បង្រ្កាបគ្រឿងញៀន Archives - Kampuchea Thmey Daily

ឆមាសទី១ ឆ្នាំ២០២៦៖ សមត្ថកិច្ចរឹបអូសគ្រឿងញៀនបានជាង២តោន និងឃាត់ខ្លួនជនពាក់ព័ន្ធជាង ១២,០០០ នាក់
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចអនុវត្តច្បាប់ទូទាំងប្រទេសបានសហការគ្នាយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ទម្រង់ ដោយសម្រេចបានលទ្ធផលបង្ក្រាបចំនួន ៤,៧៥៩ ករណី និងឃាត់ខ្លួនជនពាក់ព័ន្ធសរុប ១២,១៩៤ នាក់ ក្នុងនោះមានស្ត្រី ៧៦៣ នាក់។ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ចំនួនករណីបង្ក្រាបក្នុងឆ្នាំ២០២៦ បានថយចុះប្រមាណជិត ១០ភាគរយ ខណៈចំនួនជនល្មើសពាក់ព័ន្ធក៏មានការថយចុះដូចគ្នាផងដែរ។

លោក មាស វិរិទ្ធ

ការថ្លែងបែបនេះ ធ្វើឡើងក្នុង «កិច្ចសម្ភាសន៍វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដែលរៀបចំដោយក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

លោក មាស វិរិទ្ធ បានបញ្ជាក់ថា ក្នុងចំណោមជនដែលត្រូវបានឃាត់ខ្លួនទាំងអស់ មានជនបរទេសចំនួន ៦៦៤ នាក់ ដែលមានជាតិសាសន៍ចម្រុះ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរឹបអូសសារធាតុញៀនសរុបជាង ២តោន ៣៨២ គីឡូក្រាម និងសារធាតុគីមីផ្សំសម្រាប់កែច្នៃគ្រឿងញៀនចំនួន ១តោន ៧៤៣ គីឡូក្រាមផងដែរ។

ក្រៅពីវិធានការអនុវត្តច្បាប់ អាជ្ញាធរពាក់ព័ន្ធក៏បានពង្រឹងការអនុវត្តវិធានការរដ្ឋបាលនៅតាមរាជធានី-ខេត្ត ដោយត្រួតពិនិត្យទីតាំងអាជីវកម្ម និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ ក្នុងឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងចំនួន ៤,៥២៩ កន្លែង ហើយបានបិទ និងផ្អាកអាជីវកម្មចំនួន ១២ ទីតាំង ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

សរុបជារួម លោក មាស វិរិទ្ធ បានកត់សម្គាល់ថា លទ្ធផលខាងលើបង្ហាញពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានដាក់ទិសដៅបន្តបង្ក្រាបនៅតាមតំបន់ដែលមានការសង្ស័យ៕

The post ឆមាសទី១ ឆ្នាំ២០២៦៖ សមត្ថកិច្ចរឹបអូសគ្រឿងញៀនបានជាង២តោន និងឃាត់ខ្លួនជនពាក់ព័ន្ធជាង ១២,០០០ នាក់ appeared first on Kampuchea Thmey Daily.

សំងំជួបជុំគ្នាប្រើប្រាស់គ្រឿងញៀនក្នុងរីសត យុវជនប្រុសស្រី៧នាក់ ត្រូវបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី
កម្លាំងនគរបាលក្រុងសែនមនោរម្យ បានបើកប្រតិបត្តិការឡោមព័ទ្ធ និងបង្ក្រាបសំបុកលាក់ខ្លួនប្រើប្រាស់គ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ (ស្រី ៣នាក់) កាលពីវេលាម៉ោង ១១ និង១០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចរីសតហៃឡេន (Highland Resort) ក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ។ក្រុមជនសង្ស័យទាំងនេះ ត្រូវបានដឹងថា ជាអ្នកធ្វើដំណើរមកពីបណ្តាខេត្ត-រាជធានីផ្សេងៗគ្នាមកជួបជុំគ្នានៅទីនោះ។

លោកវរសេនីយ៍ឯក កាន់ ពេញ អធិការក្រុងសែនមនោរម្យ បានឱ្យដឹងថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ក្រោយពីទទួលបានសេចក្តីរាយការណ៍ច្បាស់ការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន។

នៅក្នុងរង្វង់ប្រតិបត្តិការឆែកឆេរទីតាំងកើតហេតុ កម្លាំងជំនាញបានរកឃើញ និងដកហូតវត្ថុតាងខុសច្បាប់ រួមមាន ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ចំនួន ១កញ្ចប់តូច ។រថយន្ត ១គ្រឿង និងទូរសព្ទដៃ ៦គ្រឿង។ កុំព្យូទ័រយួរដៃ ១គ្រឿង និងបាស JBL ១គ្រឿង។ឧបករណ៍កែច្នៃសម្រាប់ជួបជុំ (អំពូលភ្លើងវិល ៣គ្រឿង, ក្តារដាក់តែ ១, បារីអេឡិចត្រូនិក ២គ្រឿង) ព្រមទាំងចិញ្ចៀនលោហៈធាតុពណ៌លឿង ៣វង់។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រុមជនសង្ស័យទាំង ៧នាក់នេះ មិនមែនជាអ្នកស្រុកក្នុងតំបន់នោះទេ ពោលគឺពួកគេបានណាត់គ្នាធ្វើដំណើរមកលេងខេត្តមណ្ឌលគិរី ដោយខ្លះមានស្រុកកំណើតនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ព្រះវិហារ កណ្តាល និងខេត្តសៀមរាប។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីបន្តការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់ជាធរមាន៕

The post សំងំជួបជុំគ្នាប្រើប្រាស់គ្រឿងញៀនក្នុងរីសត យុវជនប្រុសស្រី៧នាក់ ត្រូវបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី appeared first on Kampuchea Thmey Daily.

នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនជាតិ​វៀតណាម៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀនជាង៣គីឡូក្រាម
កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីលោកស្រី ស៊ុន យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀនជាង ៣គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន៤នាក់ យកមកអនុវត្តនិតិវិធីច្បាប់។

ប្រតិបត្តការនេះធ្វើឡើងនៅចំណុចផ្ទះជួលស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ៤នាក់រួមមាន៖ ១.ឈ្មោះ ង្វៀង វ៉ាន់ជុង (NGUYEN VAN TRUNG) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម។ ២.ឈ្មោះ ង្វៀង ស៊ឹងនិញ (NGUYEN XUAN NINH) ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិវៀតណាម។ ៣.ឈ្មោះ វ៉ាង ឡុងវ៉ូ (VOANG LONG VU) ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម។ ៤.ឈ្មោះ វ៉ាង ធីហឿង (HAONG THI HUONG) ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានរកឃើញសារធាតុញៀនគ្រប់ប្រភេទមានទម្ងន់សរុប ៣,៥៥៧.៦៤ក្រាម រថយន្ត ១គ្រឿង, ម៉ូតូ ៣គ្រឿង, ទូរស័ព្ទ ៨គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ២គ្រឿង, លិខិតឆ្លងដែន ៤ក្បាល-អត្តសញ្ញាណប័ណ្ណវៀតណាម ៤សន្លឹក, និងក្បាលបារីអេឡិចត្រូនិច ១៩៨គ្រាប់។

ក្រោយពីឃាត់ខ្លួន និងសួរនាំជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

The post នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនជាតិ​វៀតណាម៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀនជាង៣គីឡូក្រាម appeared first on Kampuchea Thmey Daily.

សមត្ថកិច្ចជំនាញស្រុកកៀនស្វាយ បញ្ជូនក្រុមជួញដូរគ្រឿងញៀនប្រុសស្រី៤នាក់ ទៅសាលាដំបូងខេត្តកណ្ដាល
កម្លាំងសមត្ថកិច្ចជំនាញធើ្វការស្រាវជ្រាវក្រុមជនសង្ស័យពាក់ព័ន្ធនឹងជួញដូរគ្រឿងញៀនយ៉ាងសកម្ម ៤នាក់ ក្នុងនោះមានស្រី្ដម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃទី៣០ មីនា ២០២៦ វេលាម៉ោង ១៥ និង៥០នាទី នៅចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងបន្តឈានដល់សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ឈ្មោះ អឿន ជ័យរដ្ឋ (ប្រុស២១ឆ្នាំ) , ឈ្មោះ ង៉ិ ស្រីនិត (ស្រី, ២២ឆ្នាំ) ,ឈ្មោះ ធី វឌ្ឍនា ហៅ ហ៊រ (ប្រុស, ២៣ឆ្នាំ) និង ឈ្មោះ ខុម សុខធារ៉ា ហៅ អុំ (ប្រុស, ២៩ឆ្នាំ)។ សមត្ថកិច្ចបានដកហូតវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាម៉ាទឹកកក ៧កញ្ចប់តូច សម្ភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំនួន ជញ្ជីងថ្លឹង ១ ទូរស័ព្ទដៃ ៣គ្រឿង និងក្រដាសវេលុយវីង ២សន្លឹក។ លោកអធិការបានបន្តថា មុនពេលឈានដល់ការឃាត់ខ្លួនខាងលើ គឺមានប្រជាពលរដ្ឋបានរាយការណ៍ថាមានសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅផ្ទះរបស់ឈ្មោះ អឿន ជ័យរដ្ឋ ក្នុងភូមិព្រែកស្វាយ២។ ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍ឈើទាល និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនម្ចាស់ផ្ទះឈ្មោះ អឿន ជ័យរដ្ឋ និងឈ្មោះង៉ិ ស្រីនិត រួមទាំងដកហូតបានថ្នាំញៀន ៦កញ្ចប់តូច។

នៅចំពោះមុខសមត្ថកិច្ច ពួកគេបានសារភាពថាថ្នាំញៀននេះគឺទិញពីឈ្មោះ ហ៊រ ក្នុងតម្លៃ ៥ម៉ឺនរៀល ដើម្បីយកមកវេចខ្ចប់លក់បន្ត ហើយឈ្មោះ ង៉ិ ស្រីនិត បានបញ្ជាក់ថា ឈ្មោះ ហ៊រ ធ្លាប់ប្រាប់ថាយកថ្នាំញៀនពីបងអុំ មកឲ្យពួកគេ។

លោកអធិការបានបញ្ជាក់ទៀតថា ផ្អែកតាមចម្លើយសារភាព កាលពីថ្ងៃទី៣១ មីនា ២០២៦ វេលាម៉ោង ១៤ និង៥០នាទី កម្លាំងជំនាញបានបន្តនីតិវិធីចុះទៅដល់ផ្ទះរបស់ឈ្មោះ ខុម សុខធារ៉ា ហៅ អុំ នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ រួចឃាត់ខ្លួនរូបគេ និងឈ្មោះធី វឌ្ឍនា ហៅ ហ៊រ ព្រមទាំងដកហូតបានថ្នាំញៀន ១កញ្ចប់តូចបន្ថែមទៀត។ ពេលសាកសួរ ឈ្មោះ ហ៊រ បានសារភាពថាខ្លួនពិតជាបានយកថ្នាំញៀនពីឈ្មោះ អុំ ទៅលក់បន្តប្រាកដមែន។ ចំណែកឈ្មោះ អុំ ក៏បានសារភាពដែរថា ខ្លួនធ្លាប់ឲ្យថ្នាំញៀនទៅឈ្មោះ ហ៊រ ប្រហែល ៣០០ដងមកហើយ ដោយថ្នាំញៀនទាំងនោះខ្លួនបានទិញពីបុរសម្នាក់នៅម្ដុំវត្តព្រែកប្រា ចំនួនកន្លះគីឡូក្រាមក្នុងតម្លៃ ៤ពាន់ដុល្លារ ដោយបានប្រគល់លុយឲ្យមុន ២ពាន់៦រយដុល្លារ។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

The post សមត្ថកិច្ចជំនាញស្រុកកៀនស្វាយ បញ្ជូនក្រុមជួញដូរគ្រឿងញៀនប្រុសស្រី៤នាក់ ទៅសាលាដំបូងខេត្តកណ្ដាល appeared first on Kampuchea Thmey Daily.

សមត្ថកិច្ចខេត្តស្វាយរៀង បើកប្រតិបត្តិការបង្រ្កាបគ្រឿងញៀនជាង៤៤គីឡូ ឃាត់ជនសង្ស័យ៥នាក់និងអាវុធខ្លី៤ដើម
កម្លាំងសមត្ថកិច្ចចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការណ៍ស្រាវជ្រាវ បង្រ្កាប ករណីជួញដូរ រក្សាទុកដឹកជញ្ជូន កែឆ្នៃ កាន់កាប់អាវុធដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដកហូតបានគ្រឿងញៀនជាង៤៤គីឡូក្រាម និងអាវុធខ្លី៤ដើម។

ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោក ឡាយ ជយងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញបានបើកការស្រាវជ្រាវបង្រ្កាបជាទ្រង់ទ្រាយធំ ដកហូតគ្រឿងញៀវ និងអាវុធមួយចំនួន។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានអោយដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ (ជនជាតិវៀតណាម៤នាក់ និងជនជាតិចិនម្នាក់) ជនសង្ស័យទាំង៥នាក់នោះ ឈ្មោះ លឿង មិនថាន់ អាយុ២៨ឆ្នាំ,  ឈ្មោះ ហ្វូ ហ្វុកញឹង អាយុ២៨ឆ្នាំ, ឈ្មោះ ង្វៀង ក្វាងជុង,  ឈ្មោះ ដូ ថាន់ឡុក អាយុ២៥ឆ្នាំ និង ឈ្មោះ ឈឹន សុីប៉ូ អាយុ២៨ឆ្នាំ។

ដកហូតសម្ភារវត្ថុតាង សារធាតុញៀនគ្រប់ប្រភេទទម្ងន់ ៤៤គីឡូក្រាម៧៦៨,២២ក្រាម សារធាតុមិនច្បាស់ទម្ងន់ ៨គីឡូ៩៦១,១៤ក្រាម ព្រមទាំងម៉ាសុីនសម្ភារឧបករណ៍កែឆ្នៃគ្រឿងញៀនមួយចំនួនទៀត អាវុធខ្លី ៤ដើម បង់៤ គ្រាប់កាំភ្លើងខ្លីចំនួន២០០គ្រាប់។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ដោយ: ភក្ដី

The post សមត្ថកិច្ចខេត្តស្វាយរៀង បើកប្រតិបត្តិការបង្រ្កាបគ្រឿងញៀនជាង៤៤គីឡូ ឃាត់ជនសង្ស័យ៥នាក់និងអាវុធខ្លី៤ដើម appeared first on Kampuchea Thmey Daily.

មន្ទីរប្រឆាំងគ្រឿងញៀន ច្រានចោលការផ្សព្វផ្សាយមិនពិតរបស់គណនី TikTok ឈ្មោះ «បក្សីចាំក្រុង» ជុំវិញការបង្ក្រាបនៅក្លឹបពេជ្រលើមេឃ
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោលចំពោះការផ្សាយចោទប្រកាន់គ្មានមូលដ្ឋានត្រឹមត្រូវ បំភ្លៃការពិតរបស់គណនី TikTok អនាមិកមួយឈ្មោះ «បក្សីចាំក្រុង» បានបង្កើតព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន ជុំវិញការបង្ក្រាបបទល្មើសគ្រឿងញៀន នៅទីតាំងខារ៉ាអូខេឈ្មោះពេជ្រលើមេឃ (ដោយអឺម៉ិន ស្តាយ អ៊ិនធើធេនម៉ិន DIAMOND SKY ENTERTAINMENT)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ TikTok ជនអនាមិកនោះបានចោទប្រកាន់ថា «ជនជាតិចិនគេចាប់បាន ជាង២០០នាក់ ត្រូវបានដោះលែងដោយប្រធានមន្ទីរគ្រឿងញៀន លោក យឹង សារ៉ាត់ ជាមួយនឹងថ្នូរលុយម្នាក់ ៣០០០០$ និងចាយលុយ ១លានដុល្លារ ឱ្យបើកក្លឹបដំណើរការធម្មតាវិញធ្វើព្រងើយ បើរដ្ឋាភិបាលបណ្តោយឱ្យ មានមន្រ្តីពុករលួយចឹង រាស្ត្ររស់នៅយ៉ាងម៉េច»។

មន្ទីរប្រឆាំងគ្រឿងញៀន សូមប្រកាសច្រានចោលយ៉ាងដាច់អហង្ការចំពោះការផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋាន មានចរិតញុះញុង បំភ្លៃការពិតរបស់គណនីអនាមិកនេះ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន ក៏ដូចជាកងកម្លាំងទាំងអស់របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបាននិងកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជុំវិញការបង្ក្រាបបទល្មើសគ្រឿងញៀននៅទីតាំងខារ៉ាអូខេឈ្មោះពេជ្រលើមេឃ មន្ទីរប្រឆាំងគ្រឿងញៀន សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០០ និង ៣០នាទី ទៀបភ្លឺ កម្លាំងជំនាញមន្ទីរដោយទទួលបានគោលការណ៍ថ្នាក់ដឹកនាំ ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើ ការបង្ក្រាបជាក់ស្តែងករណីជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅទីតាំងខារ៉ាអូ ខេខាងលើ ស្ថិតនៅលើផ្លូវតិរវិធីឆ្នេរទន្លេ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលទ្ធផលចាប់ខ្លួនមនុស្ស សរុបចំនួន ២៥៧នាក់ (ស្រី១០៧នាក់) ក្នុងនោះ ជនជាតិខ្មែរ ៦២នាក់ (ស្រី២២នាក់) ជនជាតិបរទេសចំនួន១៩៥ នាក់ (ស្រី៨៥នាក់) និងចាប់យកសារធាតុញៀនសរុបទម្ងន់ ៦គីឡូ ៩១.៨៧ក្រាម។

តាមការស៊ើបអង្កេត តាមការស្តាប់ចម្លើយ និងតាមការធ្វើតេស្តទឹកម៉ូត មន្ត្រីជំនាញបានស្រាវជ្រាវរកឃើញ មានអ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនចំនួន ៣៥នាក់ (ស្រី២០នាក់) ក្នុងនោះ ជនជាតិវៀតណាមចំនួន៦នាក់ (ស្រី៥នាក់) ចិន២៤នាក់ (ស្រី១៤ នាក់) ជប៉ុន១នាក់ (ស្រី) កូរ៉េ៤នាក់(ប្រុស) ដោយត្រូវបានបណ្តេញចេញចំនួន៣៤នាក់ (ស្រី២០នាក់) និងបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន០១នាក់ ជនជាតិកូរ៉េ សញ្ជាតិខ្មែរ។ ស្ថិតក្នុងរង្វង់កិច្ចប្រតិបត្តិការអ្នកពុំពាក់ព័ន្ធបទល្មើសចំនួន២១១នាក់ (ស្រី៧៩នាក់) ក្នុងនោះជនជាតិខ្មែរចំនួន៦២នាក់ ជនបរទេសចំនួន១៤៩នាក់ ត្រូវបានធ្វើការអប់រំ និងអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ។ ចំពោះអ្នកពាក់ព័ន្ធបទល្មើសចំនួន ១១នាក់ (ស្រី០៥នាក់) ជនជាតិចិន និងវត្ថុតាងគ្រឿងញៀន មន្ទីរបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី៕

The post មន្ទីរប្រឆាំងគ្រឿងញៀន ច្រានចោលការផ្សព្វផ្សាយមិនពិតរបស់គណនី TikTok ឈ្មោះ «បក្សីចាំក្រុង» ជុំវិញការបង្ក្រាបនៅក្លឹបពេជ្រលើមេឃ appeared first on Kampuchea Thmey Daily.

នគរបាល បង្រ្កាបក្លិបកំសាន្តមួយនៅបាវិត ដែលលួចប្រើប្រាស់គ្រឿងញៀន និងឃាត់ខ្លួនមនុស្សជាង ៣០០នាក់
កម្លាំងនគរបាល មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឆ្មក់ចូលបង្រ្កាបក្លឹបកំសាន្តអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបង្កប់ការប្រើប្រាស់គ្រឿងញៀន ព្រមទាំងឃាត់ខ្លួនមនុស្សបានជាង ៣០០នាក់។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលជាអ្នកដឹកនាំបញ្ជាផ្ទាល់ បានបញ្ជាក់ឲ្យដឹងថា នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញ បានឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្លិបកម្សាន្តអន្តរជាតិបាវិត នៅកណ្តាលក្រុងបាវិត ខេត្តស្វាយរៀង។

ចំពោះការបង្ក្រាបនេះ ឃាត់ខ្លួនជនសង្ស័យជាង ៣០០នាក់ ក្នុងនោះមាន ជនជាតិ ចិន វៀតណាម និងខ្មែរ  ព្រមទាំងបាន រឹបអូសថ្នាំញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាង ត្រូវបានយកទៅសួរនាំ ដើម្បីចាត់ការបន្តទៀតតាមច្បាប់៕

ដោយ៖ ភក្ដី

The post នគរបាល បង្រ្កាបក្លិបកំសាន្តមួយនៅបាវិត ដែលលួចប្រើប្រាស់គ្រឿងញៀន និងឃាត់ខ្លួនមនុស្សជាង ៣០០នាក់ appeared first on Kampuchea Thmey Daily.

អគ្គស្នងការរងណែនាំកម្លាំងបង្កើនកិច្ចសហការជាមួយប្រទេសជិតខាងបង្ក្រាបគ្រឿងញៀនឆ្លងព្រំដែន
អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ណែនាំដល់កងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឱ្យបង្កើននូវកិច្ចសហការកាន់តែជិតស្និទ្ធជាមួយប្រទេសក្បែរខាងកម្ពុជា ដើម្បីបង្ក្រាបគ្រឿងញៀនឆ្លងព្រំដែនចូលមកក្នុងប្រទេស។

នៅក្នុងពេលដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាពិសេសកម្លាំងនៃការិយាល័យទាំង១១ និងមន្រ្តីគ្រប់ជំនាញដែលបានរួមគ្នាសហការលះបង់ទាំងកម្លាំងកាយចិត្តក្នុងស្មារតីទទួលខុសត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។

ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត លោកឧត្តមសេនីយ៍ឯក បានណែនាំដល់កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី ក្នុងតំបន់ និងអន្តរជាតិឱ្យកាន់តែទូលំទូលាយ ជាពិសេសជាមួយប្រទេសជិតខាង ដើម្បីផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបគ្រឿងញៀនឆ្លងកាត់ព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅឈានទៅកសាងភូមិ“ស”គ្មានគ្រឿងញៀននៅតាមតំបន់ព្រំដែន។

លោកអគ្គស្នងការរងរូបនេះ បានសង្កត់ធ្ងន់ថា កងកម្លាំងទាំងអស់ត្រូវតែមានការប្តេជ្ញាចិត្ត ធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ«ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»ហើយព្រមទាំងការជំរុញសកម្មភាពបោសសម្អាតការប្រើប្រាស់គ្រឿងញៀន និងឈានលុបបំបាត់ទីផ្សារគ្រឿងញៀនក្នុងផ្ទៃប្រទេស តាមគោលការណ៍«សម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ»៕

The post អគ្គស្នងការរងណែនាំកម្លាំងបង្កើនកិច្ចសហការជាមួយប្រទេសជិតខាងបង្ក្រាបគ្រឿងញៀនឆ្លងព្រំដែន   appeared first on Kampuchea Thmey Daily.