សន្តិសុខសង្គម
នគរបាល បង្រ្កាបក្លិបកំសាន្តមួយនៅបាវិត ដែលលួចប្រើប្រាស់គ្រឿងញៀន និងឃាត់ខ្លួនមនុស្សជាង ៣០០នាក់
កម្លាំងនគរបាល មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឆ្មក់ចូលបង្រ្កាបក្លឹបកំសាន្តអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបង្កប់ការប្រើប្រាស់គ្រឿងញៀន ព្រមទាំងឃាត់ខ្លួនមនុស្សបានជាង ៣០០នាក់។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលជាអ្នកដឹកនាំបញ្ជាផ្ទាល់ បានបញ្ជាក់ឲ្យដឹងថា នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញ បានឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្លិបកម្សាន្តអន្តរជាតិបាវិត នៅកណ្តាលក្រុងបាវិត ខេត្តស្វាយរៀង។
ចំពោះការបង្ក្រាបនេះ ឃាត់ខ្លួនជនសង្ស័យជាង ៣០០នាក់ ក្នុងនោះមាន ជនជាតិ ចិន វៀតណាម និងខ្មែរ ព្រមទាំងបាន រឹបអូសថ្នាំញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាង ត្រូវបានយកទៅសួរនាំ ដើម្បីចាត់ការបន្តទៀតតាមច្បាប់៕
ដោយ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


