ព័ត៌មានជាតិ
អគ្គស្នងការរងណែនាំកម្លាំងបង្កើនកិច្ចសហការជាមួយប្រទេសជិតខាងបង្ក្រាបគ្រឿងញៀនឆ្លងព្រំដែន
អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ណែនាំដល់កងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឱ្យបង្កើននូវកិច្ចសហការកាន់តែជិតស្និទ្ធជាមួយប្រទេសក្បែរខាងកម្ពុជា ដើម្បីបង្ក្រាបគ្រឿងញៀនឆ្លងព្រំដែនចូលមកក្នុងប្រទេស។

នៅក្នុងពេលដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាពិសេសកម្លាំងនៃការិយាល័យទាំង១១ និងមន្រ្តីគ្រប់ជំនាញដែលបានរួមគ្នាសហការលះបង់ទាំងកម្លាំងកាយចិត្តក្នុងស្មារតីទទួលខុសត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។

ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត លោកឧត្តមសេនីយ៍ឯក បានណែនាំដល់កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី ក្នុងតំបន់ និងអន្តរជាតិឱ្យកាន់តែទូលំទូលាយ ជាពិសេសជាមួយប្រទេសជិតខាង ដើម្បីផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបគ្រឿងញៀនឆ្លងកាត់ព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅឈានទៅកសាងភូមិ“ស”គ្មានគ្រឿងញៀននៅតាមតំបន់ព្រំដែន។

លោកអគ្គស្នងការរងរូបនេះ បានសង្កត់ធ្ងន់ថា កងកម្លាំងទាំងអស់ត្រូវតែមានការប្តេជ្ញាចិត្ត ធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ«ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»ហើយព្រមទាំងការជំរុញសកម្មភាពបោសសម្អាតការប្រើប្រាស់គ្រឿងញៀន និងឈានលុបបំបាត់ទីផ្សារគ្រឿងញៀនក្នុងផ្ទៃប្រទេស តាមគោលការណ៍«សម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ»៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


