ្រឿងអលង្ការមួយនេះត្រូវបានខ្ចប់យ៉ាងប្រុងប្រយ័ត្ន រួចបញ្ជូនទៅកាន់ទីក្រុងវីយែន ដើម្បីប្រគល់ឱ្យព្រះរាជនត្តារបស់ម្ចាស់ក្សត្រី Marie Antoinette រក្សាទុក។ ក្នុងឆ្នាំ២០១៨ ក្រវិលគុជនេះត្រូវបានលក់ដេញថ្លៃ ក្នុងតម្លៃ ៣៦ លានដុល្លារ ហើយបានបង្កើតកំណត់ត្រា Guinness ជាគុជថ្លៃជាងគេតែមួយគត់នៅលើលោក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រវត្តិ​ត្បូងពេជ្រ​ដែល​មាន​ជាប់​បណ្ដាសា​​ សឹង​មិន​គួរ​ឲ្យ​ជឿ

ចុចអាន៖ ព្រះនាងម្ចាស់វ័យក្មេង ៥អង្គ នឹងក្លាយជាស្ដេចស្រី ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ

The post គ្រឿងអលង្ការទាំង ៦ ធ្លាប់ល្បីល្បាញទូទាំងពិភពលោក តែជាប់ប្រវត្តិយ៉ាងអាថ៌កំបាំង appeared first on Kampuchea Thmey Daily.

ពេជ្រ ៤ ប្រភេទ ជាពណ៌កម្របំផុតលើលោក
ពេជ្រជាត្បូងមានតម្លៃជាងគេបំផុតដោយសារតែភាពស្រស់ស្អាត រឹងមាំ ជាមួយនឹងពន្លឺចែងចាំងរបស់វា ។ យោងតាម GIA វិទ្យាស្ថានត្បូងពេជ្រអាមេរិកបានឲ្យដឹងថាពេជ្រ ៤ ពណ៌ខាងក្រោមជាពេជ្រកម្របំផុតលើផែនដី ៖

១. ក្រហម

មកទល់បច្ចុប្បន្នមិនទាន់មានអ្នកស្រាវជ្រាវណាម្នាក់ដឹងពីមូលហេតុធ្វើឲ្យពេជ្រមានពណ៌ក្រហមនៅឡើយទេ លើផែនដីនេះមានពេជ្រក្រហមធម្មជាតិប្រហែល ៣០ គ្រាប់ប៉ុណ្ណោះដែលមានតម្លៃជាងមួយលានដុល្លារក្នុងមួយការាត់ ហើយទំហំធំបំផុតគឺ ៥,១១ ការាត់បន្ទាប់ពីច្នៃរួច ។

២. បៃតង

ពេជ្រ​​ពណ៌​បៃតង​រស់​រវើក​ដូច​ដែល​បាន​បង្ហាញ​នេះ​គឺ​កម្រ​ណាស់ វាមានប្រហែល ៣០០ គ្រាប់ទេដែលលើសពីមួយការាត់ បើពេជ្រពណ៌បៃតងនោះលើសពីបីការាត់នឹងត្រូវគេដាក់នៅក្នុងសារមន្ទីរមិនខាន ។ គួរបញ្ជាក់ថាពេជ្របៃតងបានពណ៌ពីវិទ្យុសកម្មដែលផ្លាស់ទីអាតូមកាបូននៅក្នុងរចនាសម្ព័ន្ធគ្រីស្តាល់ ហើយករណីនេះអាចកើតឡើងនៅពេលពេជ្រស្ថិតនៅជិតថ្មវិទ្យុសកម្មខ្លាំង ចំណែកតម្លៃរបស់វាវិញមានចាប់ពី ៥ ម៉ឺនដុល្លាររហូតដល់ជាង ៣០ ម៉ឺនដុល្លារក្នុងមួយការាត់ ។

៣. ស្វាយ

ក្នុងធម្មជាតិគេរកឃើញពេជ្រពណ៌ស្វាយមិនដល់ ១០០ ការាត់ផង ពណ៌របស់វាបានមកពី​​បរិមាណ​ដ៏​ច្រើន​នៃ​សារធាតុ boron និង​អ៊ីដ្រូហ្សែនដោយសារភាពកម្រទើបពេជ្រពណ៌ស្វាយមានតម្លៃថ្លៃខ្លាំងគឺ ១៥២០០ ដុល្លារសម្រាប់ទំហំ ០,៤២ ការាត់ ។

៤. ទឹកក្រូច

ពេជ្រមានពណ៌ទឹកក្រូចដោយសារភាពមិនបរិសុទ្ធនៃអាសូតដែលដាក់បញ្ចូលក្នុងបន្ទះពេជ្រកំឡុងពេលលូតលាស់យ៉ាងជ្រៅនៅក្នុងផែនដី ទន្ទឹមនេះពេជ្រពណ៌ទឹកក្រូចស្អាត បំផុតមានទំហំប្រហែល ១៤ ការាត់ ហើយធ្លាប់លក់ក្នុងតម្លៃ ២,៣៩៨,១៥១ ដុល្លារក្នុងមួយការាត់ ។

គេសន្មតថាពេជ្រ ៤ ពណ៌ខាងលើជាពេជ្រពណ៌កម្របំផុតព្រោះពួកវាជាត្បូងមួយក្នុងចំណោមត្បូងមួយម៉ឺនការាត់ដែលគេជីកពីធម្មជាតិ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ការពិតដ៏ឈឺចាប់ នៅពីក្រោយការរុករកពេជ្រធម្មជាតិ

ចុចអាន ៖ មកស្គាល់ត្បូងពេជ្រថ្លៃជាងគេបំផុតលើពិភពលោក

The post ពេជ្រ ៤ ប្រភេទ ជាពណ៌កម្របំផុតលើលោក appeared first on Kampuchea Thmey Daily.