ព័ត៌មានអន្ដរជាតិ
រកឃើញគ្រាប់ពេជ្រធំជាងគេទី២លើលោក ទំហំប៉ុនបាតដៃ នៅអាហ្វ្រិកខាងត្បូង
គ្រាប់ពេជ្រដ៏ធំទំហំ ២៤៩២ការ៉ាត់ ដែលជាពេជ្រធំជាងគេលំដាប់ទី២នៅលើពិភពលោក ត្រូវបានគេរកឃើញនៅប្រទេសបុតស្វាណា ក្នុងតំបន់អាហ្វ្រិកខាងត្បូង ដោយក្រុមហ៊ុនរុករករ៉ែរបស់កាណាដា។

ក្រុមហ៊ុន Lucara Diamond បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ខែសីហាថា គ្រាប់ពេជ្រនេះត្រូវបានគេរកឃើញនៅក្នុងអណ្តូងរ៉ែពេជ្រ Karowe នៅភាគឦសានប្រទេសបុតស្វាណា ដោយប្រើបច្ចេកវិទ្យាស្កេនកាំរស្មីអ៊ិច។
ក្រុមហ៊ុន Lucara មិនបានបញ្ជាក់អំពីតម្លៃប៉ាន់ស្មាននៃគ្រាប់ពេជ្រដែលមានទំហំប៉ុនបាតដៃនេះទេ។ ប៉ុន្តែបើតាមការចុះផ្សាយរបស់កាសែត Financial Times ប្រភពពីក្រុមហ៊ុន Lucara ដែលសុំមិនបង្ហាញអត្តសញ្ញាណ បានវាយតម្លៃថា ពេជ្រ១គ្រាប់នេះអាចលក់បានដល់ទៅ ៤០លានដុល្លារឯណោះ។
បើគិតពីទំហំការ៉ាត់ គ្រាប់ពេជ្រដែលទើបរកឃើញ គឺជាគ្រាប់ពេជ្រធំលំដាប់ទី២របស់ពិភពលោក បន្ទាប់ពីការរកឃើញគ្រាប់ពេជ្រ Cullinan ទំហំ ៣០១៦ការ៉ាត់ នៅអាហ្វ្រិកខាងត្បូងកាលពីឆ្នាំ១៩០៥។
ប្រធានក្រុមហ៊ុន Lucara លោក William Lamb បានរៀបរាប់ថា វាគឺជាការរកឃើញដ៏អស្ចារ្យ ដែលប្រើប្រាស់បច្ចេកវិទ្យា Mega Diamond Recovery X-ray របស់ក្រុមហ៊ុន ដែលបានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០១៧។
បុតស្វាណា គឺជាប្រទេសផលិតពេជ្រដ៏ធំបំផុតមួយរបស់ពិភពលោក។ ការផលិតពេជ្រ ត្រូវចាត់ទុកជាប្រភពចំណូលចម្បងរបស់បុតស្វាណា ដែលស្មើនឹង ៣០%នៃផលិតផលក្នុងស្រុកសរុប និង ៨០%នៃការនាំចេញ។
មុនពេលការរកឃើញគ្រាប់ពេជ្រដ៏ធំនេះ ក្រុមហ៊ុន Lucara ក៏ធ្លាប់រកឃើញគ្រាប់ពេជ្រធំមួយទៀតនៅអណ្ដូងរ៉ែ Karowe កាលពីឆ្នាំ២០១៩ផងដែរ ដោយកាលណោះគ្រាប់ពេជ្រដែលរកឃើញមានទំហំ ១៧៥៨ការ៉ាត់ ហើយដាក់ឈ្មោះឲ្យពេជ្រនោះថា «Sewelo»។
អណ្តូងរ៉ែពេជ្រ Karowe បានចាប់ផ្តើមបើកដំណើរការក្នុងឆ្នាំ២០១២ ដោយលក់ពេជ្របានចំនួន ២១៦គ្រាប់ ហើយក្នុង១គ្រាប់ៗមានតម្លៃជាង ១លានដុល្លារ និងពេជ្រប្រហែលជា ១១គ្រាប់ផ្សេងទៀតអាចលក់ក្នុង១គ្រាប់ៗបានជាង ១០លានដុល្លារ៕
ដោយ៖ ឈាង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


