ទឹកជំនន់ Archives - Kampuchea Thmey Daily

រដូវវស្សាប្រឈមគ្រោះទឹកជំនន់ ពលរដ្ឋរស់នៅតាមដងទន្លេក្នុងខេត្តរតនគិរីទទួលបានវគ្គបណ្តុះបណ្តាលការពារខ្លួន
ខណៈរដូវវស្សាកំពុងឈានចូលមកដល់ និងមានហានិភ័យទឹកជំនន់អាចកើតឡើងនៅតាមដងទន្លេ សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានរៀបចំកម្មវិធីសម្តែងសង្គ្រោះបន្ទាន់ទឹកជំនន់ និងបណ្តុះបណ្តាលការត្រៀមបង្ការគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេសាន ក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី។

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ និងប្រជាពលរដ្ឋជាង ៣០០នាក់ ដោយផ្តោតលើការបង្កើនចំណេះដឹង និងជំនាញឆ្លើយតបគ្រោះមហន្តរាយ ជាពិសេសគ្រោះទឹកជំនន់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងអគ្គិភ័យ។

លោក ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងត្រៀមសម្ភារៈចាំបាច់ជាមុន ដូចជា ទូក ធុងសាំង និងសម្ភារៈសង្គ្រោះផ្សេងៗ ដើម្បីត្រៀមខ្លួនឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើងភ្លាមៗ។ លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការបង្ការគ្រោះមហន្តរាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ។

ពលរដ្ឋទទួលវគ្គបណ្តុះបណ្តាលសង្គ្រោះបឋម

តាមការបញ្ជាក់ពីលោក ជី បុត្វា ប្រធានគម្រោងសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ ខេត្តរតនគិរី សកម្មភាពនេះជាផ្នែកមួយនៃគម្រោង «ការកែលម្អភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា» ដែលអនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ ក្នុងខេត្តរតនគិរី និងស្ទឹងត្រែង។ គម្រោងនេះមានគោលបំណងពង្រឹងសមត្ថភាពសហគមន៍ឱ្យអាចបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

ទោះបីគ្រោះមហន្តរាយធម្មជាតិមិនអាចទស្សន៍ទាយបានជាក់លាក់ក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋអាចត្រៀមខ្លួនជាមុនបានតាមរយៈការយល់ដឹង និងការបណ្តុះបណ្តាលជំនាញចាំបាច់ ដើម្បីកាត់បន្ថយហានិភ័យ និងការខូចខាតដែលអាចកើតមាន។

មន្ត្រីពាក់ព័ន្ធបានឱ្យដឹងថា ការរៀបចំសមយុទ្ធ និងវគ្គបណ្តុះបណ្តាលនេះ គឺជាការត្រៀមទុកជាមុនសម្រាប់រដូវទឹកជំនន់ដែលអាចកើតមាននៅអំឡុងខែកញ្ញា ដោយសារតំបន់មួយចំនួនក្នុងស្រុកអណ្តូងមាសមានភូមិសាស្ត្រងាយរងគ្រោះដោយទឹកជំនន់។ កម្មវិធីនេះក៏ជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ ស្ថាប័នជំនាញ និងសហគមន៍ ក្នុងការគ្រប់ គ្រងហានិភ័យ និងឆ្លើយតបគ្រោះមហន្តរាយឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

ដោយ៖ ខៀវ ចាប

The post រដូវវស្សាប្រឈមគ្រោះទឹកជំនន់ ពលរដ្ឋរស់នៅតាមដងទន្លេក្នុងខេត្តរតនគិរីទទួលបានវគ្គបណ្តុះបណ្តាលការពារខ្លួន appeared first on Kampuchea Thmey Daily.

ថៃ ប្រកាសអាសន្ន នៅខេត្ត ចំនួន៥ ដោយសារបាក់ដីភ្នំ និងទឹកជំនន់ ហូរបុកយ៉ាងគំហុក
ខេត្តថៃចំនួន៥ ត្រូវបានប្រកាសដាក់ក្នុងភាពអាសន្ន ដោយសារគ្រោះបំណាក់ដី និងទឹកជំនន់ហូរបុកយ៉ាងគំហុក ដល់ចុងសប្តាហ៍។

(រូប៖ The Nation)

សារព័ត៌មាន The Nation បានដកស្រង់សេចក្តីប្រកាសរបស់ នាយកដ្ឋានធនធានរ៉ែថៃ ដែលព្រមានកាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ថា ខេត្តភាគខាងត្បូងចំនួន៥ គឺ Phang Nga, Ranong, Krabi, Phuket និង Satun ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឃ្លាំមើលគ្រោះមហន្តរាយធម្មជាតិ និងប្រកាសអាសន្ន ដោយសារតែឥទ្ធិពលព្យុះ ដែលនឹងបង្កឲ្យបាក់ដីភ្នំ និងទឹកជំនន់រហ័ស។

ក្នុងសេចក្តីប្រកាសនោះ, ខេត្តទាំង៥ នឹងជួបប្រទះព្យុះភ្លៀងដ៏ខ្លាំងក្លា ដែលនឹងបង្អុរទឹកភ្លៀង ក្នុងកម្រិតលើស ១០០មិល្លីម៉ែត្រ សម្រាប់រយៈពេល ២៤ម៉ោង។

ដោយសារតែឥទ្ធិពលដ៏ខ្លាំងនេះហើយ តំបន់ជាច្រើន នៅតាមបណ្តាខេត្តខាងលើ នឹងកើតមានបាតុភូតខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ ផ្គររន្ទះ ថែមទាំងបាក់ដីភ្នំ ទៀតផង។

(រូប៖ The Nation)

ឲ្យតែនិយាយពីគ្រោះធម្មជាតិនៅភាគខាងត្បូង, ប្រជាជនថៃ នៅមិនទាន់បាត់ភាពឈឺចាប់ឡើយ ​ចំពោះសោកនាដកម្មទឹកជំនន់នៅទីនោះ កាលពីចុងឆ្នាំ២០២៥ ដែលផ្តាច់ជីវិត មនុស្សរាប់រយនាក់ ជាពិសេសក្នុងក្រុង Hat Yai។

តួលេខក្រៅផ្លូវការ នៃមនុស្សស្លាប់ ដោយគ្រោះទឹកជំនន់ដ៏សាហាវនោះ មានប្រមាណ ១៨០នាក់ ក្នុងខេត្ត Songkhla ជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេ។

សម្រាប់ការខូចខាតវិញ ការវាយតម្លៃបឋម បានរកឃើញថ្លៃខាតបង់ ក្នុងទំហំទឹកប្រាក់ប្រមាណ ១ ២០០លានបាត ក្នុងនោះរួមមានការខូចខាតអគារ ៧៥៩លានបាត, ឧបករណ៍/គ្រឿងបរិក្ខារ ៣៧១លានបាត និងសម្ភារៈ ៥លានបាត។

បន្ថែមពីលើការបាត់បាត់ជីវិតមនុស្ស និងការខូចខាតទាំងអស់នេះហើយ ពលរដ្ឋថៃជាង ២០០នាក់ ដល់ថ្នាក់កើតជំងឺផ្លូវចិត្តទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ថៃ ឈានចូលដំណាក់កាលគ្រោះថ្នាក់ នៃគ្រោះរាំងស្ងួតជាប្រវត្តិសាស្រ្ត​ និងរលកកម្តៅ ដ៏ខ្លាំង មិនធ្លាប់មាន

The post ថៃ ប្រកាសអាសន្ន នៅខេត្ត ចំនួន៥ ដោយសារបាក់ដីភ្នំ និងទឹកជំនន់ ហូរបុកយ៉ាងគំហុក appeared first on Kampuchea Thmey Daily.

រដូវវស្សាប្រឈមគ្រោះទឹកជំនន់! នាយករដ្ឋមន្រ្តីណែនាំឱ្យកំណត់ទីទួលសុវត្ថិភាព និងត្រៀមកម្លាំងជួយសង្គ្រោះពលរដ្ឋ
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តតាមដានឱ្យដិតដល់ជាមួយគណៈអភិបាលរាជធានី-ខេត្ត ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ក្នុងករណីមានគ្រោះទឹកជំនន់ ក៏ដូចជាការចាត់វិធានការបន្ទាន់ដោយត្រៀមកម្លាំង មធ្យោបាយ សម្ភារៈចាំបាច់នានា ដើម្បីធ្វើអន្តរាគមន៍សង្គ្រោះទាន់ពេលតាមការចាំបាច់។ ការណែនាំនេះធ្វើឡើង ខណៈរដូវវស្សាចូលមកដល់ ដែលនឹងមានភ្លៀងធ្លាក់ជាញឹកញាប់ បង្កទៅជាជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន ជាពិសេសតំបន់វាលទំនាប។

អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រូវតាមដានជាប់ជាប្រចាំអំពីការ​ព្យាករណ៍អាកាសធាតុ ជាពិសេសការវិវត្តនៃកម្ពស់ទឹក និងត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលរាជធានី-ខេត្ត ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀម ស្បៀងនិងសម្ភារៈចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ ដែលបង្កឱ្យមានការខូចខាតដល់ដំណាំរបស់ប្រជាពលរដ្ឋដែលចាំបាច់ត្រូវជួយស្តារឡើងវិញ។

សម្តេចធិបតី ក៏បានណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិតត្រូវបង្កើនភាពសកម្មក្នុងការចុះជួបប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រជាកសិករ និងត្រៀមលក្ខណៈក្នុងការជួយពួកគាត់នៅពេលដែលមានគ្រោះមហន្តរាយ។

គួរជម្រាបថា គ្រោះទឹកជំនន់កន្លងមកបានបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងបណ្ដាលឱ្យខូចខាតដំណាំរបស់ប្រជាកសិករ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចេញអន្តរាគមន៍ជាកញ្ចប់ថវិកា ស្បៀងអាហារ និងចែកពូជស្រូវជូនប្រជាកសិករ សម្រាប់បង្កបង្កើនផលឡើងវិញក្រោយពេលទឹកស្រក៕

The post រដូវវស្សាប្រឈមគ្រោះទឹកជំនន់! នាយករដ្ឋមន្រ្តីណែនាំឱ្យកំណត់ទីទួលសុវត្ថិភាព និងត្រៀមកម្លាំងជួយសង្គ្រោះពលរដ្ឋ appeared first on Kampuchea Thmey Daily.

ទោះក្នុងខែប្រាំង តែ ខេត្តថៃ ចំនួន ៣៧ កំពុងប្រុងជើងការខ្ពស់ ព្រោះហានិភ័យ គ្រោះទឹកជំនន់
មិនទាន់ផុតខែប្រាំងផង តែប្រទេសថៃ បានចេញការព្រមាន ឲ្យខេត្តចំនួន៣៧ ប្រុងជើងការខ្ពស់ និងដាក់ខេត្តទាំងនោះ ចូលក្នុងបញ្ជីហានិភ័យ នៃគ្រោះទឹកជំនន់។

(រូប៖ The Nation)

តាមការផ្សាយរបស់ The Nation កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦, ក្នុងសេចក្តីប្រកាសរបស់ នាយកដ្ឋានឧតុនិយមថៃ បានបង្ហាញឈ្មោះខេត្តទាំង ៣៧នោះ ដែលមានដូចជា៖ Mae Hong Son, Chiang Mai, Chiang Rai, Uthai Thani, Tak, Phetchabun, Phitsanulok, Kamphaeng Phet, Loei, Nong Khai, Bueng Kan, Nakhon Phanom, Udon Thani, Sakon Nakhon, Mukdahan, Ubon Ratchathani, Sa Kaeo, Rayong, Chanthaburi, Trat, Kanchanaburi, Ratchaburi, Phetchaburi, Chumphon, Surat Thani, Ranong, Nakhon Si Thammarat, Phatthalung, Songkhla, Phang Nga, Trang, Krabi, Phuket, Satun, Pattani, Yala និង Narathiwat។

នាយកដ្ឋានឧតុនិយមថៃ បញ្ជាក់ថា ខេត្តទាំងនេះ ត្រូវបានដាក់ចូលក្នុងបញ្ជីហានិភ័យខ្ពស់ នៃគ្រោះទឹកជំនន់ បង្កឡើងដោយព្យុះភ្លៀង នៅចុងសប្តាហ៍នេះ ដែលបណ្តាលមកពី បម្រែបម្រួលនៃប្រព័ន្ធសម្ពាធទាបដ៏ខ្លាំងក្លាមួយ ពីខាងក្រោម នៃឈូងសមុទ្របេងហ្គាល់ ឆ្ពោះទៅកាន់ភាគខាងលើ នៃឈូងសមុទ្រនេះ រួមផ្សំ ជាមួយនឹងការបង្កើនកម្លាំងនៃខ្យល់មូសុងនិរតី បោកបក់លើសមុទ្រ អាដាម៉ាន់ និងឈូងសមុទ្រថៃ។

ការព្រមាននេះ កើតឡើងស្របពេលថៃ ប្រកាសអាសាន្ន អំពីគ្រោះទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ  នៅខេត្ត Phetchabun ភាគខាងជើងប្រទេស ដោយសារតែឥទ្ធិពលព្យុះភ្លៀង ដែលវាយប្រហារ នៅចុងសប្តាហ៍នេះ។

នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានឲ្យខេត្តនេះ ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសស្រុកចំនួន៣ គឺ Mueang Phetchabun, Lom Sak និង Wang Pong ដែលនឹងរងការវាយប្រហារធ្ងន់ធ្ងរ ដោយគ្រោះធម្មជាតិ ខណៈអាជ្ញាធរប្រកាសថា តំបន់ខាងលើជាកន្លែងមានហានិភ័យខ្ពស់, ពលរដ្ឋត្រូវប្រយ័ត្នឲ្យមែនទែន ចំពោះបាតុភូតនានា រួមទាំងរន្ទះបាញ់ និងការបាក់ដីភ្នំផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ខេត្តភាគខាងជើង ប្រទេសថៃ ប្រកាសអាសន្នគ្រោះទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ

The post ទោះក្នុងខែប្រាំង តែ ខេត្តថៃ ចំនួន ៣៧ កំពុងប្រុងជើងការខ្ពស់ ព្រោះហានិភ័យ គ្រោះទឹកជំនន់ appeared first on Kampuchea Thmey Daily.

ខេត្តភាគខាងជើង ប្រទេសថៃ ប្រកាសអាសន្នគ្រោះទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ
ខេត្តភាគខាងជើងប្រទេសថៃ គឺ Phetchabun បានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ ដោយសារតែឥទ្ធិពលព្យុះភ្លៀង ដែលវាយប្រហារ នៅចុងសប្តាហ៍នេះ។

(រូប៖ The Nation)

តាមការផ្សាយរបស់ The Nation កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានឲ្យខេត្តនេះ ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសស្រុកចំនួន៣ គឺ Mueang Phetchabun, Lom Sak និង Wang Pong ដែលនឹងរងការវាយប្រហារធ្ងន់ធ្ងរ ដោយគ្រោះធម្មជាតិ។

អាជ្ញាធរប្រកាសថា តំបន់ខាងលើជាកន្លែងមានហានិភ័យខ្ពស់, ពលរដ្ឋត្រូវប្រយ័ត្នឲ្យមែនទែន ចំពោះបាតុភូតនានា រួមទាំងរន្ទះបាញ់ និងការបាក់ដីភ្នំផងដែរ។

(រូប៖ The Nation)

ការព្រមាននេះកើតឡើង បន្ទាប់ពីនាយកដ្ឋានឧតុនិយមថៃ ទើបចេញសេចក្តីប្រកាសថា ព្យុះភ្លៀងថ្មី ដែលមានកម្លាំងដ៏ខ្លាំងក្លា នឹងបោកបក់ លើប្រទេសថៃ ដល់ថ្ងៃចន្ទ សប្តាហ៍ក្រោយ ប៉ះចំតំបន់ប៉ែកខាងជើង កណ្តាល ខាងកើត និងខាងត្បូង បង្កឲ្យមានជំនន់ទឹកភ្លៀង និងបំណាក់ដី ជាពិសេស តំបន់វាលទំនាប និងសហគមន៍ នៅតាមជួរភ្នំតែម្តង។

បាតុភូតនេះ គឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាប ដែលនឹងធ្វើដំណើរទៅកាន់ ភាគខាងលើ នៃឈូងសមុទ្របេងហ្គាល់ ខណៈខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលខ្លាំងជាងមុន មកលើសមុទ្រ អាដាម៉ាន់ និងឈូងសមុទ្រ ថៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ព្យុះភ្លៀងថ្មីដ៏ខ្លាំងក្លា បោះពួយទៅថៃ បន្ទាប់ពីព្យុះចាស់ បង្កការបំផ្លិចបំផ្លាញ ទើបហើយ

The post ខេត្តភាគខាងជើង ប្រទេសថៃ ប្រកាសអាសន្នគ្រោះទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

ពលរដ្ឋប៉ោយប៉ែត សង្ឃឹមថា ទឹក នឹងលែងជន់លិចនារដូវវស្សាខាងមុខ ខណៈគម្រោងលូប្រអប់បើកការដ្ឋានស្ថាបនា
អាជ្ញាធរ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត បាន​អបអរសាទរ ដោយ​សង្ឃឹម​ថា រដូវវស្សា​ខាងមុខ​នេះ ទី​រួម​ក្រុង​ប៉ោយប៉ែត នឹង​លែង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ជន់​លិច​ដូច​រាល់​ឆ្នាំ ខណៈ​គម្រោង​ប្រព័ន្ធ​លូ​ប្រអប់​ត្រូវ​បាន​បើក​ការដ្ឋាន​ស្ថាបនា​ជាង ៥០០ ម៉ែត្រ លើ​គម្រោង​ជាង ២ ០០០ ម៉ែត្រ បង្ហូរ​ចូល​អូរ​ព្រំដែន។

លោក គាត ហ៊ុល អភិបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ក្នុង​ឱកាស​បើក​ការដ្ឋាន​ស្ថាបនា​គម្រោង​លូ​ប្រអប់​ខាងលើ កាលពី​ព្រឹក​ថ្ងៃ​ទី ២០ កុម្ភៈ នេះ​ថា ក្នុងនាម រដ្ឋបាល​ក្រុង​ប៉ោយប៉ែត និង​ពលរដ្ឋ ក៏​ដូចជា​រូបលោក​ផ្ទាល់ ពិត​ជា​មាន​សេចក្ដី​រីករាយ​ជា​មួយ​នឹង​ការ​រង់ចាំ​គម្រោង​លូ​ប្រអប់​នេះ។ តាមរយៈ​គម្រោង​លូ​នេះ នឹង​ធ្វើ​ឲ្យ​ក្រុង​ដែល​រៀងរាល់​ឆ្នាំ​តែង​រង​ការ​លិចលង់​ដោយសារតែ​ជំនន់​ទឹក​ភ្លៀង នឹង​លែង​ជន់​លិច​ទៀតហើយ។

លោក​បន្ត​ថា លូ​ប្រអប់​ដែល​បើក​ការដ្ឋាន​ស្ថាបនា​នេះ​មាន​មុខ​កាត់ ២ ម៉ែត្រ គុណ​នឹង ២ ម៉ែត្រ ប្រវែង ៥១៥ ម៉ែត្រ តាម​បណ្ដោយ​ខាងកើត​ផ្លូវ​សម្ព័ន្ធភាព​(​ផ្លូវ​ស្តង់​តា​ងួន​) ស្ថិត​ក្នុង​ភូមិ​គីឡូ​លេខ ៤ សង្កាត់​ផ្សារ​កណ្ដាល។ ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​នេះ ភ្ជាប់​ជាមួយ​នឹង​ប្រព័ន្ធ​លូ​របស់​គម្រោង​អេ​ឌី​ប៊ី​ដែល​ធ្វើ​កាត់​ផ្លូវជាតិ​លេខ ៥ ដើម្បី​នាំ​ទឹក​ហូរ​ឆ្ពោះ​ទៅ​អូរ​ព្រំដែន។

លោក ព្រហ្ម លី អាជីវករ​លក់ដូរ​នៅ​តាម​ផ្លូវ​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល បាន​អរគុណ​ចំពោះ​រដ្ឋាភិបាល​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ថ្មី ដើម្បី​រំដោះ​ទឹក​នៅ​ប៉ោយប៉ែត​ដែល​តែងតែ​ជន់​លិច​នា​រដូវវស្សា។ លោក​សង្ឃឹម​ថា នៅ​ពេល​ដែល​ប្រព័ន្ធ​លូ​នេះ​ដាក់​រួច នឹង​មិន​មាន​ការ​ជន់​លិច​ផ្លូវ ក៏ដូចជា​ជន់​លិច​តំបន់​ប៉ោយប៉ែត​នេះ​ទៀត​ឡើយ។

អ្នកស្រី ជឺ ស្រីនី អាជីវករ​បញ្ចូល​ហ្គាស​នៅ​ក្នុង​សង្កាត់​ប៉ោយប៉ែត លើក​ឡើង​ដែរ​ថា ការ​ដែល​រដ្ឋ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ថ្មី គឺ ល្អ បញ្ចៀស​ការ​លិចលង់​នៅ​ផ្នែក​ខាងក្រោម កុំ​ឲ្យ​តែ​ការ​ដាក់​លូ​នេះ​យក​លុយ​ពី​ប្រជាពលរដ្ឋ​តាម​ផ្ទះ​នីមួយៗ មិន​អី​ទេ។ ធម្មតា​ការ​ធ្វើ​តែងតែ​ប៉ះពាល់ តែ​មាន​ការ​ប៉ះពាល់​តិចតួច អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង។

គួរ​ជម្រាប​ថា ទីក្រុង​ប៉ោយប៉ែត នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការ​រីកចម្រើន​សំណង់​អគារ​ខ្ពស់ៗ និង​ផ្លូវ​ថ្នល់។ ជាមួយ​នេះ ទីក្រុង​ប៉ោយប៉ែត ក៏​ជួប​ជំនន់​ទឹកភ្លៀង និង​ទឹក ពី​អូរ​ព្រំដែន នៅ​រដូវ​វស្សា​ផង​ដែរ។ ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្ដងៗ តែងតែ​មាន​ការ​ស្ទះ​ប្រព័ន្ធ​លូ បណ្ដាល​ឲ្យ​ទឹក​ជំនន់​ជន់​លិច​ផ្លូវ ផ្ទះសម្បែង និង​សាលារៀន ។​ល៕

អត្ថបទ ៖ អ.ពៅ

The post ពលរដ្ឋប៉ោយប៉ែត សង្ឃឹមថា ទឹក នឹងលែងជន់លិចនារដូវវស្សាខាងមុខ ខណៈគម្រោងលូប្រអប់បើកការដ្ឋានស្ថាបនា appeared first on Kampuchea Thmey Daily.

អាហ្វ្រិក​ខាងត្បូង​រងទឹកជំនន់ មនុស្ស​ស្លាប់​ជាង ១០០នាក់ និង​ ៣០ម៉ឺន​នាក់​ត្រូវ​ជម្លៀស
ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ប្រែប្រួល​អាកាស​ធាតុ​បង្ក​ឡើង​ដោយ​មនុស្ស​ បាន​ធ្វើឱ្យមានភ្លៀង​​ធ្លាក់​​ខ្លាំង និង​មាន​ទឹកជំនន់​នា​ពេលថ្មីៗ​នេះ ជា​ពិសេស​បាន​បំផ្លិច​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ទ្វីប​អាហ្រ្វិក​ខាង​ត្បូង​ ដោយ​សម្លាប់​មនុស្ស​ជាង​ ១០០នាក់ និង​ជាង​ ៣០០ ០០០នាក់​ផ្លាស់​ទី​លំ​នៅ​។

ព្យុះនៅ​អាហ្វ្រិកខាងត្បូង នៅ​តំបន់​ KwaNdengezi Station ។ Reuters

យោង​តាម ABC News, ការ​សិក្សា​មួយ​ដោយ​វិទ្យាស្ថាន​ World Weather Attribution ​ធ្វើ​ការ​វិភាគ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ​ បណ្តាល​ឱ្យ​មាន​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​។ ចំណែក​ផ្នែក​ខ្លះ​នៃ​អាហ្រ្វិក​ខាងត្បូង នៃ​តំបន់​ Mozambique និង Zimbabwe នឹង​​មាន​ភ្លៀង​ធ្លាក់​ក្នុង​មួយ​ឆ្នាំៗ​​ រយៈ​ពេល​ ១០​ថ្ងៃជាប់​គ្នា​។

ភ្លៀងនៅ​តំបន់​នេះ ​បាន​​បំផ្លិច​បំផ្លាញ​យ៉ាង​ខ្លាំង​ដល់​ផ្ទះ​សម្បែង​ ​និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ ដែល​គេ​ប៉ាន់ស្មាន​ថា​ មាន​តម្លៃ​រាប់​លាន​ដុល្លារ។ ចំណែក​ មនុស្ស​រង​ទុក្ខ​វេទនា រួម​ទាំងមាន​​ការ​បាត់​បង់​អាយុ​ជីវិត​​ផង​ដែរ។

ការ​សិក្សា​នេះ​ធ្វើឡើង​ដោយអ្នកវិទ្យាសាស្ត្រ​មក​ពី​ជុំវិញ​ពិភពលោក ដើម្បី​វាយ​តម្លៃ​ពីផលប៉ះពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ទៅ​លើ​គំរូផ្សេងៗ ​ដែល​ឈាន​ដល់​មាន​ការ​ប្រែប្រួល​អាកាសធាតុធ្ងន់ធ្ងរ។

ទិន្ន​ន័យ​ពី​ភ្លៀង​ធ្លាក់នាពេលថ្មីៗនេះ ជា​គ្រោះ​ថ្នាក់​​ដ៏​កម្រ​ដែល​កើត​ឡើង​ប្រហែល​ម្តង ​រៀង​រាល់​៥០​ឆ្នាំម្តង ហើយ​ការ​ប្រែប្រួល​​​អាកាសធាតុ​​ នាំ​ឱ្យ​មាន​ភ្លៀងធ្លាក់ដ៏ខ្លាំង។

ចំណែក លោក Izidine Pinto អ្នក​ស្រាវ​ជ្រាវ​អាកាស​ធាតុ​ជាន់​ខ្ពស់​នៅ​វិទ្យា​ស្ថាន​ឧតុនិយម ​Royal Netherlands បាន​និយាយ​ថា៖ «ការ​វិភាគ​របស់​យើង​បង្ហាញ​យ៉ាងច្បាស់ថា​ ការបន្ត​ដុត​ឥន្ធនៈហ្វូស៊ីលរបស់មនុស្ស គឺ​មិន​ត្រឹម​តែ​បង្កើន​កម្រិត​នៃ​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ប្រែ​ក្លាយ​​ទៅ​ជា​គ្រោះ​មហន្តរាយ​​មួយ​ ​កើត​ឡើងធ្ងន់ធ្ងរ​ជាង​នេះ»។

មិន​តែ​ប៉ុណ្ណោះ អ្នកស្រាវជ្រាវអំពាវនាវ​ឱ្យ​មានការអភិវឌ្ឍន៍​គំរូ​អាកាស​ធាតុ​នៅ​ទ្វីប​អាហ្រ្វិក ដើម្បី​យល់​ឱ្យ​ច្បាស់ ​អំពី​សក្ដានុពល និង​វិសាលភាព​នៃ​ផលប៉ះពាល់​នៃការប្រែប្រួលអាកាសធាតុ​នៅ​ក្នុង​តំបន់​ផ្សេងៗ​នៃទ្វីប​នេះ៕

ប្រែសម្រួល៖ ណឺ មិនា

The post អាហ្វ្រិក​ខាងត្បូង​រងទឹកជំនន់ មនុស្ស​ស្លាប់​ជាង ១០០នាក់ និង​ ៣០ម៉ឺន​នាក់​ត្រូវ​ជម្លៀស appeared first on Kampuchea Thmey Daily.

ឆ្នាំ២០២៥ គ្រោះទឹកជំនន់ធ្វើឱ្យមនុស្សស្លាប់ និងបាត់ខ្លួនជិត៤០នាក់ ខូចសន្ទូង និងសំណាបជាង៣ម៉ឺនហិកតា
នៅក្នុងឆ្នាំ ២០២៥កន្លងទៅ ទឹកជំនន់ និងជំនន់ទឹកភ្លៀងបានបណ្តាលឱ្យមនុស្សលង់ទឹកស្លាប់និងបាត់ខ្លួនប្រមាណជិត៤០នាក់ ខូចសន្ទូង និងសំណាបជាង៣ម៉ឺនហិកតាព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥ ខែមករា នេះថា ទឹកជំនន់ និងជំនន់ទឹកភ្លៀងនៅឆ្នាំ២០២៥ បានកើតឡើងនៅខេត្តចំនួន២២ លើកលែងរាជធានីភ្នំពេញ ខេត្តកែប និងកំពត បានបណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៨៣៩០៣នាក់ ស្មើនឹង៤១៨៥គ្រួសារ ស្លាប់មនុស្ស៣៥នាក់ និងបាត់ខ្លួន៤នាក់។ប៉ះពាល់ផ្ទះចំនួន៤៩១២៩ខ្នង ខូចខាត៣ខ្នង សាលារៀន១៧៦ខ្នង វត្ត៥៦ មន្ទីរពេទ្យ៣១ ជម្លៀសសត្វពាហៈនៈ៨៣២៣ក្បាល ងាប់៦៥ក្បាល។ សន្ទូង៨៣២១៧ហិកតា ខូចខាត៣១៥៨២ហិកតា ខូចសំណាប២២២ហិកតា ដំណាំរួមផ្សំ២១៦៧២ហិកតា ខូចខាត៤២៣០ហិកតា ផ្លូវកៅស៊ូ៨៣១៦៩ម៉ែត្រផ្លូវជនបទ១០៦៧៣៦៨ម៉ែត្រ ខូច៥០ម៉ែត្រ ស្ពាន១០៦កន្លែង ទំនប់៧៨៣៦០ម៉ែត្រ និងបាក់ច្រាំងចំនួន២៦៣៨៦ម៉ែត្រ។

គួរបញ្ជាក់ថាឆ្នាំ ២០២៥ គ្រោះមហន្តរាយធម្មជាតិរួមមាន ៖ ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងគ្រោះអគ្គិភ័យ បានកើតឡើងចំនួន ១២០៥លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៧៩នាក់ រងរបួស ១៦៤ នាក់ និងបំផ្លាញផ្ទះសម្បែង១០៣៥៣ខ្នង ព្រមទាំងតូបផ្សារ ឃ្លាំងទំនិញ សាលារៀន និងអគាររដ្ឋបាលមួយចំនួនទៀត៕

អត្ថបទ៖សំអឿន

The post ឆ្នាំ២០២៥ គ្រោះទឹកជំនន់ធ្វើឱ្យមនុស្សស្លាប់ និងបាត់ខ្លួនជិត៤០នាក់ ខូចសន្ទូង និងសំណាបជាង៣ម៉ឺនហិកតា appeared first on Kampuchea Thmey Daily.