Connect with us

ព័ត៌មានអន្ដរជាតិ

ត្រួសៗពីត្បូងពេជ្រខៀវ សំខាន់ខ្លាំងចំពោះស្ដេចអារ៉ាប៊ីសាអូឌីត ដល់ថ្នាកខឹងថៃជាង៣០ឆ្នាំ

បានផុស

នៅ

ត្បូងពេជ្រពណ៌ខៀវមានសារៈសំខាន់យ៉ាងជ្រាលជ្រៅ ចំពោះប្រទេសអារ៉ាប៊ីសាអូឌីត មិនត្រឹមតែដោយសារតែតម្លៃរូបិយវត្ថុរបស់វាប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែនិមិត្តសញ្ញា សែរាជវង្ស និងទម្ងន់នយោបាយដ៏មានកិត្យានុភាព។

ជាងនេះទៅទៀត Blue Diamond Affair គឺជាពេជ្រខៀវដ៏កម្រមួយដែលវិសេសវិសាលបំផុត មិនអាចកាត់ថ្លៃបានចំពោះស្ដេចអារ៉ាប៊ីសាអូឌីត ពោលគឺជាព្រះរាជអំណោយរបស់ទ្រង់ទុកជូនដល់មហេសីរបស់ព្រះអង្គតែប៉ុណ្ណោះ។

ខាងក្រោមនេះ គឺមូលហេតុដែលគ្រឿងអលង្ការ៥០ការ៉ាត់របស់ស្ដេចប្រេងច្រើនជាងគេលើលោក ក្លាយជាបញ្ហារសើប និងយូរអង្វែងសម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសថៃ ។

អ្នកលួចត្បូង Kriangkrai Techamong(ឆ្វេង) ពិភាក្សាជាមួយលោក Chalor Kerdthes(ស្តាំ)
(រូបថតដោយ Aswin Wongnorkaew)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ជាព្រះរាជទ្រព្យដ៏មានតម្លៃមហាសាល

រតនភណ្ឌដែលត្រូវបានគេលួច រួមទាំងពេជ្រពណ៌ខៀវដ៏កម្រ ៥០ការ៉ាត់ ជាកម្មសិទ្ធិរបស់រាជវង្សអារ៉ាប៊ីសាអូឌីតជាន់ខ្ពស់ គឺព្រះអង្គម្ចាស់ Faisal bin Fahd ដែលជាបុត្រារបស់ស្តេច Fahd នាពេលនោះ។ យោងតាមរបាយការណ៍ក៏បានបញ្ចាក់ថា ត្បូងពេជ្រនោះគឺវត្ថុស័ក្តិសិទ្ធិ ដែលទ្រង់បានផ្តល់ជាអំណោយប្រគល់ជូនព្រះរាជវង្សានុវង្សរបស់ទ្រង់។

នៅក្នុងរាជាធិបតេយ្យឈូងសមុទ្រ ទ្រព្យសម្បត្តិរបស់រាជវង្ស ជាពិសេសត្បូងដ៏កម្រ គឺតំណាងឲ្យពូជពង្ស កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សែរាជវង្ស។ ចំណែកឯការបាត់បង់មរតករបស់រាជវង្ស ត្រូវបានគេមើលឃើញថា មិនមែនគ្រាន់តែជាការលួចទេ ប៉ុន្តែជាការបំផ្លាញកិត្យានុភាពរបស់រាជាធិបតេយ្យអារ៉ាប៊ីសាអូឌីតផងដែរ។

២. ការស្លាប់របស់អ្នកការទូតអារ៉ាប៊ីសាអូឌីតដល់ទៅ៣នាក់ និង អ្នកជំនួញម្នាក់ទៀត

ក្នុងឆ្នាំ ១៩៩០ អ្នកការទូតអារ៉ាប៊ីសាអូឌីត៣នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងបាងកក ដែលទំនងជាកំពុងស៊ើបអង្កេតពាក់ព័ន្ធនឹងការលួចគ្រឿងអលង្ការ។ អ្វីដែលកានតែធ្វើឲ្យប្រទេសស្ថិតនៅមជ្ឈិមបូព៌ាកាន់តែមានកំហឹងខ្លាំងក្លា នោះគឺអ្នកជំនួញអារ៉ាប៊ីសាអូឌីតម្នាក់ទៀត បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត ដែលកាលណោះគេសន្មតថាជាករណីឃាតកម្ម។

ទោះជាយ៉ាងណាក៏ដោយ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ពី​បទ​សម្លាប់​ឡើយ។ អារ៉ាប៊ីសាអូឌីត យល់ឃើញថា ការបរាជ័យនៃយុត្តិធម៌ ឬការបិទបាំងដោយចេតនាដោយអាជ្ញាធរថៃគឺជារឿងមួយដែលមិនគួរកើតឡើងលើជាតិសាសន៍របស់ពួកគេនោះទេ។ ពេលនោះ គ្រាប់ពេជ្របានក្លាយជាជំហរសម្រាប់ភាពអយុត្តិធម៌កាន់តែទូលំទូលាយ រួមទាំងការស្លាប់របស់ជនជាតិអារ៉ាប៊ីសាអូឌីតជាហូរហែរ។

៣ .មានគោលការណ៍ការទូតដោយសេចក្តីថ្លៃថ្នូរ

អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសដែលមានសេចក្តីថ្លៃថ្នូរ និងមោទនភាពរបស់រដ្ឋត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ បានបកស្រាយករណីនេះថា ជាការ​មិន​គោរព​របស់​រដ្ឋាភិបាល​ថៃ​ដែល​មិន​បាន​ដោះស្រាយ​បញ្ហា។ ឧទាហរណ៍នៃអំពើពុករលួយ និងការរួចពីសំណាញ់​ច្បាប់នៅក្នុងស្ថាប័នប៉ូលិស និងតុលាការរបស់ប្រទេសថៃ។

មិនបង្អង់យូរឡើយ ប្រទេសមហាសេដ្ធីនេះរបានជ្រើសរើសផ្ដាច់ទំនាក់ទំនង, បង្កកការធ្វើចំណាកស្រុក និងពន្យារពេលទំនាក់ទំនងសេដ្ឋកិច្ចអស់រយៈពេលជាង ៣០ ឆ្នាំ។

៤. ពេជ្រជានិមិត្តរូបជាតិ និងភាពរុងរឿង

អាថ៌កំបាំង​និង​ពាក្យ​ចចាមអារ៉ាម​ថា​ ការ​ចាត់ចែង​ពេជ្រ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​ថៃ​បាន​ពង្រីក​កំហឹង​អារ៉ាប៊ីសាអូឌីតកានតែអូសបន្លាយជាងមុន។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ត្បូងក្លែងក្លាយត្រូវបានប្រគល់មកវិញ ហើយថាភរិយារបស់ឧត្តមសេនីយ៍ថៃជាច្រើនរូប ត្រូវបានគេឃើញពាក់គ្រឿងអលង្ការដែលត្រូវនឹងពេជ្រដែលបានបាត់ទៅ ដែលនោះកាន់តែបន្ថែមភ្លើង ប្រៀបដូចទៅនឹងការប្រមាថដល់សែរាជវង្ស។

ចំពោះសាធារណៈជន និងរាជាធិបតេយ្យ អារ៉ាប៊ីសាអូឌីត នេះមិនមែនគ្រាន់តែបាត់បង់ទ្រព្យសម្បត្ដិប៉ុណ្ណោះទេ វាជាការអាម៉ាស់របស់ប្រទេសជាតិថែមមួយកម្រិតទៀត។

ដូច្នោះហើយ ទើបធ្វើឲ្យថៃនិងអារ៉ាប៊ីសាអូឌីត ត្រូវចំណាយពេលវេលាដល់ទៅ៣០ឆ្នាំ ដើម្បីស្តារទំនាក់ទំនងឡើងវិញ។ នាពេលនោះ អារ៉ាប៊ីសាអូឌីតបានបដិសេធការធ្វើឲ្យមានលក្ខណៈធម្មតារហូតដល់ពួកគេ បានទទួលការសុំទោសជាសាធារណៈ។ ប៉ុន្តែ ការជឿទុកចិត្តខាងការទូតដែលកសាងឡើងវិញ ត្រូវធ្វើឲ្យប្រុងប្រយ័ត្នបំផុត។

ជាពិសេស មានតែនៅក្នុងឆ្នាំ២០២២ប៉ុណ្ណោះ ដែលគោលនយោបាយការបរទេសដ៏ជាក់ស្តែងរបស់ព្រះអង្គម្ចាស់ Mohammed bin Salman បានសម្រេចចិត្តឆ្ពោះទៅមុខ ទោះបីជាគ្រាប់ពេជ្រពណ៌ខៀវនៅតែបាត់រកមិនឃើញយ៉ាងណាក្ដី៕

ប៉ូលិស​ថៃ​បង្ហាញ​គ្រឿងអលង្ការ​មួយ​ចំនួន​ដែល​ពួក​គេ​រក​ឃើញ​ដោយ Kriangkrai ដែលដាក់​ខ្នោះ​ដៃ​ខាងស្តាំ
(រូបភាព៖BBC)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បាត់ខ្លួន ៣៦ ឆ្នាំហើយ តើត្បូងពេជ្រខៀវអារ៉ាប៊ីសាអូឌីតដែលថៃលួចទៅ នៅទីណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ទំនប់ស្ទាក់ទឹកសាលាតាអន ទាក់ទាញ​ទេសចរ​​ ថែម​ទាំង​​ប្រភព​​ចំណូល​ពលរដ្ឋក្នុងមូលដ្ឋាន​

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ត្រួសៗពីត្បូងពេជ្រខៀវ សំខាន់ខ្លាំងចំពោះស្ដេចអារ៉ាប៊ីសាអូឌីត ដល់ថ្នាកខឹងថៃជាង៣០ឆ្នាំ

សេដ្ឋកិច្ច១២ នាទីutes មុន

ក្រុមហ៊ុនចិន ចង់ពង្រីកការវិនិយោគ បង្កើតរោងចក្រនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ថៃ និងមីយ៉ាន់ម៉ា ពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន ចំពេលមានការបំពុលទន្លេ និងការឆបោក

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ក្រុម APT សហរដ្ឋអាមេរិក “NightHawk” ត្រូវបានរកឃើញថា បានវាយប្រហារយូរអង្វែងលើវិស័យសំខាន់ៗ របស់ចិន

Sokha Hotels

ព័ត៌មានពេញនិយម