KPT+
ជឿឬអត់? កាបូបរូបបង្កងយីហោ LV នេះ មានតម្លៃជិត ២ ម៉ឺនដុល្លារ
យោងតាម Business Standard ការបង្កើតរូបរាងចុងក្រោយបង្អស់របស់យីហោពិភពលោក Louis Vuitton (LV) បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅពេលដែលប្រភពជាច្រើនបានបង្ហាញពីកាបូបដែលមានរាងដូចបង្កងមានតម្លៃ ១៨,០០០ ដុល្លារអាមេរិក កាលពីថ្ងៃទី ០៦ ខែកុម្ភៈ។
ការរចនានេះបានបង្ហាញខ្លួននៅក្នុងកម្មវិធី Paris Fashion Week Fall Winter 2025 ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែមករា។ វាគឺជាការសហការរវាងនាយកច្នៃប្រឌិត Pharrell Williams និងអ្នករចនាម៉ូដសម្លៀកបំពាក់តាមដងផ្លូវដ៏ល្បីល្បាញរបស់ជប៉ុន NIGO ។ ពួកវាត្រូវបានផលិតចេញពីស្បែក Vachetta បោះពុម្ពដោយនិមិត្តសញ្ញានិមិត្តសញ្ញារបស់យីហោបារាំង និងមានរូបសត្វ Crustaceans ។ ក្រៅពីកាបូប យីហោនេះក៏យកបង្កងដាក់បង្ហាញនៅលើសម្លៀកបំពាក់ និងគ្រឿងតុបតែងលម្អផ្សេងៗដែរ។
នៅលើ Instagram ទស្សនិកជនជាច្រើនបានបញ្ចេញមតិលើកាបូបនោះថា លុយជិត២ម៉ឺនដុល្លារសម្រាប់បង្កងមួយក្បាល ពួកគេពិតជាមិនយល់នោះទេ ដែលមនុស្សជាច្រើនចំណាយលុយទៅទិញរបស់បែបនេះយកមកជាកម្មសិទ្ធផ្ទាល់ខ្លួន។ ប៉ុន្តែយ៉ាងណា អ្នកខ្លះបានតបវិញថា សិល្បៈមានតម្លៃមិនអាចកាត់ថ្លៃបាន ប្រសិនបើពួកគេមានលុយ ក៏ពួកគេទិញវាដែរ។ វាស្អាតហើយប្លែក និងជាម៉ូដគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត។
Louis Vuitton ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៥៤ហើយតែងតែស្ថិតក្នុងផ្ទះម៉ូដប្រណីតថ្លៃបំផុតទាំង ១០ក្នុងពិភពលោក។ មុននឹងដាក់បង្ហាញកាបូបបង្កង ក្រុមហ៊ុនបានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងកាបូបរាងដូចយន្តហោះតម្លៃ ៣៩,០០០ ដុល្លារ និងកាបូបរាងដូចកាសែត ថ្នាំលាបកំប៉ុង ឬរាងខូឃីមានតម្លៃជាង ២,០០០ ដុល្លារអាមេរិកឯណោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសវ័យក្មេង ក្លាយជាសេដ្ធីមានជាងគេក្នុងចំណោម YouTuber លើលោក
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


