ព័ត៌មានអន្ដរជាតិ
ទីផ្សារពេជ្រធម្មជាតិកំពុងធ្លាក់ចុះ ដោយសារតែប្រជាជនអាមេរិកចូលចិត្តពេជ្រចិញ្ចឹមជាង
បើយោងតាមរបាយការណ៍របស់ Bloomberg ការកើនឡើងនៃជម្រើសពេជ្រចិញ្ចឹមដើម្បីធ្វើជាចិញ្ចៀនភ្ជាប់ពាក្យ កំពុងឈានចូលទៅក្នុងទីផ្សារពេជ្រដ៏ពេញនិយម ។

តាំងពីមានជំងឺរាតត្បាតមក ទីផ្សារពេជ្រ និងទំនិញប្រណីតៗបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈពេជ្រចិញ្ចឹមដណ្ដើមចំណែកទីផ្សារពេជ្រធម្មជាតិដល់ទៅ ៩ ភាគរយ ហើយឥណ្ឌាជាកន្លែងផ្គត់ផ្គង់ និងច្នៃពេជ្រចិញ្ចឹមមួយចំនួនធំ ។

ជាឧទាហរណ៍ ក្រុមហ៊ុនពេជ្រយក្ស De Beers ត្រូវកាត់បន្ថយតម្លៃជាង ៤០ ភាគរយ សម្រាប់ពេជ្រពី ២ ទៅ ៤ ការាត់ ដែលមានគុណភាពខ្ពស់ប៉ុន្តែមិនល្អឥតខ្ចោះទេ ។

កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុនខាងលើ បានគិតប្រាក់ប្រហែល ១ ៤០០ ដុល្លារ ក្នុងមួយការាត់ ដល់ខែកក្កដា វាបានធ្លាក់ចុះមកនៅត្រឹម ៨៥០ ដុល្លារក្នុងមួយការាត់វិញហើយតម្លៃទីផ្សារបន្ទាប់បន្សំនៅតែទាបជាងនេះ ១០ ភាគរយ ដែលមានន័យថាអាចធ្លាក់ចុះបន្ថែមទៀតនាពេលអនាគត ៕
ប្រែសម្រួល៖ វារី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


