Connect with us

សន្តិសុខសង្គម

នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនជាតិ​វៀតណាម៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀនជាង៣គីឡូក្រាម

បានផុស

នៅ

កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីលោកស្រី ស៊ុន យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀនជាង ៣គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន៤នាក់ យកមកអនុវត្តនិតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តការនេះធ្វើឡើងនៅចំណុចផ្ទះជួលស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ៤នាក់រួមមាន៖ ១.ឈ្មោះ ង្វៀង វ៉ាន់ជុង (NGUYEN VAN TRUNG) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម។ ២.ឈ្មោះ ង្វៀង ស៊ឹងនិញ (NGUYEN XUAN NINH) ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិវៀតណាម។ ៣.ឈ្មោះ វ៉ាង ឡុងវ៉ូ (VOANG LONG VU) ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម។ ៤.ឈ្មោះ វ៉ាង ធីហឿង (HAONG THI HUONG) ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានរកឃើញសារធាតុញៀនគ្រប់ប្រភេទមានទម្ងន់សរុប ៣,៥៥៧.៦៤ក្រាម រថយន្ត ១គ្រឿង, ម៉ូតូ ៣គ្រឿង, ទូរស័ព្ទ ៨គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ២គ្រឿង, លិខិតឆ្លងដែន ៤ក្បាល-អត្តសញ្ញាណប័ណ្ណវៀតណាម ៤សន្លឹក, និងក្បាលបារីអេឡិចត្រូនិច ១៩៨គ្រាប់។

ក្រោយពីឃាត់ខ្លួន និងសួរនាំជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម