ព័ត៌មានអន្ដរជាតិ
បាត់ខ្លួន ៣៦ ឆ្នាំហើយ តើត្បូងពេជ្រខៀវអារ៉ាប៊ីសាអូឌីតដែលថៃលួចទៅ នៅទីណា?
អាថ៌កំបាំងដ៏យូរអង្វែងបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រថៃ-អារ៉ាប៊ីសាអូឌីត គឺជោគវាសនានៃត្បូងពេជ្រពណ៌ខៀវដ៏កម្រ ៥០ ការ៉ាត់ ដែលត្រូវបានលួចក្នុងឆ្នាំ ១៩៨៩ ។ គិតត្រឹមឆ្នាំ ២០២៥ វាមានរយៈពេល៣៦ឆ្នាំហើយ ដែលពេជ្រពណ៌ខៀវនេះមិនត្រូវបានរកឃើញវិញទេ សូម្បីតែកន្លែងលាក់ខ្លួនពិតប្រាកដករបស់វា ក៏នៅមិនទាន់ដឹងថាតើវាស្ថិតនៅឯណាដែរ។

យ៉ាងណាក៏ដោយ មានពាក្យចចាមអារ៉ាមជាច្រើនបានរីករាលដាលថា មន្ត្រីជាន់ខ្ពស់ថៃ ឬភរិយារបស់ពួកគេ ត្រូវបានគេឃើញពាក់គ្រឿងអលង្ការដែលដូចគ្នានឹងរបស់របរដែលបានបាត់ ដែលបង្ហាញពីការពាក់ព័ន្ធកម្រិតខ្ពស់។ ប៉ុន្តែអ្នកខ្លះមានជំនឿយ៉ាងទូលំទូលាយថា ត្បូងនេះត្រូវបានរក្សាទុក ឬលក់ដោយឯកជនដោយមន្ត្រីជាន់ខ្ពស់ថៃ។
ចំណែកអ្នកជំនាញខាងត្បូងជឿថា ពេជ្រអាចត្រូវបានគេកាត់ចូលទៅក្នុងថ្មតូចៗ ដើម្បីលាក់អត្តសញ្ញាណរបស់វា។ នេះនឹងធ្វើឲ្យវាស្ទើរតែមិនអាចតាមដានបាន វាអាចជាយុទ្ធសាស្ត្រទូទៅក្នុងការរត់ពន្ធត្បូង។ អ្នកខ្លះស្មានថា វាត្រូវបានបំផ្លាញ ឬលាក់នៅក្នុងការប្រមូលសម្ងាត់នៃគ្រួសារដែលមានទំនាក់ទំនងនយោបាយ ឬអាចត្រូវគេសម្អាត បំបែកជាផ្នែកតូចៗជាច្រើន ដោយដាក់លក់បន្តនៅលើទីផ្សារងងឹតអន្តរជាតិ ឬរក្សាទុកជាសម្ងាត់ក៏ថាបាន។
ដោយសារតែរកមិនឃើញនូវរបស់ដែលខ្លួនចង់បាន ទើបធ្វើឲ្យទំនាក់ទនងការទូតរវាងថៃ និងប្រទេសសំបូរប្រេងច្រើនជាងគេនៅលើពិភពលោកនេះ មិនអាចចុះសម្រុងគ្នាបានឡើយ។ ការបាត់ខ្លួនរបស់ពេជ្របានក្លាយជានិមិត្តរូបនៃរឿងអាស្រូវដែលមិនអាចដោះស្រាយបាន ដែលជំរុញឲ្យអារ៉ាប៊ីសាអូឌីតខឹងសម្បារ និងការមិនទុកចិត្តចំពោះមន្ត្រីថៃ ដែលរួមចំណែកដល់ការបង្កកការទូតរយៈពេល ៣០ ឆ្នាំ
ជាពិសេស ចាបតាំងពីរឿងក្ដីឃាតកម្មទៅលើអ្នកការទូតអារ៉ាប៊ីសាអូឌីតបីនាក់នៅទីក្រុងបាងកក កាលពីឆ្នាំ១៩៩០ ព្រមទាំងអ្នកជំនួញម្នាក់ទៀតដែលបញ្ចូនមកស៊ើបអង្កេតគ្រឿងអលង្ការដែលត្រូវគេលួច ។
ថ្វីដ្បិតតែ មកដល់សព្វថ្ងៃនេះពេជ្រពណ៌ខៀវដ៏កម្រនោះពុំទាន់រកឃើញនូវឡើយ ក៏ប៉ុន្តែអារ៉ាប៊ីសាអូឌីតបានសម្រេចចិត្តស្តារឡើងវិញនូវទំនាក់ទំនងពេញលេញជាមួយប្រទេសថៃ ក្នុងឆ្នាំ ២០២២ ។ ជាពិសេសថែមទៀត ដោយសារតែមេដឹកនាំនៃមជ្ឈិមបូព៌ាបានសង្កត់ធ្ងន់លើការឈានទៅមុខ ដោយមិនរម្លឹកនូវអតីតកាលដ៏ខ្មៅងងឹតរវាងគ្នាឡើងវិញទេ។
ជាងនេះទៅទៀតដែរ ជនជាប់ចោទដែលជាអ្នកយាមជនជាតិថៃឈ្មោះ Kriangkrai Techamong ថែមទាំងបានសុំទោសជាសាធារណៈ និងលុបកំហុសឆ្គងរបស់ខ្លួនដោយបួសជាព្រះសង្ឃមួយជីវិត។ ជាមួយគ្នានោះ ប្រទេសថៃក៏បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ប៉ុន្តែនៅតែគ្មាននរណាម្នាក់អាចផលិតពេជ្រពណ៌ខៀវ ឬពន្យល់ពីជោគវាសនារបស់ខ្លួនបានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ធ្លាប់ផ្ទុះរឿងអាស្រូវដ៏អាម៉ាស់២ដង លួចត្បូងពេជ្រក្នុងវាំង និងសម្លាប់អ្នកការទូតអារ៉ាប៊ីសាអូឌីត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


