KPT+
មកស្គាល់ត្បូងពេជ្រថ្លៃជាងគេបំផុតលើពិភពលោក
មកស្គាល់ត្បូងពេជ្រថ្លៃជាងគេបំផុតលើពិភពលោកទាំង ៧ ជាមួយកម្ពុជាថ្មី!
៧. ពេជ្រ Perfect Pink តម្លៃ ២៣.២ លានដុល្លារ

យោងតាមការបញ្ជាក់ពីក្រុមហ៊ុនដេញថ្លៃ Christie’s និយាយថា ត្បូងពេជ្រដ៏កម្រនេះមានទំហំ ១៤.២៣ ការ៉ាត់ លក់ក្នុងតម្លៃ ២៣.១៦៥.៩៦៨ ដុល្លារ។
៦. ពេជ្រ Wittelsbach តម្លៃ ២៣.៤ លានដុល្លារ

ពេជ្រ Wittelsbach-Graff ជាត្បូងពេជ្រពណ៌ខៀវដែលមានទំហំ ៣១.០៦ ការ៉ាត់ជាមួយនឹងភាពច្បាស់ល្អបំផុតពីផ្ទៃក្នុងដែលមានប្រភពចេញមកពីល្បាយគ្រួស-ដីឥដ្ឋឈ្មោះ Kollur Mine ប្រទេសឥណ្ឌា។
៥. ពេជ្រ Winston Blue តម្លៃ ២៣.៨ លានដុល្លារ

ពេជ្រនេះជាត្បូងពណ៌ខៀវធំបំផុតដែលបានទិញដោយក្រុមហ៊ុនផលិតគ្រឿងអលង្ការ Harry Winston .Inc នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៤ ពីជនអនាមិកម្នាក់ តម្លៃ ២៣.៨ លានដុល្លារ នៅក្នុងពិធីដេញថ្លៃការលក់គ្រឿងអលង្ការរបស់ Christie’s។
៤. ពេជ្រ Pink Star តម្លៃ ៧១.២ លានដុល្លារ

ជាពេជ្រដែលមានទម្ងន់ ៥៩.៦០ ការ៉ាត់ ហើយត្រូវបានជីកបានដោយក្រុមហ៊ុនពេជ្រអន្តរជាតិ De Beers ក្នុងឆ្នាំ ១៩៩៩ នៅអាហ្វ្រិកខាងត្បូង។ វាមានទំងន់ ១៣២.៥ ការ៉ាត់ កាលមិនទាន់ច្នៃ។
៣. ពេជ្រ Centenary តម្លៃ ១០០ លានដុល្លារ

ពេជ្រ De Beers Centenary មានទំហំ ២៧៣.៨៥ ការ៉ាត់ដែលជាពេជ្រធំបំផុតទី ៣ ត្រូវបានផលិតនៅអណ្ដូងរ៉ែពេជ្រ Premier Mine ប្រទេសអាហ្រ្វិកខាងត្បូង។ ក្នុងចំណោមត្បូងពេជ្រមានពណ៌ល្អបំផុត មានតែពេជ្រ Cullinan ប៉ុណ្ណោះដែលធំជាងពេជ្រ Centenary ។
២. ពេជ្រ Hope តម្លៃ ២០០-២២៥០ លានដុល្លារ

វាជាត្បូងមួយក្នុងចំណោមរតនវត្ថុដ៏ល្បីល្បាញបំផុតនៅលើពិភពលោកដែលមានកំណត់ត្រាជាកម្មសិទ្ធិមានអាយុកាលជិតបួនសតវត្សរ៍មកហើយ។ ពេជ្រ Hope មានទំងន់ ៤៥.៥២ ការ៉ាត់។
១. ពេជ្រ The Cullinan តម្លៃ ២ ប៊ីលានដុល្លារ

គ្រាប់ពេជ្រ Cullinan ជាត្បូងពេជ្រដែលមានគុណភាពខ្ពស់ជាងគេបំផុតដែលមិនធ្លាប់មាន ទម្ងន់ ៣.១០៦.៧៥ ការ៉ាត់ ត្រូវបានរកឃើញនៅអណ្តូងរ៉ែ Premier ក្នុងទីក្រុង Cullinan ប្រទេសអាហ្វ្រិកខាងត្បូង នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ១៩០៥ ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wikipedia
ចុចអាន៖វ័យក្រោម ៣០ មិនទាន់ជោគជ័យ កុំអាលបាក់ទឹកចិត្ត គួរដឹងមេរៀនទាំងនេះសិន
ចុចអាន៖មនុស្សជោគជ័យធ្វើអ្វីខ្លះ រាល់ពេលពួកគេបាក់ទឹកចិត្ត?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ