KPT+
ពេជ្រល្បីជាងគេលើលោក គ្មាននរណាហ៊ានធ្វើជាម្ចាស់ ព្រោះជាប់បណ្តាសាដល់ស្លាប់
នៅលើពិភពលោក មានត្បូងពេជ្រដ៏ស្រស់ស្អាតរាប់មិនអស់ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា ពេជ្រខ្លះផ្ទុកនូវអាថ៌កំបាំង ភាពស្រស់ស្អាត និងរឿងរ៉ាវចម្លែកៗដូចជា ពេជ្រ Hope ដែលត្រូវបានគេស្គាល់ថា ពិសេសបំផុតនៅលើពិភពលោក។ ជាមួយនឹងពណ៌ខៀវដ៏កម្ររបស់វា ទម្ងន់ដ៏គួរឲ្យចាប់អារម្មណ៍ និងប្រវត្តិសាស្រ្តដ៏អស្ចារ្យ នេះលើសពីគ្រឿងអលង្ការមួយដុំ វាគឺជារឿងព្រេងដ៏មានជីវិតមួយ។
មានដើមកំណើតមកពីប្រទេសឥណ្ឌា
The Hope Diamond បានចាប់ផ្តើមដំណើររបស់វាពីអណ្តូងរ៉ែ Kollur ដែលជាតំបន់សម្បូររ៉ែនៃប្រទេសឥណ្ឌា ប្រហែលសតវត្សទី ១៧ ដើមឡើយវាជាផ្នែកមួយនៃពេជ្ររដុប ១១២ ការ៉ាត់ ដែលទិញដោយអ្នកលក់ត្បូងជនជាតិបារាំង Jean-Baptiste Tavernier ហើយដំបូងឡើយត្រូវបានគេហៅថា Tavernier Blue ។
ថ្មនេះក្រោយមកត្រូវបាគេកាត់ និងលក់ទៅឲ្យស្តេច Louis XIV នៃប្រទេសបារាំងក្នុងឆ្នាំ ១៦៦៨ ដោយបានក្លាយជាផ្នែកមួយនៃរតនាគាររបស់រាជក្រោមឈ្មោះថា French Blue ។ ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមនៃរឿងដ៏វែងមួយប៉ុណ្ណោះ។

បណ្តាសាអាថ៌កំបាំង
អ្វីដែលធ្វើឲ្យពេជ្រពិសេស គឺមិនត្រឹមតែសម្រស់របស់វាប៉ុណ្ណោះទេ ប៉ុន្តែក៏មានបណ្តាសាដែលជាប់ពាក់ព័ន្ធនឹងវាដែរ។ គេថា ពេជ្រនេះនាំគ្រោះមហន្តរាយដល់អ្នកណាដែលមានឬកាន់កាប់ជាកម្មសិទ្ធ។ បន្ទាប់ពីការសោយទីវង្គត់របស់ស្តេច Louis XIV ប្រទេសបារាំងបានធ្លាក់ចូលទៅក្នុងភាពចលាចលជាមួយនឹងបដិវត្តន៍បារាំង។ ថ្មនេះត្រូវបានគេលួចនៅឆ្នាំ ១៧៩២ ហើយបានបាត់អស់មួយរយៈ។ ក្រោយមកគេបានរកឃើញនៅទីក្រុងឡុងដ៍ក្នុងឆ្នាំ ១៨៣០ វាត្រូវបានកាត់ឲ្យតូចជាងមុន (៤៥.៥២ ការ៉ាត់) និងមានពណ៌ខៀវជ្រៅដែលវាមានសព្វថ្ងៃ។
ម្ចាស់បន្ទាប់គឺ Henry Philip Hope ដែលពេជ្រនេះបានដូរឈ្មោះ ប៉ុន្តែម្ចាស់ថ្មីនៅតែមិនអាចគេចផុតពីសំណាងអាក្រក់ដដែល។ គ្រួសាររបស់គាត់បានធ្លាក់ចូលទៅក្នុងការក្ស័យធន ហើយចាប់ពីពេលនោះមក កេរ្តិ៍ឈ្មោះនៃ បណ្តាសាបានចាប់ផ្តើមរីករាលដាល។
ម្ចាស់ក្រោយៗទៀតដូចជា Evalyn Walsh McLean ដែលជាមហាសេដ្ឋីជនជាតិអាមេរិក ក៏បានជួបសោកនាដកម្មមុនខុសគ្នាដែរ។ កូនប្រុសរបស់នាងបានស្លាប់ក្នុងឧបទ្ទវហេតុមួយ ចំណែកប្តីបានបោះបង់ចោលនាង ហើយទីបំផុតនាងបានស្លាប់នៅក្នុងភាពក្រីក្រ។ តើវាជារឿងចៃដន្យទេ? ឬមួយពេជ្រពិតជាខ្មោចលងដោយកម្លាំងអរូបី? សំណួរនោះនៅតែមិនមានចម្លើយដែលអាចឆ្លើយបាន។
ក្រៅពីសាច់រឿងដ៏ជក់ចិត្ត ពេជ្រក៏មានលក្ខណៈពិសេសដោយសារតែពណ៌ និងរចនាសម្ព័ន្ធរបស់វាផងដែរ។ ពណ៌ខៀវជ្រៅនៃថ្មបានមកពីធាតុដ៏កម្រ boron ដែលមានវត្តមានក្នុងអំឡុងពេលដំណើរការបង្កើតត្បូងពេជ្រនៅក្រោមដី។ នៅពេលដាក់នៅក្រោមពន្លឺអ៊ុលត្រាវីយូឡេ វាបញ្ចេញពន្លឺពណ៌ក្រហមដ៏ចម្លែក ដែលជាបាតុភូតដែលពេជ្រមួយចំនួនមាន។ ដោយវាស់ទំហំ ៤៥.៥២ ការ៉ាត់ និងកាត់តាមបែបបុរាណ ពេជ្រ Hope គឺជាការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃធម្មជាតិ និងមនុស្ស។
ទោះជាយ៉ាងណាក៏ដោយ មកដល់សព្វថ្ងៃនេះ ពេជ្រជាប់បបណ្ដាសាលែងជារបស់បុគ្គលណាម្នាក់ទៀតហើយ ប៉ុន្តែត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ Smithsonian ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ពេជ្យនេះបានមកដល់ដីអាមេរិកក្នុងឆ្នាំ ១៩៥៨ នៅពេលដែលគ្រឿងអលង្ការ Harry Winston បានបរិច្ចាគទៅសារមន្ទីរដោយសង្ឃឹមថានឹងបញ្ចប់បណ្តាសា។ គួរឲ្យចាប់អារម្មណ៍ភាគីខាង Winston បានផ្ញើវាតាមរយៈការិយាល័យប្រៃសណីយ៍ ក្នុងកញ្ចប់ធម្មតា ដូចជាការប្រឈមនឹងជោគវាសនាម្តងទៀត។ ចាប់តាំងពីពេលនោះមក ភ្ញៀវទេសចររាប់លាននាក់បានកោតសរសើរភាពស្រស់ស្អាតរបស់វា ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានធ្វើជាម្ចាស់របស់វាឡើយ។
ហេតុអ្វីពេជ្រ Hope ពិសេស?
The Hope Diamond គឺជាត្បូងពេជ្រដែលលាយបញ្ចូលគ្នារវាងវិទ្យាសាស្ត្រ សិល្បៈ និងរឿងព្រេង។ វាជានិមិត្តរូបនៃភាពប្រណីត ការភ័យខ្លាច និងការចង់ដឹងចង់ឃើញរបស់មនុស្ស។ រាល់ការកាត់ រាល់ពន្លឺចែងចាំងប្រាប់រឿងមួយ – ពីកន្លែងយកថ្មឥណ្ឌាដាច់ស្រយាលទៅកាន់វិមាន Versailles ពីបណ្តាសានៃការស្លាប់បន្តគ្នាដែលគ្នាអ្នកដឹង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជឿឬអត់? កាបូបរូបបង្កងយីហោ LV នេះ មានតម្លៃជិត ២ ម៉ឺនដុល្លារ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


